Top Mobile Banner

មុខរបរអ្នកចំការនៅ“ឥណ្ឌានថោន”រដ្ឋហ្លរីដា

ដោយ ពិន សំខុន
ខ្មែរអ្នកចំការច្រើនមករស់នៅឥណ្ឌានថោន – នីដិនា តៀនឹ ដែលជាដីត្រូវនឹងមុខរបរចំការ ជាទីដែលមានអ្នកទិញផលិតផលខ្នាតធំ“ហូលសែល” ក៏មាន ខ្នាតតូចក៏មាន្ប រីឯនៅខាង“អូក្យូប៊ី”វិញ ជាទីក្រុងធំជាងបន្តិចនៅក្បែរគ្នានោះដែរ គឺគេ ចិញ្ចឹមសត្វដូចជាចិញ្ចឹមគោ ឬជ្រូក បើទិញដីមក ធ្វើដំណាំមិនសូវត្រូវទេ ដោយគេថា ជាតំបន់ ត្រជាក់ជាងបន្តិច ដាំដំណាំមិនកបទេ ម៉្យាងទៀត គេសម្គាល់ក្រុង“អូគ្យូប៊ី”គឺជាកន្លែងទិញនឹងលក់ សត្វសម្រាប់យកសាច់ដ៏ធំបង្អស់នៅសហរដ្ឋនេះ ផង។

លោក រីឆឺត លោក ថាច់ យីប សុបិន្ត មានដីចំការជាប់របងគ្នា
លោក រីឆឺត លោក ថាច់ យីប សុបិន្ត មានដីចំការជាប់របងគ្នា
សុបិន្ត ដើមមើលចំការរបស់ឪពុក
សុបិន្ត ដើមមើលចំការរបស់ឪពុក
ប៉ុណ្ណារ៉ូ រីករាយនិងជីវភាពចំការមិនចង់មកផ្ទះវិញទេ
ប៉ុណ្ណារ៉ូ រីករាយនិងជីវភាពចំការមិនចង់មកផ្ទះវិញទេ


ដូច្នេះ បើគេរកនៅខ្មែរនៅឥណ្ឌានថោន អ្នក រកស៊ីធំដូចជាគ្រួសារលោក សម ផេង មានដំណាំ លើដី៥០អេកឺឡើងទៅមិនមានច្រើនទេ គាត់ដាំ ត្របធំ ត្របវែង ដាំល្ពៅ ដាំផ្ទី9ហៅបេស៊ីល-ឥឡូវ ខូចខាតខ្លះដោយខ្យល់ព្យុះចុងក្រោយនេះប៉ះ (សុទ្ធតែដំណាំពេញនិយម, ចំណែកឯ អាដាំ វ៉ា ថៅកែររោងឡាននៅឡូវែល មានដី១០០អេគឺ មានដំណាំសុទ្ធតែឫស្សី ដូច្នេះមិនភ័យពីដំណាំខូចឬខ្យល់ព្យុះអ្វីទេ កាប់យកទំពាំងលក់ដោយមិន ចាំម្ចាស់ដីនៅទីនោះផង ។ ចំណែកខ្មែរអ្នករកស៊ីមាន ដី១០-២០អេគឺចុះក្រោមមានច្រើនគួរសម ហើយ ចំនួននេះចេះតែឡើង ដោយសារ “កាន់តែចាស់ មករស់នៅតំបន់ក្តៅកាន់តែត្រូវប៉ាន់” ហើយខ្លះ “ធ្វើការយូរហើយសន្សំលុយមិនសូវបានច្រើន ក៏ ចង់មករស់នៅវិនិយោគតំបន់កសិកម្មប្រើធនធាន ដែលអាចទប់ទល់បាន ប្រើចំណេះដែលខ្លួនឯង ចូលចិត្ត” – អ្នកទាំងនោះចូលចិត្តដាំចេក ដាំល្ហុង ស្រកានាគ ខ្ញី ខ្ទឹមស រំដេង ដំឡូង ល្ពៅ ស្តៅ ត្រប ពុទលំញង អំពៅ… គឺដំណាំនៃម្ហូបនៃទំនៀម ទម្លាប់ខ្មែរ នៅបន្តរស់រវើកជាមួយនឹងដង្ហើមប្រ ជាពលរដ្ឋដែលទោះជាបានចាកចេញពីប្រទេស ២០-៣០ឆ្នាំទៅហើយក្តី ក៏មិនបានបោះបង់ទម្លាប់ ចាស់ចោលបានឡើយ។ មែនហើយ! ឥណ្ឌានថោន សម្បូរដោយអ្នកមានរដយន្តដឹកទំនិញដើរបញ្ជា ទិញបន្លែបង្ការគ្រប់យ៉ាងរាប់ទាំងផ្លែឈើខ្មែរ មានត្របែក ពុតទ្រា កាទឹម ខ្នោរ… សម្រាប់“បោះ” ឱ្យផ្សារខ្មែរ ដែលនៅឆ្ងាយៗ តំបន់ធាតុអាកាស ត្រជាក់មាន“ធ្លាក់ព្រិល” ដែលនៅទីនោះគេអាច ដាំជី ស្លឹកគ្រៃ ខ្ទឹម… ខ្លួនឯងបាន គេមិនសូវ បញ្ជាទិញបន្លែទាំងនោះទេ។
សប្តាហ៍នៃចុងខែធ្នូនេះ យើងមានទម្លាប់ ធ្វើដំណើរចេញទៅសម្រាកកម្លាំងនៅតាមរមនីយ ដ្ឋាននានា នៅតំបន់ប្លែកៗ នាំចំហាយនៃវិស្សម កាលខ្លះៗ ជូនលោកអ្នកអាន ដើម្បីសម្រាក អារម្មណ៍ពីការប្រកបរមុខរបរចិញ្ចឹមជីវិតគ្មានឈប់ ជួនកាលធ្វើការពេញមួយថ្ងៃហើយ ពេញ មួយអាទិត្យទៀត គេហៅថា “ទ្វេនធីហ្វរសេវេន-២៤,៧”។ ពួកគាត់តែងយកកាសែតយើងមកអាន នៅពេលមានឱកាសទំនេរបន្តិចបន្តួចពីការងារ, ជារឿយៗ ពួកគាត់តែងនិយាយរំលឹកពីទំព័រនិពន្ធដំណើរចុងក្រោយរបស់កាសែត មកប្រាប់យើង វិញ នៅពេលយើងចូលទៅទីញទំនិញគាត់ម្តងៗ, លើកនេះយើងនិយាយពីដំណើតនៃទំនិញខ្លះរបស់គាត់ ដែលកំពុងដាក់លក់, យើងមានសេចក្តីរីក រាយជាពន់ពេក ដោយអត្ថបទខ្លះនោះនាំអនុស្សា វរីយផ្អែមល្ហែមដល់ជីវិតដ៏សែនរវល់របស់ពួក គាត់។
លើកនេះ យើងបានយកពេលពេញមូយសប្តាហ៍
តទៅទំព័រទី ១៦
ទៅរស់នៅលើដី២,៥អេគឺ ដែលឪពុកសូបិន បានសម្រេចចិត្តមករស់នៅទី“ឥណ្ឌានថោន”នេះ តែម្នាក់ឯង យើងជួយគិតជួយការងាររស់នៅជា របៀបអ្នកចំការស្រុកអាមេរីក។ ខាងក្រោមនេះ ជាកាងារមួយថ្ងៃៗរបស់លោក ថាច់ យីប ជាខ្មែរ កម្ពុជាក្រោមដែលបានតស៊ូ១អស់ចិត្ត នាស្រុក ក្រោម ឥឡូវអាយុ៦០ទៅហើយ នៅតែតស៊ូក្នុងជីវិតមិនទាន់ឈប់នៅឡើយ យ៉ាងរឹងប៉ឹង ពីព្រោះ គាត់បានត្រឡប់ទៅរស់នៅ ដូចជាអ្នកស្រុកក្រោម ជុំវិញគាត់ ក៏មានអ្នកចំការដូចគាត់ស្រឡាញ់រាប់ អានគ្នាជាបងប្អូនភូមិផងរបងជាមួយ ដូចកាលពី មុនដែរនោះ។
