Top Mobile Banner

ជោគជ័យនៃបាតុកម្មសហគមន៍ខ្មែរ

ដោយ ពិន សំខុំន
បាតុកម្មសហគមន៍ខ្មែរកាលពីថ្ងៃ១០ធ្នូឆ្នាំ ២០១៧នេះ បានបង្ហាញពីការចុះសម្រុងគ្នាជាធ្លុងមួយពីគ្រប់តំបន់នៃសហរដ្ឋអាមេរីក ចុះសម្រុង ជាមួយសហគមន៍ខ្មែរនៅបារាំង នៅអូស្ត្រាលី នៅអឺរ៉ុប នឹងនៅអាស៊ី ដែលមិនដែលមានតាំងពី មុនមក។ គឺអាចជាកំណត់ប្រវត្តិសាស្ត្រថ្មីដែល នាគ្រាដ៏លំបាករបស់ប្រជាពលរដ្ឋក្នុងស្រុករង គ្រោះដោយដង្គៀបនៃរបប ហ៊ុន សែន ក៏នាំគ្នា ក្រោកឈរប្រកូកហៅសហគមន៍អន្តរជាតិនឹង អ.ស.ប. ឱ្យមកជួយបងប្អូនខ្មែរដែលកំពុងរងគ្រោះ ទាំងនោះជាបន្ទាន់មុននឹង ហ៊ុន សែន យកពលរដ្ឋ របស់ខ្មែរទៅធ្វើជា“ទាសករក្រុមគ្រួសារខ្លួន”បាន ជាស្ថាពរដោយមានជំនួយពីចិនកុម្មុយនិស្ត។


