ថ្ងៃអង្គារទិ ០៦កុម្ភៈ ឆ្នាំ២០១៥ ផ្សាយដោយ ឌីក ហាវ
កាសែតខ្មែរផុសស.រ.អា. ផ្សាយចុះឡើងនៅឆ្នេរខាងកើត ជាភាសានៅឡូវែលខ្មែរនៅឡូវែល បានប្រារព្វព្រឹត្តិការណ៍‹ប្រែសក្លឹប›របស់ខ្លួនថ្មីមួយទៀត នាថ្ងៃនេះ នៅ LTC ។ រ៉ជ័រ ពិន ជាសហនាយកការផ្សាយ បានពន្យល់ដោយផ្តើមថា លោកបានបង្កើត‹ប្រេសក្លឹប›នេះឡើង តាំងពីឆ្នាំ១៩៩៤ នៅពេលដែលលោកកាន់ដំណែងជាប្រធានសមាគមអ្នកសារព័ត៍មាខ្មែរ ។ អត្ថន័យរបស់ព្រឹត្តិការណ៍នេះ គឺណែនាំឱ្យប្រជាពលរដ្ឋជួបគ្នា ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នានឹងគ្នា ដោះស្រាយបញ្ហា្ដដែលប៉ះពាល់ដល់ពួកគេ ។ រ៉ជ័រ ជាមួយសហនាយកការផ្សាយ សូបិន ពិន ជាភរិយារបស់គាត់ បានបន្តរ‹ប្រែសក្លឹប›នេះនៅឡូវែល ប្រកបដោយជោគជ័យទៀត ដោយអញ្ជើញភ្ញៀវផ្លូវការ មកស្តាប់ការចាប់អារម្មណ៍របស់សមាជិកសហគមន៍ខ្មែរនៅឡូវែល ហើយនឹងឆ្លើយតបទៅនឹងការចាប់អារម្មណ៍ទាំងនោះ។
កម្មវិធី ប្រែសក្លឹប នាថ្ងៃនេះមាន៣ចំណុចគឺ វិស័យអប់រំ ពាណិជ្ជកម្មខ្នាតតូច នឹង សុវត្ថិភាពនៃផ្ទះជួល។ អ្នកដែលបានចូលរួម មានលោកតំណាងរដ្ឋ ថម ក្ហោលដិន លោកអភិបាលក្រុង អេល្យុត រ៉តនីយ សមាជិកក្រុមប្រឹក្សាក្រុង ដង រួក នឹង ខូរី បាលិនជ័រ ។ បានមកចូលរួមដែរមាន អតីតក្រុមប្រឹក្សាក្រុង វាស្នា នួន នាយករងនៃសាលាក្រុងខេវិន ខហ្វលិន នឹងអនុសេនីយឯកខាងប៉ូលីស ខិលី រីឆឺដសិន
សូបិន ពិន បានប្តើមប្រធានបទដំបូងរបស់ខ្លួនក្នុង វិស័យអប់រំ ដោយនិយាយថា ៣២ភាគរយ ក្នុងចំណោមសិស្សជាង៣០០០នាក់នៅវិទ្យាល័យឡុវែល ជាសិស្សអាស៊ី ហើយនឹងមាន៦៧ភាករយ ជាសិស្សនៃគ្រួសារដែលមានប្រាក់ចំណូលតិចតួច។ លោក ប៉ន សូ ដែលជាសាស្ត្រាចារ្យ២៧ឆ្នាំ នៅវិទ្យាល័យឡូវែលនោះ និយាយថា‹កូនសិស្សខ្មែរត្រូវការ ជាខ្លាំងឱ្យគេជួយគាំទ្រ › គាត់បន្តរថា‹ជីវិតក្មេងទាំងនោះបានឆ្លងពីលឿនពេកទៅជាយឺតយ៉ាវ ជាមួយគ្នានោះ កាត់បានឆ្លៀតឱកាស ប្រកាសពីបំណសឈរឆ្មោះជាបេក្ខជង នាឱកាសបោះឆ្នោតក្រុមប្រឹក្សាសាលាក្រុង នៅឆ្នាំនេះ។
