ដោយ ខ្មែរផុសស.រ.អា
ទូកចូលរួមប្រណាំងឆ្នាំ២០១៦
១-ទូកនាគ‹Z›
២-ទូក‹នារីក្លាហាន›
៣-ទូក‹ផាយ៉ាណាក់›
៤-ទូក‹រ៉ូដអាយឡិនផេនិក›
៥-ទូក‹ញូឥនក្លិនថបគ្ហន›
៦-ទូក‹វត្តត្រៃរតនារាម›
៧-ទូក‹អង្គរានវែរីយ័រ›
សហគមន័ខ្មែរឡាវនឹងថៃនៅឡូវែល រួមគ្នាជាសមាគម Lowell Southest Asian Water festivalនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ២០១៦ជាលើកទី២០នៅលើទន្លេ‹មែរីម៉ាក›ថ្ងៃសៅរ៍ទី២០ខែសីហា។
គឺជាឱកាសដ៏សំខាន់បំផុតមួយ ដែលជនជាតិអាស៊ីនឹងបានមកជួបជុំប្រារព្ធពីធីរួមគ្នាមួយ គឺពិធិបុណ្យអុំទូក ដែលបានក្លាយទៅជាវប្បធម៌ដើមរបស់ជនជាតិអាស៊ីអគ្នេយ៍ទាំងមូលទៅហើយ។ រៀងរាល់ឆ្នាំពីធីនេះ បានធ្វើឱ្យទេសចរលក់រាប់ម៉ឺននាក់មកឃើញទីក្រុងឡូវែល រីករាយនឹងការប្រណាំងទូកងផង មានបង្ហាញស្នាដៃសិល្បៈបូរាណ ដែលជាវប្បធម៌របស់ប្រទេសនិមួយៗផង ថែមទាំងលក់ម្ហូបចំណីអាស៊ី មានទាំងផ្ទាំងគំនូរ ចម្លាក់ នឹងស្នាដៃផ្សេងៗរាប់មិនអស់។
ទេសចរដែលមកពីទិឆ្ងាយ មិនត្រឹមតែបានឃើញ ព្រឹត្តិការណ៍ដ៏រីករាយនៃវប្បធម៌ជនជាតិអាស៊ី នៅមាត់ទន្លេ‹មែរីម៉ាក›តែប៉ុណ្ណោះទេ គេក៏អាចទៅទស្សនាទីក្រុងដ៏ស្រស់បំព្រង ប្រកបដោយប្រវត្តិសាស្រ្ត។ គឺទីនោះហើយដែលសហគមន៌ខ្មែរដ៏ធំបង្អស់នាឆ្នេរខាងកើតមួយរស់នៅដូច្នេះគេនឹងដឹងថា គេអាចទៅភ្លក់ម្ហូបអាហារខ្មែរដ៏ល្បីឈ្មោះក្នុងតំបន់ គេក៏អាចទៅទិញម្ហូបអាហាប្រដែលគេពិបាករកនៅទីផ្សេង គឺរកឃើញនៅទីនេះ។គេក៏អាចឃើញខ្មែរ-អាមេរីកាំង នឹងអាមេរីកាំងមកបង្ហាញខ្លួន ជាបេក្ខជនធ្វើការឃោសនារកសន្លឹកឆ្នោត ដែលជាលក្ខណៈប្លែកពីតំបន់ដ៏ទៃផងដែរ។
ឆ្នាំនេះ ធាតុអាកាសមិនសូវក្តៅដូចពេលមុនៗទេនៅតាមតូបប្រមាណ១០០ ដែលរៀបតាំងដោយសហគមន៍រស់នៅក្នុងតំបន់ ដង្ហែរប្រមាណ១គ.ម.តាមបណ្តោយដងទន្លេមានមនុស្សម្នារាប់ម៉ឺននាក់ មកពីទីជិតឆ្ងាយ មកភ្លក់ម្ហូបអាស៊ី មកទីញរបស់របរអនិស្សាវរីយ មកលេងបងប្អូន ក៏មានទីតាំងរបស់វត្តអារាមទាំងវត្តខ្មែរ-វត្តឡាវ-វត្តឥណ្ឌា ហើយក៏មានតំណាងខាងវិហ៊ាសាសនាយីស៊ូគ្រឹស្ត្រ នាថ្ងៃនោះដែរ។
