ដោយ អាដាម ព្រិល
“ព័ត៌មានថ្មីមួយទើបនឹងផ្សាយដោយវិទ្យុ WCAP នឹងកាសែតឡូសាន់ នាព្រឹកនាព្រឹកទី៣ វិច្ឆិកា នេះថាៈ លោកមេធាវី ភីទ័រ ហ្លីន Peter Flint បានទទួលភាពជាតំណាងឱ្យការិយាល័យវេជ្ជបណ្ឌិត ៦នាក់ នឹងម្ចាស់នៃអាគារមួយចំនួនដែលឋិតនៅ
លើគម្រោង“ដោនថោនគម្រោង ទី៣”ឱ្យត្រៀម ដាក់ពាក្យបណ្តឹងក្រុងឡូវែលពីករណីយដែល នឹងមានសេចក្តីសម្រេចធ្វើសំណង់វិទ្យាល័យ “ឡូវែល”ឱ្យត្រឡប់មកនៅ “ដោនថោន”វិញ ពេល នោះគេនឹងប្តឹងទារសំណងថ្លៃអាគាររបស់ពួកគេ បន្ថែមពីលើថវិការដែលបានផ្សព្វផ្សាយហើយ ចំនួន៣៨០លានដុល្លានោះ ប្រមាណជា៤០លាន នេះមិនទាន់គិតពិការខាតបង់ប្រាក់ចំណូលនៅ ពេលដែលទៅកន្លែងថ្មីដែលត្រូវរង់ចាំ២ឆ្នាំទម្រាំ ដំណើរការបាន។
ម៉្យាងវិញទៀតលោក ហ្លីន បានឱ្យដឹងថា ម្ចាស់លុយ MSBA មិនចូលចិត្តចំណាយលុយ ច្រើនទៅលើសំណង់ចាស់ដែលមានអាយុ២០០ឆ្នាំ ទៅហើយនោះទេ ពីព្រោះជាទូទៅនៅលើអាគារ ចាស់របៀបនេះ វានឹងមានការជួសជុលឥតប្រៀង ទុកដែលគេមើលមិនឃើញប្រមាណពី ៨–១២% នៃគម្រោងដើមថែមទៀត។ ដូច្នេះឡូវែលត្រូវត្រៀមខ្លួន ចេញលុយបន្ថែមប្រហែលជា១០០ លានទៀតទើបគ្រប់។ ផ្ទុយគ្នានឹង“ខលី” គេអាច គ្រោងថវិការបានច្បាស់លាស់ជាង ហើយបាន សាលារៀនថ្មីស្រឡាងថែមទៀត។