Top Mobile Banner

វរជននយោបាយ៣នាក់បានមកកាន់ឡូវែល

ខ្មែរផុសស.រអា

ប្រជាពលរដ្ឋខ្មែរនៅឡូវែល មានសំណាងច្រើន ដោយក្នុងខែសីហានេះ មានវរៈជននយោបាយខ្មែរ៣រូប បានមកដល់ទីក្រុងដ៏សម្បូរខ្មែររស់នៅ នាជ្រោយខាងកើតនៃសហរដ្ឋអាមេរីក – លោកទាំងនោះមាននាមៈ លោក ហុង លីម ជាតំណាងរាស្ត្រខ្មែរ-

អូស្ត្រាលីនៅរដ្ឋវិកតូរីយ៉ា ជាអ្នកកាពារប្រជាពលរដ្ឋខ្មែរយ៉ាងប្តូរផ្តាច់ពីរដ្ឋសភាប្រទេសអូស្ត្រាលី – លោក យឹម សុវណ្ណ ជាតំណាងរាស្ត្រខ្មែរនឹងជាអ្នកនាំពាក្យខាងគណបក្សសង្គ្រោះជាតិ – ព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មិកោ ជាសមាជិកគណកម្មការនាយក នឹងជាបេក្ខជនសភាជាតិរបស់គណបក្សសង្គ្រោះជាតិ ទាំង៣រូបសុទ្ធតែជាអ្នកតស៊ូប្រឆាំងនឹងអំណាចផ្តាច់ការរបស់លោកនាយករដ្ឋមន្តី្រខ្មែរ ហ៊ុន សែន ដែលកំពុងតែមានសកម្មភាពកំចាត់គណបក្សប្រឆាំង តាមក្រៅប្រព័ន្ធច្បាប់នឹងរដ្ឋធម្មនុញ្ញខ្មែរ។ អ្នកនយោបាយទាំង៣រូប សុទ្ធតែធ្លាប់មានប្រជាប្រីយភាពខ្ពស់ ស្រឡាញ់សេរីភាពនឹងយុត្តធម៌, បានមកធ្វើការពន្យល់ដល់សហគមន៍ឡូវែល អំពីព្រឹត្តិការណ៍នយោបាយធ្ងន់ធ្ងរនៅកម្ពុជា ជូនប្រជាពលរដ្ឋ ដែលធ្លាប់តែមានសុឆន្ទៈចំពោះប្រទេសជាតិខ្លួនមិនដែលឈប់, បើអ្នករស់នៅខាងក្រៅមិនជួយកម្ពុជាទេ ប្រទេសនោះនឹងត្រូវលោក ហ៊ុន សែន នាំយកទៅលក់ឱ្យកុម្មុយនីស្ត រួចប្រវ័ញ្ញយកជាសម្បត្តិផ្ទាល់គ្រួសារខ្លួន ជាមិនខាន។ អ្នកស្រុកឡូវែល ក៏បានទទួលស្វាគមន៍វរជនទាំង៣រូបនោះ យ៉ាងកក់ក្តៅវិញដែរ។

ព័ត៌មានទាក់ទង