ដោយ ពិន សំខុន
យើងបាននិយាយថា “រំលាយគណបក្ស សង្គ្រោះជាតិបានតែ១ថ្ងៃ គណបក្សនោះបែរជា ពង្រឹងជំហ៊របានវិញដដែល” គឺនៅថ្ងៃ១៧វិច្ឆិកា ១-សេចក្តីថ្លែងការថ្កោលទោសនឹងដាក់កំហិតហ៊ុន សែន ពីសេដ្ឋវិមានអាមេរិគាំង ២-សេចក្តីសម្រេច របស់សភាអាមេរីកាំងចាត់វិធានការផ្លូវច្បាប់ ចំពោះមន្ត្រីគណបក្សប្រជាជនដែលចូលរួមឃុបឃិតជាមួយរដ្ឋបាលលោក ហ៊ុន សែន ដែលគ្រាន់ តែ២វិធានការនេះសោះ គឺជាការឱ្យកម្លាំងដ៏មហិមា ដល់សង្គ្រោះជាតិសម្រាប់តតាំងជាមួយលោក ហ៊ុន សែន។
ប្រជាពលរដ្ឋខ្មែរអាមេរីកាំង បានពង្រឹង ស្មារតីវិញភ្លាមជាមួយគ្នានឹងមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានភៀសខ្លួន ពីការចាប់ចងរបស់រដ្ឋា បាលលោក ហ៊ុន សែន រួមគ្នាជាមួយលោកអតីត ប្រធានសង្គ្រោះជាតិ សម រង្សី ក៏បានត្រឡប់មក ចូលរួមជាមួយគណបក្សចងក្រងគ្នាឡើងវិញ ពី ក្រោយសេចក្តីសម្រេចចិត្តរបស់មហាអំណាច បរទេសដែលបានផ្តេជ្ញាចិត្តគាំទ្រឱ្យមានការត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញមក។ លោកប្រធានាធិបតី ម៉ាក្រុង នៃប្រទេសបារាំង សហប្រធាននៃសន្ធិសញ្ញាក្រុងប៉ារីស បានប្រកាស កោះហៅហត្ថលេខីនៃប្រទេសសន្ធិសញ្ញាក្រុង ប៉ារីសថ្ងៃទី២៣តុលា ១៩៩១ ស្តីពីសន្តិភាពនៅ កម្ពុជាឱ្យត្រឡប់មកជួបជុំគ្នាឡើងវិញ។ រីឯសេត វិមាន ក៏ទទួលបាននូវសេចក្តីសម្រេចរបស់សភា ទាំង២នៃអាមេរីកាំង លេខ២៧៨ ដែលនឹងបិទ ទិដ្ឋាការមន្ត្រីជាន់ខ្ពស់ខ្មែរ មិនឱ្យចេញចូលសហរដ្ឋ អាមេរីក -បង្កកលុយដុល្លារអ្នកទាំងនោះមិនឱ្យចរាចរនៅពិភពលោក -បិទទំនាក់ទំនងមិនឱ្យ នរណារកស៊ីជាមួយ -ថែមទាំងបិទជំនួយសេដ្ឋកិច្ច នានាជាមួយកម្ពុជាថែមទៀត។ ទាំងនេះធ្វើឡើង តែក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីការរំលាយ គណបក្សសង្គ្រោះជាតិមក – ហើយចំពោះព្រឹត្តិ ការអវិជ្ជមានចំពោះកម្ពុជាទាំងនោះ មានតែការ ត្រឡប់មករកភាពប្រក្រដី ជាមួយគណបក្សសង្គ្រោះ ជាតិ ដើម្បីបន្តរនិរន្តភាពនៃសន្ធិសញ្ញាក្រុងប៉ារីស តែប៉ុណ្ណោះ ដែលអាចជួយគណបក្សប្រជាជន កម្ពុជាពីការដួលរលំបានតែមិនធានាការឈ្នះឆ្នោត លើសង្គ្រោះជាតិទេ។
