Top Mobile Banner

ពិធី“រាប់វិនាទីថយក្រោយទី១”នៃមូលនិធិឃុំសង្កាត់គំរូនៅកម្ពុជា

ខ្មែរផុសស.រ.អា.
ប្រជាពលរដ្ឋខ្មែរនៅឡូវែលប្រមាណជាង ២០០នាក់ បានមកចូលរួម“រាត្រីរាប់ថយក្រោយ”នាយប់ទី៣១ធ្នូ២០១៧ចូល២០១៨ យ៉ាងកុះករ នៅភោជនីយដ្ឋាន“សានីដា” រៀបចំឡើងដោយសមាគម“មូលនិធីឃុំសង្កាត់គំរូកម្ពុជា – ្សៅឡៅជែ”- ចូលរួមជាដៃគូរជំនួយការពីក្រុមយុវជនសង្គ្រោះជាតិ ។ ពិធីនេះមិនត្រឹមតែជាឱកាស សម្រាប់ជួបជុំ ថែរក្សាមិត្តភាព ក្នុងសហគមន៍តែ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់រកថវិកា ទៅជួយដល់ពលរដ្ឋខ្មែរនៅឯកម្ពុជាឯណោះកំពុងតែរងគ្រោះ ដោយសាររដ្ឋអំណាចគ្រប់គ្រងប្រទេស ប្រកបដោយអំណាចផ្តាច់ការ មិនអាចឱ្យក្រុមអ្នក ក្នុងស្រុកទាំងនោះ រស់នៅប្រកបមុខរបរដោយ សុខសាន្តបានទេ។


សមាគម“មូលនិធិឃុំសង្កាត់គំរូកម្ពុជា”បានបង្កើតឡើងសម្រាប់តម្រូវនឹងស្ថានការដែល នយោបាយក្នុងប្រទេសបានធ្វើឱ្យប្រជាពលរដ្ឋ ខ្លួនឯង កំពុងតែរស់នៅក្នុងភាពយ៉ាងគ្រោះថ្នាក់ ដូចជាៈ -បុគ្គលិកឃុំសង្កាត់ថ្មី បានត្រូវបាត់បង់ការ ងារនឹងរងការគម្រាមកំហែងយ៉ាងអយុត្តិធម៌ -មន្ត្រីសភាដំណាងរាស្ត្រខាងគណបក្សសង្គ្រោះ ជាតិក៏នៅក្នុងស្ថានភាពរឹតតែធ្ងន់ធ្ងរ ដោយការ ចាប់ខ្លួន ឬក៏តាមរកចាប់ខ្លួន ទាំងខុសច្បាប់នឹងរដ្ឋ ធម្មនុញ្ញរបស់ប្រទេស… ស្ថានភាពរបៀបនេះ ធ្វើឱ្យអ្នកគ្រប់គ្រងប្រទេសកម្ពុជាក្លាយចោរលួចប្លន់អំណាចប្រទេស ដែលត្រូវតែឱ្យមានខ្មែរជាជនរួម សាច់ឈាមទៅជួយស្រោចស្រង់ជីវិតជាបន្ទាន់។ អ្នកដែលបានមកចូលរួមតាមការអញ្ជើញមកចូល រួមក្នុងពីធីនារាត្រីដាច់ឆ្នាំនេះ សុទ្ធតែបានដឹងរឿង នឹងយល់ពី“ភារកិច្ចជាបងប្អូនរួមឈាម” បានមក បង្ហាញការគាំទ្រសម្តែងឆន្ទៈចង់កាពារពលរដ្ឋនៅ ឯក្នុងស្រុក បើទោះជាធាតុអាកាសពេលនោះធ្លាក់ ចុះទាបបំផុត ក្រោមសូន្យអង្សារក៏ដោយ ។
