ដោយ ពិន សំខុន
នាចុងសប្តាហ៍នេះពលរដ្ឋខ្មែរនៅឡូវែលបាន ប្រកូកហៅគ្នាទៅធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីន តោននៅមុខវិមានប្រធានាធិបតីឱ្យចំថ្ងៃអាទិត្យ ទី១០ធ្នូ២០១៧ ដែលជាថ្ងៃប្រារឰ “ទិវាសិទ្ធិមនុស្ស សកលលោក”។ ការប្រកូកហៅគ្នានេះ មិនត្រឹម តែនៅឡូវែល ប៉ុន្តែគេហៅគ្នាពិគ្រប់ទិសទីនៃសហ រដ្ឋអាមេរីកឱ្យទៅជួបជុំគ្នាសម្តែងកង្វល់របស់ខ្លួន ចំពោះមាតុប្រទេសនៅពីមុខសេតវិមានដែលជា កន្លែងដ៏មានអំណាចបំផុត លើសកលលោកតែ ម្តង, គណបក្សសង្គ្រោះជាតិសាខាអាមេរីកដឹកនាំដោយលោក រិទ្ធី អ៊ុង នៅឡូវែល, អ្នកជួយរៀបចំ នាតំបន់ឯទៀតៗ មានអ្នកស្រី ម៉ាលីន ស្មីត – លោក កេន គៀវ… លែងខ្លាចរអារនឹងស្លៀកឯក សណ្ឋានបក្សមកវិញ ដោយពីមុនខ្លាចមានការ សងសឹកនៅឯគម្ពុជា, រីឯអ្នកជា“ឯកជន”លែង ខ្លាចនឹងបង្ហាញខ្លួននៅគ្នុងចំណោមអ្នកដែលមាន គេធ្វើនយោបាយទាំងអស់គ្នាបានឡើងជិះរថយន្ត ឈ្នួល“ប៊ើស”ច្រើនគ្រឿង ដែលរង់ចាំដឹកក្រុមបា តុករប្រកបដោយចិត្តមុះមុត បើកចេញពីពីឡូវែល នាវេលាម៉ោង១០យប់នៃថ្ងៃសៅរ៍, អ្នកឯទៀត ចេញពីតំបន់ឆ្ងាយៗផ្សេងទៀត ធ្វើដំណើរឆ្ពោះទៅ បង្ហាញឆន្ទៈ“ប្រឆាំងរដ្ឋាភិបាលភ្នំពេញ” នាថ្ងៃ ប្រារឰ“ទិវាសិទ្ធីមនុស្សពិភពលោក”នៅរដ្ឋធានី វ៉ាស៊ីនតោន។
ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងបំបិទ សិទ្ធីនយោបាយសិទ្ធិនិយាយស្តីសិទ្ធិមានដីធ្លីផ្ទះ សម្បែងសិទ្ធិជាពលរដ្ឋសេរីពីសំណាក់រដ្ឋបាល លោក ហ៊ុន សែន មកលើជាពលរដ្ឋខ្មែរ មកលើ អ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជា, ប្រទេស អាមេរីកប្រទេសអឺរ៉ុបប្រទេសអូស្ត្រាលីរួមទាំង អ.ស.ប.ផង បានបញ្ចោញប្រតិកម្មថ្កោលទោសនឹង ចេញប្រកាសការដាក់ទណ្ឌកម្មដល់អ្នកដែលបាន ធ្វើ ឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាង ធ្ងន់ធ្ងរភ្លាមៗដែរ, នេះក៏ដោយសាររដ្ឋាភិបាល កម្ពុជាបានរំលោភដោយខ្លួនឯងលើសន្ធិសញ្ញាក្រុង ប៉ារីសឆ្នាំ១៩៩១ ដែលសហគមន៍អន្តរជាតិទាំង នោះ បានខិតខំប្រឹងប្រែងជួយឱ្យកម្ពុជាឱ្យបានសុខ សន្តិភាពជូនប្រជាពលរដ្ឋខ្មែរ តាំងតែពី២៦ឆ្នាំមុន មក។ ដើម្បីជាការគាំទ្រដល់ការខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិជួយដល់ប្រជាពលរដ្ឋ កម្ពុជាសហគមន៍ខ្មែរទាំងមូលនៅក្រៅប្រទេស បានចេញមកសម្តែងការអបអរ នាំទៅធ្វើបាតុកម្មគាំទ្រសេចក្តីសម្រេចចិត្តទាំងនោះ ក៏បាននាំគ្នាចុះ ហត្ថលេខាលើសំណើរទៅអង្គការសហប្រជាជាតិសុំឱ្យគេកោះប្រជុំសមាជិកសន្ធិសញ្ញាក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីតាមពិនិត្យការអនុវត្តន៍លទ្ធិប្រ-ជាធិបតេយ្យនឹងការគោរពសិទ្ធិមនុស្សនៅ កម្ពុជាឡើងវិញ, ហើយដើម្បីទាញរដ្ឋ បាលលោក ហ៊ុន សែន ឱ្យថយក្រោយពីដំណើរទៅរកអំណាច ផ្តាច់ការ… សហគមន៍អន្តរជាតិបានដាក់ដង្គាបដែក ដ៏រឹងមាំមួយ គឺផ្តើមពីការបិតទិដ្ឋាការរបស់មន្ត្រី ជាន់ខ្ពស់មិនឱ្យចូលមកជាន់ទឹកដីអាមេរីក ឬទៅ ទឹកដីអឺរ៉ុប ឬអូស្ត្រាលី, បន្ទាប់មកទៀត គេនឹង បង្កកដំណើរការប្រាក់ដុល្លារ អ្នកទាំងនោះនឹងគ្រួសារ មិនឱ្យចរាចរ ឬរកស៊ីលើពិភពលោកបានទៀត ឡើយ, ដំណាក់ការទី៣ គឺដកការអនុគ្រោះមិនយក ពន្ធលើទំនិញ តទៅទំព័រទី ១១
ដែលនាំចូលទៅប្រទេសអឺរ៉ុបនឹង អាមេរីក ដែលជាវិភាគទានប្រមាណ៧ពាន់លាន ដល់អភិវឌ្ឍន៍ នៅកម្ពុជា ជារៀងរាល់ឆ្នាំទៀតផង។ ការដែល មកដល់ព្រឹត្តិការដ៏តឹងតែងបំផុតនេះបាន ក៏ព្រោះ តែលោក ហ៊ុន សែន មិនចង់ឱ្យអំណាចរបូតពីដៃខ្លួនទៅកាន់គណបក្សផ្សេងពីខ្លួនទេ ទើបបង្ខំចិត្ត ប្តូររបបគ្រប់គ្រងប្រទេសកម្ពុជាពីប្រជាធិបតេយ្យ ឱ្យទៅជារបបកុម្មុយនិស្តផ្តាច់ការយ៉ាងទាន់ហន់ ដែលជា “ចំណេះថ្នាក់បណ្ឌិត”ពិតប្រាកដតែមួយ គត់របស់គាត់ដោយគិតស្មានថា “ចិនជាមេបក្ស កុម្មុយនិស្ត”អាចជួយគាត់ឱ្យអាចសម្រេចបំណង បាន។
នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រុមបាតុករខ្មែរប្រ- មាណជា២០០០នាក់ ខ្លះថាជិត៣ពាន់ គឺជាចំនួន ដ៏ច្រើនជាងពេលណាៗទាំងអស់មកពីគ្រប់តំបន់ នៃសហរដ្ឋអាមេរីកថែមមានទាំងអ្នកមកពីកាណាដា ខ្លះទៀតមកអូស្ត្រាលី ខ្លះមកពីអឺរ៉ុបតែមទៀត បើទោះនៅប្រទេសរបស់ពួកគេ ក៏បានធ្វើបាតុកម្ម ដូចគ្នានេះ រួចហើយក៏ដោយក្តីបានមកស្រែកបន្ទរ តាមមីក្រូសរសេរជាបដាររាប់រយផ្ទាំងមានន័យជា អាទិ ថ្កោលទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើអំណាចផ្តាច់ការធ្វើបានប្រជាពលរដ្ឋខ្លួន ឯង ដែលបានរំលោភរដ្ឋធម្មនុញ្ញខ្មែរដែលបានចាប់ លោក កឹម សុខា ដាក់គុកដោយគ្មានកំហុសអ្វី ដែលបានរំលាយគណបក្សសង្គ្រោះជាតិយកអាសនៈ សភាអាសនៈក្រុមប្រឹក្សាឃុំសង្កាត់កូតាគណបក្ស សង្គ្រោះជាតិទៅចែកឱ្យគណបក្សដែលមិនបាន ជាប់ឆ្នោតបានម្នាក់សោះនោះ។ គ្រប់ក្រុមនឹង និន្នាការសហគមន៍ខ្មែរនៅឯបរទេសបានបង្ហាញ ការចុះសម្រុងគ្នាជាធ្លុងមួយ ដើម្បីជួយដល់ប្រជា
ជាតិខ្មែរ ដែល ហ៊ុន សែន កំពុងតែប្រវញ្ញ អំណាច។
មិនបានឃើញវត្តមានលោក សម រង្សី អតីត ប្រធានបក្សសង្គ្រោះជាតិ តែមានវត្តមានលោក លឺ ឡាយស្រេង ជាអតីតឧបនាយករដ្ឋមន្ត្រីខ្មែរ លោកជាបាតុករម្នាក់ដែរ ដែលទើបនឹងចូលរួមជាសមាជិកគណបក្សសង្គ្រោះជាតិបានមួយថ្ងៃ ទៅ ពីហ្វីឡាដែលហ្វៀ ជាទីដែលលោកស្នាក់នៅគេចពីការរកចាប់ខ្លួនដោយលោក ហ៊ុន សែន លោក បាននិយាយប្រាប់ ្វឿៅ ថា “មិនគួរអីមនុស្ស តែម្នាក់ឯងអាចទៅធ្វើបាបគេឯងគ្រប់គ្នាបានយ៉ាង នេះសោះ, លោក ហ៊ុន សែន ធ្វើហ្នឹងខុស ហើយ សុំឱ្យត្រឡប់មករកផ្លូវត្រូវវិញមកមិនទាន់យឺតពេល ទេ…ខ្ញុំធ្លាប់ធ្វើការជាមួយលោក១៤ឆ្នាំ ខ្ញុំស្គាល់ លោកខ្ញុំដឹងថា លោកនៅតែក្បាលរឹងប្រឹងជំនះចិត្ត តែលោកមុខជានឹងចាញ់ហើយ…” វាគ្មិនផ្សេង ទៀតដូចជាលោកតំណាងរាស្ត្រ អេង ឆៃអៀង ដែលបានគេចពិការរកចាប់ខ្លួនដែរ និយាយថា តាមមីក្រូ ្វឿៅ ថា “ឱ្យដោះលែងលោកប្រធាន កឹម សុខា លោកគ្មានកំហុសអ្វីទេ… អ្នកក្បត់ជាតិ គឺលោក ហ៊ុន សែន ខ្លួនឯងទៅវិញទេ…” លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកតំណាងរាស្ត្រម្នាក់ទៀត និយាយ ថា“អ្នកដំណាងរាស្ត្រពិតប្រាកដ គឺបានទទួលសន្លឹក ឆ្នោតពីប្រជាពលរដ្ឋ រីឯនៅកម្ពុជាពេលនេះ លោក ហ៊ុន សែន ជាអ្នកតែងតាំងតំណាងរាស្ត្រក្លែងក្លាយ ឱ្យទៅធ្វើច្បាប់នៅសភាជាព្រឹត្តិការមិនដែលមានទេនៅសកលលោកនេះ”។ លោក សម រង្សី បញ្ចោញសម្លេងតាមបទសម្ភាសន៍អាស៊ីសេរីពីប្រ ទេសបារាំង នាថ្ងៃជាមួយគ្នានេះដែរ នៅទីដែល ប្រជាពលរដ្ឋខ្មែរ ក៏ចេញមកត្រៀបត្រាធ្វើបាតុកម្ម នៅ“វិមានសិទ្ធិមនុស្ស” ក្នុងអត្តន័យស្រដៀងគ្នា លោក សម រង្សី និយាយថា“លោក ហ៊ុន សែន ចង់ប្រើ ទាហ៊ានឱ្យមកសម្លាប់ប្រជាពលរដ្ឋខ្មែរ តែសូម កងទ័ពកុំធ្វើបាបប្រជាពលរដ្ឋខ្លួនឯងធ្វើអ្វី មិនត្រូវ ស្តាប់បញ្ជាមេទ័ពធំរំបស់ខ្លួន ដែលជាមេពុករលួយ នោះទេ…” ចំណែកឯតារានៃទិវាសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនឆ្នាំ២០១៧នេះ គឺយុវនារី កឹម មនោវិទ្យាបានបង្ហាញលេចធ្លោឡើងដឹកមុខជំហ៊រ ច្បាស់លាស់ពីការទាមទារទៅរកបណ្តាអ្នកទទួលខុសត្រូវរដ្ឋាភិបាលសហគមន៍អន្តរជាតិមានរដ្ឋ បាលអាមេរីកាំង នឹងអ.ស.ប. “ឱ្យមានការដោះ លែងឪពុករបស់នាងពីពន្ធនាគារឱ្យមានការត្រឡប់ មករកភាពប្រក្រតីឡើងវិញ នឹងឱ្យមានការបោះ ឆ្នោតស្របតាមស្មារតីនៃសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ ១៩៩១ឡើងវិញ ជាពិសេសទាមទារឱ្យមានការ ដាក់ទណ្ឌកម្មដល់អ្នកដែលទទួលខុសត្រូវបំផ្លិចបំផ្លាញ លទ្ធិប្រជាធិតេយ្យនៅកម្ពុជា“ដែលគេសង្កេតឃើញថា សហគមន៍អន្តរជាតិហាក់ធ្វើសេចក្តីសម្រេចចិត្ត ស្របតាមវត្ថុបំណងនៃសំណើររបស់យុវនារីប្រធាន គណកម្មការកិច្ចការបរទេសរបស់គណបក្សសង្គ្រោះ ជាតិម្នាក់នេះ នឹងវត្ថុបំណងនៃសហគមន៍ខ្មែរទាំង មូល នាពេលនេះដែរ។ នាងបាននិយាយពីគម្រោង ទៅជួបមេដឹកនាំសហរដ្ឋអាមេរីកនឹងអ.ស.ប.នៅ ៣-៤ថ្ងៃខាងមុខ ដើម្បីបន្តការបន្ថែមគំនាបលើ ជនផ្តាច់ការនៅកម្ពុជាឱ្យរឹតែបានធ្ងន់ថែមទៀត បើស្ថានការមិនផ្លាស់ប្តូរទេនោះ ។ លោកស្រី មួ សុខហួរ បាននិយាយពីយុទ្ធនាការរបស់លោកស្រី ជាបន្តនៅឥណ្ឌូនេស៊ីជាប្រទេសសហប្រធានសន្និ សីទក្រុងប៉ារីស បន្ទាប់ពីបានបញ្ចុះបញ្ចូលប្រទេសអឺរ៉ុបជាច្រើនរួចមកថា “លោកស្រីកំពុងចរចារ បញ្ចុះបញ្ចូលប្រទេសឥណ្ឌូណេស៊ីនេះ
តទៅទំព័រទី ១៣
ឱ្យចេញមុខកោះប្រជុំសន្និសីទនេះឡើងវិញ ដោយភាគីកម្ពុជាកំពុងរំលោភស្មារតីនៃសន្និសីទ នេះយ៉ាងធ្ងន់ធ្ងរ…”។
