Top Mobile Banner

លោកអ្នកមានប្រាក់ចំណូលតិច តើឱ្យ“ជទី”ជួយគ្រួសារអ្នកបានអ្វីខ្លះ?

ខ្មែរផុសស.រ.អា.
គ្រួសារខ្មែរជាច្រើន រស់នៅតំបន់ឡូវែលនេះ នៅមានសេចក្តីត្រូវការច្រើនយ៉ាង ដើម្បីឱ្យអង្គការ មនុស្សធម៌ជួយជីវភាពជាអ្នកមានធនធានតិច តែ ពុំដឹងថា“តើអ្វីខ្លះទៅដែលគេអាចជួយបានអ្វីខ្លះ ទៀតដែលដែលមិនអាចជួយបាន?” ខ្មែរផុសបាន ទៅជួបអង្គការជួយសហគមន៍ដ៏ធំបំផុតមួយនៅ តំបន់ឡូវែល ដឹកនាំដោយអ្នកស្រី ខារិន ហ្វេឌ្រីក គារនេ ធរដេរេចិក ជានាយកអង្គការ“ជទី-ជៀមមុនិតយ ទមោឹរៀក និច.” ដែលមាន ទីស្នាក់ការនៅ ១៥៥ រេំរិមារចក ត្ស។ ឡៀឹលេល្ប ៅំ ០១៨៥២។


“ជទី”មានកំណើតតាំងពីឆ្នាំ១៩៦៥ ជា ចលនាសិទ្ធិរបស់ប្រជាពលរដ្ឋ“ជិវិល ង្រិហត ៀំុ វមនេត” កើតឡើងពីការទាមទារដោយចលនា បណ្ឌិត រាំតិន ឡុតហរេ គិនង រ្ញ។។។ អង្គការ ល្ប អ្នកស្រីមានបុគ្គលិកជាង៥០០នាក់ បំរើការក្នុង តំបន់មានថវិការប្រចាំឆ្នាំ៨២លានដុល្លារ ដែល ភាគច្រើនចែកចាយទៅផ្នែកបុគ្គលិកបំរើការងារ សង្គមទាំងអស់។ “ស៊ីធីអាយ ជទី”ជាឈ្មោះ អង្គការមិនទទួលកំរ៉ៃមួយដែលជួយសង្គ្រោះ គ្រួសារក្នុងសហគមន៍ដោយមិនប្រកាន់ជាតិសាសន៍ នៅពេលដែលលោកអ្នកមានប្រាក់ចំណូលតិច ហើយសេចក្តីត្រូវការចាំបាច់ក្នុងជីវិតក៏មកដល់ គ្រួសារលោកអ្នកអាចនឹងប្រឈមមុខនឹងចំណាយ លើអ្វីដែលចាំបាច់បំផុតនោះមិនបាន ប៉ុន្តែ“ស៊ីធី អាយ”ប្រហែលជាជួយគ្រួសារលោកអ្នកបាន បើលោកអ្នកត្រូវការឱ្យគេជួយ។ ឧទាហរណ៍ៈ
១-នារដូវរងាទើបមកដល់នេះ បើគ្រួសារ លោកអ្នកមានប្រាក់ចំណូលតិច ហើយត្រូវការឱ្យគេជួយចេញថ្លៃ“ប្រេងសម្រាប់ដុតកំដៅ”សូម ទាក់ទងទៅ ស៊ីធីអាយ – ២-ឬលោកអ្នកមានកូន តូចអាយុ៤ឆ្នាំ ត្រូវការឱ្យទទួលការអប់រំឱ្យសុំសាលា សម្រាប់ចូលថ្នាក់ ភរេ-គ យើងអាចផ្តល់ជំនួយ ដល់លោកអ្នកបាន – ៣-ឬក៏លោកអ្នកប្រឈមមុខនឹងការអូសយកផ្ទះសម្បែងដែលលោកអ្នក កំពុងរស់នៅលោកអ្នកក៏អាចហៅរកជំនួយពី យើងខ្ញុំបាន – ៤-ឬក៏លោកអ្នកមានប្រាក់ចំណូល តិច ហើយលោកអ្នកក៏ជាអ្នកចង់ទិញផ្ទះជាលើកដំបូង ។ល។ យើងក៏នៅមានកម្មវិធីសម្រាប់ជួយ សហគមន៍ជួយគ្រួសារជូនលោកអ្នកមិនឱ្យបាត់ បង់សម្លេងបានដោយសូមឱ្យលោកអ្នកទាក់ទង មកការិយាល័យយើងគ្រប់ពេលដែលធ្វើទៅបាន។
យើងមានកម្មវិធីដល់ទៅ៣៥មុខ សម្រាប់ជួយទប់ទល់ប្រឆាំងនឹងភាពក្រីក្ររបស់សហគមន៍ ដែលយើងសូមឱ្យពលរដ្ឋក្នុងសហគមន៍ទាក់ទង មកយើងៗមានអ្នកធ្វើការចេះនិយាយភាសារបស់ លោកអ្នកធ្វើឱ្យមានភាពងាយស្រួលសម្រាប់ទាក់ទងជាមួយគ្នា។

ព័ត៌មានទាក់ទង