នាង ស៊ូស៊ី នឹង លោក សុខផល ជាពិធីករនៃក្រុមយុវជនគណបក្សសង្គ្រោះជាតិជាក្រុមនៃអ្នក រងគ្រោះខ្លាំងជាងគេ បានឡើងថ្លែងរៀបរាប់ពី ដំណើរនៃកម្មវិធី រួចអញ្ជើញលោក ពិន សំខុន ជាប្រធានសមាគមមកថ្លែងការ លោកបានថ្លែង ថា“ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយបាន ឃើញវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវនារាត្រីនេះ គឺប្រាកដជាសំណាងរបស់ប្រទេសខ្មែរយើង ដែលកំពុងទទួលភាពរងគ្រោះយ៉ាងព្រៃផ្សៃដោយ អំណាចផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានប្រជាពលរដ្ឋខ្មែរនៅទីនេះចេញមុខមកសម្តែងប្រតិកម្ម ចូលរួមជួយឈឺឆ្អាលនឹងគាំទ្រការតស៊ូរបស់បងប្អូនខ្មែរក្នុងប្រទេសកុំឱ្យ ជនផ្តាច់ការនោះអាចយកជ័យជំនះបាន នេះហើយ ដែលខ្ញុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះវត្តមានចំពោះភ្ញៀវទាំងអស់ ជំនួសឱ្យប្រជាពលរដ្ឋ ខ្មែរ” លោកបន្តរប្រយោគជូនពរថា “សូមឱ្យឆ្នាំ ចាស់២០១៧នាំឧបទ្រព្យចង្រៃចេញទៅជាមួយ នឹងអំណាចផ្តាច់ការ ហ៊ុន សែន ដែលមុខតែនឹង ត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ សូមឱ្យឆ្នាំថ្មី ២០១៨នាំមកដល់នូវភាពសម្បូរសប្បាយរីករាយជូនលោកអ្នកទាំងអស់កុំបីខានឡើយ”។ ជាមួយ គ្នានេះដែរ សមាគមនេះបានអំពាវនាវឱ្យមានការ ចូលរួមជាសមាជិក តទៅទំព័រទី ២១
ដោយបង់វិភាគទាន២០ដុល្លារ ក្នុងមួយខែ ដែលនឹងធ្វើឱ្យកម្លាំងជួយទៅកម្ពុជានេះ អាចបន្តដោយពេញ សមត្ថភាពនឹងយូរអង្វែងបានវិភាគទាននេះនឹងបញ្ជូនទៅ កម្ពុជាទាំងអស់មិនទុកសម្រាប់ចំណាយនៅអាមេរីក នេះទេ។
លោក ពិន សំខុន បានសម្តែងការកោតសរសើរ ដល់ក្រុមយុវជនសង្គ្រោះជាតិដឹកនាំដោយ សុខផល ប៉ែន ដែលបានធ្វើសកម្មភាពដែលបានធ្វើជា “ស្ពាន”ឱ្យមានចលនា គណបក្សរបស់ខ្លួនរស់រវើក ហើយសាធារណជនដែល មិនមែនជាសមាជិកគណបក្ស ក៏អាចធ្វើវិភាគទានជូននឹងជួយជាតិខ្មែរ តាមរយគណបក្សសង្គ្រោះជាតិនេះបាន ដែរ ហើយដែលសព្វថ្ងៃនេះ សហគមន៍អន្តរជាតិមានការ ចាប់អារម្មណ៍ជាខ្លាំងមកលើសមត្ថភាពចលនាយុវជនសង្គ្រោះជាតិសហរដ្ឋអាមេរីកនេះ ទោះជាក្នុងនយោបាយ បក្សដឹកនាំដោយកញ្ញា កឹម មនោវិទ្យា គាំទ្រយ៉ាងសកម្ម បំផុតដោយក្រុម វិបុល ទូច នៅវៀជីនា ក៏ដូចជាការងារ សង្គមកិច្ចក្តី -ក្រុមសមាគម“មូលនិធីឃុំសង្កាត់កម្ពុជា”តំណាចជាមួយគ្នាដោយលោក ដេវីដ សៅ – ចក្រី អែម -ខេវិន សោ ។ល។ផង… មានតែការគាំទ្រដ៏ស្មោះ ស្ម័គ្រ នឹងថ្លែងការកោតសរសើរដល់ក្រុមយុជនទាំងមូល ក៏ដូចជាក្រុមយុវជនក្នុងតំបន់ឡូវែលទាំងអស់ សូមប្រសិទ្ធិពរ ឱ្យ“កម្លាំងស្នេហាជាតិ”នេះ ក្លាយជាសម្បត្តិសម្រាប់ ទ្រទ្រង់ជាតិខ្មែរ ទៅអនាគតកុំបីខានឡើយ។ ក្នុងរាត្រី នោះដែរ លោក សែម មាស អតីតបេក្ខជនសមាជិសភា ឡើងមកប្រកាសឱ្យគេដឹងពីបេក្ខភាពជាបេក្ខជន“ដំណាង រដ្ឋសង្កាត់លេខ១៨”សម្រាប់បោះឆ្នោតឆ្នាំ២០១៨ -ជា មួយគ្នានោះដែរ នៅមានសមាជិកក្រុមប្រឹក្សាក្រុង២ រូប ដែលជាមិត្តដ៏មានភក្តីរបស់សហគមន៍ខ្មែរ គឺលោក វាស្នា នួន ដែល២ថ្ងៃក្រោយមកលោកក៏នឹងបានក្លាយ ទៅជាអភិបាលរងឡូវែលនឹងលោក រ៉តនី អេលីយ៉ុត លោកបានជូនបទចម្រៀងជាភាសា ខ្មែរថ្មីមួយទៀត បាន មកកំដរ“រាត្រីឆ្លងឆ្នាំ”ជាមួយសហគមន៍យ៉ាងរីករាយ រហូតដល់ចប់។
ដើម្បីជារង្វាន់ត្រឡប់ទៅសងគុណភ្ញៀវកិត្តិយស វិញ សុខផល ប៉ែន នឹង វណ្ណ ម៉ែន បានដឹកនាំការចេញ ឆ្នោតវត្ថុចំនួន១២មុខ ក្នុងតម្លៃពី៣០០ដុល្លាដល់២០ ដុល្លា ដែលធ្វើឱ្យពិធីមានភាពអធិកអធមយ៉ាងកក់ក្តៅ ផង – ទើបនឹងមកដល់ឡូវែលថ្មីថ្មោង ទើបនឹងភ្លក់រស់ ជាតិ“ធ្លាក់ទឹកក”ដំបូងនៅអាមេរីកនេះ ក៏មានអ្នកត្រូវ ឆ្នោតវត្ថុធ្វើឱ្យពួកគេមានការរីករាយជាពន្លឹកដោយ ឥឡូវនៅអាមេរីកក្តី ក៏មានគ្រួសារនៅពេញទីក្រុង ដូច នៅស្រុកខ្មែរដែរ។
នាម៉ោង១២អាធ្រាត្រទៅហើយ ក៏មនុស្សម្នានៅ រង់ចាំកកកុញនៅឡើយ រហូតដល់ សូបិន ពិន ផ្តើមរាប់ “វិនាទីឆ្លងរាត្រី”ជាមួយពីធិករមាន វណ្ណ ម៉ែន – សុខផល ប៉ែន នឹងក្រុមដន្ត្រី ដែលមានក្រុមអ្នកចម្រៀងស្មគ្រចិត្តច្រើនរូបចូលរួម រួចអញ្ជើញទាំងអស់គ្នាលើកកែវ “ស្ហមប៉ាញ”ឡើង ជាសក្ខីភាពនៃការជូនពរប្រកបដោយ មិត្តភាព គ្មានស្រាមរបស់សហគមន៍ខ្មែរយើង។
