Top Mobile Banner

ពេលដែលកងកម្លាំងអ៊ុយក្រែនផ្តើមវាយបករុស្សីវិញម្តង

អឺរ៉ុប ទី១មិថុនា២០២៤
ក្នុងអម្លុងពេលដែលរដូវរងារ ចុងឆ្នាំ២០២៣មកដល់ កងទ័ពលោក វូឡូឌីមៀ ជេឡិនស្គី បាននៅជាប់គាំងនឹងកន្លែង រើមិនរួច ដោយខ្វះអាវុឌយុទ្ទភណ្ឌសម្រាប់ទប់ទល់នឹងខ្មាំង ហើយដែលរុស្សីវាយលុក បាញ់គ្រាប់ប្លោង មិនស្រាកស្រាន្ត ហើយយកបានតំបន់យុទ្ធិសាស្ត្រដ៏សំខាន់មួយបានគឺ អាឌីវស្កា។

អាវុឌសំខាន់ៗរបស់អ៊ុយក្រែន មានសម្រាប់វាយបករុស្សី នារដូវរងារកន្លងទៅ គឺ«ដ្រូន»ធ្វើអាយ ដ៏មានប្រសិទ្ធីភាព នឹងគ្រាប់មីសីលតិចតួចដែលនៅសល់ ហើយនឹងទឹកចិត្តមុះមុត ដែលខឹតខំកាពារមាតុភូមិយ៉ាងស្វិតស្វាញ តែម្យ៉ាងប៉ុណ្ណោះ។ ទំនាស់នៅសភាអាមេរីកាំង បានធ្វើឲ្យយឺតយ៉ាវដល់ការផ្គត់ផ្គង់អាវុឌ នឹងថវិកាដល់អ៊ុយក្រែន អស់ពេល៦ខែ យ៉ាងគួរឲ្យព្រួយបារម្មជាទិបំផុត ជាពិសេសទៅទៀតនោះ គឺប្រទេសនៃសម្ព័ន្ធ«អូតង់»មិនហ៊ានធ្វើអ្វីខុសពីសហរដ្ឋអាមេរីកទេ គឺមិនបានផ្តល់ជំនួយអ្វី ឲ្យទៅអ៊ូក្រែនដូចគ្នា ។
តែកាលពីខែឩសភាមុននេះ សភាអាមេរីកក៏ស្រាប់តែព្រមទម្លាក់ជំនួយជាង៦០ពាន់លាន មកឲ្យអ៊ូក្រែនបាន រីឯអឺរ៉ុបក៏ធ្វើតាមភ្លាមដែរ, អាវុធ ធុនតូច ធំ បានមកដល់ រថពាសដែល គ្រាប់មីសីល បាញ់បានឆ្ងាយ សម្ភារកាពារដែនអាកាស ក៏មកដល់ រីឯយន្តហោះប្រដេញ ក៏សន្យាថានឹងមកដល់ដែរ។ អ៊ូក្រែនក៏មានលទ្ធភាពភ្លាម វាយយកដែនដីខ្លះបានមកវិញ បានជាច្រើនពាន់គ.ម.ក្រឡា នៅភាគខាងជើង ធ្វើឲ្យរុស្សីដកថយចេញពីតំបន់ យាប៉ូរីហ្សា ដុងបាស ។ លើកនេះ ភាពក្រអឺតក្រទមរបស់ពូទីន ដែលថា«អាចនឹងប្រើអាវុធនូក្លេអ៊ែ»បានត្រូវសហរដ្ឋអាមេរីក អនុញ្ញាត្តិបន្ថែម«ឲ្យអ៊ូក្រែនប្រើអាវុធខ្លួន វាយចូលដែនដីរុស្សីវិញបាន ទៅលើគោលដៅយោធា ដែលនៅម្តំក្រុងគៀវ», ចំណែកអូតង់ក៏ធ្វើតាមដូចគ្នាភ្លាមទៀត ដែលលោក ជេឡិនស្គី ឩទ្ទានភ្លាមៗថា«នេះគឺជាលទ្ធភាពកាន់តែច្រើនឡើងរបស់ក្រុងគៀវ»។
ខាងក្រោមនេះ គឺជាប្រទេសលោកសេរី ដែលបានជួយដល់ អ៊ូក្រែនច្រើនជាងគេ ដែលមាន៖ ១ ជំនួយយោធា ពណ៍ខៀវ, ២ ជំនួយថវិកាជាតិ ពណ៍បៃតង ៣ ជំនួយមនុស្សធម៍ ពណ៍ក្រហម នឹងនៅមានប្រទេសច្រើនទៀត ដែលមិននៅក្នុងបញ្ជី ផ្ជាប់ជមួយនេះទេ ។
ជំនួយបានមកដល់អ៊ូក្រែនយឺតពេលបន្តិចមែន តែនៅរដូវរងាកន្លងទៅនេះ កងទ័ពលោក ជេឡិនស្គី បានបង្ហាញថា ពួកគេនៅតែតស៊ូកាពារទឹកដីរបស់ខ្លួនឲ្យបានស្វិតស្វាញ ហើយជាពិសេស បង្ហាញប្រទេសទាំងអស់នៅអឺរ៉ុបថា អ៊ូក្រែនក៏កំពុងតែកាពារជំនួសឲ្យទាំងអស់គ្នា ពីការប៉ុនប៉ងវាតទី របស់រុស្សីមកលើទឹកដីអឺរ៉ុបផងដែរ។ ឃើញឩទាហរណ៍បែបនេះហើយ ប្រទេសជាច្រើន ដែលនៅជាប់នឹងព្រុំដែនប្រទេសរុស្សី មានការភិតភ័យនឹងមហិច្ឆិតារបស់មហាអំណាចមួយនេះ ក៏បានត្រៀមខ្លួនចូល«អូតង់»យ៉ាងប្រញាប់ប្រញាល់ដែរ ដូចជាប្រទេសម៉ុលដាវី ជាដើម។
ចំណែកឯភាគីរុស្សីរបស់ពូទីនវិញ ហាក់ដូចជាមិនមានការព្រួយបារម្មណាមួយទេ បើយោងតាមពត៍មានក្នុងប្រទេសរុស្សី ប៉ុន្តែតាមសេចក្តីរាយការតាមសារពត៍មានសេរីធំៗវិញ បង្ហាញឲ្យឃើញថា រុស្សីមានឱនភាពថវិកាយ៉ាងសន្ធឹកសន្ធាប់ ដោយសហគ្រាស នឹងឩស្សាហកម្មដោយបរទេស បានដកខ្លួនចេញ, អឺរ៉ុបក៏ឈប់លែងទិញប្រេងឬឩស្ម័នពីរុស្សី តាំងតែពីជាងមួយឆ្នាំមកហើយ នៅសល់តែទំនិញជាថាមពលខ្លះៗ លក់ឲ្យទៅចិន បានក្នុងតម្លៃយ៉ាងថោក ហើយឥឡូវទៅយកអាវុធ នឹងគ្រឿងចម្បាំងពីកូរ៉េខាងជើង យកដ្រូនពីអ៊ីរ៉ង់ ចំណែកឯនយោបាយសេដ្ឋកិច្ចចិនវិញ ក៏បានលបផ្តល់សម្ភារៈអេឡិកត្រូនីកឲ្យទៅរុស្សីខ្លះដែរ ដោយមិនចង់ឲ្យមានបញ្ហាពាណិជ្ជកម្មជាមួយ អាមេរីកាំងនឹងអឺរ៉ុប ។
នៅខែឩសភា២០២៤នេះ ទ័ពរុស្សីប្តើមទទួលការវាយបកដ៏ខ្លាំងខ្លា ពីសំណាក់ទ័ពអ៊ូក្រែង, បើតាមសេចក្តីរាយការសេនាធិកាអង់គ្លេសបាននិយាយថា គ្រាន់តែពីថ្ងៃទី២ ទៅ ៣មិថុនានេះ ទាហ៊ានរុស្សីបានខូចខាត១២៧០នាក់ គឺជាការខូចខាតដ៏ច្រើនបំផុតរបស់រុស្សី ចាប់តាំងពីប្តើមសង្គ្រាមមក, ហើយនៅខែឩសភាកន្លងទៅ ការខូចខាតមានចំនួន១២០០នាក់ក្នុងមួយថ្ងៃ បើគិតចាប់តាំងពីពេលប្តើមសង្គ្រាមមក រុស្សីបានខូចខាតកងទ័ពជាង៥០ម៉ឺននាក់ទៅហើយ នេះបើតាមចំនួនប្រភពអ៊ូក្រែន, ខាងអង់គ្លេសពិពត៍នាថា យោធាខាងរុស្សីមានការហាត់ហ្វឹកហ្វឺនតិចតួច ដែលយកមកឲ្យច្បាំងនៅសមរភូមិធំ។ ចំណែកកខាងសម្ភារៈចម្បាំងវិញ រុស្សីខូចខាតរថក្រោះចំនួន ៣១៨គ្រឿង រថពាសដែកចំនួន៥៥០គ្រឿង យន្តហោះប្រដេញចំនួន១៦គ្រឿង ឩទ្ធម្ភាកចក្រចំនួន៣៥គ្រឿង នាវាសមុទ្រ២គ្រឿង។
ចំណែកឯខាងទ័ពអ៊ូក្រែងវិញ ការខូចខាតពិបាកនឹងយកពត៍មានចេញមកបាន ដោយសារតែការលាក់ការខូចខាតមនុស្ស ជារឿងសម្ងាត់ តែក៏គេអាចដឹងថានៅសមរភូមិ មានការខូចខាត រថគ្រោះចំនួន៧៩គ្រឿង យន្តហោះប្រដេញចំនួន១២គ្រឿង រថពាសដែកចំនួនជិត២០០គ្រឿង នាវាចំនួន១៣គ្រឿង។ ការខូចខាតមនុស្សខាងកងទ័ពលោក ជេឡិនស្គី អាចសន្និដ្ឋានថាមានតិចតួច ដោយសារអ៊ូក្រែន បានប្រកាន់យកការប្រយុទ្ធគំរូទ័ពព្រៃ តែប្រើបច្ចេកទេសនឹងអាវុធទំនើប មិនច្បាំងប្រឈមមុខសត្រូវទេ ដូច្នេះគេប៉ាន់ស្មានបានថា ការខូចខាតមនុស្សមាន៥ ទៅ១០ដង តិចជាងការខូចខាតរបស់រុស្សី ។ បន្ថែមពីនោះ កងទ័ពអ៊ូក្រែន មានមនុស្សស្ម័ក្រចិត្តចូលប្រយុទ្ធ មកពីអឺរ៉ុប នឹងប្រទេសផ្សេងទៀតជាច្រើននាក់ ដែលមិនបានធ្វើឲ្យអ៊ូក្រែនរអ៊ូថា«ខ្វះកងទ័ព»នោះទេ។
ថ្ងៃទី៧ លោកជេឡិនស្គី មកដល់ប្រទេសបារាំង ក្នុងឱកាសបុណ្យរំលឹកខួប«ទម្លាក់ទ័ពនៅន័រម៉ង់ឌី» លោកនឹងជួបប្រធានាធិបតី ម៉ាក្រុង ជួបប្រធានាធិបតីជោ បាយដិន ដែលមកពីធីបុណ្យ៩មិថុនា នឹងទៅជួបប្រទេសអឺរ៉ុបជាច្រើនទៀត ដើម្បីយុទ្ទវិធីថ្មី ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ូក្រែន ប៉ុន្តែគេដឹងថា ជេឡិនស្គី ចង់បញ្ចប់សង្គ្រាមដោយមិនត្រូវឲ្យបាត់បង់ គ្រីម៉េ ទេ៕

ព័ត៌មានទាក់ទង