Top Mobile Banner

ការបែកធ្លាយសារសម្លេងអោយធ្វើទុក្ខបុកម្នេញមកលើសារព័ត៌មាននៅក្រៅប្រទេស

ដោយៈ ហេង លី
អ្នកឃ្លាំមើលចាត់ទុកសារជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងការពារជាតិបង្កើនការជេរប្រមាថទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលឆ្លុះបញ្ចាំងបញ្ហាសង្គម តាមរយៈខំមិនជេរប្រមាថនោះ ថាជាវប្បធម៌ដឹកនាំ

បែបអវិជ្ជាធ្វើឲ្យជាតិសាសន៍មួយនេះ បែកបាក់គ្មានទីបញ្ចប់ សារបែកធ្លាយមួយមានរយៈពេលជាងពីរនាទីដែល បានផ្សព្វផ្សាយតាមបណ្ដាញសង្គមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នោះបានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធឲ្យបង្កើនការខំមិនជេរប្រមាថទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមិនចំណុះឲ្យរដ្ឋាភិបាល “ លោកមេបញ្ជាការទាំងអស់ នាយរង នាយទាហាន ពលទាហាន ដែលនៅក្នុងគ្រុបប្រតិកម្មវាយបករបស់យើងនេះសូមឲ្យយកចិត្តទុកដាក់ថា មុនពេលបោះឆ្នោត និងពេលបោះឆ្នោតរួចយើងត្រូវវាយបកនិងគាំទ្ររាជរដ្ឋាភិបាលយើង ដូច្នេះសូមអោយលោកអ្នក លោកមេបញ្ជាការទាំងអស់ នាយរង នាយទាហាន ពលទាហាន ដែលនៅក្នុងគ្រុបនេះសូមអោយយកចិត្តទុកដាក់អំពី Facebook ចឹងចាប់ពីពេលនេះតទៅ មិនថាពេលព្រឹក ពេលយប់ គឺតាមផែនការដែលថ្នាក់លើបានដាក់មកឲ្យ ចឹងឃើញថាពេលព្រឹកយើងធ្វើបានល្អ ដោយឡែកពេលយប់ឃើញថាមានការយឺតយ៉ាវ ចឹងសុំអោយលោកជា មេបញ្ជាការទាំងអស់ នាយរង នាយទាហាន ពលទាហានទាំងអស់សូមឲ្យជួយទាំងអស់គ្នា បាទ! ចូលខំមិនអោយបានច្រើនដើម្បីអង្គភាពយើងទាំងមូល យើងឃើញហើយ គឺរយៈពេលនេះយើងយឺតយ៉ាវបន្តិច ចឹងអង្គភាពណាដែលយឺតយ៉ាវជួយជម្រុញ បាទ នាយទាហាន ពលទាហានយើងបង្រៀនគាត់ទៅអត់មានពិបាកទេ បា! ហើយអំពីការជេរអីអត់មានអីពិបាកទេ បើជេរពិបាកពេក ដាក់តាអាឡប់ អាឆ្កួត អាឆ្កែ អាព័ត៌មានបំពុលសង្គមអីអត់មានអីពិបាកទេ ពាក្យថាខ្លីៗប៉ុន្នឹង ខ្ញុំជឿថាអាចធ្វើបាន ចឹងសូមឲ្យ លោកមេបញ្ជាការទាំងអស់ នាយរង នាយទាហាន ពលទាហាន ចូលអោយបាន ច្រើនៗចូលឲ្យបានគ្រប់ៗគ្នា បាទ! អរគុណ ” បើតាមការផ្សាយនៅវិទ្យុ VOD គឺទាក់ទងទៅលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនបានទេ ដោយចង់សួរថាតើក្រសួងមានគោលការណ៍ដែលអោយទាហានធ្វើបែបនេះឬទេ បើគ្មានគោលការបែបនេះគួរតែចាត់វិធានការណ៍បែបណា ទៅលើអ្នកបណ្ដុះគំនិតដែលឲ្យមានការជេរប្រមាថបែបនេះ។ ក៏ប៉ុន្តែសារបែកធ្លាយនេះហាក់ដូចគ្នាទៅនឹងការកើតឡើងប៉ុន្មានខែកន្លងមកនេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ មាន RFA, RFI, VOD, THE CAMBODIA DIALY និងព័ត៌មានឯករាជ្យផ្សេងជាដើម។
