ខ្មែរផុសស.រ.អា
លោក វាស្នា នួន ជា‹បេក្ខជនសង្ឃឹម›របស់ខ្មែរអាមេរីកាំងនៅឡូវែល ដែលជាអតីតសមាជិកក្រុមប្រឹក្សាក្រុង នា២អាណត្តិមុន ហើយត្រឡប់មកឈរឈ្មោះទៀតប្រកបដោយការព្យាយាមសាជាថ្មី ក្នុងការ‹បោះឆ្នោតទូលំទូលាយ›សម្រាប់តំណែងសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។ ខ្មែរផុសស.រ.អា.បានធ្វើបទសម្ភាសន៍ ជាមួយលោក វាស្នា នួន
កាលពីថ្ថ្ងៃទី២១កញ្ញា២០១៧ ដើម្បីបំពេញការស្វែងយល់ពីបេក្ខជនដ៏សំខាន់សម្រាប់ខ្មែរអាមេរីកាំង ដើម្បីឱ្យលោកអ្នកអាន អាចធ្វើការវិនិច្ឆ័យសម្រេចចិត្តត្រឹមត្រូវ ក្នុងការបោះឆ្នោតថ្ងៃទី៍៧វិច្ឆិកាខាងមុខៈ
ពិន សំខុនៈ ជម្រាបសួរលោក វាស្នា នួន ! លោកបានជាប់ឆ្នោតជុំទី១ ក្នុងលំដាប់ថ្នាក់ខ្ពស់គឺលេខ៤ ដោយសារលើកនេះ សង្កាត់‹បែលវឺឌៀ›ចេញបោះឆ្នោតឱ្យលោកច្រើន, តើសម្រាប់បោះឆ្នោតថ្ងៃទី៍៧វិច្ឆិកា នៅតែសង្ឃឹមខ្ពស់ដដែលដែរឬទេ?
វាស្នា នួនៈ បាទជម្រាបសួរ ! ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនខ្លែរ នឹងសាសន៍ដ៏ទៃដែលបានគាំទ្របេក្ខភាពរបស់ខ្ញុំ កាលពិពេលបោះឆ្នោតលើកមុននេះ, ពេលនោះបើគ្មានឆ្នោត‹បែលវឺឌៀ›ខ្ញុំនៅលំដាប់ថ្នាក់លេខ៣ ហើយបើបូកនឹង‹បែលវឺឌៀ›ខ្ញុំនៅលំដាប់ថ្នាក់លេខ៤, ហើយដោយសារតែការខិតខំរបស់ខ្ញុំនឹងសកម្មជនរបស់ខ្ញុំ នៅតែបន្តរនោះ អ្នកបោះឆ្នោតនឹងចេញច្រើនជាងមុន ខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តរបោះឆ្នោតឱ្យខ្ញុំ ច្រើនដដែល ..
ពិន សំខុនៈ អ្នកបោះឆ្នោតខ្មែរនឹងសង្កាត់ឯទៀតដែលធ្លាប់តែគាំទ្រលោក ចេញទៅបោះឆ្នោតមិនបាន២០ភាគរយទេ ឯ‹បែលវឺឌៀ›ចេញតែ៣៥%តើលោកនឹងប្រាប់ពួកគេយ៉ាងណា ដើម្បីឱ្យគេចេញទៅបោះឆ្នោត?
វាស្នា នួនៈ បាទ ការបោះឆ្នោតលើកនេះមានផ្ជាប់ទៅនឹងសំណង់វិទ្យាល័យឡូវែល ដែលជាផល់ប្រយោជន៍ផ្ទាល់នៃការសិក្សារបស់កូនចៅអ្នកបោះឆ្នោត, កន្លងមកបងប្អូនតែងតែចេញទៅបោះឆ្នោតមិនបាន២០%មែន តែខ្ញុំនឹងប្រាប់បងប្អូនពីសារសំខាន់នៃការសង់វិទ្យាល័យនៅ‹ដោនថោន› ឱ្យបងប្អូនគាំទ្រពីសារសំខាន់នៃទីតាំងសម្រាប់កូនចៅទៅរៀនងាយស្រួល ខ្ញុំជឿថាបងប្អូននឹងចេញទៅបោះឆ្នោតច្រើនជាងមុនដោយសារតែរឿងនេះ ហើយនៅ‹បែលវឺឌៀ›ក៏នឹងចេញទៅបោះឆ្នោតច្រើនជាងមុនដែរ, បងប្អូនតែងតែរង់ចាំជុំទី២ ដើម្បីចេញទៅបោះឆ្នោត..ក្រៅពីនេះមានសារសំខាន់នៃរឿងធំៗជាច្រើនទៀត ដូចជាកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត- រឿងអភិវឌ្ឍន៍ក្នុងតំបន់ ដែលមិនមែនមានតែនៅ‹ហាមិនតុនកាណាល់›តែប៉ុណ្ណោះទេ វាមានពាណិជ្ជកម្មខ្នាតតូចនៃ‹ខពលស្គែ›នៃ‹មិឌលសិច›នៃ‹ប្រីឌស្ត្រីត។ល។… ដែលតម្រូវឱ្យមានមនុស្សដើរកាត់តំបន់នោះច្រើន ទាំងនោះហើយដែលនឹងនាំឱ្យអ្នកបោះឆ្នោតបង្កើនការចាប់អារម្មណ៍ ហើយនាំគ្នាទៅបោះឆ្នោត..
