Top Mobile Banner

ឆ្នោតDVមករស់នៅអាមេរិកចាប់ផ្តើមទទួលការចុះឈ្មោះហើយ

ដោយសុខារ័ត្ន កូយ

ឆ្នោតDiversity Visa (DV)គឺជាឆ្នោតមួយដែលរៀបចំឡើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលទទួលខុសត្រូវដោយក្រសួងការបរទេសអាមេរិក។ ឆ្នោត DV នេះ គឺបើកជារៀងរាល់ឆ្នាំសម្រាប់បេក្ខជនទូទាំងពិភពលោក ដោយមួយឆ្នាំៗសហរដ្ឋអាមេរិកជ្រើសរើសបេក្ខជនចំនួន ៥០០,០០០ នាក់ឲ្យមករស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។

គោលបំណងនៃការរៀបចំឆ្នោតDVនេះឡើងគឺដើម្បីបង្កើននូវភាពចំរុះនៅក្នុងសហរដ្ឋអាមេរិក ដោយសារសហរដ្ឋអាមេរិក គឺសាងឡើងដោយជនអន្តោប្រវេសន៏ដូច្នេះឆ្នោតនេះ គឺផ្តល់ឪកាសដល់ប្រទេសដែលមានជនអន្តោប្រវេសន៏ចូលមកអាមេរិកទាប។

លោក Jason Insleeមន្ត្រីកុងស៊ុលបានឲ្យដឹងតាមរយៈកម្មវិធី Let’s Chat Facebook Live របស់ស្ថានទូតអាមេរិកកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ ថា ចំណុចសំខាន់នៃឆ្នោត DV នេះ គឺទី១ឆ្នោតនេះមិនមានការគិតប្រាក់នោះទេ។ទី២ គឺមិនតំរូវឲ្យមានអ្នកធានាពីសហរដ្ឋអាមេរិកនោះទេ ហើយចុងក្រោយគឺមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនឲ្យក្រុមហ៊ុនដែលចង់ជួយចុះឈ្មោះឲ្យលោកអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សម្រាប់ឆ្នាំនេះ ឆ្នោតDV បានបើកឲ្យចុះឈ្មោះចាប់ពីថ្ងៃទី ៣ ខែតុលា ដល់ ៧​ ខែវិឆ្ឆិការ ឆ្នាំ២០១៧នេះតទៅ។ លោកអ្នកមានរយៈពេលចំនួនមួយខែដើម្បីចុះឈ្មោះ។ ក្នុងការចុះឈ្មោះផ្សងសំណាងលេងឆ្នោតនេះ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ www.lottery.state.govហើយធ្វើតាមការណែនាំ។

លោកអ្នកត្រូវបានជុំរុញឲ្យដាក់ពាក្សដោយខ្លួនឯង ព្រោះមានបញ្ហាជាច្រើនដែលពលរដ្ឋខ្មែរពឹងឲ្យក្រុមហ៊ុនដាក់ពាក្សជំនួស ធ្វើឲ្យលោកអ្នកមិនមានលក្ខណៈគ្រប់គ្រាន់ទទួលបានវ៉ីសា ដូចជាក្រុមហ៊ុនទាំងនោះអាចដាក់ព័ត៌មានខុសចំពោះគ្រួសាររបស់លោកអ្នក, ប្រើប្រាស់ព័ត៌មានរបស់លោកអ្នកដើម្បីចុះឈ្មោះលេងឆ្នោតជារៀងរាល់ឆ្នាំដោយប្រើប្រាស់រូបថតចាស់។ ជានេះទៅទៀត ក្រុមហ៊ុន នឹងឲ្យលោកអ្នកបង់ប្រាក់រាប់ពាន់ដុល្លារ  នៅពេលក្រុមហ៊ុនដឹងថាលោកអ្នកជាប់ឆ្នោតរហូតដល់ពេលសម្ភាសន៏នៅស្ថានទូត។

ចំពោះលក្ខ័ណនៃការចុះឈ្មោះ បេក្ខជនត្រូវមានបាក់ឌុប (ជាប់ថ្នាក់ទី ១២) រឺមានបទពីសោធន៏ការងារយ៉ាងហោចណាស់ពីរឆ្នាំ, និងត្រូវបញ្ចូលព័តមានឲ្យបានត្រឹមត្រូវអំពីគ្រួសារ ​(ប្តីរឺប្រពន្ធ និងកូនដែលមានអាយុក្រោម ២១ឆ្នាំ) ជាការស្រេច។