គេក៏នឹងបានឃើញវត្តមានមន្ត្រីសាលាក្រុង តំណាងសមាគមខ្មែរធំៗ នឹងអង្គការដែរទាំសុខភាព ឬអង្គការអប់រំ គេមកបង្ហាញផលិតផលរបស់គេរៀងៗខ្នួន។
ពិធិបុណ្យអុំទូកនេះ ជាសម្មិទ្ទិផលដ៏ថ្លៃថ្លាបំផុតរបស់សហគមន៏នៅឡូវែល នឹងតំបន់ជំវិញ អ្នកដែលមិនបានមកឃើញឱ្យបានយ៉ាងហោចណាស់ម្តង មុខជាស្តាយក្រោយជាមិនខាន។
ប្រវត្តិពិធីបុណ្យអុំទូក
នៅទិក្រុងភ្នំពេញ គេប្រារព្ធពិធិបុណ្យអុំទូកនេះ នៅខែវិច្ឆិការនៃរៀងរាល់ឆ្នាំ។ ព្រឹត្តការណ៍វាស្របនឹងឱកាសដែលទឹក‹ទន្លេមេគង្គ›ប្តើមស្រកចុះ រីឯខាង‹ទន្លេសាប› ចរន្តទឹកដែលបានហូរ៦ខែហើយឆ្ពោះទៅ‹បឹងទន្លេសាប› ក៏ហក់ត្រឡប់ហូរមកខាងទន្លេមេគង្គវិញ ធ្វើឱ្យ‹ដៃទន្លេសាប›មានលក្ខណៈពិសេសបំផុតគ្នុងលោកដោយសារមាន‹ចរន្តទឹកទន្លេប្តូរទិសមួយឆ្នាំម្តង›ដែលមិនមាននៅទីណាដ៏ទៃ ក្នុងពិភពលោកទេ។ ព្រឹត្តិការណ៏ធម្មជាតិដ៏ចម្លែកនេះ ជាព្រឹត្តិការណ៏សេដ្ឋកិច្ចរីករាយរបស់ពលរដ្ឋខ្មែរដែលបានកើតឡើងតាំងពីជំនាន់ព្រះមហាក្សត្រ‹ពញាយ៉ាត›បានប្តូររាជធានី ពីសៀមរាបមក‹ទន្លេបួនមុខភ្នំដូនពេញ›នាឆ្នាំ១៤៣០មក។
ក្នុងពិធីបុណ្យអុំទូក ប្រជារាស្ត្រជើងវត្តនិមួយៗ គេរៀបចំ‹ទូកង›តែរៀងៗខ្នួន ដើម្បីយកមកប្រណាំងនៅចំពោះព្រះភក្ត្រនៃព្រះរាជារបស់ខ្លួន នាពេលថ្ងៃ… ហើយពេលយប់ពួកគេក៏មកចូលរួមក្នុងពីធី‹បណ្តែតកន្ទោង›សុំការថែររក្សាពីអារក្សទឹក… បន្ថែមពីនោះ ព្រះរាជាមានទម្លាប់រៀបចំជា‹ពិធីតាំងតុ›បង្ហាញពីស
ម្មិទ្ធិផលក្នុងស្រុក ចែកជូនជាពត៍មានដល់ពលរដ្ឋ យ៉ាងអ៊ឹកធឹកក្នុងរាជធានីភ្នំពេញ ទៀតផង។
បន្ទាប់ពិអុំទូករួច ប្រជាពលរដ្ឋអាចធ្វើការនេសាទត្រី តាមដងទន្លេសាប នឹងតាមដងទន្លេមេគង្គ ចាប់ត្រីបានយ៉ាងសម្បូរហូរហៀរ ទៅធ្វើត្រីងៀត-ត្រីឆ្អើរ-ត្រីប្រហុក-ធ្វើទឹកត្រី សម្រាប់ជាជង្រុកម្ហូបអាហារដើម្បីចិញ្ចិមក្រុមគ្រួសារ ដោយមិនខ្វះខាត នាពេញមួយឆ្នាំខាងមុខ។
តើមុនជំនាន់ស្តេចពញាយ៉ាតពិធីបុណ្យអុំទូកមានរូបរាងយ៉ាងណា?