ពិន សំខុនៈ បើសិនជាលោកជាប់ឆ្នោតទៅ តើកិច្ចការបោះឆ្នោតរបស់ជនភាគតិចក្នុងតំបន់ លោកអាចនឹងសម្រេចរបៀបណា?
វាស្នា នួនៈ កិច្ចការប្តឹងប្តល់របស់ជនភាគតិចទេនេះ មិនប៉ះពាល់ដល់បេក្ខភាពក្នុងការបោះឆ្នោតរបស់ខ្ញុំទេ នេះវាគ្រាន់តែជាឱកាសដ៏សំខាន់មួយសម្រាប់ឱ្យបេក្ខជនសាលាក្រុង នឹងសមាជីកក្រុនហ្នឹងពីចារណាឱ្យមែនទែនពីបញ្ហានោះ ពីព្រោះនៅជុំវិញយើងគេទៅអស់ហើយ នៅសល់តែ២ក្រុងទៀតទេ ដែលមិនទាន់ប្តូរផ្លាស់សិទ្ទិនៃជនភាគតិច នៅក្នុងតំបន់របស់ខ្លួន, លោកមើលទៅ នៅឡូវែលយើងនេះ នៅ‹សង់ត្រឺវីល›ឬនៅ‹អេគឺ›ឬក៏នៅ‹សៅឡូវែល›មិនដែលមានតំណាងរបស់ខ្លួនជាប់ឆ្នោតទេ ដូច្នេះបើទោះជាខ្ញុំជាប់ឆ្នោតឬមិនជាប់ក៏ដោយ ក៏ត្រូវតែប្តូរផ្លាស់ហើយ! នេះគឺមិនមែនជនភាតិប្តឹងសម្រាប់ជនភាតិចទេ គឺគេប្តឹងសម្រាប់ឱ្យប្តូរទៅជា‹មានតំណាងគ្រប់ឃុំ›ឡើងទៅវិញទេ! បើខ្ញុំជាប់ ខ្ញុំនឹងជម្រុញរឿងនេះឱ្យលឿន ដោយមិនរង់ចាំឱ្យតុលាការសម្រេច ដែលយើងនឹងមិនចំណាយលុយច្រើន សម្រាប់ជួលមេធាវី, ហើយមួយទៀតកុំឱ្យឡូវែលមានឈ្មោះអាក្រក់ថារឹងរូសមិនព្រមគិតពីការទាមទាររបស់ជនភាគតិច…
ពិន សំខុនៈ ខ្ញុំបានឮប្រជាពលរដ្ឋនាពេលថ្មីៗនេះនិយាយថា‹វត្តសម្រាប់ខ្មែរធ្វើបុណ្យ›កំពុងតែកើនចំនួនច្រើន នាពេលនេះ តើលោកបេក្ខជនខ្មែរអាមេរីកាំង មានការចាប់អារម្មណ៏យ៉ាងណាដែរ?
វាស្នា នួនៈខ្ញុំក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយវត្តជាទីប្រារព្ធជំនឿរបស់ប្រជាជនខ្មែរ រាប់ទាំងម្តាយរបស់ខ្ញុំផងដែរ ក៏ប៉ុន្តែដល់តែវត្តកើតច្រើនពេកទៅ តើនិយាយពី‹សាមគ្គីខ្មែរ›ម្តេចនឹងកើត វត្តមួយឈ្លោះគ្នារវាងវត្តលើវត្តក្រោមជាង១០ឆ្នាំមកហើយ… ដល់ដោះស្រាយរួចបានកើតជាវត្តថ្មី៣-៤ទៀត ខ្ញុំយល់ថា លោកយាយលោកតា អាចារ្យវត្ត ព្រះសង្ឃ យល់ថាៈ អាហ្នឹងជាសិទ្ធសេរីភាព, តែក៏គួរនាំគ្នារកមធ្យោបាយបង្រួបបង្រួមគ្នាមកវិញឱ្យបាន ខ្ញុំមិនបានរីករាយ នឹងការកើនចំនួនវត្តដូចជាការដុះផ្សិត របៀបនេះទេ…
ពិន សំខុនៈខ្ញុំយល់ថា ការរង្គៀសចិត្តរបស់‹បេក្ខជនសាលាក្រុង› គឺជាអនាគតនៃការដោះស្រាយរបស់សាលាក្រុង! នៅមានរឿងមួយទៀតដែលគេនិយាយប្រាប់ខ្ញុំដែរថា បញ្ហានយោបាយនៅកម្ពុជាមានឥទ្ទីពល មកលើអ្នកនយោបាយនៅសាលាក្រុងឡូវែលនេះ តើលោកឆ្លើយនឹងសំនួរនេះរបៀបណា នៅពេលដែលប្រទេសកម្ពុជាគ្រប់គ្រងប្រទេសខ្លួនដោយគ្មានលទ្ធីប្រជាធិបតេយ្យ នឹងរំលោភលើសិទ្ធីរបស់មនុស្សនោះ?
