ដោយ ខ្មែរផុសស.រ.អា.
By Soben Pin
October 17 – The Greater Lowell Chamber of Commerce hosts the 22nd Annual Business Expo at the Radision Hotel in Chelmsford. Over one hundred exhibitors participated to showcase their businesses, services, and products.
The fun part of the event was food and appetizer samplers available to serve everyone. Guests may win raffle prizes, enjoyed the networking, and collected free tote bags and filled them with freebies. Some unique items this year for me was the mini first aid kit from the Lowell Five Bank and of course, only one lucky winner each year won the Coach bag from the Washington Savings Bank.
ក្រុមអ្នកមានមុខរបររកស៊ីនៅតំបន់‹មេរីម៉ាក់វាលឡេ›ប្រមាណជា1០០ក្រុមហ៊ុន មកពីឡូវែល, ដ្រេខិត, ឆែមហ្វឺត, ឡូរិន, … បានប្រមូលប្តុំគ្នាតាំងជាពិពណ៌ពាណិជ្ជកម្ម តាំងបង្ហាញផលិតផលរបស់ខ្លួន បង្អួតបង្ហាញពិស្នាដៃពាណិជ្ជកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ នៅសណ្ឋាការ‹ម៉ាឌីសុន›ក្រុងឆែមហ្វឺតកាលពិថ្ងៃទី 17 តុលា កន្លងទៅ រៀបចំឡើងដោយសភាពាណិជ្ជកម្ម Chamber of Commerce នៅឡូវែល។
សភាពាណិជ្ជកម្មនេះដឹកនាំដោយអ្នកស្រី ដានញែលមីកផ្ហាដិន បានបើកកម្មវិធីពិពណ៌ពាណិជ្ជកម្មនេះ តាំងពិ២០ឆ្នាំមកហើយ តាំងពីពិពណ៌នេះមានអ្នកចូលរួមប្រមាណជា១០ក្រុមតែប៉ុណ្ណោះ ឥឡូវមានប្រជាប្រីយភាពរហូតដល់បើកពិពណ៌ពី១០០-២០០ក្រុមទៅហើយ។ ខ្មែរផុសស.រ.អា.ជាពាណិជ្ជកម្មខ្នាតតូចមួយ ក៏បានចូលរួមជាសមាជិកនៃសភាពាណិជ្ជកម្មនោះ តាំងពី៤ឆ្នាំមកហើយ ជាពាណិជ្ជករសហគមន៍ខ្មែរដំបូងគេ ដែលបានចូលមករួមកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយសហគមន៏ទាំងមូល នៅក្នុងតំបន់នឹងគេដែរ។
ពាណិជ្ជករនឹងភ្ញៀវដែលចូលបន្តបន្ទាប់ប្រមា៣០០នាក់ បានស្វែងយល់ពីពាណិជ្ជកម្មរបស់តំបន់ខ្លួន ដើម្បីគំនិតថ្មី ដើម្បីទំនាក់ទំនងថ្មី ដើម្បីពង្រីកកាងាររបស់ខ្លួន នឹងជាភ្ញៀវថ្មីរបស់អ្វីដែលខ្លួនចង់រៀបចំទៅអនាគតផង…។ មិនត្រឹមតែប៉ុណ្ណោះ ពាណិជ្ជករអ្នកមកតាំងផលិតផលខ្លួនឯងនោះ ក៏ជាភ្ញៀវរបស់អ្នកតាំងពិពណ៌ឯទៀតផងដែរ។ ខ្មែរផុសស.រ.អា ក៏បានទទួលភ្ញៀវថ្មី២០-៣០នាក់ដែរ ហើយភ្ញៀវដែលស្គាល់គ្នារួចហើយ នៅពាសពេញស្ទើតែគ្រប់កន្លែង នៃពិធីដ៏អ៊ូអរនោះ ដោយសារតែវត្តមាន៣ឆ្នាំរបស់យើង នៅក្នុងអង្គភាពនោះ។
យើងបានចំណាយពេលជាង១ម៉ោង សម្រាប់ដើរទស្សនា ផលិតផលប្លែកៗ ទាក់ទាញដោយការឱ្យវត្ថុអនុស្សវរីយ ដែលមានសញ្ញានៃការចងចាំពីពាណិជ្ជកម្មរបស់គេ សម្រាប់យកមកប្រើប្រាស់ក្នុងផ្ទះ ក្នុងការិយាល័យ ឬឱ្យជាល្បែង ឬជាកីឡា ដែលម្នាក់ៗដាក់របស់ប៉ោងក្នុងថង់យួរមកផ្ទះវិញ។ យើងបានឈប់នៅកន្លែងពាណិជ្ជករលក់ចំណីអាហារ យើងភ្លក់ម្ហូបពិសេសៗរាប់សិបមុខ ដោយមិនចាំបាច់ ចេញទៅហូបអាហារថ្ងៃត្រង់នាំឱ្យតែខាតលុយឥតប្រយោជន៍, ចាស់ៗគាត់រីករាយណាស់ ដោយបានអង្គុយសម្រាក ហើយសាកភ្លក់មុខម្ហូប គ្រប់យ៉ាងមកពីភោជនីយដ្ឋានធំៗក្នុងតំបន់ តែមិនបានប្រទះភ្លក់ម្ហូបអាស៊ី ដែលធ្លាប់តែល្បីឈ្មោះដែរនោះទេ។ ជាមួយគ្នានោះវិទ្យុ‹អេអិម WCAP›មានធ្វើការផ្សាយបន្តរផ្ទាល់ ពីសណ្ឋាគារ ម៉ាឌីសុន នោះរំលឹកអ្នកស្តាប់នៅជុំវិញតំបន់ ថាមានមិត្តភក្ត្ររបស់ខ្លួន កំពុងនិយាយ ពីទីដែលគេកំពុងតែជួបជុំក្នាយ៉ាងរីករាយ៕