ដោយឡែកអ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថាគណបក្សប្រជាជនកម្ពុជាមិនអាចគ្រប់គ្រងមនុស្សមិនឲ្យជេរប្រមាថបាននោះទេក្នុងសង្គមប្រជាធិបតេយ្យនេះ “ វាជាធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី អ្នកប្រឆាំងតែងជេរអ្នកកាន់អំណាច ហើយអ្នកកាន់អំណាចឆ្លើយតបទៅក៏មានពាក្យខ្លះជេរទៅអ្នកប្រឆាំងដែរ ហ្នឹងបញ្ហាសំខាន់ត្រូវស្ថិតទៅលើភាពជាក់ស្ដែងថាតើការជេរប្រមាថឬការលាបព័ណ៌ដោយប្រការណាមួយ វាផ្អែកទៅលើការពិតជាក់ស្ដែងដែរឬទេ ហើយបើថាការជេប្រមាថ ជាការប្រឌិតព័ត៌មាន ឬមួយជាការវ៉ៃប្រហារដោយអសុទ្ធចិត្តអាហ្នឹងកាន់តែធ្វើអោយមហាជន គេមិនជឿទេ តែបើការជេរទៅវាត្រឹមត្រូវវាត្រូវតាមការជាក់ស្ដែងអាហ្នឹងបានគែជឿ អាហ្នឹងវាស្ថិននៅលើបញ្ហាតែប៉ុន្នឹងទេប្អូនបាទ! ពីព្រោះយើងមិនអាចគ្រប់គ្រងសតិអារម្មណ៍នៅក្នុងខួរក្បាលគេបានទេ ”
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បាននិយាយថាបើប្រភពបែកធ្លាយនោះជាការពិតគឺផ្ដើមចេញពីមន្ត្រីក្រសួងការពារជាតិពិតមែន វាជាការផ្ដល់គំរូអាក្រក់បំផុតដែលមិនគួរកើតមាននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋធម្មនុញ្ញបានចងកាតព្វកិច្ចរដ្ឋ ឲ្យអនុវត្តន៍នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស “ ព្រោះព័ត៌មានឯករាជ្យ ហើយបែរជាយើងមានគំនិតទុជចរិត មកឈ្នានីសរុកគួន ដូច្នេះបាននៅក្នុងសង្គមបើមានភាពបែបហ្នឹងកើតឡើង យើងគិតថាវាជារឿងមួយអាក្រក់បំផុតបាទ! “ ប្រហាក់ប្រហែលគ្នានេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងស្រាវជ្រាវ លោក សី សុជាតិ បានហៅសារបែកធ្លាយនេះបើវាជាសារចេញពីមេដឹកនាំកម្លាំងការពារជាតិពិតមែនវាបញ្ជាក់ថាជាការដឹកនាំបែបអវិជ្ជាបង្កគ្រោះថ្នាក់ ដល់សង្គមកម្ពុជាគ្មានថ្ងៃបញ្ចប់ “ វាក៏បានបង្ហាញអំពីភាពអវិជ្ជរបស់បុគ្គល់ ដែលគ្មានបេះដូងគ្មានឈាមជ័រជាជាតិសាសន៍តែមួយដូចគ្នាហ្នឹង ហើយគ្រាន់តែរបៀបនៃរិះគន់ដើម្បីស្ថាបនាក៏មិនចេះផង អីចឹងគាំត់ជាបុគ្គឡ ឬជាក្រុមមនុស្សអគតិបំផុតនៅក្នុង បើសិនជាយើងនិយាយវិញគឺចូលដល់ ជំពូកសត្វ ”។
បន្ថែមពីនេះប្រធានសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការបារម្ភថាបើសិនជាសារនោះចេញពីមេដឹកនាំពិតមែន វាជាសញ្ញាព្រួយបារម្ភសម្រាប់ការបែកបាក់ជាតិរបស់កម្ពុជាគ្មានថ្ងៃនឹងអាចផ្សះផ្សាគ្នាបាន ឲ្យប្រជាពលរដ្ឋយើងទៅធ្វើការឆ្លើយឆ្លងគ្នាក្នុងលក្ខណៈបែបហ្នឹងទេ គួរណាស់តែយើងមានសីលធម៌ឱ្យបានខ្ពស់នៅក្នុងការឆ្លើយឆ្លងគ្នាទោះបីថាយើងពេញចិត្តទៅលើសារព័ត៌មានណាមិនពេញចិត្តនូវសារព័ត៌មានណាក៏ដោយក៏ប៉ុន្តែការវាយប្រហារគ្នាដោយក្នុងន័យថាខ្លួនមិនសុចរិត ខ្ញុំមិនលើកទឹកចិត្តទេ យ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតធ្លាប់បាននិយាយ សារព័ត៌មានដែលផ្សព្វផ្សាយការពិតបានដើរតួនាទីយ៉ាងសំខាន់ដល់ការចូលរួមអភិវឌ្ឍប្រទេស ប្រកបដោយតម្លាភាព និងជាមូលដ្ឋានគ្រឹះធ្វើឲ្យរដ្ឋាភិបាលសម្រេចចិត្តត្រូវ ប្រកបដោយការជឿទុកចិត្តពីមហាជន “ វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់សំខាន់ដូចជា ទី១ចូលរួមជួយពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២ បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ទី៣ផ្តល់ព័ត៌មានបែបអប់រំនិងចំណេះដឹង ទី៤គឺជាច្បាប់ត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង ទី៥ចូលរួមចំណែកកែលំអសង្គមតាមរយៈការផ្ដល់ព័ត៌មាពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ” ក៏ប៉ុន្តែជាការកត់សម្គាល់ការដឹកនាំរបស់ឪពុកលោកដែលគ្រប់គ្រងអំណាចជាងសែសិបឆ្នាំនេះជាពិសេសចាប់តាំងពីចុងឆ្នាំពីរពាន់ដប់ប្រាំពីរមកពោលគឺចាប់ពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាពលរដ្ឋបោះឆ្នោតដកសេចក្ដីទុកចិត្តជាបន្តបន្ទាប់នោះហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ មេដឹកនាំគណបក្សកាន់អំណាចបានធ្វើយុទ្ធនាការបិទខ្ទប់សំឡេងឯករាជ្យតាមរយៈប្រឌិតរឿងចាប់ដាក់ពន្ធនាគារ និងដកអាជ្ញាប័ណ្ណផ្សព្វផ្សាយជាដើម បន្ថែមពីនេះក៏បានប្រើតុលាការនិងកងកម្លាំងប្រដាប់អាវុធជាខ្សែត្រៀមជួរមុខដើម្បី អំណាចបែបគ្រួសារនិយមរំលោភរដ្ឋធម្មនុញ្ញនិងពេលខ្លះតម្រូវឲ្យកងកម្លាំងសច្ចាប្រណិធានហ៊ានលះបង់ជីវិតការពារក្រុមគ្រួសាររបស់ខ្លួនទៀតផង។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាបានអះអាងថា កម្ពុជាកំពុងប្រឈមទៅនឹងការបាត់បង់សេរីភាពសារព័ត៌មានធ្ងន់ធ្ងរនៅពេលដែលរដ្ឋាភិបាលបក្សកាន់អំណាច ប្រើយុទ្ធនាការដើម្បីបិទសិទ្ធសេរីភាពបញ្ចេញមតិរបស់សារព័ត៌មាននៅក្រៅស្រុក ខណៈសារព័ត៌មានឯករាជ្យនៅក្នុងស្រុក ត្រូវបានបោសសម្អាតគ្មានសល់ អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងនៅក្នុងកម្មវិធីIdea Talk នៃសារព័ត៌មានឌឹខេមបូឌាដេលី កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា នេះថាសារព័ត៌មានឯករាជ្យចំនួនបី រួមមានដូច The Cambodia Daily វិទ្យុRFA និងវិទ្យុសំឡេងប្រជាធិបតេយ្យផ្សេងៗ បានរងនូវការវាយប្រហារពីក្រុមរបស់រដ្ឋាភិបាលយ៉ាងខ្លាំង ដោយមានការចូលទៅជេរបញ្ចោរ ក្នុងប្រអប់បញ្ចេញមតិរបស់ពួកគេរាល់ការផ្សាយម្ដងម្ដង លោក សឹង សែនករុណា បានថែ្លថាក្នុងរយៈពេលបីខែដើមឆ្នាំពីរពាន់ម្ភៃបួននៃសារព័ត៌មានThe Cambodia Daily ត្រូវបានក្រុមវ៉ៃប្រហាររបស់រដ្ឋាភិបាលកម្ពុជាចូលទៅជេរបញ្ចោរជិត៩លានខមមិន វិទ្យុអាស៊ីសេរីមានចំនួនជាង៨លាន ក៏មានវិទ្យុសម្លេងVOD ក៏រងនូវការជេរប្រមាថជាងប្រាំសែនខំបណ្ដើរហើយពួកគេសរសេរដូចដូចគ្នា