លោកអ្នកមិនចាំចាប់ upload ឯកសារ រឺសញ្ញាបត្របាក់ឌុប នៅពេលចុះឈ្មោះនៅទេ។ ឯសារទាំងនោះ លោកអ្នកតំរូវឲ្យយកមកកាន់ស្ថានទូតនៅពេលធ្វើសម្ភាសន៏ ប្រសិនបើជាប់ឆ្នោត តែលោកអ្នកតំរូវឲ្យបញ្ចូលរូបថត  របស់លោកអ្នកនៅពេលចុះឈ្មោះ។ សម្រាប់ការចុះឈ្មោះ គឺលោកអ្នកចាំបាច់ត្រូវបំពេញពាក្សតាមអនឡាញជាភាសាអង្លេសដោយប្រើកុំព្យូទ័រ រឺទូរសព្ទស្មាតហ្វូនរបស់លោកអ្នក។ សម្រាប់រូបថត ត្រូវមានទំហំ ៥X៥ ដោយមានផ្ទៃខាងក្រោយព៌ណស។

នៅពេលដែលអ្នកចុះឈ្មោះរួចហើយ លោកអ្នកនឹងទទួលបានលេខកូនបញ្ជាក់ពិសេស (Confirmation Number) ហើយលេខកូដនេះ លោកអ្នកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ពេលចូលទៅពិនិត្យមើលលទ្ធផល។ ដើម្បីចង់ដឹងថាតើលោកអ្នកជាប់ឆ្នោតរឺក៏អត់នោះ គឺលោកអ្នកចូលទៅកាន់គេហទំព័រដដែល www.lottery.state.govរួចចុចទៅលើពាក្សCheck Status បន្ទាប់មកទៀតត្រូវប្រើលេខកូដបញ្ជាក់ពិសេសនោះដើម្បីដឹងពីលទ្ធផល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

បេក្ខជនជាប់ឆ្នោត គឺត្រូវធ្វើឡើងដោយប្រព័ន្ធជ្រើសរើសដោយចៃដន្យតាមរយៈប្រព័ន្ធអ៊ីលិចត្រូនិច។ ករណីដែលលោកអ្នកត្រូវបានជ្រើសរើសជាបេក្ខជនជាប់ឆ្នោត ក្រុមគ្រួសារ (ប្តីរឺប្រពន្ធ និងកូន)របស់បេក្ខជន មានសិទ្ធទៅកាន់សហរដ្ឋអាមេរិកជាមួយបាន។

ប្រសិនបើលោកអ្នកមិនមានឈ្មោះជាប់ជាបេក្ខជនសម្រាប់លទ្ធផលឆ្នាំនេះនោះទេ លោកអ្នកអាចដាក់ពាក្សសាជាថ្មីនៅឆ្នាំក្រោយបន្ទាប់ទៀងបាន ដោយគ្មានកំណត់នោះទេ។ សុំបញ្ជាក់ថា ក្នុងមួយឆ្នាំលោកអ្នកអាចចុះឈ្មោះបានតែម្តង។

ដោយសារឆ្នោតនេះគឺសម្រាប់ឆ្នាំ ២០១៩ (DV​ ២០១៩)ដូច្នេះការរៀបចំធ្វើសម្ភាសន៏សម្រាប់បេក្ខជនជាប់ឆ្នោត រឺអ្នកដែលត្រូវបានជ្រើសរើស នឹងចាប់ផ្តើមធ្វើនៅឆ្នាំ ២០១៩។ លោកអ្នកបង់កម្រៃសេវាតែមួយគត់ប៉ុណ្ណោះសម្រាប់ដំណើរការឆ្នោតDVនេះ គឺត្រូវបានបង់នៅស្ថានទូតអាមេរិកបន្ទាប់ពីលោកអ្នកត្រូវបានជ្រើសរើសជាបេក្ខជនសម្រាប់ការសំភាសន៍ទិដ្ឋាការឆ្នោត DV។ ថ្លៃសេវាដែលត្រូវបង់សម្រាប់ឆ្នាំ ២០១៧ នេះមានចំនួន ៣៣០ ដុល្លារក្នុងម្នាក់។

បេក្ខជនជាប់ឆ្នោតមិនតំរូវឲ្យចេះនិយាយភាសាអង្លេសនោះទេ នៅពេលមកសម្ភាសន៏នៅស្ថានទូកអាមេរិក។ ប្រសិនបើលោកអ្នកដែលធ្លាប់ដាក់ពាក្សសុំវីសាទេសចរណ៏មកសហរដ្ឋអាមេរិក ហើយត្រូវបានបរិសេដដោយស្ថានទូត លោកអ្នកក៏មានសិទ្ធដាក់ពាក្សសម្រាប់ឆ្នោត DV នោះផងដែរ។​ លោកអ្នកអាចចូលទៅកាន់គេហទំព៏ររបស់ស្ថានទូតអាមេរិក https://kh.usembassy.gov/ ដើម្បីទទួលបានព័ត៌មានបន្ថែម។

ព័ត៌មានទាក់ទង