Top Mobile Banner

ពលរដ្ឋខ្មែរក្រុមថ្មីត្រៀមនិទេសទៅកាន់កម្ពុជា

ដោយ សុខារ័ត្ន កូយ

វ៉ាស៊ីនតោន— យោងតាមសេចក្តីប្រកាស់របស់អង្គការ Southeast Asia Resource Action Center (SEARAC)ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃទី៤ ខែតុលាថាកម្ពុជាអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកនូវក្រុមថ្មីនៃជននិទេ្ទសជនជាតិអាមេរិកដើមកំណើតខ្មែរនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ការប្រកាស់នេះ គឺជាការជាជូនដំណឹងជាមុនដល់ពលរដ្ឋខ្មែរអាមេរិកឲ្យដឹងពីការចាប់ផ្តើមឡើងវិញនៃគម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយមន្ត្រី​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​​។​ ការបញ្ជូនក្រុមថ្មីនេះ គឺជាលទ្ធផលនៃការចរចាគ្នារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកកាលពីដើមខែតុលានៅទីក្រុងភ្នំពេញ។

ការចចារជាថ្មីកន្លងទៅនេះ គឺកើតឡើងបន្ទាប់ពីកម្ពុជាបានស្នើសុំ​អាមេរិកឲ្យបញ្ឈប់​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យត្រឡប់ទៅកាន់​ប្រទេសកម្ពុជាវិញជាបណ្ណោះអាសន្នកាលពីខែមេសា ឆ្នាំ ២០១៧។​ បើទោះបីកម្ពុជាមិនបានសហការជាមួយអាមេរិកក្នុងការធ្វើមាតុភូមិនិវត្តន៍នេះយ៉ាងណាក៏ដាយ អាមេរិកនៅ​បន្ត​ចាប់ឃុំខ្លួន និងបញ្ជូនពលរដ្ឋ​ខ្មែរ​មក​ប្រទេសកំណើតវិញដដែរ។​

ជាមួយគ្នានេះដែរ កាលពីខែកញ្ញា រដ្ឋាបាលរបស់លោក ដូ ណាល់ត្រាំ ក៏បានប្រកាស់ដាក់ទណ្ឌកម្មទិដ្ឋាការដោយផ្អាកការចេញទិដ្ឋាការដល់មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ចំពោះការខកខានក្នុងការទទួលយកនូវជននិរទសជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ។

សេចក្តីប្រកាសនោះដដែរក៏បានលើកឡើងថា កម្ពុជាបានយល់ព្រមធ្វើការរៀបចំសម្ភាសន៏អ្នក​ដែល​ត្រូវ​និរទេស​ចំនួន ២៦ នាក់ ហើយយល់ព្រមចេញបែបបទធ្វើដំណើរថ្មីដល់ជនភៀសខ្លួនទាំងនោះដើម្បីធ្វើមាតុភូមិនិវត្តន៍ ប៉ុន្តែកាលបរិច្ឆេទនៃការធ្វើសម្ភាសន៏ មិនត្រូវបានបញ្ជាក់នៅឡើយនោះទេពីសំណាក់កម្ពុជា។

សហគមន៏ខែ្ម និងអង្គការដៃគួរមួយចំនួនបានរាយការណ៍ឲ្យដឹងថា កាលពី​ពេល​ថ្មីៗភ្នាក់ងារ​គយ និង​អន្តោប្រវេសន៍​ (ICE)បានចាប់ផ្តើមចាប់​ឃុំ​ខ្លួន​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរជាច្រើននៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ដើម្បីបញ្ជូនទៅ​ប្រទេស​កម្ពុជា ។ ​បើតាមការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ដោយបានដង់សម្តីរបស់មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ថា ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ប្រហែល​ ១០០ នាក់​​ ត្រូវបានចាប់ឃុំខ្លួនក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ​ទាក់ទង​ទៅ​នឹងបទល្មើសជាច្រើន​ និងរងចាំការនារទេសចេញពីអាមេរិក។

