Top Mobile Banner

ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញនៅតែជាបញ្ហាដដែលៗ

ដោយៈ ហេង លី
ទឹកជំនន់លាយឡំនឹងទឹកលូកខ្វក់ នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហារ៉ាំរ៉ៃដែលបង្ករំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅពេលភ្លៀងធ្លាក់ម្ដងៗ បើទោះបីជារដ្ឋាភិបាលអះអាងថាបានរៀបចំប្រព័ន្ធលូរំដោះទឹក និងសន្យាបញ្ចៀសជំនន់ទឹកភ្លៀងច្រើនឆ្នាំទៀតនេះក្ដី បញ្ហានេះនាំឲ្យប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញអស់ជំនឿលើការសន្យារបស់រដ្ឋាភិបាល និងប្រសិទ្ធភាពនៃការងាររបស់អាជ្ញាធរក្រសួងពាក់ព័ន្ធ

ដែលគាត់ផ្លូវដាក់លូរាល់ឆ្នាំតែរាជធានីភ្នំពេញនៅតែរងការជន់លិច ដោយសារទឹកភ្លៀង បើទោះបីជាទីក្រុងភ្នំពេញ មានទីតាំងនៅក្បែរទន្លេ ហើយរដ្ឋាភិបាលធ្លាប់ទទួលបានជំនួយបរទេស មកស្ដារប្រព័ន្ធលូរាប់លានដុល្លារ ជាច្រើនឆ្នាំមកហើយក្ដីតែជំនន់ទឹកភ្លៀងបន្តជន់លិចផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន នៅតែបានកើតឡើង រាល់ពេលភ្លៀងធ្លាក់ម្ដងៗ ពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មីទីមួយ ខណ្ឌដូនពេញ កញ្ញា ស៊ុន រស្មី បានប្រាប់ទៅវិទ្យុវីអូឌីនៅថ្ងៃទី០៥ ខែកក្កដា នេះថាពេលភ្លៀងធ្លាក់ម្ដងៗតំបន់នេះ តែងតែប្រឈមភាពលិចលង់លាយឡំជាមួយនឹងទឹកលូកខ្វក់ហើយហូរចូលផ្ទះសម្បែងពលរដ្ឋបង្កការខូចខាតទ្រព្យសម្បត្តិ និងបង្កឲ្យមានជំងឺសើស្បែកផងដែរ កញ្ញាបន្តថានៅពេលនេះធ្វើដំណើរលើដងផ្លូវ ក៏កាន់តែជួបការលំបាកទៅទៀត ដោយសារតែទឹកលិចមិនអាចមើលឃើញជង្ហុក ដែលបានបង្កគ្រោះថ្នាក់ជាញឹកញយ “ នៅពេលដែលទឹកលិចខ្លាំង យើងមើលស្ថានភាពផ្លូវអត់ឃើញ មើលអត់ដឹងថាកន្លែងណាមានជង្ហុក មានរណ្ដៅ ឬមានកន្លែងណាដូចថាកន្លែងខ្លះដូចដីបាក់ស្រុតអីចឹងទៅវាសល់រណ្ដៅ សល់អីអីចឹងទៅ កន្លែងខ្លះមើលអត់ឃើញទេហើយពេលយើងជិះទៅវាធ្វើអោយយើងគ្រោះថ្នាក់” នៅពេលទឹកលិច យើងមើលឃើញអ៊ីចឹងនៅពេលគេយកទៅធ្វើជាឧបករណ៍ជាការគ្រោះថ្នាក់ផងដែរនៅពេលធ្វើដំណើរ ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតរស់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ លោក ធី ថន បានឲ្យដឹងថាបើទោះបីជាមេឃឈប់ភ្លៀង ហើយក្ដីទឹកនៅតែបន្តដក់នៅបរិវេណផ្ទះ ដែលលោករស់នៅដោយសារតែបច្ចេកទេស រៀបចំប្រព័ន្ធលូនៅខ្វះស្តង់ដារ និងការទុកដាក់សំរាមមិនបានត្រឹមត្រូវ បណ្តាលឲ្យស្ទះលូ ដែលកំពុងតែរំដោះទឹកបានតិចតួចស្រាប់នោះ លោកបន្តថាជំនន់ទឹកភ្លៀង រ៉ាំរ៉ៃបែបនេះបានធ្វើឲ្យសម្ភារៈនៅក្នុងផ្ទះ ដូចជា តុ ទូ និង ម៉ូតូ រងការខូចខាតដោយសារតែត្រាំទឹកស្អុយយូរថ្ងៃ ប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិមួយចំនួន ដូចជាម៉ូតូអី បើជិះពួកគេឌ្រីម ហុងដា អីក៏នឹងចូលបំពង់ស៊ីម៉ាំងម៉ូតូយើង