ចុងបញ្ចប់នៃពិធី“រាត្រីឆ្លងឆ្នាំ២០១៧-១៨” គណកម្មការបុណ្យបង្ហាញការប្រមូលថវិការដែលបានពីៈ
១-ទិញសំបុត្រចូលចំណេញបាន ២-លក់ ឆ្នោត វត្ថុៈ រង្វាន់ជាអំណោយបានពីៈ ខ្មែរផុស ស.រ.អា. – ដេវិដ រឹទ្ទី សៅ – បុណ្ណា អូស្ត្រាលី ៣-ប្រកាសរកអំណោយបន្ថែម ដោយ សែម មាស ៤-អំណោយពីសប្បុរស ជន
បូកសរ៉ុបចំណូលៈ ៧,៥៦៥ ចំណាយសរ៉ុបៈ ៣,៨៤០,៦០ ប្រាក់សល់ពីចំណាយទាំងអស់ៈ 4៣្ប៧២៥។៤០ នេះនឹងក្លាយជាអំណោយដ៏ជ្រះថ្លា ជាញើសឈាមបរិសុទ្ធ នឹងផ្ញើរជាជំនួយសង្គ្រោះទៅកម្ពុជាចាប់ពីសប្តាហ៍បន្ទាប់នេះទៅហើយ។
សូមជម្រាបថា សមាគមយើងជា “សមាគម ឈ្មោះ ្សៅឡៅជែ ណៀន-ភរៀថិត” មានចុះបញ្ជីស្រប ច្បាប់អាចចេញលិខិតបង្ហាញ ្ស្រី សម្រាប់ធ្វើតាក់ បាន ។ សូមលោកអ្នកប្រើប្រាស់វាសម្រាប់ជួយដល់បង ប្អូនយើងដោយមិនបារម្មពីការខាតបង់បាន។
សូមផ្ញើរឈ្មោះ – លេខទូរស័ព្ទ – អស័យដ្ឋាន ដើម្បី ចូលរួមជាសមាជិកទៅជួយដល់ព្រជាពលរដ្ឋនៅកម្ពុជាដែលទទួលភារៈជាប្រធានមូលនិធីដែលបានបង្កើត ឡើងច្រើនឆ្នាំមកហើយ ក្នុងន័យជួយដល់ការអប់រំនឹង អភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋខ្មែរឱ្យមករំលឹកពីគោលបំណង នៃការរៀបចំនារាត្រីឆ្លងឆ្នាំ២០១៧-១៨នេះ។ លោក ពិន សំខុន សម្តែងការភ្ញាក់ផ្អើលដោយបានឃើញការចូល រួមរបស់សាធារណជនមានចំនួនជាង២០០នាក់ច្រើន ហួសការស្មាននេះដោយមិនបានរាប់អ្នកដែលមកចូល បុណ្យតែមិនបាននៅរួមពិធីនឹងអ្នកនៅតំបន់ឆ្ងាយៗ ដូចជានៅញូយ៉កជាដើម – នឹងនៅមានអ្នកដែលបាន បង បំណងធំរបស់យើង គឺយើងនាំគ្នារកថវិការទៅជួយបងប្អូនយើងដែលកំពុងរងគ្រោះនៅកម្ពុជាឱ្យអាចពង្រឹង ស្មារតីអាចតស៊ូទប់ទល់នឹងការបង្អត់ ធ្វើបាប ទិញដូរទឹក ចិត្ត ដែលជាបុព្វហេតុនៃការ បាត់ទឹកដីនឹងជាតិសាសន៍យើងបាន- រួមគ្នាយើងអាចជួយពួកស្រុកខ្មែរបានច្រើន នឹងយូរអង្វែងបាន។
ថឿថិចេ ្សៅឡៅជែ ២៦ ឡិនចៀលន ត្ស។ នូតិ ១ -ឡៀឹលេល្ប ៅំ ០១៨៥១ ភហៀនេ ង្រៀរេ ម្សាកហៀន ភិន ៩៧៨-៩៤២ ១៦៤១

ព័ត៌មានទាក់ទង