Top Mobile Banner

តើសហគមន៍ខ្មែរបោះឆ្នោតរបៀបណា?

ឡូវែលៈ
ខ្មែរយើងតែងតែនិយាយថា “ទៅបោះឆ្នោត ធ្វើអ្វី បើទោះជាទៅក៏នឹងបានលទ្ធផលនៅតែមិនដូចចិត្តតែដដែលនោះ!” ខ្លះទៀតក៏បន្ថែមថា “រវល់ ខ្លាំងណាស់ បើអត់ខ្ញុំម្នាក់ក៏មិនធ្វើឱ្យខូចលទ្ធផល ដែរ!”

-ពណ៌ក្រហមជ្រើសរើស ខលី តែចាញ់ពណ៌ខៀវ តូចជាង ជ្រើសរើសដោនថោន-តំបន់បែលវេឌៀតែមួយតូច ឈ្នះបានតំណាងដល់ទៅ៥រូប ក្នុងចំណោម៩រូប
-ពណ៌ក្រហមជ្រើសរើស ខលី តែចាញ់ពណ៌ខៀវ តូចជាង ជ្រើសរើសដោនថោន -តំបន់បែលវេឌៀតែមួយតូច ឈ្នះបានតំណាងដល់ទៅ៥រូប ក្នុងចំណោម៩រូប

