Top Mobile Banner

ខ្ញុំ

ខ្មែរផុសស.រ.អា.
“ខ្ញុំ”គឺជាចំណងជើងមួយ ជាភាសាខ្មែរ នៃ រឿងល្ខោនដែលនឹងផ្តើមសម្តែងនាថ្ងៃទី១០មករា ដល់៤កុម្ភៈឆ្នាំ២០១៨, នៅរោងមហោស្រព “ទ្រំ” -៥០ែ រេំរិមាចក សត។ឡៀឹលេល”។ គឺជារឿងដែល និពន្ធនឹងសម្តែងដោយ វិចិត្រ ជុំ ជាសិល្បៈករវិជ្ជាជីវៈដើមកំណើតខ្មែរ មកពីរដ្ឋ“តិចសាស់” ដឹកនាំ ដោយនាយកក្រុមល្ខោននេះ ឈ្មោះ “សង់ ស្ហេស -ន្សាចហឋេ”។ លោកនាយកផ្នែកសិល្បៈនៃសាល មហោស្រព គឺលោក“ស្ហន ដានញ៉ល” ដែលបាន ជ្រើសយករឿងរបស់ វិចិត្រ យកមកសម្តែង សម្រាប់ក្រុងឡូវែល គឺនៅពេលដែលវិចិត្រកំពុងតែធ្វើវិស្សមកាលនៅកម្ពុជាជាលើកដំបូងបង្អស់ នាក្រុងព្រះសីហនុ ។


