Top Mobile Banner

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ «នៅតែរងការធ្វើទុក្ខបុកម្នេញ»

ដោយ លី ហេង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR រកឃើញថាសារព័ត៌មានឯករាជ្យនៅតែជាមុខសញ្ញាដែលត្រូវបានបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាល ដែលនឹងជំរុញឲ្យពលរដ្ឋក្លាយជាជនរងគ្រោះកាន់តែច្រើនក្នុងសង្គម បើរដ្ឋាភិបាលថ្មីមិនព្រមបើកលំហសេរីភាពសារព័ត៌មាន ពេញលេញឡើងវិញទេនោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅតែជាមុខសញ្ញាដែលត្រូវបានគេយាយី ដែលនាំឲ្យពួកគេប្រឈមឧបសគ្គក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន CCHR រកឃើញថាចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ពោលគឺ រយៈពេល ១២ខែ មានអ្នកសារពព័ត៌មានច្រើនជាង ១៦នាក់ រងការយាយីតាមប្រព័ន្ធតុលាការ ដោយសារតែពួកគេរាយការណ៍ព័ត៌មានរបស់ខ្លួនហើយអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន០៥ ត្រូវបានដកហូតបន្ថែមលើនេះទៅទៀតអង្គការសិទ្ធិមនុស្សថាអាជ្ញាធរកម្ពុជា បានស៊ើបអង្កេតដោយប្រសិទ្ធភាពឯករាជ្យ និងតម្លាភាពចំពោះករណីស្លាប់អ្នកសារព័ត៌មាន ចំនួន១៥រូប ដែលត្រូវបានសម្លាប់អំឡុងពីរទសវត្សរ៍ចុងក្រោយនេះហើយជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួន មកផ្តន្ទាទោសស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិនៅឡើយទេ។

ក្រុមអ្នកសារព័ត៌មានកម្ពុជាឈរជុំគ្នា
ក្រុមអ្នកសារព័ត៌មានកម្ពុជាឈរជុំគ្នា

តាមប្រភពព័ត៌មាន VOD បានចុះផ្សាយថា អ្នកសម្របសម្រួលគម្រោងគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ និងសេរីភាព ថានៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហួន ផន បានសម្ភាសន៍ជាមួយ VOD ថារដ្ឋាភិបាលថ្មីគួរបើកលំហសេរីភាពសារព័ត៌មានឯករាជ្យ ឲ្យមានភាពទូលំទូលាយឡើងវិញ លោកថាជាផ្នែកមួយ ជំរុញដំណើរការប្រជាធិបតេយ្យនៅ កម្ពុជាឲ្យប្រសើរឡើងវិញ លោកបន្ថែមថានៅពេលដែលអ្នកសារព័ត៌មានរងការបង្ក្រាប ភាពអយុត្តិធម៌សង្គមនឹងកើនឡើងកាន់តែខ្លាំង នៅពេលដែលសេរីភាពសារព័ត៌មាន មិនអាចបំពេញវិជ្ជាជីវៈរបស់ខ្លួនបានពេញលេញប្រជាពលរដ្ឋរងគ្រោះ ជួបនូវបញ្ហាអយុត្តិធម៌ មួយចំនួននៅក្នុងសង្គម និងសំឡេងរបស់ពួកគាត់មិនត្រូវបានគេឮ តែជាសារព័ត៌មានដែលពុំមែនជាផ្នែកមួយដ៏សំខាន់ក្នុងការពាំនាំចំណុចអវិជ្ជមាន បញ្ហាផ្សេងៗនៅក្នុងសង្គមទៅដល់ថ្នាក់ដឹកនាំ ករណីហ្នឹងប្រសិនបើអ្នកសារព័ត៌មានមិនអាចបំពេញវិជ្ជាជីវៈរបស់គាត់ដែលរងការយាយី វាបង្កផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ។
នាយកវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី លោក ប៉ាង ងួនទៀង ក៏បានលើកឡើងដែរថាព័ត៌មានឯករាជ្យដើរតួនាទីលាតត្រដាងការពិត ដែលជាមូលដ្ឋានសម្រេចចិត្តរបស់ពួកគេ ទាំងជីវិតក្រុមគ្រួសារ និងក្នុងសង្គមជាតិទាំងមូលប៉ុន្តែលោកកត់សម្គាល់ថា សារព័ត៌មានឯករាជ្យ នៅកម្ពុជាកំពុងរងការគាបសង្កត់ខ្លាំងពីរដ្ឋា ភិបាល លោកសង្កត់ធ្ងន់ថាសង្គមមួយដែលបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វានឹងជំរុញឲ្យប្រទេសជាតិធ្លាក់កាន់តែជ្រៅក្នុងរបៀបដឹកនាំបែបផ្ដាច់ការ ហើយទ្រព្យសម្បត្តិជាតិនឹងត្រូវបំផ្លាញដោយ ក្រុមគ្រួសារអ្នកមានអំណាច កើតហេតុការណ៍បង្ក្រាបដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺវាជួយរុញច្រានឲ្យសង្គមកាន់តែធ្លាក់ទៅក្នុងភាពងងឹតថែមទាំងមានន័យថា គាត់ក៏មានសម្ពាធរាប់រយនាក់មានអំណាច ដែលគេប្រព្រឹត្តអំពើពុករលួយហើយចិត្តគឺបំផ្លាញសង្គមជាតិក្តី ក៏ឃុបឃិតជាមួយឈ្មួញទុច្ចរិតធ្វើខុសក៏ដោយ សហគមន៍ការពារធនធានធម្មជាតិ។