ប្រធានបទបន្ទាប់គឺ វិស័យពាណិជ្ជកម្មខ្នាតតូចៈ វាគ្មិនសំខាន់គឺ លី ម៉ានីផូ ជាម្ចាស់ហាង‹ Little Delights Bakery ›នៅផ្លូវមេរីម៉ាក។ លីបានពន្យល់ថា នាងមកដល់រដ្ឋម៉ាសាឈូសិត តាំងពីនៅក្មេង នាឆ្នាំ១៩៨៤ មករស់‹ឃ្វិនច៊ី›នៅជាមួយគ្រួសារ បន្ទាប់មកនៅ‹ប្រុកតុន› នាងកត់បានសំគាល់ថាក្រុងទាំងនោះមិនមានជនជាតិអាស៊ីរស់នៅទេ តែដល់ពេលចុងបញ្ចប់ មកដល់ឡូវែល នៅពេលឃើញជនជាតិអាស៊ីអគ្នេយ៍ដ៏ច្រើន រស់នៅជុំគ្នាកន្លែងតែមួយ នេះគឺជាបទពិសោធន៍ថ្មីមួយ ដ៏អស្ចារ្យណាស់សម្រាប់នាង។
លី ពន្យល់ថា នាងបានរៀនឆ្លងកាត់ផុតមហាវិទ្យាល័យ រហូតទៅចូលផ្នែកសិក្សាថ្មីផ្សេងទៀត នៅពេលដែលនាងចង់បើកហាងតូចមួយ អ្នកនៅជុំវិញម្នាក់ៗ បានបង្អាក់ទឹកចិត្តនាង ដោយនិយាយថា ‹ប្រសិនបើអ្នកទៅធ្វើការឱ្យអ្នកដ៏ទៃវិញ ប្រហែលជាស្រួលជាង› ជាម្ចាស់ហាងរបស់ខ្លួនឯង ជាការលំបាកមែន តែធ្វើឱ្យនាងរីករាយជាទីបំផុត ! នាងបន្តរថា‹ក្នេងម្នាក់ៗមិនដូចគ្នាទេ សិស្សវិទ្យាល័យគួរតែថែរគ្នា ឱ្យពួកគេធ្វើអ្វីដែលគេចង់ នឹងបង្រៀនបច្ចេកទេសតាមតម្លៃនៃក្តីស្រម័យរបស់គេ›។ នាងសង្កត់ពាក្យថា‹ចំពោះយុវជនទាំងនោះ យើងគួរតែសាកល្បងខំធ្វើអ្វីកុំឱ្យគេចេញពីឡូវែល ដោយនិយាយថា‹‹ត្រូវតែរក្សាកំណប់របស់យើងនៅទីនេះ›› នាងបញ្ចប់ថា‹‹បទបិសោធន៍ទាំងនេះហើយដែលធ្វើឱ្យខ្ញុំចង់ជួយកូនខ្មែរទាំងនោះ ធ្វើជាអ្នកណែនាំនឺងជាគំរូរបស់ពួកគេ››
វាគ្មិនបន្តរបន្ទាប់ខ្លះបានឆ្លើយតបនឹង លី៖ ខេវិន ខហ្វលីន សួរថា‹តើសាលាក្រុងគួរធ្វើអ្នីដើម្បីបង្កើនចរាចរភ្ញៀវអ្នកទិញ ផ្ចាប់ពីមណ្ឌល‹ខិបពលសគ្វែ›ទៅ‹កណ្តាលក្រុង›?( កណ្តាលក្រុងត្រូវការសមាគមពាណិជ្ជករអាស៊ីដូចនៅខបពលសគ្វែដែរ )។ ខារ៉ន ប៊ែជឺរ៉ន មកពីសភាពាណិជ្ជកម្មសួរថា តើសភាគួរធ្វើអ្វីដើម្បីជួយ (ចំណេះទីផ្សារគឺជាគំនិតថ្មីសម្រាប់ពាណិជ្ជករខ្មែរជាច្រើន )។ អនុសេនីយឯក រីកឆឺតសិន និយាយថា លោកសង្ឃឹមនឹងបាននិយាយជាមួយ លី នៅថ្ងៃមុខដើម្បីឱ្យដឹងពីនាង នឹងភ្ញៀវរបស់នាងយល់ឃើញអំពីសន្តិសុខនៅកណ្តាលក្រុងឡូវែល។
