ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា
ឡូវែល រដ្ឋម៉ាសាឈូសិត នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រណាំងយានជំនិះដែលមានរូបរាងចម្លែកមួយ នឹងប្រព្រឹត្តទៅនៅ‹ញូឥនក្លិន›នៅថ្ងៃសៅរ៍ទី២៤ឆ្នាំ២០១៦។ ចាប់កំណើតពិការជួបគ្នានៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ នឹង គណិតសាស្ត្រ ការប្រណាំងនៃជំនិះដ៏ចម្លែកនេះ ធ្វើឱ្យគេនឹកទៅដល់ការរត់ប្រណាំង‹ទ្រីយ៉ាតឡុង›នៃសិល្បៈពិភពលោក គឺជាការរួមកម្លាំងវិស្វកម្មធ្វើដោយផ្ទាល់ដៃសម្រាប់ប្រើគ្រប់ស្ថានភាពផ្លូវ ជាយានជំនិះដែលប្រើកម្លាំងមនុស្ស មានរចនាជារូបរាងប្រកបដោយសិល្បៈយ៉ាងចម្លែក។
នៅក្នុងពេលពេញ១ថ្ងៃ យានជំនិះដ៏ចម្លែកទាំងនោះនឹងឆ្លងឧបស័គ្គដូចជា ផ្ទាំងដុំថ្ម ផុកជ្រាំទឹក នឹងដីខ្សាច់។ ក្រុមអ្នកបើកបរមាន អ្នកកាន់ចង្កូត មានអ្នកជួយសម្រាប់យានជាប់ផុងឬក្រឡាប់ឬខូចអ្វីមួយ អ្នកបើកបរ ធាក់ឈ្នាន់បង្វិលកង់នឹងកាច់ចង្កូត នាំជំនិះឱ្យទៅមុខឱ្យបានលឿន។ អ្នកដែលបញ្ចប់ការប្រណាំងបានលឿនជាងគេ នឹងមានទទួលរង្វាន់ ។ គោលបំណងនៃការប្រណាំងនេះ កឺការបង្កើតទស្សនីយភាពរីករាយសម្រាប់គ្រូសារ មិត្តភក្ត្រ នឹងសម្រាប់មនុស្សគ្រប់វ័យនឹងគ្រប់ស្រទាប់។
‹‹ដោយសារការវិវត្តន៍មិនចេះឈប់ នៃគោលដៅអប់រំ, វប្បធម៌, អ្វីដែលបង្កើតថ្មី ហើយនឹងសីល្បៈ ឡូវែលនឹងប្រមូលយកគំនិតនៃចលនាឋាមពល ដែលនឹងគាំទ្រឥតខ្ចោះនូវអ្វីដែលនឹងក្លាយទៅជាពិធីបុណ្យប្រចាំឆ្នាំនៃសហការណ៍របស់សិល្បៈនឹងវិទ្យាសាស្ត្រ››នេះជាសម្តី ប៊ីយ៉ងកា ម៉ូរូ សហផលិតករនៃការប្រណាំង។
ព្រឹតិ្តការណ៍មួយថ្ងៃយ៉ាងវែង រាប់ទាំងការទស្សនាការប្រកួតដែលកំពុងតែប្រទះនូវឧបស័គ្គ នៅជុំវិញតែឡូវែល ជជែកគ្នាជាមួយអ្នកប្រជែងគ្នា ជាមួយមន្ត្រី, រីករាយនឹងអ្វីដែលគួរឱ្យចង់សើច, ក្នុងបរិយាកាសគ្រួសារឬមិត្តភាពប្រឆាំងនឹងសម្លេងម៉ាស៊ីនដែលប្រណាំងគ្នា ហើយនឹងបរិយាកាសបុណ្យទាន។ដេប បៃឡិនជ័រ, នាយកប្រតិបត្តក្រសួងទេសចរ និយាយថា‹‹ពិម៉ោង៩-១០កន្លះ នៃថ្ងៃប្រកួត ទស្សនិកជនអាចទៅចូលរួមក្នុងព្រឹត្តិការណ៍ ដោយយោងទៅតាមការគាំទ្រយ៉ាងមាំដើម្បីវប្បធម៌ទាំងអស់ ហើយនឹងការប្រើប្រាស់វានៅលើគំនិតផ្តួចផ្តើមថ្មី នឹងការលើករបស់ចាស់យកមកប្រើឡើងវិញ›› ឡូវែលគឺជាទីកន្លែងដ៏ប្រសើរបំផុតសម្រាប់ព្រឹត្តិការណ៍នេះ ដោយសារមានសិល្បករដ៏ល្បីៗ, សហគមន៍យកចិត្តទុកដាក់, ភូមិសាស្ត្រតែ១គត់ ដែលមានគុណសម្បត្តនឹងប្រវត្តិជាម្ចាស់ផ្ទះនៃកាប្រគួតនេះផង។
កាលពិដើម បាតុភូតនៅឆ្នេរខាងលិច នៃការប្រណាំងជំនិះចំឡែកជាលើកទី១ ធ្វើឡើងនៅឆ្នាំ១៩៦៩ នៅ‹ហ្វឺនឌិល›, រដ្ឋកាលីហ្វ័ញ៉ា គឺនៅពេលដែលសិល្បករម្នាក់ឈ្មោះ‹ហបា ប្រោន›សម្រេចកែរលំអជំនិះកង់៣ឱ្យកូនគាត់ ទម្រាំតែធ្វើចប់ គាត់បន្ថែមសម្ភារៈថ្មីទៀតដូចជាបន្ថែមចង្កូត២ ប្រជែងគ្នាជាមួយអ្នកជិតខាងគាត់, ‹ហបា ប្រោន›បានប្តើមវប្បធម៌‹ជំនិះប្រណាំងចម្លែក›ដំបូងបង្អស់បានកើតឡើង។
បំណងនៃការប្រណាំងនេះ គឺចង់បង្ហាញក្មេងៗ ថា‹មានភាពរីករាយក្នុងវ័យជាមនុស្សធំ›។ នៅក្នុងគំនិតដែលចង់ឱ្យការប្រគួតរឺតតែជាការចាប់អារម្មណ៍ គេមានធ្វើរៀបច៉ឱ្យមានការតាំងលំអរប្លែកៗនៅជុំវិញការប្រណាំង មានបង្ហាញសម្លៀកបំពាក់ស្អាតៗ បំពេញចិត្តមន្ត្រីនឹងទស្សិកជន ដោយចំណីអា
ហារធ្វើពីផ្ទះគំនូឬនឹងចម្លាក់ផ្សេងៗ។
នៅពេលគម្រោងការនេះប្តើមឡើង អ្នកចូលរួមបានត្រូវលើកទឹកចិត្តឱ្យគិតពីរបស់ដែលគេលែងប្រើទៅហើយ ធ្វើឱ្យក្លាយទៅជាចម្លាក់មានចលនាៈ រូមថត, កង់, អាងងូតទឹក នឹងបំណែកគ្រឿងម៉ាស៊ីនត្រាក់ទ័រចាស់ៗ យកទៅធ្វើជា‹រថចុះទឹកក៏បានឡើងគោកវិញក៏បាន›។ រូបមន្តដែលអាចបញ្ចូលទៅ‹ចម្លាក់ជំនិះដែលមានចលនា›រាប់បញ្ចូល‹រូបនាគ›ដែលធំជាងទំហ៊ំកង់ពិតប្រាកដ, រូបសំពៅចោរសមុទ្រ, រូបដាយណូស័រ នឹងរូបកន្ត្រកផ្ជួរមនុស្ស២នាក់ លើកង់ធំមួយមានទទឹង៦ហ្វីត …។
ពិធីប្រណាំងនេះឧបត្ថម្ភដោយៈThe GreaterMerrimack Valley Convention & Visitor’s Bureau, The MassachusettsOffice of Travel and Tourism, MA Sports Office, Legacy Financial
Advisors, Heritage Farm Ice Cream and Restaurant, Madison Security
Group, Athenian Corner Restaurant, Kelly & Soto Law, City Bicycle
Lowell, and UMASS Lowell Art & Design Department.