ជូនពរស្វាគមន៍ចំពោះសមាជិកក្រុមប្រឹក្សាថ្មីក្រុង ឡូវ៉ែល ដោយ ខ្មែរផុស USA ចេញផ្សាយ January 22, 2018 40 ខ្មែរផុសស.រ.អា. ក្រោមធាតុអាកាសដ៏ត្រជាក់ក្រោមសូន្យ សាលាក្រុងឡូវែលប្រារឰពិធីសម្ភោធចូលកាន់ ដំណែងរបស់អ្នកគ្រប់គ្រងថ្មីរបស់ខ្លួន កាលពីថ្ងៃ អង្គារទី២មករាឆ្នាំ២០១៨ នៅសាលាក្រុងឡូវែល ដោយមានធ្វើការសច្ចាប្រណិធាន ស្បត់នៅចំពោះ អាចារ្យដំណាងសាសនា ដើម្បីចូលកាន់ដំណែងជាសមាជិកក្រុមប្រឹក្សា City Councilors ក្រុង ឡូវែលដែលមាន៩រូប នឹង៦រូបក្នុងដំណែងជា គណកម្មការសាលារៀន School Committee។ ក្រុមប្រឹក្សាសាលាក្រុងបានជ្រើសប្រធាន របស់ខ្លួន គឹលោក វីលាម សាមារ៉ាសWilliam Samaras ដែលនឹងក្លាយទៅជាអភិបាលក្រុងថ្មី សម្រាប់ក្រុងឡូវែល នឹងជាប្រធាននៃគណកម្មការ សាលារៀនផងដែរ ។ ក្រុមប្រឹក្សាបានតែងតាំង អនុប្រធានម្នាក់ដែលមានដើមកំណើតខ្មែរ គឺ លោក វាស្នា នួន លើកនេះប្រវត្តិសាស្ត្របាន ជារុេ ឈ្មាះលោកថា ជា“ជនជាតិខ្មែរដំបូងបង្អស់ ដែលបានកាន់ដំណែងជាអភិបាលក្រុងរងនៅ សហរដ្ឋអាមេរីកនេះ”។ នៅមានខ្មែរម្នាក់ទៀត ដែរ ដែលត្រូវបានរាប់បញ្ចូលក្នុងប្រវត្តិសាស្ត្រដែរគឺលោក ដូមីនីក ឡាយ ដែល“ជាសមាជិក គណកម្មាការសាលារៀន មានដើមកំណើតជាខ្មែរដំបូងបង្អស់នៅសហរដ្ឋអាមេរីក“នេះ លោកបាន ជាប់ឆ្នោតកាលពីខែវិច្ឆិកាមុន មានអាណត្តិ២ឆ្នាំ។ សមាជិកក្រុមប្រឹក្សាក្រុងទាំង៩រូបមាន ១-លោក វីលាម សាមារ៉ាស ជាប្រធាន ២-លោក វាស្នា នួន ជាអនុប្រធាន ៣-លោក អេដវើដ ខែណ្ណឺឌី សមាជិក ៤-លោក ជន ឡេហ៊ី សមាជិក ៥-លោកស្រី រីតា មើសៀ ៦-លោក ជេម មីលីណាសូ សមាជិក ៧-លោក រ៉តនី អេលីយ៉ុត សមាជិក ៨-លោក ដេវ ខនវេយ សមាជិក ៩-លោកស្រី ឃារ៉ន ស៊ីរីលឡូ សមាជិក។ សមាជិកគណកម្មការសាលារៀនទាំង៦រូបមានៈ ១-លោកស្រី ចាកលីន ឌូអ័រទី ២-លោក រ៉ប៊ឺត ហូអ៊ី ៣-លោកស្រី ខនី ម៉ាធីន ៤-លោក ដូមីនីក ឡាយ ៥-លោក អនដ្រេ ដេគូតូ ៦-លោក ជេរ៉ាត ណាទ័រ ។ នារសៀលថ្ងៃអង្គារទី២ដដែល ក្រុមប្រឹក្សា សាលាក្រុង បានបើកអង្គប្រជុំពេញអង្គរបស់ខ្លួន នៅសាលាក្រុង តែរយៈពេលខ្លី គឺ៤០នាទី មិនទាន់ បានសម្រេចលប់ចោលគម្រោងសង់វិទ្យាល័យថ្មី នៅ“ខលី”នៅឡើយទេ ដោយសារមានបញ្ហាធាតុ អាការត្រជាក់ខ្លាំង ធ្វើឱ្យប់ពាះលសន្តិសុខបន្ទាន់ ដល់សិស្សនឹងនិស្សិតដែលត្រូវដោះស្រាយជា មុន។ អង្កប្រជុំបានសម្រេចអនុញ្ញាត្តិឱ្យធ្វើ“ស្តូបអនុស្សវរីយ៍”មួយរបស់សហគមន៍“ឡាវ”នៅទីធ្លា សាលាក្រុងគម្រោងណែនាំដោយ រីតា មើសៀ នឹង រ៉តនី អេលីយ៉ុត។ គួររំលឹកដែរថា ជនជាតិខ្មែរដំបូងបង្អស់ដែល បានជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នាឆ្នាំ១៩៩៩ គឺលោក រឺទ្ធី អ៊ុង លោកជាប់ឆ្នោត បាន៣អាណត្តិ នឹងខ្មែរម្នាក់ទៀតដែលជាប់ឆ្នោតជាដំណាងរដ្ឋសង្កាត់លេខ១៨ដំបូងបង្អស់គឺ លោក រ៉ាឌី ម៉ម លោកកំពុងនៅក្នុងអាណត្តិទី២របស់លោក៕ 40 Share