Top Mobile Banner

ឡូវែលចូលរួមការតស៊ូរបស់“ឃុំសង្កាត់គំរូកម្ពុជា”

ថ្ងៃទី៤ មិថុនា២០១៧ គណបក្សសង្គ្រោះជាតិ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការទុកចិត្ត ហើយ បណ្តាលឱ្យបោះឆ្នោតឃុំសង្កាត់ជូនឡើងបានជិត ៥០០កន្លែង។ នេះគឺជាវិរភាពដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋ ខ្មែរដែលលទ្ធផលរបៀបនេះ បានដំណាំងឱ្យភាព

ក្លាហានអង់អាចមិនខ្លាចការគម្រាមដល់ជីវិតពីមេដឹកនាំឃាដកររូបណាឡើយ។ ប្រជាពលរដ្ឋនៅ ឡូវែល សូមឱនកាយគោរព“វិរជនម្ចាស់ឆ្នោត ស្នេហាជាតិ”ទាំងអស់ ហើយសូម ខ្លួនចូលរួម ដំណើរបន្តបេសកម្មដើម្បីជាតិនេះឱ្យរឹតែមាន កម្លាំងខ្លាំងខ្លា រហូតបានជ័យជំនះជា“ឃុំសង្កាត់ គំរូកម្ពុជា”។
នាខែកក្កដា២០១៧នេះ ប្រជាពលរដ្ឋនៅ ឡូវែលបានមូលមាត់គ្នាប្តួចផ្តើមបង្កើត“មូលនិធី” មួយសម្រាប់ជួយទៅដល់“ឃុំសង្កាត់គំរូកម្ពុជា”ទាំងនោះ ជាពិសេសជួយជូនដំណើរក្នុងដំណាក់ការ ដំបូងដែលថ្នាក់ដឹកនាំថ្មីទាំងនោះ ប្រឈមមុខយ៉ាង ខ្លាំងនឹងការខ្វះខាតប្រឈមនឹងការប្រជែងសង សឹកពីសំណាក់អ្នកបាត់បង់អំណាចឃុំសង្កាត់ ចាស់ មកដល់ខែវិច្ឆិការ ក៏ប្រឈមមុខនឹងការរំលាយ គណបក្សថែមទៀត។ យើងខ្ញុំមិនទទួលយកការ រំលាយដោយបំពានរដ្ឋធម្មនុញ្ញខ្មែរនេះទេ យើងនឹង ជួយគាំទ្រ“មេឃុំនឹងចៅសង្កាត់គំរូ”ទាំងនោះ រហូត ដល់ឱ្យមានការត្រឡប់មកចូលកាន់ដំណែងស្របច្បាប់ឡើងវិញ -សហគមន៍អន្តរជាតិទាំងមូល រួមទាំង អង្គការសហប្រជាជាតិ ក៏បានសម្តែងការគាំទ្រដូចគ្នានេះរួច ហើយដែរ។
គណកម្មការនាយក“មូលនិធីឃុំសង្កាត់គំរូកម្ពុជា” សូមអំពាវនាវបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់បន្តបើកបេះដូងជួយទៅកម្ពុជាជាមួយយើងខ្ញុំ ដែលជាពលរដ្ឋសាមញ្ញបន្ថែមពីលើការប្រឹងប្រែងរបស់ គណបក្សសង្គ្រោះជាតិ ដើម្បីបេសកកម្មរំដោះពលរដ្ឋ ខ្មែរពីការរំលោភពីរដ្ឋបាលផ្តាច់ការនៅកម្ពុជាដោយ ១-សូមចូលរួមជាសមាជិកមូលនិធិឃុំសង្កាត់គំរូ កម្ពុជា ដោយបងវិភាគទាន២០ដុល្លាក្នុងមួយខែ ក្នុងរយៈពេល២ឆ្នាំ ឬក៏ធ្វើវិភាគទានតាមស្ម័គ្រចិត្ត ២-នៅថ្ងៃទី៣១ធ្នូ២០១៧នេះ យើងមានធ្វើពីធី ជប់លៀងមួយនៅភោជនីយដ្ឋាន“សានិដា” ដើម្បី រកវិភាគទានជំនួយបន្ថែមទៀត។ វិភាគទានទាំង នោះ នឹងផ្ញើរទៅជាជំនួយបន្ទាន់ទៅជួយដល់“ឃុំ នឹងសង្កាត់គំរូនៅកម្ពុជា”ទាំងអស់មិនចំណាយ នៅក្រៅប្រទេសខ្មែរទេ”។
សូមអរគុណទុកជាមុន ។
គណប្រតិបត្តិៈ ពិន សំខុន រ៉ជ័រ – ដេវីដ រិទ្ធី សៅ – សារី ឯម – សុខផល ប៉ែន
ទីស្នាក់ការSALEC – 26 Lincoln St. #1  Lowell, MA  01851
Email: pinsamkhon9@gmail.com Ph.978-942 1641

ព័ត៌មានទាក់ទង