ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អា
ប៉ូសស្តុន – ការិយាល័យអគ្គមេធាវីរដ្ឋម៉ាសាជូសេតបានចេញប្រកាស់កាលពីខែឧសភានេះនូវសេចក្តីណែនាំមួយ ដល់មណ្ឌលថែទាំសុខភាព និងសាលារៀនរដ្ឋទាំងអស់ស្តីពីការអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ និងការស្មើរសុំ ព័ត៌មានពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)។
សេចក្តីណែនាំនេះ គឺក្នុងគោលបំណងរំលឹកដល់សាលារដ្ឋទាំងអស់ពីកាតព្វកិច្ចរបស់ពួកគេតាមច្បាប់រដ្ឋ និង សហព័ន្ធក្នុងការផ្តល់ឲ្យសិស្សទាំងអស់ឲ្យទទួលបានដោយស្មើរភាពនូវការអប់រំថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដោយមិនគិតពីជាតិសាស និងអន្តោប្រវេសន៍។
បើយោងតាមសេចក្តីណែនាំនេះឪពុកម្តាយមិនគួរខ្លាចក្នុងការបញ្ជូនកូនៗទៅសាលារៀនហើយពលរដ្ឋទាំងអស់មិនគួរខ្លាចផងដែរក្នុងការស្វែងរកការព្យាបាល រឺសេវាសុខាភិបាលសម្រាប់សមាជិកគ្រួសាររបស់ខ្លួន។
តាមគោលនយោបាយថ្មីនេះ ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE)មិនធ្វើសកម្មភាពអនុវត្តច្បាប់ របស់ខ្លួនដូចជាការឃ្លាំមើល, ការសម្ភាសន៍, ការស្វែងរកនិងការចាប់ខ្លួននៅតាមទីតាំងជាក់លាក់មួយចំនួន ដូចជាមន្ទីរពេទ្យ, បរិវេណសាលា, ទីតាំងដែលមានសកម្មភាពរបស់សាលារៀន, ទីតាំងចំណតរថយន្តក្រុងក្នុង កំឡុងពេលមានវត្តមានក្មេងៗ, ទីកកន្លែងផ្តល់សេវាសុខភាពដូចជាការរិយាល័យវេជ្ជបណ្ឌិត, ខ្លីនិច និងកន្លែង សង្គ្រោះបន្ទាន់ជាដើមនោះឡើយ។
គោលបំណងនៃច្បាប់នេះ គឺដើម្បីធានាថាពលរដ្ឋដែលកំពុងស្វែងរកសេវាសាធារណៈ ឬដែលចូលរួមក្នុង សកម្មភាពណាមួយក្នុងរដ្ឋម៉ាសេជូសេតអាចធ្វើទៅបានដោយរលួន និងគ្មានការភ័យខ្លាច។
សេចក្តីការណែនាំនេះ គឺបង្ហាញយ៉ាងច្បាស់ថាមណ្ឌលថែទាំសុខភាព មិនត្រូវសាកសួរព័ត៌មានអំពីស្ថានភាព អន្តោប្រវេសន៍របស់អ្នកជំងឺនោះទេហើយមន្ទីរពេទ្យទាំងអស់ ត្រូវតែប្រតិបត្តិ, ផ្តល់សេវាសង្គ្រោះបន្ទាន់ និង ព្យាបាលពួកគេដោយមិនគិត និងសួរអំពីស្ថានភាពអន្តោប្រវេសន៍ឬធានារ៉ាប់រងរបស់ពួកគេឡើយ ។
ចំពោះសាលារៀនរដ្ឋវិញ សាលាមិនត្រូវសាកសួរអំពីស្ថានភាពអន្តោប្រវេសន៍របស់សិស្ស ហើយត្រូវផ្តល់លទ្ធភាពស្មើគ្នាក្នុងការទទួលបានការអប់រំដល់សិស្សទាំងអស់ដោយមិនគិតពីស្ថានភាពអន្តោ ប្រវេសន៍នោះឡើយ។
ការផ្សព្វផ្សាយនៃសេចក្តីណែនាំនេះគឺមានសារៈសំខាន់សម្រាប់ជាការយល់ដឹងរបស់ពលរដ្ឋដែលជនអន្តោប្រវេសន៏មករស់នៅក្នុងសហរដ្ឋអាមេរិកពីសិទ្ធក្នុងការទទួលបានការអប់រំសម្រាប់កូនចៅ និងសេវាសុខភាពពេល មានជំងឺ។