លោក លឺ ឡាយស្រេង អតីតឧបនាយក រដ្ឋមន្ត្រីច្រើនអាណត្តិនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានទស្សន៍ទាយពីអនាគតកម្ពុជា នាថ្ងៃទ១ធ្នូនេះ ថា “លោក ហ៊ុន សែន មានសត្រូវផ្ទៃក្នុងគណបក្ស គាត់ ច្រើនជាងសត្រូវជាមួយសង្គ្រោះជាតិទៅទៀត ដូច្នេះលោក ហ៊ុន សែន នឹងត្រូវគ្នាគាត់បណ្តេញ ចេញពីបក្សមុនពេលគណបក្សប្រជាជនត្រូវរលាយ ដោយទទួលទណ្ឌកម្មពីបរទេស…” ចំណែកលោកឯកអគ្គរដ្ឋទូតអាមេរីកាំងប្រចាំប្រទេសកម្ពុជា វិល្លីយាំ ហៃក ក៏បានបញ្ជាក់ពីអ្វីដែលសហរដ្ឋ អាមេរីកបានសម្រេចនៅសភានឹងនៅសេដ្ឋវិមាន នាពេលថ្មីៗនេះ នៅក្នុងការផ្សាយរបស់”្វឿៅ”កាលពីថ្ងៃទី២៨វិច្ឆិកា ហើយលោកបានបន្តថា “ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល កម្ពុជា មិនបានបង្ហាញពីការចង់រក្សាមិត្តភាពជាមួយសហរដ្ឋអាមេរីកទេ…”។
ស្របគ្នានឹងស្ថានភាពនយោបាយកម្ពុជា ដែល ចេះតែតឹងទៅមុខដោយការចាប់ចងមន្ត្រីអភ័យឯកសិទ្ធកាន់តែច្រើន ការរំលោភសិទ្ធពលរដ្ឋគ្មាន រើសមុខការចាប់ប្រធានគណបក្សប្រឆាំងដ៏ធំតែមួយនឹងចុងក្រោយបង្អស់ ការរំឡាយគណបក្ស ប្រឆាំងដែលជាការរំលោភលើរដ្ឋធម្មនុញ្ញដោយ គ្មានស្ថាប័នផ្លូវការណាមួយហ៊ានចេញមុខជំទាស់… លោក ហ៊ុន សែន បាននាំនយោបានកម្ពុជាទៅ ចូលក្រោមឥទ្ធិពលប្រទេសចិន ហើយថ្ងៃទី១ធ្នូ នេះ ទៅចូលរួមប្រជុំក្នុងបក្សកុម្មុយនិស្តចិននៅ ប៉េកាំងទៀត ដោយគ្មានលាក់បាំង -ដំណើរនេះ ធ្វើឱ្យពលរដ្ឋខ្មែរនឹកទៅដល់អតីតកាលនៃរបប ខ្មែរក្រហម ប៉ុល ពត គ្មាននរណាចង់ទៅជាមួយ ឡើយ។
លោក លឺ ឡាយស្រេង ដែលធ្លាប់រស់នៅ មានបានលើទឹកដីសហរដ្ឋអាមេរីកនាពេលមុនធ្វើ នយោបាយធ្លាប់តស៊ូប្រឆាំងរបប ហ៊ុន សែន ពី ទល់ដែននឹងធ្លាប់ជាសមាជិករដ្ឋាភិបាល ហ៊ុន សែន តែមិនបានចូលរួមជាមួយចលនា“ហ៊្វុនស៊ិនប៉ិច”នាពេលនេះទេ ថែមទាំដ្កោលទោសថែមទៀត, លោកបានផ្តល់សេចក្តីសង្ឃឹមយ៉ាងមាំថា“សូម បង ប្អូនសង្ឃឹមចុះថាបន្តិចទៀតអ្វីនឹងផ្លាស់ប្តូរនៅកម្ពុជា យើង មិនយូរទេ សូមឱ្យមានការតស៊ូតែបន្តិចទៀត ចុះ ហ៊ុន សែន មិនអាចនៅយូរបានទៀតទេ…” លោកមានទាំងបន្ថែមអំពាវនាវ ឱ្យខ្មែរទាំងក្នុងនឹង ក្រៅស្រុករួបរួមគ្នាឡើងថា“សូមឱ្យសង្ក្រោះជាតិនៅឯនាយសមុទ្រ រួមគ្នាជាធ្លុងមួយ កុំឱ្យបែក បាក់គ្នា ខ្ញុំនឹងចូលទៅជួយថែមទៀត…”។