ដោយខ្មែរផុស ស.រ.អា
ឡូវែល- សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចគឺជាសាលាឯកជនដ៏ធំមួយដែលមានទីតាំងក្រុងឡូវែល ហើយបានបណ្តុះបណ្តាលធនធានមនុស្សចំរុះជាតិសាសរ៉ាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នេះគឺថាក្រៅពីជាទីកន្លែងក្នុងការផ្តល់ចំណឹងដឹង សាលាម៉ីដូលស៊ិច ក៏បានធ្វើការងារជាច្រើនជាពិសេសទៅលើផ្នែកអប់រំ ជាមួយសហគមន៏ខ្មែរនៅអាមេរិក និងនៅប្រទេសកម្ពុជាផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាម៉ីដូលស៊ិច បានទទួលថវិការមួយចំនួនពីក្រសួងអប់រំរបស់រដ្ឋ និងមូលនិធិជាតិដើម្បីសិល្បៈ (National Endowment for the Arts) សម្រាប់យកមកធ្វើការអនុវត្តន៏គម្រោងការងារជាច្រើនជាមួយកម្ពុជា។ ដោយក្នុងនោះ គម្រោងថវិការសរុបចំនួនជាង២០ ម៉ឺនដុល្លារ ដែលសាលាម៉ីដូលស៊ិចបានទទួលពីក្រសួងអប់រំអាមេរិក សម្រាប់គម្រោងបីដោយឡែកៗពីគ្នា។
ដោយគម្រោងទី ១ មានឈ្មោះថាហ្វូលប្រាយ ហាយ មានថវិការចំនួនប្រហែល ៩ ម៉ឺនដុល្លារកាលពីឆ្នាំ ២០១០ដោយខាងសាលាបានធ្វើការសហការជាមួយមហាវិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីចូលរួមក្នុងសកម្មភាពសិក្សារស្រាវជ្រាវរួមគ្នានិងបង្កើតការផ្លាស់ប្តូរផ្នែកអប់រំនិងវប្បធម៌រវាងប្រទេសទាំងពីរ ។
នៅឆ្នាំ ២០១៣ សាលាបានទទួលថវិការចំនួនជាង ៤ ម៉ឺនដុល្លារពីមូលនិធិជាតិដើម្បីសិល្បៈសម្រាប់គាំទ្រដល់ការអភិរក្ស, ការយល់ដឹង, និងការកោតសរសើរចំពោះសិល្បៈស្មូនរូបរបស់កម្ពុជាដែលជិតបាត់បង់ និងដើម្បីលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយក្នុងការចូលរួមចាប់ជំនាញ់ផ្នែកស្មូនរូមកម្ពុជាផងដែរ។
គម្រោងទី ៣ មានឈ្មោះថាបេតិកភណ្ឌវប្បធម៌របស់កម្ពុជានៅក្នុងពិភពលោកសម័យទំនើប។ សាលាក៏បានចំណាយទឹកប្រាក់ជាង ៩ ម៉ឺនដុល្លារ ដែលបានមកពីក្រសួងអប់រំនៅឆ្នាំ ២០១៥ សម្រាប់ឲ្យអ្នកចូលរួមក្នុងគម្រោងទទួលបានចំណេះដឹង និងស្វែងយល់ពីទំរង់សិល្បៈបុរាណ និងសម័យរបស់ប្រទេសកម្ពុជាដើម្បីយកបទពិសោធន៏ទាំងនេះមបង្កើតជាសកម្មភាពអប់រំលក្ខណៈបែបសិល្បៈបុរាណ ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា, វិទ្យាល័យ និងមហាវិទ្យាល័យ។
ក្រៅពីគម្រោងទាំងនេះ សាលាម៉ីដូលស៊ិចកាលពីខែតុលា ឆ្នាំ ២០១៥ បានរៀបចំកម្មវិធីអបអរសាទរដល់លោកយ៉ារី លីវាន់ ដែលបង្រៀននៅសាលាម៉ីដូលស៊ិច ដែលត្រូវបានទទួលរង្វាន់NEANational Heritage Fellowshipប្រចាំឆ្នាំ ២០១៥។ ជាងនោះទៅទៀត សាលាក៏បានចូលរួមចំណែកក្នុងផ្តល់អំណោយជាវីយ៉ូឡុងដែលពីសសៃកាបូនដល់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរបស់កម្ពុជាផងដែរ កាលពីខែមិថុនា ឆ្នាំ ២០១៦ តាមរយៈយុទ្ធនាការរៃអង្គាសប្រាក់ដែលមានឈ្មោះថា ស្ពីងខាមបូឌា។
តាមរយៈសកម្មភាពសហប្រតិបត្តិការទាំងនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់សាលាដូលស៊ិច ខាមញូនីធី ខលលិច ដល់កម្ពុជា ព្រមទាំងបង្ហញពីទំទាក់ទំនងយ៉ាងជិតស្និតលើផ្នែកអប់រំរវាងសាលានិងពលរដ្ឋខ្មែរទាំងនៅអាមេរិក និងកម្ពុជា។
គួបញ្ជាក់ថា សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការផ្នែកធនធានមនុស្ស,ការសិក្សារនិងការអប់រំសម្រាប់សហគមន៍នៅក្នុងស្រុក និងអន្តរជាតិ។ សាលាម៉ីដូលស៊ិច ដែលជាសាលាធំបំផុតមួយក្នុងចំណោមសាលាធំៗជាច្រើននៅក្នុងរដ្ឋ បានអប់រំសិស្សានុសិស្សជាង ១៣,០០០ នាក់ជារៀងរាល់ឆ្នាំ តាមរយៈការបង្រៀនដោយផ្ទាល់ និងតាអនឡាញ។