អ្នកនិយាយបន្ទាប់គឈ អាដាម ព្រិល មកពីសមាគមពាណិជ្ជកម្មអាស៊ាន ដែលជាម្ចាស់នៃឱសថស្ថាន‹វ័នវើល›ស្ថិតនៅ ផ្លូវ‹ផាគើ›។ អាដាមធ្លាប់ជាវាគ្មិននាវេទិកាដដែលនេះកាលពីឆ្នាំទៅ ហើយយោបល់ភាគច្រើនរបស់គាត់គឺនៅលើការលំបាកដែលគាត់មានជាមួយភារៈកិច្ចត្រូវបំពេញ នៅពេលបើកហាងលក់ថ្នាំរបស់គាត់។ ១ឆ្នាំកន្លងមកក៏ជាការចាប់ប្តើមចរចាររវាងអាដាម នឹងក្រុមប្រឹក្សាក្រុងដែលបានមកចូលរួមសន្យាថានឹងដោះស្រាយបញ្ហានោះ។ គេហាក់ដូចជាឃើញថាពាក្យសន្យាបានត្រូវគោរព ពីព្រោះសុន្តរកថាអាដាមថ្ងៃនេះបង្ហាញពីភាពវិជ្ជមាន ចំពោះរដ្ឋាភិបាលក្រុងទាំងស្រុង។ គាត់បានដឹង នឹងមិត្តភក្ត្រជាម្ចាស់ហាងរបស់គាត់ក៏យល់ថា លាសាក្រុងមានការយកចិត្តទុកដាក់ ហើយនឹងជួយចំពោះពួកគាត់។ គាត់ថា ម្ចាស់នៃហាងនានាស្វាគមន៍ចំពោះការមកសួរសុខទុក្ខនៃអ្នកផ្លូវការសាលាក្រុង គាត់នឹងបន្តរការទាក់ទងល្អ ជាមួយរដ្ឋាភិបាលក្រុងតទៅមុខទៀត។
ផលរដ្ឋា យែម
ផលរដ្ឋា យ៉ែម ឡើងមកនិយាយពីរឿង‹ផ្តះជួល›៖ គាត់ថា មានបញ្ហាធំ២ គឺ សុវត្ថិភាព នឹង ភាពអាចឈោងទៅដល់។ គាត់រឿបរាប់ពីការឡើងថ្លៃឈ្នួល ឆ្នាំ២០១៣ តៅ ២០១៤ ដែលធ្វើឱ្យមានការព្រួយបារម្មយ៉ាងខ្លាំងដល់ក្រុមគ្រួសារ បង្ខំឱ្យពួកគេដំឡើងចំណុះ‹ឡើង២ដង›ជាមួយក្រុមញាតិ ។ ការរៀបចំបែប អាចនឹងរំលោភច្បាប់លំនៅឋាន ហើយបង្កើនភាពគ្រោះថ្នាក់ តែពួកគាត់គិតថាពុំមានផ្លូវជ្រើសរើសច្រើនទេ។ ផលរដ្ឋា បានឱ្យដឹងថា នៅឡូវែលមានផ្ទះដែល‹អាចឈោងដល់›ជាច្រើន តែដាក់ករណីនេះឱ្យកាន់តែខ្លាំងទៅចុះ ថានៅមានសេចក្តីត្រូវការច្រើនជាងនេះទៅទៀត គាត់បន្តរថា នៅពេលដែលឰគេនិយាយថា ‹‹យើងត្រូវការកំណត់តម្លៃទីផ្សារនៃផ្ទះ ដែលនឹងទាក់ទាញមនុស្សដែលមានលុយសំរាប់ចាយវាយ››គាត់យល់ពីគោលបំណងដែលនិយាយយ៉ាងនោះ តែក៏មានអារម្មណ៍យ៉ាងមាំថា អ្នកទាំងអស់នោះ ដែលរស់នៅក្នុងកំរិតជីវភាពក្រីក្រ ក៏ជាសមាជិករបស់សហគមន៍យើងដែរ ហើយក៍ត្រូវការកន្លែងរស់នៅដ៏មានសុវត្ថិភាពនឹងអាចឈោងចាប់បាន នោះដែរ។