គឺដូចជាពាក្យថា ឈប់បានឈប់ទៅ ផ្សាយឡប់ឡប់ ផ្សាយបែក និងពាក្យថាផ្សាយលម្អៀងជាដើម អតីតមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថាទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះបានបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែងឆ្លងបានផ្តល់សិទ្ធសេរីភាព ការបញ្ចេញមតិព្រោះសំឡេងទាំងអស់នេះមិនមែនជាការបញ្ចេញមតិ និងទស្សនៈផ្ទាល់ខ្លួនទេប៉ុន្តែជាយុទ្ធនាការដែលមានអង្គការចាត់តាំងពីក្រោយខ្នងប៉ុណ្ណោះដូច្នេះវាក៏ជាហានិភ័យយ៉ាងធំធេង សម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជាទៅថ្ងៃមុខ ការអះអាងនេះធ្វើឡើងបន្ទាប់ពីសារសំឡេងមួយ បានបែកធ្លាយជុំវិញការដាក់បទបញ្ជាឲ្យមន្ត្រី កងប្រដាប់អាវុធប្រើគណនីហ្វេសប៊ុកក្លែងក្លាយវាយប្រហារ ទៅលើសារព័ត៌មានឯករាជ្យនៅក្រៅស្រុក ដែលរិះគន់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី បានលើកឡើងនៅក្នុងកម្មវិធីជជែកសួរដេញដោលនោះដែរថារដ្ឋាភិបាលកម្ពុជា ប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបិទសំឡេងរិះគន់នៅក្រៅប្រទេសក្នុងនោះដំណាក់កាលដំបូងពួកគេបាន សេវាអ៊ីនធឺណិតក្នុងស្រុកមិនឲ្យដំណើរការសម្រាប់គេហទំព័ររបស់សារព័ត៌មានទាំងអស់នោះ លោកអះអាងថាយុទ្ធនាការរបស់រដ្ឋាភិបាលបែបនេះអាចនឹងខាតច្រើនជាងចំណេញ ព្រោះខ្លួនបានប្រើយុទ្ធនាការបិទមិនឲ្យមហាជនស្តាប់សារព័ត៌មានទាំងអស់នេះម្ដងរួចទៅហើយប៉ុន្តែបែរជាបើកឲ្យមន្ត្រីកងទ័ពទាំងអស់នោះចូលទៅខមមិនជាបញ្ចប់ទៅវិញបណ្ឌិតសេងសារីបញ្ជាក់ ការធ្វើបែបនេះគឺជាឱកាសរបស់មន្ត្រីកងទ័ពទាំងអស់នោះ ក្នុងការស្ដាប់សារព័ត៌មានទាំងនោះឡើងវិញដែលធ្វើឲ្យពួកគេឲ្យទទួលបាននូវព័ត៌មានពិត ពីស្ថានភាពរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ ដូច្នេះអ្នកដែលចូលទៅសរសេរជេរបញ្ចោរទាំងអស់នោះក៏មានអ្នកមិនចង់ធ្វើតាមបញ្ជា ដែលទើបពួកគេទម្លាយសារសំឡេងទាំងអស់នេះមកកាន់សារព័ត៌មាន និងបណ្ដាញសង្គមខាងក្រៅ យុទ្ធនាការបិទមិនឲ្យមហាជនស្តាប់សារព័ត៌មានទាំងអស់នេះម្ដងរួចទៅហើយប៉ុន្តែបែរជាបើកឲ្យមន្ត្រីកងទ័ពទាំងអស់នោះចូលទៅខមមិនជេរបញ្ចោរទៅវិញ ជុំវិញបញ្ហានេះមន្ត្រីក្នុងជួរកងទ័ពមួយចំនួនទម្លាយប្រាប់សារព័ត៌មានខាងក្រៅស្រុក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីរក្សា សុវត្ថិភាពផ្ទាល់ខ្លួនថា នយោបាយកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យមន្ត្រីក្នុងជួរកងទ័ពបង្កើតក្រុមប្រតិកម្មវាយបកតាមកងពលរៀងរៀងខ្លួន ដើម្បីវ៉ៃប្រហារទៅលើស្ថាប័នសារព័ត៌មានឯករាជ្យ ដែលរិះគន់រដ្ឋា ភិបាលដូចជាសារព័ត៌មានឌឹខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យផ្សេងៗជាដើម៕

ព័ត៌មានទាក់ទង