អ៊ីចឹងទៅធ្វើ ម៉ូតូ យើងខូចមិនអាចជិះបាន វគងម៉ាស៊ីន គាំងអីមិនអាចជិះបាន ហើយសម្ភារៈផ្សេងទៀតដូចជា តុ ទូ ដែលយើងទុកនៅផ្ទាល់ដីយើងទុកមិនបាននៅផ្ទះហ្នឹងវាទឹកហ្នឹងមកលិចអីហ្នឹងវាខូចខាតតាមហ្នឹងផងដែរ កាលពីថ្ងៃទី០៣ ខែកក្កដាភ្លៀងធ្លាក់មួយមេធំដែលបណ្ដាលឲ្យតំបន់ ខ្លះមួយចំនួននៅក្នុងរាជធានីភ្នំពេញ រងការជន់លិចដូចជានៅតំបន់ទួលគោក ទួលសង្កែ ឫស្សីកែវ ទឹកថ្លា ជាពិសេសនៅម្តុំផ្សារដើមគរ ដែលទឹកលិច ឡើងដល់កម្ពស់កន្លះម៉ែត្រស្ទើរលិចបាត់របាំងថ្មពុះចែកទ្រូងផ្លូវ ជំនន់ទឹកភ្លៀងនៅពេលនោះបានធ្វើឲ្យប្រជាពលរដ្ឋជា តើអ្នកខូចម៉ូតូបណ្ដើរតាមដងផ្លូវព្រោងព្រាត រីឯអ្នកខ្លះទៀតយករបាំងផ្សេងៗ មកទប់ទឹកកុំឲ្យហូរចូលផ្ទះទោះបីភ្លៀងឈូកធ្លាក់ពីរថ្ងៃមកហើយក្ដី តែតំបន់ខ្លះនៅតែបន្តរងនូវការជន់លិចដដែល ជុំវិញរឿងនេះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន ប្រាប់យ៉ាងខ្លីថាលោកកំពុងជាប់រវល់ដើម្បីដោះស្រាយបញ្ហានេះ “ ប៉ុន្តែខ្ញុំកំពុងដំណើរការប្រញ៉ាប់ហាស ប្រញ៉ាប់ជាងក្មួយឯង ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនខ្ញុំ អរគុណច្រើនក្មួយហាស! “តាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ នៅថ្ងៃទី០៤ ខែកក្កដា បានឲ្យដឹងថាសាលារាជធានីភ្នំពេញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងរៀបចំដាក់ប្រព័ន្ធលូធំៗ មានទទឹងចាប់ពីមួយម៉ែត្រកន្លះរហូតដល់ខ្លះមានទទឹងពីរម៉ែត្រកន្លះ ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ថែមពីនេះការស្ដារស្ថានីយបូមទឹកតាម ចំណុចសំខាន់សំខាន់ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូប ឲ្យទណ្ឌកម្រិតទឹកភ្លៀងដើម្បីបញ្ចៀសការជន់លិចនៅតាមដងផ្លូវ នៅតាមតំបន់មួយចំនួនដែលទឹកមិនទាន់ស្រកដូចជានៅតំបន់នៅក្នុងខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌ បានប្រើប្រាស់ឡានបូមទឹកលូ កាយកាកសំណល់ ចេញពីមាត់លូ និងស្ដារព្រែកអូរតាវែង ដើម្បីឲ្យទឹកឆាប់ហូអស់ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុនហៅ Jica កំពុងតែសហការគ្នា សិក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយដំណាក់កាលទី៥ ដែលគ្របដណ្ដប់លើភាគនិរតីនៃរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនារដូវវស្សា ខណៈប្រឡាយបឹងបួមួយចំនួននៅក្នុងតំបន់នេះត្រូវបានចាក់ដីលុបដើម្បីអភិវឌ្ឍ សង់លំនៅស្ថាននៅក្នុងគម្រោងចំនួន០៤កន្លែង របស់ជប៉ុន បានចំណាយប្រាក់សរុបប្រមាណជាង១១០លានដុល្លារ តែយ៉ាងណាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តែងតែរិះគន់ថាបច្ចេកទេសរៀបចំប្រព័ន្ធលូ ហាក់គ្មានគម្រោងគូរវាស់ ឬក៏វាស់វែងឲ្យបានច្បាស់លាស់នោះឡើយ ជារឿយៗ គេតែងតែឃើញអាជ្ញាធរគាស់ផ្លូវដើម្បីដាក់លូ ឬក៏ធ្វើផ្លូវហើយទើបដាក់លូតាមក្រោយរហូតដល់មានពាក្យចំអកថា កាយផ្លូវដាក់លូដាក់លូកាយផ្លូវជាដើម ទាក់ទិននឹងរឿងនេះមន្ត្រីសម្របសម្រួលគម្រោង នៃគម្រោងបណ្ដាញយុវជនកម្ពុជា CYN លោក អូត ឡាទីន បានលើកឡើងថារដ្ឋាភិបាលនៅមានកម្រិត នៅក្នុងការធ្វើតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែការលិចលង់នៅតែបន្តកើតមាននៅពេលភ្លៀងធ្លាក់ លោកមើលឃើញថាបញ្ហានេះបណ្ដាលមក ពីកត្តាច្រើនរួមផ្សំគ្នា ដោយក្នុងនោះរួមទាំងមានការទុកដាក់សំរាម មិនបានត្រឹមត្រូវផងដែរ “ ខ្ញុំថាចំណុចសំខាន់ទី០១ ហ្នឹងគឺធ្វើយ៉ាងណាបង្កើនទៅលើការរៀបចំប្រព័ន្ធប្រឡាយទឹក រាជធានីភ្នំពេញដោយដកលូតូចៗជំនួសមកវិញធំធំជាពិសេសគឺច្រកផ្លូវទឹកសំខាន់ៗ ហើយចំណុចទី០២រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន គឺត្រូវតែធ្វើការងារយ៉ាងសកម្មនៅក្នុងការចុះអប់រំប្រជាពលរដ្ឋ ឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយ ចំណុចទី០៣ ទាក់ទងជាមួយនឹងក្រុមហ៊ុនប្រមូលសំរាមហ្នឹង ឃើញថា យ៉ាងណាឲ្យប្រមូលសំរាម ឲ្យបានល្អហើយឲ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាបញ្ជាសទៅលើ ការកកស្ទះនៅពេលដែលមានជំនន់ទឹកភ្លៀង មានទឹកភ្លៀងយើងទៅសំរាមហូរចូលក្នុងលូ ធ្វើអីនោះទាល់តែមានការស្ទះផងគ្រាន់តែម្ដង បាទ! ” មិនខុសគ្នាទៅហ្នឹងអ្នកលេងតាមបណ្ដាញសង្គមថា អោយតែពេលមានភ្លៀងដឹងតែលិចហើយ ក្រៅពីបញ្ហានេះការលុបបឹងធម្មជាតិក៏ជាកត្តាមួយបណ្ដាលឲ្យភ្នំពេញរងការជន់លិចផងដែរ កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៩ សមាគមធាងត្នោត ធ្លាប់បានចេញរបាយការណ៍ ដោយបានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរបណ្ដាលមកពីការអភិវឌ្ឍទីក្រុងរណប និងបុរីជាច្រើន ដែលបង្កឲ្យមានការលិចលង់នៅក្នុងរាជធានីភ្នំពេញនៅពេលមានភ្លៀងធ្លាក់ គម្រោងទាំងនោះបានចាប់ផ្តើម ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើមនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ២០៣ រហូតមក សមាគមធាងត្នោត រកឃើញថាបឹងធម្មជាតិចំនួន១៦ ត្រូវបានគេលុបទាំងស្រុង ហើយបឹងចំនួន១០ ទៀតកំពុងតែត្រូវបានគេចាក់លុប ផ្នែកខ្លះនៅក្នុងចំណោមបឹងធម្មជាតិចំនួន២៦ នៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩០ មកនៅក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះមហាជនកត់សម្គាល់ថាជំនន់ទឹកភ្លៀង កាន់តែមានស្ថានភាពអាក្រក់ជាងមុន ក្រោយពីបឹងតាមោក ឬបឹងកប់ស្រូវ ដែលជាអាងស្តុកទឹកធម្មជាតិដ៏ ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានអ្នកមានលុយមានអំណាចទាំងនោះអស់ជាច្រើនពាន់ហិកតា មានការបើកភ្លើងខៀវអនុញ្ញាតពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន៕

ព័ត៌មានទាក់ទង