ចម្លែកណាស់ ហេតុអ្វីក៏អ្នកនិពន្ធនឹងជាសិល្បករ សម្តែងតួរម្នាក់បានចាប់យកចំណងជើងយ៉ាងខ្លី បំផុត មកសម្តែងនៅរោងល្ខោនយ៉ាងធំបំផុត នៅ ឡូវែលនេះ យ៉ាងដូច្នេះទៅវិញ? យើងបានតាំង សំនួរមួយចំនួនដល់ វិចិត្រ ដើម្បីចង់បានយល់ពី ជម្រៅនៃសាច់រឿងរបស់ជនជាតិដ៏តិចបំផុតដែលនិពន្ធរឿងសម្រាប់សម្តែងជាសាធារណៈ តើ“ខ្ញុំ”វាជាអំនួតជាអំណាច ស្អីទៅ“ខ្ញុំ”នោះ… តែដំបូង បង្អស់ជាខ្មែរម្នាក់ ទោះជារឿងអ្វីក៏ដោយមាន មោទនភាពណាស់ដែលភាសារបស់ខ្លួន បានផុស ឡើងយ៉ាងសាមញ្ញបំផុត នៅពីមុខរោងមហោ ស្រពដែលមហាជនចម្រុះសាសន៍ តែងតែទិញសំបុត្រ ចូលមើលកកកុញ ដោយសារយកតែជម្រើសស្នាដៃសិល្បៈដ៏កំពូលៗ យកមកបង្ហាញនៅទីកន្លែង ដែលធ្លាប់តែល្បីល្បាញ ដូច្នេះមិនសូវដែលខុសចិត្ត ទស្សនិកជនឡើយ។
វិចិត្រ ជុំ បានសម្តែងការរំភើបក្នុងចិត្តណាស់ នៅពេលដឹងថា“រឿងរបស់ខ្លួននឹងបានមកសម្តែងនៅក្នុងទីក្រុងដែលសម្បូរដោយជនជាតិខ្មែររស់ នៅ” តែខ្លួនឯងបែរជាថា “និយាយពាក្យខ្ញុំដំបូង ឡើយ មានការពិបាកណាស់ ដោយអានមិនត្រូវ ខ្ញុំខំប្រឹងរៀនធ្វើការផងរៀននិយាយខ្មែរផង ដើម្បី ទៅឱ្យស្គាល់ស្រុកខ្មែរ ពីព្រោះខ្ញុំខ្លាចស្រុកខ្មែរ ខ្ញុំ ខ្លាចគេស្តាប់ខ្ញុំមិនបាន, ខ្ញុំតែងតែចង់ដឹង ហើយ សួរទៅឪពុកខ្ញុំ ដែលខ្លួនគាត់ជាជនភៀសខ្លួន ឯខ្ញុំ កើតនៅទីនេះ តែខ្ញុំក៏មិនដែលបានចម្លើយដែល ខ្ញុំអាចយល់បានពីឪពុកខ្ញុំនោះវិញឡើយ ខ្ញុំតែងសន្មត់ថា “បានយល់នូវរឿងរ៉ាវដែលខ្ញុំមិន យល់” នោះជារៀងរហូតដល់ក្លាយជាធម្មតាទៅ វិញ…” សំនួរដែលគ្មានចម្លើយបានក្លាយទៅជា “ខ្ញុំ” ដែលមិនច្បាស់ថា ជាសំនួរឬក៏ជាចម្លើយ ថាខ្ញុំ ជានរណា? ឪពុកម្តាយខ្ញុំមកពីណា? តើអ្នកឯទៀត ដូចខ្ញុំដែរឬទេ? ការស្វែងរកនូវអត្តសញ្ញាណដ៏ជ្រាល ជ្រៅរបស់ វិចិត្រ ក៏បានក្លាយជាអត្ថបទនិពន្ធដ៏សំខាន់ ជាពិសេសមួយដែលធ្វើឱ្យនាយករោងមហោស្រព ចាប់អារម្មជាខ្លាំង ហើយក៏ចាប់យកមកឱ្យសម្តែង ឱ្យបញ្ចោញនូវអ្វីដែលជម្រៅរបស់ វិចិត្រ ជាយុវជន ដើមកំណើតជាគ្រួសារអ្នកភៀសខ្លួន មកលាតត្រដាងតាមបៀបវីធីសាស្ត្រជាសិល្បករវិជ្ជាជីវៈវិញម្តង។
ក្រុមអ្នកឯកទេស ក៏បានគាំទ្រការតស៊ូ ខាង ស្មារតីដើម្បីរុករកជម្រៅ“ខ្ញុំ”របស់ វិចិត្រ រហូតដល់ បានចេញជារូបរាងបង្ហាញមកក្រៅជាទស្សនីយ ភាពបាន… ដែលការពិតទៅការរុករកនេះ គឺជាការ តស៊ូរបស់គ្រួសារ វិចិត្រ តាំងពី២០ឆ្នាំមុនមក ហើយ ។ នៅរដ្ឋតិចសាស វិចិត្រ មានបងស្រីជីដូន មួយឈ្មោះ សុជាតា បានបញ្ចោញខ្សែភាពយន្តមួយ ឈ្មោះ“ទារកនាថ្ងៃចូលឆ្នាំថ្មី – ណេឹ យរោ ពាបយ”ដែលជាលទ្ធផលនៃការស្វែករកច្រើនឆ្នាំ នូវអត្ត សញ្ញាណរបស់កុមារម្នាក់ក្នុងគ្រួសារជនភៀស ខ្លួនមួយ, ដោយសារនាងចង់ដឹងថា“តើគ្រួសារ នាងមកពីណា? ហេតុអ្វីក៏នាងមិនអាចដឹងអ្វីបន្តិច សោះពីក្រុមគ្រួសារនាង?”, ហើយសំនួរដូចគ្នានេះ គឺអាចជាសំនួរនៃយុវជនជាច្រើន ដែលបានបង្កើត ជាកង្វល់ក្នុងគ្រួសារខ្លួន ហើយមិនដែលមានចម្លើយ តបវិញទេ មកទល់ពេលនេះ។ វិចិត្រអាចជាអ្នកបន្ត“អំណោយនៃគ្រួសារ”ក្នុងកំរិតមួយទៀត ដែលទាល់តែនាដករ គឺជាជនភៀសខ្លួនផង នឹងជា យុវជនផង ហើយជាម្ចាស់នៃរឿងថែមទៀត ទើប បញ្ជូនទស្សីយភាពឱ្យដល់កំរឹតខ្ពស់បំផុតបាន។
លោក វិចិត្រ ជុំ មានសញ្ញាប័ត្រអនុបណ្ឌិតខាងសម្តែងសិល្បៈចេញពិមហាវិទ្យាល័យសិល្បៈនៅរដ្ឋ“រ៉ូដអាយឡិន”, សព្វថ្ងៃរស់នៅប្រកបមុខ របរជាសិល្បៈករវិជ្ជាជីវៈ នៅញូយ៉ក។

ព័ត៌មានទាក់ទង