វាស្នា នួនៈខ្ញុំមានឈាមជ័រជាខ្មែរ បើទោះជាខ្ញុំជាខ្មែរអាមេរីកាំង ជាសមាជិកក្រុមប្រឹក្សាឬមិនមែនក្តី ខ្ញុំមាការឈឺចាប់ដូចបងប្អូនឯទៀត ដែលបានមករស់នៅទីនេះដែរ, ខ្ញុំមានការបារម្មណាស់ចំពោះការវិវត្តន៍របស់ស្ថានការនយោបាយនៅកម្ពុជា ដូចគ្នានេះ អ្នកស្រី នីគី សុងគ្ហាស សមាជិកសភា, អ្នកស្រី អេលីសាបេត វ៉រិន សមាជិកព្រឹត្ធសភាសហព័ន្ធយើងនេះ ក៏មានការព្រួយបារម្មណាស់ដែរ ហើយគេមិនមែនជាខ្មែរទេ, យើងគ្មានចង់បានអ្វីពីរដ្ឋាភិបាលខ្មែរទេ ចង់ឱ្យតែរដ្ឋាភិបាលនោះគោរពសិទ្ធមនុស្ស គោរពកិច្ចព្រមព្រៀងក្រងប៉ារីស២៣តុលាឆ្នាំ១៩៩១ ដែលជាគ្រឹះនៃរបបប្រជាធិបតេយ្យដែលនៅមានសុពលភាពនៅឡើយ មកជូនប្រជារាស្ត្រខ្មែរ… ដោះលែងទៅប្រធាននៃគណបក្សប្រឆាំងតែ១នៅប្រទេសកម្ពុជាទៅបើកប្រព័ន្ធផ្សព្វផ្សាយសេរីវិញមក,ខ្លាចអីការបោះឆ្នោតដោយយុត្តិធម៌, នោះហើយដែលខ្ញុំគាំទ្រចំពោះរបបការគ្រប់គ្រងនៅកម្ពុជានាពេលនេះ…
ពិន សំខុនៈ សំនួរចុងក្រោយ មានក្រុមមួយទៀតដែលប្រឆាំងនឹងចរន្ត‹ដោនថោន›របស់លោក គឺក្រុម‹ខលី›ដែលឥឡូវគេកំពុងតែមានប្រតិកម្ម នឹងរៀបរចនាសម្ព័ន្ធប្រឆាំងនឹងក្រុមរបស់លោក, តើលោកនៅតែសង្ឈឹមថានៅតែឈ្នះតទៅទៀតឬមិនច្បាស់លាស់ប៉ុណ្ណា?
វាស្នា នួនៈខ្ញុំយល់ថា ទោះជា‹ខលី›ក៏ដូចជា‹ដោនថោន›សុទ្ធតែមានសុភវិនិច្ឆ័យចំពោះក្រុងរបស់គេដូចគ្នា, សុំតែម្យ៉ាង កុំឱ្យការខិតខំនោះក្លាយទៅជាហឹង្សា ទៅជាការបំផ្លើស ដូចជា‹ឡូសាន់› ឬវិទ្យុ‹WCAP›គេមិនចង់ឱ្យខ្ញុំជាប់ទេ គេនិយាយបំប្លើសខុសពីការពិត តែខ្ញុំមិនតបតទេ ខ្ញុំនឹងឆ្លើយជាមួយបងប្អូនដែលសួររកការពិតជាមួយខ្ញុំ្ តែទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែសង្ឃឹមថា បងប្អូននៅតែគាំទ្រខ្ញុំច្រើនដដែល…
ពិន សំខុនៈខ្ញុំជឿថាលទ្ធផលនៃការបោះឆ្នោត នឹងផ្តល់យុត្តិធម៍ជូនលោក… សូមជូនពរលោក ឱ្យបានជោគជ័យ៕