ក្រុមអ្នកសារព័ត៌មានកំពុងផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍អ្វីមួយ
ក្រុមអ្នកសារព័ត៌មានកំពុងផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍អ្វីមួយ
ក្រុមអ្នកសារព័ត៌មានត្រូវបានប៉ូលិសដេញចេញ
ក្រុមអ្នកសារព័ត៌មានត្រូវបានប៉ូលិសដេញចេញ

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ក៏មិនបានឆ្លើយតបនឹង VOD ដោយហៅទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល យ៉ាងណាក្ដីនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្លាប់និយាយកាលពីចុងខែមករា ឆ្នាំ២០២៤ ថាសារព័ត៌មានឯករាជ្យគឺជាផ្នែកសំខាន់ជួយដល់ រដ្ឋាភិបាល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អំណាចសារព័ត៌មានគឺជាអំណាចទីបួន អំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្តិភាពស្ថិរភាពសម្រាប់ផ្ដល់ថាមពលឲ្យប្រជាពលរដ្ឋ យើងអាចធ្វើការសម្រេចចិត្តក៏ដូចជារាជរដ្ឋាភិបាល ពិបាកក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព ជាមួយប្រជាពលរដ្ឋយល់ពីសិទ្ធិ ទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹង សង្គ្រោះជាតិពីជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ តាមរយៈការទទួលបាននូវព័ត៌មាន ពីគ្រប់មធ្យោបាយគ្រប់ច្រកប៉ុន្តែបើតាមរបាយការណ៍នានារកឃើញថា រដ្ឋាភិបាលបក្សកាន់អំណាចបានសម្លាប់ប្រព័ន្ធ ឯករាជ្យជាបន្តបន្ទាប់ជាក់ស្តែងសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០៣ បានថ្កោលទោសការរំលោភសិទ្ធិមនុស្សការរឹតបន្តឹងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីអំឡុងការបោះឆ្នោតសកលក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅសហភាពអឺរ៉ុបរកឃើញថា រដ្ឋាភិបាលបានវាយប្រហារ អ្នកនយោបាយប្រឆាំងសកម្មជនសង្គម រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ជាដើមចំណែកអង្គការអ្នកកាសែតគ្មានព្រំដែនបានចេញផ្សាយ សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក នៅឆ្នាំ២០២៣ បានវាយតម្លៃថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤០ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលបានបង្ហាញពីការធ្លាក់ចុះសេរីភាពសារព័ត៌មានបើប្រៀបធៀបជាមួយទិន្នន័យ ពីឆ្នាំមុនៗគេសង្កេតឃើញថាក្រោយ លោក ហ៊ុន សែន ប្រើយុទ្ធនាការវាយបំបែកកញ្ចក់សង្គមជាបន្តបន្ទាប់ដូចជា ប្រើដៃតុលាការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនអ្នកនយោបាយប្រឆាំងបិទខ្ទប់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ ដោយមានការរិះគន់ថាកម្ពុជាកាន់តែរអិលធ្លាក់ក្នុងការដឹកនាំបែបផ្ដាច់ការ របបដឹកនាំដែលខ្វះប្រព័ន្ធត្រួតពិនិត្យអំណាចបែបនេះ ធ្វើឲ្យពលរដ្ឋកម្ពុជាច្រើនម៉ឺននាក់បានក្លាយជាជនរងគ្រោះជាប់ផុងក្នុងវិបត្តិបំណុល រងគ្រោះដោយអំពើឆបោកពីក្រុមឧកញ៉ាដែលជ្រកក្រោមស្លាកមេដឹកនាំ លំហូរចូលនៃគ្រឿងញៀន អំពើចាប់ជំរិត ការជួញដូរមនុស្ស ការបំផ្លាញធនធានធម្មជាតិបង្កឲ្យមានភាពអយុត្តិធម៌សង្គមជាដើម។
លោក សែន សច្ចៈ អ្នកសារព័តមាននៅវីអូឌីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅតែសង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជានៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងដោយគ្មានការដាក់កំហិតសិទ្ធិរបស់ខ្លួនឯង ប្រភពដដែលបន្តថាអ្នកសារព័ត៌មានឯករាជ្យ នៅតែរងសម្ពាធក្នុងការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ទៀតថា នៅចន្លោះពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ អ្នកសារពព័ត៌មានច្រើនជាង១៦ នាក់ រងការយាយីតាមប្រព័ន្ធតុលាការ ដោយសាររាយការណ៍ព័ត៌មានជាមួយគ្នានោះ អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន០៥ ត្រូវបានអាជ្ញាធរដកហូតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញទៀតថា អាជ្ញាធរកម្ពុជានៅតែខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពឯករាជ្យ និងតម្លាភាពចំពោះករណីឃាតកម្ម អ្នកសារព័ត៌មានចំនួនដប់ប្រាំរូបដែលត្រូវបានគេសម្លាប់នៅក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយជនល្មើសក៏នៅមិនទាន់ត្រូវចិត្តមុខផ្តន្ទាទោសឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្ស ក្រសួងឡើយ សន្ទស្សន៍នៃសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ ដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀង១៤៧ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលបង្ហាញពីការធ្លាក់ចុះសេរីភាពនៅក្នុងផ្នែកនេះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក នៅក្នុងបទសម្ភាស លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជាមួយវិទ្យុបារាំងអន្តរជាតិ បានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់ កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោក ប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះក្រសួងព័ត៌មាន ទើបតែចេញនូវរបាយការណ៍មួយស្ដីអំពីស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាដែលជាលទ្ធផលបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពប្រសើរខ្ញុំចង់ដឹងថាតើបងចង់ឃើញអ្នកណាដែរចំពោះរបាយការណ៍មួយនេះបាន អ្វីអ្វីគ្រប់យ៉ាងចំពោះខ្ញុំគិតថាវាជាវិធីសាស្ត្រការប្រកួតដ៏ល្អ ហើយទុកឲ្យរដ្ឋាភិបាលកម្ពុជានិយាយដោយខ្លួនឯង លើទស្សនៈរបស់ខ្លួនអំពីសេរីភាពសារព័ត៌មានជាដំបូងខ្ញុំចង់និយាយតាមផ្ទះសំណាក់ របស់សហរដ្ឋអាមេរិកខាងជើងទឹកថាវាពិតជាមានសារៈសំខាន់ចំពោះសេរីភាពសារព័ត៌មាន ការពិតគឺនៅជុំវិញពិភពលោកសេរីភាពសារព័ត៌មានកំពុងធ្លាក់ចុះ និងស្ថិតនៅក្រោមការឡោមព័ទ្ធដោយក្នុងនោះក៏រួមបញ្ចូល ទាំងប្រទេសកម្ពុជាផងយើងសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់រួមទាំងរដ្ឋាភិបាល និងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគាំទ្រដល់សេរីភាពព័ត៌មាន និងសមត្ថរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍នៅពេលដែលមានរឿងរិះគន់ ឬក៏ប្រហែលជាចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលព្រោះនោះជាអ្វីដែលរដ្ឋាភិបាលទទួលខុសត្រូវ ហើយទាំងនេះពិតជាបញ្ហាសំខាន់សម្រាប់ប្រជាជនកម្ពុជាស្ដាប់ឮគ្រប់វិធីសាស្ត្របង្រៀន គីមីវិទ្យា ជីវឱសថ តាមលទ្ធផលនៃរបាយការណ៍ របស់ក្រសួងព័ត៌មានបានឲ្យដឹងថាស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា មានភាពល្អប្រសើរ៧៩% ទៅដល់សញ្ញាបត្រ៨% ដូចគ្នានេះដែរទេឬក៏យ៉ាងណាដែលបានវិលទៅសួរសិក្សារៀនសូត្រ មេសូត្ររត់មកពីខ្ញុំមិនបានដឹងពីប្រភពព័ត៌មានរុស្ស៊ី ប៉ុន្តែខ្ញុំសូមនិយាយរឿងខ្លះ ក្នុងអំឡុងពេលរបស់ខ្ញុំ នេះយើងបានឃើញការបិទស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឌឹខេមបូឌាដេលី រួមទាំងប្រភពឯករាជ្យផ្សេងផ្សេងទៀតការរាំងខ្ទប់វត្តមានរបស់ វិទ្យុអាស៊ីសេរី និងវីអូអេ ដើម្បីប្រតិបត្តិការក្នុងប្រទេស ខ្ញុំគិតថាប្រជាជនកម្ពុជាទាំងអស់នឹងនឹកដល់សារព័ត៌មានទាំងនោះព្រោះនោះជាប្រភពព័ត៌មានដ៏ល្អ ចាំតែមានព័ត៌មានកាន់តែល្អឥឡូវនេះ យើងទទួលស្គាល់ថាយើងទាំងអស់គ្នាត្រូវសហការគ្នារួមទាំងអ្នកសារព័ត៌មានដើម្បីដោះស្រាយព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយនិងមានទំនួលខុសត្រូវដើម្បីឲ្យត្រឹមត្រូវនិងវិជ្ជាជីវៈនោះហើយជាមូលហេតុដែលយើងជួយក្នុងការបណ្ដុះបណ្ដាលយើងចង់ឃើញ ដែលពោរពេញដោយវិជ្ជាជីវៈនៅទីនេះប៉ុន្តែយើងគិតថាសេរីភាពសារព័ត៌មាននៅពេលដែលត្រូវបានការពារគឺល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចដើម្បីស្ថិរភាពហើយដូចខ្លួនខ្ញុំផ្ទាល់ជាមន្ត្រីសាធារណៈដែលត្រូវទទួលខុសត្រូវយើងអាចរៀនពីកំហុសរបស់យើង តាមការលើកឡើងមួយចំនួនបានឲ្យដឹងថាស្ថាប័នសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជាកាន់តែតិចទៅៗ ក្នុងសភាពបែបនេះថាតើវាមានផលប៉ះពាល់យ៉ាងដូចម្ដេចសម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចជាកម្ពុជានោះអាចដោះស្រាយ រហូតមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននៅក្នុងប្រទេសកម្ពុជា យើងសង្ឃឹមថាពួកគេអាចរីកចម្រើនក្នុងអំឡុងពេលរបស់ខ្ញុំយើងបានឃើញថាចំនួនសំឡេងទាំងនោះថយចុះ យើងចង់ឃើញយុវជនពិចារណាលើអាជីពសារព័ត៌មានវាពិតជាសំខាន់ណាស់ សារព័ត៌មានបោះពុម្ពបែបប្រពៃណី និងសារព័ត៌មានពេលនេះដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គម យើងត្រូវការព័ត៌មានពិត ប្រជាពលរដ្ឋត្រូវការពួកគេ ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តដែលពួកគេអាចចូលរួមចំណែក ក្នុងដំណោះស្រាយហើយពួកគេអាចមានអារម្មណ៍សុខស្រួល ជាមួយលទ្ធផលរបស់រដ្ឋាភិបាល ទោះបីជាពួកគេយល់ស្រប ឬមិនយល់ស្របសម្ដីរបស់ពួកគេបានឮនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលជាឧបករណ៍ដ៏សំខាន់មួយ ដែលយើងហៅថាប្រព័ន្ធផ្សព្វផ្សាយជាតិ ដ៏មានសារៈសំខាន់បំផុតនៅក្នុងលទ្ធិប្រជាធិបតេយ្យហើយយើងសង្ឃឹមថាសេរីភាពទាំងនេះថា បានការពារសារព័ត៌មានឯករាជ្យអាចត្រូវបានលើកទឹកចិត្តនៅក្នុងប្រទេសកម្ពុជា៕

ក្រុមអ្នកសារព័ត៌មានត្រូវបានប៉ូលិសដេញចេញ
ក្រុមអ្នកសារព័ត៌មានត្រូវបានប៉ូលិសដេញចេញ
ព័ត៌មានទាក់ទង