ថវិការជំនួយចំនួន ១ លានដុល្លាររបស់ប្រសួងការងារ សម្រាប់ម្រោងការអភិវឌ្ឍន៏ធនធានយុវជនឡូវែលរបស់អង្គការខំញ៉ូនីធី ធីមវ័ក
ដោយសុខារ័ត្ន កូយ
ឡូវែល–កាលពីពេលថ្មីៗនេះ អង្គការ ខំញ៉ូនីធី ធីមវ័ក (Community Teamwork) បានទទួលថវិការជាជំនួយដែលមានចំនួនទឹកប្រាក់ ១ លានដុល្លារ ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា ការអភិវឌ្ឍន៏ធនធានយុវជនឡូវែល (YouthBuild of Greater Lowell) រយៈពេល ៣ ឆ្នាំ។
គោលបំណងនៃគម្រោងនេះ គឺដើម្បីជួយយុវជនឲ្យបញ្ចប់ការសិក្សា និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅដោយខ្លួនឯង។
បើតាមព័ត៌មានរបស់អង្គការខំញ៉ូនីធី ធីមវ័គចេញផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា បានឲ្យដឹងថា ជំនួយនេះនឹងជួយដល់យុវជនដែលកំពុងជួបហានិភ័យចំនួន ១៣០ នាក់ តាមរយៈគម្រោងការអភិវឌ្ឍន៏ធនធានយុវជនឡូវែល ឲ្យមានឪកាសចូលរួមក្នុងកម្មវិធីអប់រំដ៏ទៃផ្សេងទៀតនៅក្រុងឡូវែល ខណៈពេលដែលកំពុងមានជំនាញការងារសំខាន់ៗរួចទៅហើយ។
ប្រភពដដែរបានបន្តរថា គម្រោងអភិវឌ្ឍន៏ធនធានយុវជននេះ នឹងផ្តោមទៅលើធាតុផ្សំសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍន៏ភាពជាអ្នកដឹងនាំ និងការបំរើសេវាសហគមន៍។ ជាមួយគ្នានេះផងដែរ គម្រោងនេះ ក៏ផ្តល់នូវការបង្រៀន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលលអាចឲ្យយុវជនចូលសិក្សានៅវិទ្យាល័យ រឺទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយរដ្ឋផ្សេងទៀត និងវិញ្ញាបនបត្រដែលទទួលស្គាល់ទាក់ទងនឹងវិស័យឧស្សាហកម្ម ដូចជាសំណង់និងវិស័យផ្សេងទៀត។
គម្រោងនេះនឹងធ្វើអនុវត្តន៏ចំពោះយុវជនដែលមានអាយុចាប់ពី ១៦ ឆ្នាំ ទៅដល់ ២៤ ឆ្នាំ ដែលស្ថិតក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់អនីតិជន, ផុតអាយុពីការចិញ្ចឹមរបស់ឪពុកម្តាយ, បោះបង់ការសិក្សានៅវិទ្យាល័យឬកំពុងទទួលរងហានិភ័យមិនអាចឈានដល់គោលដៅអប់រំនិងការងាររបស់ខ្លួន។
លោកខារេន ហ្វីដ័រីក នាយកប្រតិបត្តិអង្គការខំញ៉ូនីធី ធីមវ័ក បានមានប្រសាសន៏ថា «យើងរីករាយដែលយើងមានសក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាននូវជំនួយថវិការពីក្រសួងការងារ ដោយផ្អែកទៅលើគុណភាពនៃការរៀបចំកម្មវីធីរបស់យើង និងតំរូវការនៅក្នុងសហគមន៏របស់យើង»។
លោកបន្តថា “ជំនួយថវិការនេះ នឹងផ្តល់ឱកាសជាច្រើនដល់យុវជនជាច្រើនដើម្បីទទួលបានជោគជ័យ, ស្វែងយល់ពីខ្លួនឯងជាថ្មីនិងធានានូវការងារដែលមាននិរន្តរភាព រឺជោគជ័យចំពោះការអប់រំនាពេលអនាគត។”
ចំណែកលោក ចន ខាវ ប្រធានគម្រោងការអភិវឌ្ឍន៏ធនធានយុវជនឡូវែល បានបញ្ជាក់ថា«យើងត្រេកអរ និងសប្បាយរីករាយទទួលបាននូវជំនួយថវិការនេះពីរដ្ឋាពិបាលសហព័ន្ធ។ ថវិការនេះនឹងពង្រឹងការងារបុគ្គលិករបស់រយើង ដោយអនុញ្ញាតឲ្យយើងជួលនូវជួលគ្រួបណ្តុះបណ្តាលផ្នែកសំណងផ្សេងទៀត, អ្នកគ្រប់គ្រងការងារសំណង ព្រមទាំងគ្រូបបង្រៀន HiSETពេញម៉ោងផងដែរ។ ជាងនេះទៅទៀត យើងនឹងអាចផ្តល់ការបង្រៀនបន្ថែម និងការគាំទ្រដែលចាំបាច់ផ្សេងទៀតសម្រាប់សិស្សរបស់យើង»។
ចំពោះលោកស្រីសមាជិសភា នីគី សាន់ហ្វាស បានសម្តែងការរីករាយ និងអបអរសាទរចំពោះអង្គការខំញ៉ូនីធី ធីមវ័ក ដែលបានទទួលទឹកប្រាក់ចំនួន ១ លានដុល្លារពីក្រសួងការងារសម្រាប់គម្រោងអភិវឌ្ឍន៏ធនធានយុវជន ដែលអាចជួយលើកកំពស់ជំនាញការងារ និងការអប់រំរបស់យុវជនខាងផ្នែកសំណង និងផលិតកម្ម។
គួរបញ្ជាក់ថា អង្គការ ខំញ៉ូនីធី ធីមវ័ក គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានគោលបំណងធ្វើការផ្លាស់ប្តូរសង្គមតាមរយៈការជួយមនុស្សឲ្យចេះជួយខ្លួនឯង តាមរយៈជំនួយពីគ្រួសារ, អាហារូបត្ថម្ភ, ការស្នាក់នៅ, ការបណ្តុះបណ្តាលជំនាញ, ការផ្តល់ការងារ, ហិរញ្ញវត្ថុក្នុងការសិក្សា និងការអភិវឌ្ឍន៏អាជីវកម្មខ្នាតតូច។ បច្ចុប្បន្ននេះ អង្គការនេះ បានជួយយុវជនប្រហែល ៥០,០០០ នាក់មកពីក្រុងចំនួន ៦៣ នៅភាគឥសាន្តនៃរដ្ឋម៉ាសាឈូសេតឲ្យមានឯករាជខាងផ្នែកសេដ្ចកិច្ចប្រសើរជាងមុន។