Top Mobile Banner

ភេរវកម្មគ្មានមុខសញ្ញាបាញ់រះលើ“ខនសឺត”ដែលមានមនុស្សច្រើន

ឡាស់វេគ្ហាសៈ ជនចំណាស់៦៤ឆ្នាំម្នាក់ បានបាញ់រះប្រហារលើទស្សនិកជនដែលមកកំសាន្តជាមួយក្រុមភ្លេង“ខោនទ្រី”ដ៏ល្បីឈ្មោះ នៅសណ្ឋាគារ “ម៉ង់ដាឡេ” នារាត្រីទី៣តុលា ឆ្នាំ២០១៧ បណ្តាលឱ្យមានស្លាប់៥៩នាក់ នឹងរបួសជាង៥០០នាក់ ។

ភេរវកររូបនេះបានបាញ់សម្លាប់ខ្លួនឯង មុនពេលដែលក្រុមប៉ូលីសបានទៅដល់, ជននោះឈ្មោះ ស្តេហ្វិន ប៉ាដឹក ។ គេសង្ស័យថា អ្នករួមគំនិតជាមួយនារីម្នាក់ដែលគេចាប់បាននៅបន្តិចក្រោយមកឈ្មោះ ម៉ារីលូ ដាន់លី អាយុ៥៦ឆ្នាំ នៅទីកន្លែងមួយ ដែលនារីនោះនិយាយប្រាប់ប៉ូលីសថា “ខ្លួនមិនបានដឹងអ្វីទេ ពីព្រោះនាងមានជម្លោះជាមួយ ស្តេហ្វិន ហើយគេបានបណ្តេញនាងឱ្យចេញទៅឆ្ងាយពីគេ ពីបន្ទប់នៃសណ្ឋាគារកាសីណូ” នាថ្ងៃកើតហេតុនោះ។

គ្រាប់កាំភ្លើងបានបាញ់រះលើក្រុមអ្នកទស្សនារាប់ពាន់នាក់ ពីបន្ទប់ជាន់ទី៣២ ដែលជាបន្ទប់លាក់ខ្លួនរបស់ស្តេហ្វិន ប៉ាដឹកគ្មាននរណា ដឹងថា គ្រាប់មកពិណាទេ តែមនុស្សដួលស្លាប់ឈាមហូរព្រោងព្រាត ស្នូរបាញ់រះច្រើននាទីមុននឹងស្ងប់ទៅវិញ ហើយបន្សល់នូវសម្រែកថ្ងូរនឹងយំនៃអ្នករងគ្រោះដែលបណ្តាលមកពីទស្សនិកជនស្លាប់នឹងរបួសរាប់មិនអស់នៅក្នុងសណ្ឋាគារ ផ្កាយ៥ដែលជាកាស៊ីណូនោះ។

គេនៅមិនទាន់ដឺងពីមូលហេតុនៃការបាញ់ប្រហារនោះនៅឡើយទេ មកដល់ថ្ងៃអង្គារទី៣ នេះ ថាជា“ភេរវកម្ម” ឬក៏ជាទង្វើនៃមនុស្សជម្ងឺសរសៃប្រសាទ? គ្រួសារអ្នករងគ្រោះជាច្រើន មិនអស់ចិត្តឈឺចាប់បានទាមទារឱ្យគេរឹបអូសទ្រព្យ សម្បត្តិ ស្តេហ្វិន ទាំងអស់ ។ ស្តេហ្វិន ធ្លាប់ជាអ្នកធ្វើការនៅក្រសួងប្រេសនីយ៍តែក្រោយមកក៏បាន លាឈប់ទៅធ្វើជាអ្នកទិញលក់ដីលក់ផ្ទះរកលុយបានច្រើន តែចូលចិត្តល្បែងនៅ កាស៊ីណូណាស់ ជា អ្នកលេងធំមានផ្ទះនៅច្រើនកន្លែង ។ ស្តេហ្វិន ទើបនឹងបានជួបនាង ម៉ារីលូ យកជាគូកំណាន់ ហើយឱ្យលុយទៅទិញផ្ទះមួយដែលធ្វើឱ្យនាងសប្បាយចិត្តណាស់។ នៅថ្ងៃកើតហេតុ ម៉ារីលូ មិនបានចាប់ភ្លឹកថា មានអ្វីចម្លែកក្រៅតែពិការទាស់សម្តីគ្នា បណ្តាលឱ្យមានការបណ្តេញចេញពីបន្ទប់សណ្ឋាគារនោះទេ។

នៅពេលស្លាប់ ស្តេហ្វិន មានកាំភ្លើងច្រើន ដើមនៅជាប់នឹងខ្លួន, តាមការស្រាវជ្រាវរបស់ប៉ូលីសស្តេហ្វិនចូលចិត្តទៅទិញ កាំភ្លើងមកបាញ់លេងកំសាន្តតែក៏គេនៅមិនទាន់រកឃើញនូវបុព្វហេតុនៃចំណូលចិត្តប្រើកាំភ្លើងរបស់ស្តេហ្វិននៅឡើយទេ។ ស្តេហ្វិន ជាមនុស្សស្ងៀមស្ងាត់មានចរឹកជាមនុស្សមិនចុះចាញ់នរណាងាយៗទេ ។ ក្រុមភេរវករ“រដ្ឋអ៊ីស្លាម”បានប្រកាសពីថ្ងៃពុធថា ការបាញ់រះនោះជាស្នាដៃរបស់ពួកគេ តែពុំមាននរណាជឿសម្តីនោះបាននៅឡើយទេ ដោយសារគេមិនទាន់រកឃើញភាពទាក់ទងជា មួយ “រដ្ឋអ៊ី ស្លាមអាយស៊ីស”របៀបណានោះ នៅឡើយទេ ការស៊ើបអង្កេតរបស់ប៉ូលីសនៅ តែបន្ត។

ព័ត៌មានទាក់ទង