Top Mobile Banner

សំណាងផ្ទុះសង្គ្រាមនៅកូរ៉េខាងជើងបានកើនឡើងដល់កំពូល

ខ្មែរផុសស.រ.អា.

ប្រធានាធិបតី គីម យ៉ុងអ៊ុន នៃកូរ៉េខាងជើង មិនខ្វល់នឹងបទបញ្ជាពីបរទេស ក៏បានបញ្ជាឱ្យបាញ់កាំជ្រួចឆ្លងទ្វីប ជាការសាកល្បងជាថ្មីម្តងទៀតកាលពីថ្ងៃអង្គារមុន…កាំជ្រួចនោះបានហោះ៥៤នាទី បាន

ឡើង១០ដងខ្ពស់ជាងមុន ហើយបញ្ចប់ដំណើរ សំដៅទៅក្បែរប្រទេសជប៉ុន បើទោះជាមានការហាមប្រាមពីប្រទេសមហាអំណាចសេដ្ឋកិច្ច ឬ ក៏ពីសហរដ្ខអាមេរីកដែលមានទ័ពនៅក្បែរប្រទេសខ្លួនរួចជាស្រេច នឹងពិអ.ស.ប. ក៏ដោយក្តី។ ចរឹកមេដឹកនាំរបបផ្តាច់ការកុម្មុយនីស្ត មិនសូវខុសគ្នាទេ គឺមិនខ្វល់ពិសុខទុក្ខប្រជាពលរដ្ឋទេ គឺគិតតែពីអំណាចខ្លួនឯងតែប៉ុណ្ណោះ។

សហរដ្ឋអាមេរីក បានបញ្ជូនភ្លាមៗ នូវយន្តហោះប្រតិកម្មដ៏ទំនើបបំផុតជាច្រើនគ្រឿង ទៅកាន់កូរ៉េខាងត្បូង បន្ថែមលើអ្វីដែលមានរួចទៅហើយ – ពីគ្រប់មាត់នៃមេទ័ពអាមេរីកាំង គេនិយាយថា‹សំណាងនៃការផ្ទុះសង្គ្រាមកាន់តែខិតខ្ពស់ឡើងហើយ..› លោកប្រធានាធិបតីត្រម បានដាក់គំនាបសេដ្ឋកិច្ចយ៉ាងតឹងតែង លើកូរ៉េខាងជើង តែព្យុងយ៉ាងនៅតែផ្គើនដាក់ពិភពលោកមកវិញ ថែមទៀតគ្មានថយ។ លោកប្រធានាធិបតី‹ត្រម›នៅសល់តែជម្រើសយោធាតែប៉ុណ្ណោះ ដែលប្រហែលជាជៀសមិនរួចទៀតផង មិនតែប៉ុណ្ណោះ គេបារម្មថា‹ទ័ពព្យុងយ៉ាងអាចនឹងវាយអាមេរីកមុនទៀតផង ដោយសារគ្រាប់កាំជ្រួចចុងក្រោយនេះ មានកម្លាំង១០ដងលើសកាំជ្រួចមុនៗ ហើយអាចបង្ហោះមកវាយដល់រដ្ឋធានីវ៉ាស៊ីនតុនបាន›។

អាមេរីកាំងមានទ័ព២៣,០០០នាក់ ប្រចាំការនៅកូរ៉េខាងត្បូង នឹង៥០,០០០នាក់ទៀតនៅប្រចាំការនៅប្រទេសជប៉ុន ហើយទ័ពអាមេរីក ក៏កំពុងជាប់ដៃធ្វើសមយុទ្ធ៥ថ្ងៃជាមួយកូរ៉េខាងត្បូងទៀតផង ដែលព្យុងយ៉ាងចោទអាមេរីកថា‹អាមេរីកកំពុងបង្ករសង្គ្រាមលើកូរ៉េខាងជើង›។ តែអាមេរីកាំងក៏អាចវាយមុនបានដែរ ប្រសិនបើមិនចង់ឱ្យកូរ៉េខាងជើង មានឱកាសប្រមូលកម្លាំងបាន បើមិនធ្វើទេគ្រោះថ្នាក់ក៏មានកាន់តែច្រើន ពីព្រោះកូរ៉េខាងជើងមានកម្លាំងទ័ពនឹងសព្វាវុធខ្លាំងជាងគេក្នុងតំបន់ ហើយពង្រាយនៅពាសពេញប្រទេសទាំងអស់, ជាងនេះទៅទៀត កាំជ្រួចមិនត្រឹមតែបាញ់តម្រង់មកអាមេរីកទេ គេជឿថា ប្រទេសដែលរងគ្រោះជាងគេ គឺកូរ៉េខាងត្បូង នឹង ជប៉ុន មុនគេ ដោយសារតែបង្គងបាញ់កាំជ្រួច៨០០០ដើម ត្រៀមបាញ់មកទីក្រុង‹សេអ៊ូល›បានភា្លម នឹងបាញ់ដល់ក្រុងធំៗនៃជប៉ុន តែក្នុងរយៈពេៈ១០នាទីតែប៉ុណ្ណោះ។

ប្រសិនបើសង្គ្រាមជាមួយកូរ៉េខាងជើងមិនអាចជៀសវាងបានទេនោះ កូរ៉េខាងជើងអាចបាញ់កាំជ្រួច នឹងគ្រាប់ប្លោងចេញបានកន្លះលានគ្រាប់តែក្នុង១ម៉ោង អាចនឹងធ្វើឱ្យខូចខាតជីវិត១០ម៉ឺននាក់ក្នុងរយៈពេលតែ២-៣ថ្ងៃ ហើយប្រជាជនរាប់លាន នឹងភៀសខ្លួនទៅប្រទេសចិន ដែលនៅជាប់កូរ៉េខាងជើងស្រាប់ ដែលគេសង្ឃឹមថា‹ចិនមិនចង់ឃើញវិបត្តិនេះកើតនៅជាប់ប្រទេសខ្លួនទេ›។

ប្រទេសចិនកុម្មុយនិស្ត បានចូលរួមដាក់ទណ្ធកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង នឹងជាមួយអាមេរីកនឹងជាមួយអ.ស.ប ថ្វីត្បិតតែកូរ៉េខាងជើងជាប្រទេសមិត្តជិតស្និទនឹងខ្លួន ច្រើនក៏ដោយ។

ព័ត៌មានទាក់ទង