ដោយ ពិន សំខុន
លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៦កក្កដា២០១៧ បានបង្ហាញថាៈ សង្កាត់‹បែលវឺឌៀ›នៅតែមានឥទ្ធីពលលើសេចក្តីសម្រេចក្រុងឡូវែលទាំងមូលដូចសព្វមួយដង គឺក្រុមដែលកាពារវិទ្យាល័យនៅ‹ដោនថោន› បានឡើងខ្ពស់ទាំងអស់ – សម្លេងរបស់
វាស្នា នួន ដែលពិមុន ចាញ់ដោយសារគ្មានឆ្នោត‹បែលវឺឌៀ› ឥឡូវកើតចំនួនដោយសារ បែលវឺឌៀអាចនឹងត្រូវការបេក្ខជន‹ភាគតិច›ម្នាក់ឱ្យនៅក្នុងចំណោមអ្នកឈ្នះ ដើម្បីនឹងទប់ទល់ កាចោទប្រកាន់ពីករណីបណ្តឹងទៅតុលាការ ស្តីអំពី‹ភាពអយុត្តិធម៌ផ្ទុយពិស្មារតីនៃរដ្ឋធម្មនុញ្ញ›។ ក្រុមអ្នកគាំទ្រ‹ខលី›មានការខកចិត្តច្រើន ដោយក្រុមមានឥទ្ធិពលខាង‹ដោនថោន›ចាញ់សេចក្តីសម្រេចស្របច្បាប់ហើយ នៅតែ‹ឡាំប៉ា› បន្តរធ្វើសកម្មភាពមិនព្រមចាញ់ដដែល។
មានឆ្នោតខ្ពស់របស់អ្នកគាំទ្រ‹ដោនថោន›, ហើយអ្នកដែលធ្លាប់ខ្ពស់ពីមុនៗមកបែរជាធ្លាក់ចុះទាប ដូចជា រ៉តនីយ អេលីយ៉ុត ឬ រីដា មឹសៀជាដើម, តែនេះក៏មិនមែនបានន័យថា ខាង‹ខលី›អស់ផ្លូវត្រូវតែចាញ់នោះនៅឡើយទេ ។ យកឈ្នះអ្នកបានសន្លឹកឆ្នោតជាង៣ពាន់ មិនជាការលំបាកប៉ុន្មានទេ! ឱ្យតែ‹ហាយឡិន – ប៉ាតាក់វិល..›ពួតដៃគ្នាទទួលខុសត្រូវលើវាសនាកូនចៅខ្លួន ហើយចេញទៅបោះឆ្នោត នោះមុខជានឹងឈ្នះជាមិនខាង ។ ឈ្នះពេលនោះ គឺឈ្នះពីរដងដោយ ១-កុំជ្រើសយកវិទ្យាល័យក្នុងអាគារចាស់នៅ‹ដោនថោន›គឺឈ្នះបានវិទ្យាល័យថ្មីស្រឡាងនឹងធំទូលាយសម្រាប់កូនចៅ ២-កុំបោះឆ្នោតឱ្យក្រុមឡាំប៉ា ដែលមិនគោរពដំណើរការច្បាប់ ហើយនឹងឈ្នះបានក្រុមអ្នកដែលចេះ គោរពឆន្ទៈបានចែងក្នុងច្បាប់ពិមុនមកហើយផង៕