Top Mobile Banner

ដំណឹងអាសន្នពីអតីតឃុំសង្កាត់កម្ពុជា

ដំណឹងប្រភពឯករាជ្យបានចេញមកក្រៅ “កាន់តែក្រខ្សត់” រីឯដំណឹងបន្តិចបន្តួចដែលទទួល បាន “មិនល្អសោះ”សម្រាប់សមាជិកគណបក្ស ប្រឆាំង“ដែលស្មោះត្រង់នឹងគណបក្សសង្គ្រោះ ជាតិ”។

អ្នកភៀសខ្លួនដោយសារការគៀបសង្កត់ របស់អាជ្ញាធរ បានកើនឡើងដោយសារមានការ គេចខ្លួនពីកន្លែងដែលខ្លួនរស់នៅទៅនៅកន្លែង ដ៏ទៃដើម្បីលាក់ខ្លួនមួយរយៈ -ខ្លះរត់ទៅដល់ប្រទេស ថៃទៅប្រជ្រៀតគ្នារស់នៅបណ្តោះអាសន្ន ជាមួយ មិត្តភ័ក្ត្រ ឬអ្នកដែលធ្លាប់ស្គាល់បន្តរគ្នា។ អ្នកដែល ចេញមកប្រទេសថៃបាន និយាយថា “ការធ្វើលិខិត ឆ្លងដែលនៅតែបន្តរធ្វើបាននៅឯក្រសួងមហាផ្ទៃ ក្នុតម្លៃ១១០ដុល្លា សម្រាប់ឆ្លងដែននៅច្រកព្រំ ប្រទល់ ក៏ប៉ុន្តែដោយសភាពការតឹងតែងនៅកម្ពុជា គេហាក់ដូចជាឃើញថា“មានការយោគយល់គ្នា នាគ្រាក្រមិនចាំបាច់មានលិខិតឆ្លងដែនក៏អាចរកអ្នកជូនឆ្លងមកបានដែរ”។
សមាគមមូលនិធីឃុំសង្កាត់គំរូកម្ពុជា ហៅ ថា ្សៅឡៅជែ បានបញ្ជូនជំនួយជាប្រាក់៥០ដុល្លា ម្នាក់ទៅដល់ដៃមេឃុំរងគ្រោះនៅបាត់តំបងចំនួន ៥នាក់រួចហើយ នឹងបន្តររុករកអ្នករងគ្រោះផ្សេង ទៀតដែលកំពុងគេចខ្លួនក្នុងប្រទេស ។ នៅប្រទេស ថៃមានជុំរំបណ្តោះអាសន្នមួយមានគ្នាប្រមាណ ជិត៣០០នាក់ហើយ ដែលខាងឡូវែលត្រៀមនឹង ទៅជួយ, ខ្លះក៏មានលិខិតពីស្នងការអ.ស.ប.ខាងជនភៀសខ្លួន ខ្លះក៏គ្មានតែកំពុងប្រឈមមុខនឹង ការខ្វះខាតយ៉ាងដំណំ។
ចំពោះអ្នកដែលមិនបានគេចខ្លួន មិនមានធ្វើសកម្មភាពអ្វីដែលនាំឱ្យមានការចាប់ខ្លួនទេ ខ្លះ ត្រឡប់ទៅប្រកបមុខរបរដែលធ្លាប់ធ្វើពីមុនមក ដូចជានាង“រ៉ូស្ហែត”បានចេញពីសង្កាត់អូចារទៅ ប្រកបមុខរបរលក់ដូរម្ហូបចំណីដែលនាងបានបោះ បង់ចោលដើម្បីទៅធ្វើនយោបាយលោក ប៉ុល ហម ឃើញបង្ហោះរូបថតថាទៅកាប់ដូងលក់ តែច្រើន គ្នាបានឱ្យដំណឹងថា“មានការឃ្លាំមើលសកម្មភាពជាប្រចាំដែរ មិនអាចធ្វើការប្រជុំគ្នា៣-៤នាក់បានទេ។
សមាគមនេះកំពុងបង្កើតបណ្តាញស្របច្បាប់រដ្ឋម៉ាសាឈូសិត៥០១ជ៣រកធនធានស្ម័គ្រចិត្តនៅ “ឡូវែល”ទូរស័ព្ទ ពិន សំខុន 9៩៧៨ប៩៤២ ១៦៤១ នៅ“យូធិកា-ញូយ៉ក”ទូរស័ព្ទ សូផល រៀម 9៣១៥ប ៥៧០ ០៨២៨ ដើម្បីទៅជូយបងប្អូនខ្មែរដែលផ្តើម រងគ្រោះសាជាថ្មី រហូតដល់សានត្រាននាពេល ឆាប់ៗខាងមុខនេះ។
សូមលោកអ្នកផ្ញើរជំនួយមកទីស្នាក់ការ ្សៅឡៅជែ – ២៦ ឡិនចៀលន ត្ស។ 3១ ឡៀឹលេល្ប ៅំ ០១៨៥២ សមាគមសូមថ្លែងអំណរគុណទុក ជាមុន ។ ជំនួយលោកអ្នកអាចកាត់បន្ថយ“តាក់”លោកអ្នកបាន។

ព័ត៌មានទាក់ទង