សូមរំលឹកថា ការធ្វើមាតុភូមិនិវត្តន៍នេះ គឺកើតចេញពីកិច្ចព្រមព្រៀងទ្វេរភាគគីលើការបង្កើតគណកម្មការចំរុះកម្ពុជាអាមេរិកស្តីពីធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំ ២០០២ ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសពលរដ្ឋខ្មែរដែលរស់នៅស្របច្បាប់ក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពីការអនុវត្តន៏ទោសជាប់ពន្ធនាគារ។

ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកដែលខ្លះកើតក្នុងទឹកដីកម្ពុជា និងខ្លះទៀតមានកំណើតនៅជំរំជនភៀសខ្លួនក្នុងទឹកដីថៃ មានឈ្មោះក្នុងបញ្ជីគោលនយោបាយជនអន្តោប្រវេសន៏សហរដ្ឋអាមេរិក និងត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ដោយក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក តាមរយៈអាជ្ញាធរអន្តោប្រវេសន៏ ដោយសារមានទោសទណ្ឌរឿងប្រព្រឹត្តបទល្មើស និងធ្លាប់ជាប់ពន្ធនាគារ។​

លោក ប៊ីល ហឺរ៉ដ (Bill Herod)ទីប្រឹក្សានៃមជ្ឈមណ្ឌលគាំទ្រជនមាតុភូមិនិវត្តន៏សមារណកម្ម (Returnee Integration Support Center)ហៅកាត់RISCដែលធ្វើការងារផ្ទាល់ជាមួយជននារទេសខ្លួនក្នុងប្រទេសម្ពុជា បានឲ្យខ្មែរផុសដឹងកាលពីខែមិថុនាថា គិតពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ននេះពលរដ្ឋខ្មែរសរុបទាំងបុរសនិងស្ត្រីចំនួន ៥៦៦ នាក់ហើយដែលត្រូវបាននិរេទសចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជា។

គម្រោង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មកកាន់ប្រទេសកំណើតវិញ​នេះ​ត្រូវ​បាន សហគមន៏​ខ្មែ​ និង​អង្គការ​អន្តោប្រវេសន៍ដៃគូរមួយចំនួនទាំងក្នុងស្រុក និងនៅប្រទេសកម្ពុជា បានធ្វើការតវ៉ាប្រឆាំង និង​រិះគន់​យ៉ាង​ខ្លាំងចំពោះវិធានការនេះ ដោយលើកហេតុផលវាជាការបំបែកបំបាក់គ្រួសារនិងការរំលោភបំពានសិទ្ធិរបស់ពួកគេ។

ដើម្បីឆ្លើយតបចំពោះប្រតិបត្តិការណ៏នៃការចាប់ឃុំខ្លួនរបស់ភ្នាក់ងារ​ ICEណាមួយពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការប្រើប្រាស់សិទ្ធរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ​ ដោយកុំបើកទ្វារផ្ទះ ប្រសិនភ្នាក់ងារICEមកគោះទ្វារផ្ទះរបស់អ្នក។  ហើយប្រសិនបើភ្នាក់ងារICE​ចង់និយាយជាមួយ លោកអ្នកមានសិទ្ធនៅស្ងៀមកុំឆ្លើយនឹងសំណួរអ្វីទាំងអស់, មិនចាំចាប់ផ្តល់ឈ្មោះ,និងមានសិទ្ធនិយាយជាមួយមេធាវីរបស់យើងបាន។ លោកអ្នកអាចស្នើរឲ្យភ្នាក់ងារICEចេញទៅបាន ប្រសិនបើនៅកន្លែងធ្វើការ តែបើភ្នាក់ងារICE​ មិនយល់ព្រមចេញនោះទេ លោកអ្នកអាចដើរចេញបាន។​ លោកអ្នកអាចទាក់ទងមកកាន់អង្គការ asian american advancing justiceដើម្បីសុំជំនួយផ្នែកអន្តោប្រវេសន៏ តាមរយៈលេខទូរសព្ទរ ៤0៤-៨៩០-៥៦៥៥។

 

 

ព័ត៌មានទាក់ទង