ពិធិបុណ្យអុំទូកនេះមានតាំងពីមុនយូរយាមកម្លេះ ពីព្រោះវាជា‹ជំនិះបង្ហាញពីជ័យជំនះរបស់សង្គមមនុស្សនៅតំបន់ដែលមានទឹកលិច›។ ប្រទេសខ្មែរមានជំនាញខ្ពស់ ខាងនាវាចរនេះហើយគ្រប់គ្រងតំបន់ដីគោក នឹងតំបន់ទឹកលិចបានច្រើន ហើយពេលនោះបានចែកចាយជំនាញនោះដល់ជនជាតិសៀម នឹងលាវ ដែលពេលមុនសតវត្យទី១០ នៅជាកុលសម្ព័ន្ធនៅឡើយ។
ស្តេចពញាយាត បានចាកចេញពីរាជធានី‹អង្គរ› គឺដើម្បីស្វែងរកសន្តិភាព នៅពេលដែលប្រទេសកម្ពុជា នឹង‹ប្រទេសចម្បា›ធ្លាក់ចុះខ្សោយ យាយីដោយប្រទេសជិតខាងមានសៀម នឹង យួន ដែលជាប្រទេសថ្មី(កើតក្រោយសតវត្យទី១៣ – សៀមពង្រីកដីនៅលើប្រទេសខ្មែរ នឹងយួនពង្រីកដីនៅលើប្រទេសខ្មែរមួយភាគ នឹងប្រទេសចម្បាទាំងមូល)។ ប្រទេសលាវមានកំណើតនាសតវត្យទិ១៣ដែរ តែមិនមានមហិច្ឆិតាដណ្តើមពង្រីកទឹកដីដូចប្រទេសសៀមនឹងយួនទេ។
សៀវភៅពង្សាវតាមហានគរខ្មែរ របស់ ឡូរិន ប៉ាលម័រ ប្រីគ(The Ancient Khmer Empire of Laurence Palmer Briggs)សរសេរថា‹កាលពីជំនាន់ព្រះបាទជ័យវរ្ម័ន្ធទី៧ ជាស្តេចចក្រ១អង្គគត់ដែលជឿព្រះពុទ្ធសាសនា ស្តេចអង្គនេះបានរៀបអភិសេកព្រះរាជបុត្រី ១អង្គឱ្យទៅប្រមុខកុលសម្ព័ន្ធ‹សុខោទ័យ› នឹងមួយអង្គទៀតឱ្យទៅកុលសម្ព័ន្ធលាវ ដែលក្រោយមកតំបន់ទាំងពិរបានក្លាយទៅជាប្រទេស‹ស៊ីយ៉ាម›នឹង‹លាវ›ដាច់ចេញពីកម្ពុជា។ ថ្វីត្បិតតែកាត់ផ្តាច់ចេញពិកម្ពុជាមែន តែប្រទេសទាំងពីរនេះនៅរក្សាព្រពុទ្ធសាសនា នឹង‹ប្រពៃណីអុំទូកលយកាថង›ដែលមានប្រវត្តិជាប់នឹងមហិទ្ធិរឹទ្ធនៃសត្វ‹ក្រពើ› បានល្អប្រសើររហូតមកដល់សព្វថ្ងៃ។ រីឯប្រទេសវៀតណាម ដែលថាអុំទូក គឺជាវប្បធម៌របស់គេដែរនោះ ដោយសារនៅផ្នែកខាងត្បូងនៃប្រទេសនោះ ជាអតីតកម្ពុជា ហើយបងប្អូនខ្មែរកម្ពុជាក្រោមនៅប្រារព្ធពិធីបុណ្យអុំទូកនេះ តាំងពីជំនាន់មហានគររហូតមកដល់បច្ចុប្បន្ននៅឡើយ – រីឯនៅភាគខាងជើងនៃវៀតណាម គឺជាវប្បធម៌‹ចិន›គេអុំទូកដែរតែជាភិនភាគ‹ទូកនាគ›។