មនុស្សម្នាក់ដែលមិនសូវដែលមានឈ្មោះបោះ សម្លេង មានអាយុទើបតែ៣៦ឆ្នាំសោះ ហើយ ជានារីភេទថែមទៀត បានលេចធ្លោចេញពីបា តុកម្មនេះ គឺកញ្ញា កឹម មនោវិទ្យា ជាអនុប្រធានកិច្ចការអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលមានសកម្មភាពមមាញឹក ចាប់តាំងពីឪពុក របស់នាង គឺលោក កឹម សុខា បានត្រូវប៉ូលីសលោក ហ៊ុន សែន ចាប់ខ្លួនកាលពីរាត្រី៣-៤ខែមុនមក នាង ទៅជួបមន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរីកមន្ត្រីនៃ អ.ស.ប. ជាទីដែលដឹកនាំនយោបាយដ៏ធំជាងគេ បង្អស់លើសកលលោក ក៏បាននាំដំណឹងនៃការទោរ ទន់របស់សកលលោកឱ្យដើរទៅរកដំណោះស្រាយ ដែលនាងនឹងជម្រុញឱ្យមានការដោះលែងឪពុក របស់នាង មិនតែប៉ុណ្ណោះនឹងអាចធ្វើឱ្យមានដំណោះ ស្រាយដល់សន្តិភាពសារជាថ្មីនៅកម្ពុជាថែម ទៀតផងក៏បាន។ ក្នុងដំណើរដែលលោក សម រង្សី អតីតប្រធានសង្គ្រោះជាតិបានខិតខំយ៉ាង អស់សមត្ថភាព តែមិនទាន់បានផ្លែផ្កានៅឡើយ នាង កឹម មនោវិទ្យា យុនារីខ្មែរតែម្នាក់ឯង បានមកអង្គុយចំពីមុខគណកម្មការកិច្ចការបរទេស អាមេរីកាំងប្រមាណ១៥រូប កាលពីថ្ងៃទី១២ មុន នេះ ជាអ្នកផ្តល់នូវចម្លើយនឹងដំណោះស្រាយចំពោះ បញ្ហានយោបាយតានតឹងនៅកម្ពុជា ជូនដល់អ្នក ដែលដឹកនាំនយោបាយកំពូលក្នុងលោកដែលខំប្រឹង ស្តាប់នាងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ សំនួរ ដ៏ធំៗទាំងអម្បាមាណ គឺជាលទ្ធផលនៃការការចុះ សម្រុងគ្នារបស់ប្រជាជាតិមួយ ដែលមានសេរីភាព គ្រប់គ្រាន់ចេញមកសម្តែងមតិគាំទ្រលទ្ធិប្រជាធិ តេយ្យ នាថ្ងៃដ៏មានន័យនៃ“សិទ្ធិរបស់មនុស្សជាតិ” ១០ធ្នូ នោះហើយ ដែលធ្វើឱ្យមហាអំណាច ស្តាប់វត្ថុបំណងរបស់កម្ពុជាដែលរងគ្រោះដោយ“ជន ផ្តាច់ការ”។ លើកនេះ គេស្តាប់មនុស្សថ្មី ជាយុវជន ជំនាន់ថ្មី ហើយក៏មិនដែលសំដែងវត្ថុបំណងអ្វី សម្រាប់ខ្លួនឯងក្រៅតែពីការឱ្យដោះលែងឪពុក នឹងបំរើគោលដៅជាបំណងនយោបាយរបស់ឪពុក ខ្លួនតែប៉ុណ្ណោះ។
សំនួរដែលថាធំៗនោះមានជាអាទិ៍ថាៈ – តើ ពលរដ្ឋកម្ពុជាចង់ឱ្យសហរដ្ឋអាមេរីកយក ហ៊ុន សែន ចេញពីអំណាច ឬក៏ទុកឱ្យ ហ៊ុន សែនដកថយ ដោយខ្លួនឯង? នាងមនោវិទ្យា បានបង្វែរចម្លើយ ទៅសួរពលរដ្ឋថា តើពលរដ្ឋចង់បានរបៀបណា មួយ ដែលត្រូវតែបង្ហាញឆន្ទៈនៅឯកម្ពុជានៅ ទីនេះខ្មែរយើងបានបង្ហាញអស់ហើយ -គេបានសុំឱ្យនាងបញ្ជូនបញ្ជីឈ្មោះអ្នកដែលទទួលខុសត្រូវ
តទៅទំព័រទី ០៧
លើការខូចខាតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឱ្យមានការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចបុគ្គល មុននឹងឆ្លងទៅដល់ថា តើទណ្ឌកម្មដល់សេដ្ឋកិច្ច ប្រទេសកម្ពុជានឹងចង់បានយ៉ាងណា? នាងឆ្លើយ ថា បើលោក ហ៊ុន សែន មិនថយក្រោយទេ ឱ្យ កាត់ជំនួយដល់រដ្ឋាភិបាលបន្ថែមជំនួយដល់អង្គការ ក្រៅរដ្ឋាភិបាល ហើយទុកឱ្យលោក ហ៊ុន សែន មានឱកាសយូរណាស់ដល់ចុងឆ្នាំនេះ យូរបំផុត ចុងខែក្រោយ អ្វីៗមិនអាចឱ្យត្រឡប់បានទៀតទេ វានឹងហួសពេលហើយ សុំឱ្យទណ្ឌកម្មទាំងឡាយ នឹងធ្លាក់មកចុះ… “ដាវអាជ្ញាសឹកបានមកពីមហា អំណាចអាមេរីកាំង”នៅដៃនាង មនោវិទ្យា តែ ម្នាក់ឯង ប្រឈមមុខនឹងការដាក់សម្ពាធលើជន ផ្តាច់ការដែលពោរពេញទៅដោយបទពិសោធន៍ពេញខ្លួន – ប៉ុន្មានថ្ងៃទៀត នាងមនោវិទ្យា នឹងទៅ ដល់គណកម្មការសន្តិសុខនៃ“អង្គការសហប្រជា ជាតិ” ទៅយកដាវអាជ្ញាសឹកមួយទៀតពីទីដ៏មានអំណាចកំពូលពិភពលោក ដែលនាងអាចនឹងធ្វើឱ្យមាន“ការដកអាសនៈចេញពីកម្ពុជា”។ នៅពេល ដែលមានជន“ហ្វេសប៊ុក”ដ៏តិចតួចកំពុងបន្ទោស នាង មនោវិទ្យា, គេមិនដឹងទេថាជនផ្តាច់ការខិលខូចនៅឯភ្នំពេញរាប់រយនាក់ឯណោះ កំពុងតែបន់ព្រះអង្វរករយ៉ាងរន្ធត់កុំឱ្យនាង មនោវិទ្យា “លេង ធ្ងន់ដៃពេក” ពីព្រោះ ហ៊ុន សែន ក៏កំពុងតែក្បាល រឹង ហើយបាញ់ខុសគោលដៅថែមទៀត តំរង់ទៅ រក សម រង្សី ទៅវិញ។ នៅអនាគតដ៏ខ្លី គេនឹង ឃើញថា គណបក្សសង្គ្រោះជាតិនឹងត្រឡប់មកក្នុង អំណាចវិញ នៅពេលដែលក្រុមទ្រង់នរោត្តម រណឬទ្ធិ ដើរចេញពីសភាយ៉ាងអាម៉ាស – លោក ហ៊ុន សែន នឹងបក្ខពួកក៏នឹងរលាយខ្លួន ដោយ សម្ពាធនាង កឹម មនោវិទ្យា នឹងសម្ពាធពីសាមគ្គីភាព សហគមន៍ខ្មែរនៅបរទេស បើទោះជាមាន ឬគ្មាន ការបោះឆ្នោតឆ្នាំ២០១៨ក្តី។ សង្ឃឹមថា លោក ស ខេង នឹងជាដង្កូវក្នុងសាច់របស់គណបក្សប្រជាជននោះ “វានឹងគ្មានទេ” ពីព្រោះ ស ខេង មិន ដែលហ៊ានតទល់នឹង ហ៊ុន សែន ក្នុងរូបភាពព្រឹត្តិការ ធំៗនោះទេ។
លោក កឹម សុខា ប្រធានបច្ចុប្បន្ននៅក្នុងពន្ធនាគារ, លោកស្រី មួរ សុខហួរ ជាអនុប្រធាន, លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះ ជាតិនឹងសមាជិកទាំងអស់ដែលតស៊ូដើម្បីជ័យជំនះ របស់គណបក្សសង្គ្រោះជាតិនឹងរបស់កម្ពុជាប្រាកដ ជាមានមោទនភាពនឹងស្នាដៃនាង កឹម មនោវិទ្យា ជាប្រាកដ។ ពិភពលោកបានប្តូរដៃអ្នកដឹកនាំកម្ពុជា ទៅឱ្យយុវជនខ្មែរជាបណ្តើរៗហើយ។

ព័ត៌មានទាក់ទង