ខ្មែរផុសស.រ.អា
ឡូវែលៈ មកដល់ឡូវែលវិញភ្លាម បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិការនឹងដើមខែធ្នូ លោក សុខផល ប៉ែន បានថ្លែងប្រាប់ខ្មែរផុសថា‹‹ខ្ញុំខានទៅកម្ពុជា៨ឆ្នាំហើយ នៅពេលទៅដល់ភ្នំពេញ ខ្ញុំនឹកថាកម្ពុជានឹងបង្ហាញខ្ញុំថា នឹងមានភាពរីកចំរើនប្លែកពីមុន… ប៉ុន្តែគួរឱ្យស្តាយ, ខ្ញុំបែរជាបានឃើញ ប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការគ្រប់គ្រងអ្វីទាំងអស់ នរណាធ្វើអ្វីបាន រស់នៅយ៉ាងម៉េចបាន ក៏រស់ទៅតាមចិត្តទៅ។ សុខផល ជាប្រធានយុវជន
គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរីក បានទៅដល់ភ្នំពេញនៅថ្ងៃ៨វិច្ឆិការ ជាមួយលោករ៉តនី អេលិយ៉ុត អតីតអភិបាលក្រុងឡូវែល, មានការខកចិត្តដោយបានឃើញចរាចរភ្នំពេញចង្អៀតគាំង ដោយអនាធិបតេយ្យ(បានន័យថាមិនគោរពច្បាប់ចរាចរក៏មិនអីដែរ), បានឃើញរង្គសាល បំរើដោយយុវនារីវ័យក្មេងរាប់រយពាន់ រីកដុះដាលដូចផ្សិត(ដែលធ្វើកាងារពង្វក់ស្មារតីនឹងគ្មានអនាគត់), បានឃើញមនុស្សរស់នៅដោយគ្មាន ការថែររក្សានឹងធានាសុខភាព(សូម្បីតែម្ហូបអាហារក៏មានជាតិពុលគ្រប់កន្លែង), បានឃើញទីក្រុងដែលគ្មានកន្លែងចតឡាន ដែលម្ចាស់ហាងចតឡានខ្នួនឯងអ្នកឯទៀតគ្មានកន្លែងចត សម្រាប់ចូលទិញឥវ៉ាន់ ឬមកធ្វើការ …។ល។ លោក រ៉តនី អេលីយ៉ុត ដែលទៅកម្ពុជាលើកនេះ ជាលើកទី២ គឺចង់ឃើញនឹងយល់ពីកម្ពុជាពិតប្រាកដ ជាប្រទេសដើមកំណើតរបស់ប្រជាពលរដ្ឋមួយចំនួនដែលបានមករស់នៅឡូវែលយ៉ាងកកកុញ ប្រមាណជា២-៣ជំនាន់ហើយ តែលោកនៅតែមិនទាន់យល់ពីពលរដ្ឋទាំងនោះច្បាស់លាស់នៅឡើយ នៅពេលមិនទាន់បានឃើញប្រភពនៃកន្លែងរស់នៅដើមរបស់គេ។
លោកសុខផល ប៉ែន នឹងលោក រ៉តនី អេលិយ៉ុត បាននាំជំនួយប្រមាណជិត៣ពាន់ដុល្លា ដែលជាអំណោយរបស់ប្រជាពលរដ្ឋឡូវែល នឹងនៅដំបន់ជុំវិញ ដើម្បីទៅចែកជូនក្រុមយុវជន នឹងប្រជាពលរដ្ឋ ដែលនៅតាមបណ្តាខេត្តជាជនបត់ មានខេត្តព្រះសីហនុ ខេត្តបាត្តំបង បន្ទាយមានជ័យៈ មានអំណោយជាអង្ករ ជាសៀវភៅប៊ីច ខ្មៅដៃ មាស៊ីនបញ្ចាំងរូបភាព សម្រាប់សិក្សា៨គ្រឿង…។ អ្នកដំណើរពិអាមេរីកទាំង២រូប ក៏បានទៅមើលដល់កន្លែងដាក់ម៉ាស៊ីនបូមទឹក៥កន្លែង ដែលជាអំណោយបងប្អូនខ្មែរនៅរដ្ឋម៉ាសាឈូសិត គឺជួយឱ្យមានទឹកស្អាតប្រើប្រាស់សម្រាប់គ្រួសារ នឹងសម្រាប់អ្នកភូមិ។ លោក សុខផល និយាយថាៈ‹យើងទាំងពីរជាអ្នកនាំពាក្យនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីប្រជាពលរដ្ឋដែលបានទទួលអំណោយ ជូនដល់សប្បុរសជននៅក្រៅប្រទេស មានជាអាថិលោក ឌេវិដ សេន, ហាងអមរា ជនី បញ្ញា, ហាងកាត់សក់ ឡូវែល, ដេវិដ សៅ, ណុប ថា ជួយអង្ករ១តោន, លោកតូនី នៅវូស្ទ័រ ជារួមគឺអរគុណដល់ខ្មែរទាំងអស់នៅឡូវែលនេះ…›។
យើងបានចូលទៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ទៅជួបលោក កឹម សុខា ដែលកំពុងត្រូវគាបសង្កត់ឱ្យនៅក្នុងទីស្នាក់ការច្រើនខែ, ទៅដល់ក្រុងព្រះសីហនុ, ទៅដល់បាត្តំបង រហូតដល់ទល់ដែនថៃ ទៅដល់បាងកកទៅជួបគ្រួសារលោកកឺម ឡី, ទៅដល់កន្លែងកើតហេតុសម្លាប់លោកកឹម ឡី ផងដែរ … គ្រប់កន្លែងយើងតែងតែទទួលការគាំទ្រយ៉ាងកក់ក្តៅពីពលរដ្ឋខ្មែរយើង…។
មានហេតុការពិសេសមួយដែលខ្ញុំមិនដឹងថា ជាការតាមដាន ឬជារឿងចៃដន្ត គឺនៅពេលយើងកំពុងជុបលៀងអាហារជាមួយ ទ្រង់ ស៊ីសុវត្ត ធម្មិកោ នៅក្រុងព្រះស៊ីហនុ, ស្រាប់តែ ឧត្តមសេនីយ ហ៊ុន ម៉ាណែត ចូលមកភោជនីយដ្ឋានជាក្រុមដូចយើងដែរ… គេដើរចាប់ដៃគេគ្រប់តុ មកដល់តុយើង ក៏គេចចេញទៅវិញ ទំនងជាបានឃើញ លោក រ៉តនីយ អេលិយ៉ុត នឹង ទ្រង់ ធម្មិកោ ទើបគេចចេញយ៉ាងនេះ។
លោកអតីតអភិបាលក្រុង នៅធ្វើទស្សនកិច្ច៨ថ្ងៃជាមួយគ្នា លោកត្រឡប់មកឡូវែលវិញមុន, ចំណែកឯ សុខផល ប៉ែន នៅបន្តរ២អាទីត្យទៀត ដើម្បីជួបប្រស្រ័យទាក់ទង សមាជីកសមាជិកាយុវជនគណបក្ស នឹងសម្រាកជួបជុំគ្រួសារ ទើបត្រឡប់មកឡូវែលវិញ៕