ខ្លះទៀតនិយាយដែរថា “ខ្ញុំមិនចង់ធ្វើនយោ បាយទេ!”… គំនិតទាំងឡាយនេះ សុទ្ធតែយើងនាំ យកមកពីប្រទេសយើងទាំងអស់, មកដល់ទីនេះ ហើយ គឺសហរដ្ឋអាមេរីកជាប្រទេសនាំមុខគេខាង ប្រជាធិបតេយ្យគំនិតចាស់គំរឹលពេកហើយ គួរតែ បោះបង់ចោល! ចាប់យកវាស្នាថ្មីនៃប្រទេសដែល គេហៅថា “ប្រទេសដែលផ្តល់ឱកាសឱ្យយើងងើប រួច”… ការបោះឆ្នោត គឺជាការចូលរួមកសាងសង្គម ដែលគ្រួសារយើងរស់នៅឱ្យសង្គមនោះផ្តល់ឱកា ស មកឱ្យយើង ដើម្បីឱ្យយើងរុងរឿងបាន។ បើទុក តែរបៀបនេះតទៅទៀត ជាលទ្ធផលនៃជំនឿ ចាស់របៀបនេះ ខ្មែរយើងបានចេញទៅបោះឆ្នោត បញ្ចោញមតិ កាលពីថ្ងៃទី៧ វិច្ឆិកា មិនបានដល់ ២០%ទេ សាសន៍ដ៏ទៃនៅតែមើលបំណាំយើង ហើយដឹកច្រមុះយើងបន្តរទៅទៀត។
កាលពីលេខមុន ខ្ញុំបាននិយាយថាឃុំ “បែល វឺធៀ”នៃក្រុងឡូវែល ជាអ្នកដឹកនាំនយោបាយនៃ ឡូវែលទាំងមូល តើគេធ្វើយ៉ាងណាបានជាម្នាក់ៗ មានឆ្នោតមួយសន្លឹកដូចយើងដែរ ស្រាប់តែដឹក មុខឃុំទាំង៧នាក្រុងទាំងមូលបាន? សូមលោក អ្នកមើលលទ្ធផលនៃការបោះឆ្នោត តាមរូបភាព ដែលជូនជាប់ជាមួយនេះ…
ក្នុងរូបភាពនោះ យើងឃើញតំបន់ “បែលវឺ ឌៀ” តែមួយមានសមាជិកក្រុមប្រឹក្សាក្រុង“ជាប់ឆ្នោតដល់ទៅ៥រូប” ហើយនៅសល់អាសនៈ៤ទៀត ដែលត្រូវចែកឱ្យដល់៦តំបន់ នេះដោយសារតែ តំបន់ទាំង៦នោះ មានអ្នកចេញទៅបោះឆ្នោតពី ៨% -២០% ប្រឈមមុខនឹង“បែលវឺឌៀ”តែមួយ ដែលចេញទៅបោះឆ្នោតដល់ទៅ៥៨%, បានន័យ ថាៈ សេចក្តីសម្រេចនានា នៅឆ្នាំ២០១៨-១៩ ដែលចេញពីសាលាក្រុងឡូវែល គឺមតិភាគច្រើន នឹងបានទៅជាសម្បត្តិក្រុម“បែលវីឌៀទាំងអស់ ។
បើខ្មែរចង់ នៅឡូវែលនេះយើងអាចប្តូរ ចរន្ត“គេដឹកច្រមុះ”នេះបានសហគមន៍ខ្មែរចុះ ឈ្មោះបោះឆ្នោតជាង១ម៉ឺននាក់ នៅជុំគ្នា និយាយ ភាសាតែមួយមានទំនាក់ទំនងគំនិតល្អៗជាមួយគ្នា បាន មិនពិបាកនឹងធ្វើឱ្យមានតំណាងរបស់ខ្លួនប្រចាំ ឡូវែលនេះទេ “បែលវឺឌៀ”ក៏មិនអាចទប់ចរន្តខ្មែរ នេះជាប់ដែរ តែមានលក្ខខណ្ឌមួយដែលត្រូវបំពេញ គឺត្រូវចេញទៅបោះឆ្នោតឱ្យបានតែ “៥ពាន់នាក់” សោះនឹងបានតំណាងខ្មែរប៉ុន្មាននាក់ក៏បានដែរ ចង់ បានសាសន៍អីក៏បាន…ឱ្យតែគេមានចិត្តស្រឡាញ់ ខ្មែរ ហើយរួមរស់ប្រកបដោយមិត្តស្មើរភាពគ្នា។ មកទល់ពេលនេះ លោក រ៉តនីយ អេលីយ៉ុត – លោកស្រី រីដា មែសើ- លោក ដាន់ រួក – លោក ជិម ឡេរី – លោក កូរី បាឡិនជើ… សុទ្ធតែធ្លាប់ បង្ហាញពីភក្តីភាព ចំពោះសហគមន៏ខ្មែរយើងយ៉ាង ជ្រាលជ្រៅ រួចមកហើយដែរ។ គ្រាន់តែខ្ញុំនិយាយ ប៉ុណ្ណេះ លោកអ្នកអាចប៉ាន់ប្រមាណថា “សហគមន៍ ខ្មែរអាចមានកម្លាំងខ្លាំងបុណ្ណារួចទៅហើយ” គឺឆ្នោត៥ពាន់សន្លឹក ដែលយើងអាចគូសយកបេក្ខ ជន ដល់ទៅ៩នាក់ គឺវាក្លាយជាសន្លឹកឆ្នោតជិត៥ម៉ឺនសម្លេងនៃសហគមន៍ខ្មែរគិតទៅមើល តើយើង នឹងអាចមានតំណាងប៉ុន្មានរូប ដែលបំរើសហគមន៍ យើងនៅសាលាក្រុង?
គេថា“សហគមន៍ខ្មែរចេះតែបែកគ្នា”ប្រមូល សម្លេង៥ពាន់នាក់មិនបានទេឬ? វាជាការពិតនៃ ស្ថានភាពសព្វថ្ងៃនេះ, បើយើងជ្រើសយកអ្នក ដែលចូលចិត្តតែបែងចែកគ្នា ជាក្រុមជាបក្ខពួក ឱ្យទៅប្រមូលគ្នានោះ អ្នកនឹងមិនអាចបានក្រុម ដែលមូលតែមួយបានទេ, ប៉ុន្តែគេក៏អាចរកមនុស្ស ដែលមានឧត្តមគតិនិយមដឹងត្រូវខុសមិនប្រកាន់ “គ្នាគេគ្នាអញ”, ឱ្យមកជាអ្នកប្រមូលផ្តុំគ្នាលើក បញ្ហានឹងដំណោះស្រាយរួម នោះទើបសាមក្កីភាព វាអាចកើតឡើងបាន។
ម៉្យាងទៀត នៅសហគមន៍ខ្មែរយើងមាន ការអប់រំនយោបាយបែបអាមេរីកាំងនេះតិចតួច រីឯមនុស្សជំនាន់ថ្មីរៀនសូត្របានច្រើន តែដឹងពី សង្គមខ្មែរនឹងវត្ថុបំណងសហគមន៍“អតីតជនភៀស ខ្លួន” តែចូលជាថ្នាក់ដឹកនាំមិនចុះសម្រុងគ្នានឹងជំនាន់ មុនទេ ទោះជាមានចំនួនកាន់តែច្រើនគួរសមមែនក៏ដោយ ។ ហេតុនេះ“ចាស់ទុំ”នៃសហគមន៍យើង ត្រូវចេះដើរតួរជា“ព្រឹទ្ធាចារ្យ”អ្នកមានចិត្តសណ្តោស ចូលចិត្តប្រមែរប្រមូលមនុស្សគ្រប់ជំនាន់ឱ្យមក សម្តែងការចេះដឹងរបស់ខ្លួន សម្តែងការចង់បំរើ សហគមន៍របស់ខ្លួន ពេលនោះទើបយើងអាចឃើញ ថា“សហគមន៍យើង ក៏មានបេក្ខជនចំណានៗច្រើន ណាស់នឹងគេដែរ អាចជាសេចក្តីសង្ឃឹមរបស់ព្រឹទ្ធា ចារ្យយើងទៅអនាគតបាន ។ ដោយ ពិន សំខុន

ព័ត៌មានទាក់ទង