អ្នកដែលធ្លាប់មានឈ្មោះល្បីៗលើទំព័រ “ផ្វេស ប៊ុក”ក៏បានមកជួបជុំគ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន មាន”ជេម សុខ- ម៉ក ហ៊ឺន – អាសូរិកាយ – សូ ណារ៉ូ -ក៏បានជួយបង្ហោះព័ត៌មានព្រោងព្រាត លើកទឹកចិត្តការមកជួបជុំគ្នាបង្ហាញកម្លាំងស្នេហា ជាតិមាតុភូមិនឹងចែកជាព័ត៌មានជូនដល់បណ្តាញ សង្គមយ៉ាងហូរហៀរ។
ធាតុអាកាសមិនបានប្រណីក្រុមបាតុករទេ គឺត្រជាក់ខ្លាំងណាស់ ហើយមានធ្លាក់ព្រិលនៅភាគ ខាងជើងមុន១ថ្ងៃទៀតផង តែក៏មិនបានឃាត់ នរណាមិនឱ្យទៅធ្វើបាតុកម្មបានឡើយ។ មិនតែ ប៉ុណ្ណោះ ក្រុមបាតុកររាប់ពាន់នាក់នោះ បាននាំ គ្នាដើរប្រមាន៦ម៉ាយទៀត ទៅកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានី“វ៉ាស៊ីនតោន” ស្រែកអាក្រោសបរាមុខ រដ្ឋបាល ហ៊ុន សែន ដែលបានប្រជាជាតិយកទៅ ធ្វើជាសម្បត្តិរបស់ខ្លួន ធ្វើអំពើបាបលើប្រជាពលរដ្ឋ បំរើប្រយោជន៍បរទេសនៅតាមបណ្តោយផ្លូវទៅទីស្នាក់ការស្ថានទូតខ្មែរឱ្យបុគ្គលិកស្ថានទូតមួយនេះ នាំពាក្យរបស់បាតុករទៅឱ្យភ្នំពេញនឹងបង្ហាញជូន ប្រជាពលរដ្ឋខ្មែរផង។
បាតុកម្មប្រជាពលរដ្ឋនៅសហរដ្ឋអាមេរីក នាឱកាស“ទិវាសិទ្ធិមនុស្ស”បានផ្តើមនៅម៉ោង ១២ ត្រូវបញ្ចប់ទៅវិញនៅម៉ោង៤រសៀល ប្រកប ដោយសេចក្តីសង្ឃឹមថា “សម្លេងរបស់ខ្លួននឹងបាន ឮទៅដល់គ្រប់ទិសទី គឺជាសម្លេងដែលគាំទ្រគណបក្សប្រឆាំងដែលត្រូវរដ្ឋាភិបាលភ្នំពេញ កំចាត់ នឹងរំលាយចោល យ៉ាងអយុត្តិធម៌ គឺជាសម្លេងដែល បង្ករឱ្យមានការគាំទ្រដល់ការត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យនូវការគោរពសិទ្ធិមនុស្សនឹង ជាស្មារតីមហាជនរួបរួមគ្នាពង្រឹងកម្លាំងស្នេហា ប្រជាធិបតេយ្យជុំវិញសាកលលោក…”។ បាតុករ បាននាំនូវអនុស្សវរីយដ៏អស្ចារ្យនៃការជួបជុំមហាសាមគ្គីជុំវិញប្រជាជាតិខ្មែរត្រឡប់មកផ្ទះវិញ ដោយ គ្មានស្តាយពេលវេលានឹងកម្លាំងកាយបន្តិចណាទេ។
ក្រុមអ្នករៀបចំនឹងចូលរួមបាតុកម្មខាង ឡូវែលបានមកដល់ផ្ទះរបស់ខ្លួននៅម៉ោង៥ទៀបភ្លឺនៃថ្ងៃច័ន្ទ ទី១១ តែក្រុមយុជនមាន សុខផល – ស៊ូស៊ី – ខេវិន – នឹង ដេវិដ … នៅមានកម្លាំងមក ជួបជុំគ្នា រួមអាហារពេលម៉ោង៩ព្រឹកបាន ទាំងទឹក មុខញញឹមនៅឡើយ។