អភិបាលក្រុង អេលិយ៉ុត បានប្តើមសុន្ទរកថា ដោយរំលឹកពីសោកនាដ្ឋកម្មភ្លើងឆេះផ្ទះនៅផ្លូវ‹ប្រេន› កាលពីរដូវក្តៅនាឆ្នាំមុន ។ គួរឱ្យស្តាយនូវអ្វីដែលបានកើតឡើង គិតសព្វគ្រប់ទៅ សោកនាដកម្មបាននាំឱ្យសហគមន៍ខ្មែរនឹងក្រុងឯទៀតៗខិតចូលជិតគ្នា លោកថាខិតខំដ៏ធំរបស់ក្រុង គឺប្រឈមមុខនឹងការបញ្ចូលថ្នាក់ដឹកនាំពីសហគមន៍ខ្មែរទៅក្នុងឋានៈក្រុមដឹកនាំនៅក្នុងក្រុងទាំងមូល ជាពិសេសជាសមាជិកក្ុមប្រឹក្សាសាលាក្រុង ជាគណកម្មការសាលារៀន។ យើងត្រូវការពាណិជ្ជករខ្មែរច្រើនទៀតនៅកណ្តាលក្រុង អ្នកភូមិខ្មែរចូលរួមសកម្មភាពភូមិឱបានច្រើន នឹងមាតាបីតាចរើនជាងមិនចូលរួមក្នុងសាលារៀន។ អភិបាលក្រុងបន្តរថា ដំណើរទៅកម្ពុជានាពេលថ្មីៗនេះ គឺជា‹‹ដំណើរប្រចាំជីវិត›› ហើយអញ្ចើញអ្នកទាំងអស់ គួររកឱកាសធ្វើដូចគ្នានេះដែរ។
តំណាងរដ្ឋ ថម គ្ហោលដិន បានបំពងសំដីអភិបាលក្រុង ដោយនិយាយពីដំណើរដ៏មានតម្លៃរបស់គាត់ កាលពីមុននេះបន្តិច ទៅកម្ពុចា ។ គាត់និយាយផងដែរពីបញ្ហាផ្ទះ ដោយសង្កេតថា អ្នកដែលបានបាត់បង់ផ្ទះ កាលពីជំនាន់វិបត្តិសេដ្ឋកិច្ច ឥឡូវមកជាអ្នកជួលផ្ទះ បានបន្ថែមសេចក្តីត្រូវការលើបន្ទប់ជួល ហើយបញ្ជូនតម្លៃឱ្យឡើងខ្ពស់។ គាត់សង្កត់ថា ម្នាក់ៗត្រូវមានកន្លែងរស់នៅមានសុវត្ថិភាព នឹងមានបង្ទប់ស្អាត ហើយអញ្ចើញនរណាដែលមានការខ្វះខាតនោះ ឱ្យទាក់ទងទៅសាលាក្រុងភ្លាម។
ខេវិន ខហ្លីន បំពងសម្លេងឱ្យការសង្កេតរបស់អភិបាលក្រុង អេលីយ៉ុត នៅលើសេចក្តីត្រូវការអ្នកដឹកនាំពីសហគមន៍ខ្មែរឱ្យចេញមុខ ហើយបង្ហាញ អាដាម ព្រិល នឹងការដឹកនាំក្នុង‹សមាគមពាណិជ្ជករអាស៊ាន›។ លោកបាននិយាយដែរថា បើនរណាមានបញ្ហាឬមានរឿងអ្វី ជាមួយពួកគេ គឺត្រូវនាំបញ្ហានោះមកឱ្យរដ្ឋាភិបាលក្រុងបានដឹង ប្រសិនបើក្រុងមិនដឹងទៅវិញនោះ នោះនឹមានបញ្ហាហើយ គ្មានផ្លូវណាផ្សេងនឹងដោះស្រាយបញ្ហានោះទេ។
ជាមួយនឹងការៀបចំនាឱកាសអាហារថ្ងៃត្រង់ អរគុណដល់ខ្មែរផុសស.រ.អា. បានទទួលភ្ញៀវជាថ្មីម្តងទៀត ដើម្បិប្តុរគនិនិត នឹងយោបល់ រវាងសមាជិកសហគមន៍ខ្មែរនឹងតំណាងរដ្ឋាភិបាលសាលាក្រុង ។