លោកយីប រស់នៅមាន“ត្រល័រ”ដែលជាបន្ទប់ សម្រាកមួយដែលសូបិនទិញថ្មីស្រឡាងឱ្យគាត់ពីរ ឆ្នាំមុន ដើម្បីឱ្យគាត់អាចមានការសម្រាកពីកាងារ បានគ្រាន់បើ – “ត្រេល័រ”នោះបានឆ្លងគ្រោះថ្នាក់ខ្យល់ព្យុះចុងក្រោយនេះបាន ដោយសារ“ចំណេះជាជនភៀសខ្លួនពីកុម្មុយនីស្ត”នោះឯង, គឺនៅពេល ដែលដឹងថា ខ្យល់ព្យុះនឹងមកដល់គាត់បានយក “ត្រេល័រ”នោះទៅដាក់នៅទីដែលមានដំណាំខ្ពស់ នៅជុំវិញ កុំឱ្យខ្យល់វាយលើខ្លាំងពេកតែមិនដាក់ ក្រោមដើមឈើធំទេ ខ្លាចវារលំលើ, នៅក្នុង “ត្រេល័រ” នោះ គាត់បានជញ្ជូនដុំថ្មនឹងកំណាត់ឈើធំៗដាក់ ឱ្យពេញឱ្យវាធ្ងន់ពីខាងក្នុងកុំឱ្យខ្យល់គួចយកទៅ បានដោយសារដំបូលវារាងកោងមូលខ្យល់គួច យកអ្វីៗនៅជុំវិញបានតែយក“ត្រេល័រ”គាត់មិនបាន ទេ ត្រេឡ័រក៏រួចពីគ្រោះថ្នាក់បាន ។ គាត់មាន រថយន្ត“ពីកិបត្រឹក-ភិចក-ផុ តរុចក”ចាស់វស្សា មួយ តែវាឧស្សហ៍ខូចណាស់ សូបិនក៏ឱ្យឡាន “វែន”មួយមកជំនួស កុំឱ្យគាំងដំណើរការរកស៊ី។
នាព្រឹកថ្ងៃទី១៨ធ្នូនេះ គេបានបញ្ជាទិញ ដើមចេក៣ប្រអប់១ប្រអប់មាន៨“ផោន” ទិញ ស្លឹកល្ហុង៣ប្រអប់១ប្រអប់មាន៧ផោន បានតម្លៃប្រមាណជា២០ដុល្លាក្នុងមួយប្រអប់នឹងត្រប២ ប្រអប់១ប្រអប់១០“ផោន” សូបិននឹង ប៉ុណ្ណារ៉ូ បាន ទៅជួយកិច្ចឪពុកនឹង“ក្រងផា-អរានដ ភា”របស់ ពួកគេយ៉ាងរីករាយ តាំងពីថ្ងៃត្រង់មកម៉្លេះ -ទាំង បីមុខតំនិញនេះ គេយកទៅបោះនៅ “ញូយ៉ក” សុទ្ធតែគេយកទៅធ្វើម្ហូប ។ គួរឱ្យឆ្ងល់ដែរ ពួក យើងដែលទៅពីក្រុងមិនដែលឃើញគេធ្វើម្ហូបនឹង ដើមចេកឬស្លឹកល្ហុងទេ តែលោក យីប បានប្រាប់ថា ជងជាតិ“ឡាវ”គេហូបដើមចេកជាម្ហូបជាបន្លែ រីឯ ស្លឹកល្ហុងគឺជាបន្លែរបស់ជនជាតិឥណ្ឌា ចំណែកឯត្រប់ មូល គឺជាបន្លែសម្រាប់សាសន៍ទាំង៣ មានខ្មែរ-ឡាវ នឹងឥណ្ឌា ។ ការបេះត្រប់លើកនេះ ធ្វើមិន ទាន់ទេ ពីព្រោះត្រូវការពេល៣ម៉ោង មិនទាន់ផ្តើម បេះផងយប់មកដល់ទៅហើយ។ អ្នកបញ្ជាទិញ គេមកយកទំនិញគេនៅពេលទៀបភ្លឺ រួចចេញ ដំណើរទៅ“ញូយ៉ក”តែម្តងលោក យីប ក៏បានទទួល
តទៅទំព័រទី ២០
កំរ៉ៃប្រមាណជា១០០ដុល្លារពីភ្ញៀវថ្ងៃ នេះ។
អ្នកទិញម្នាក់នេះ គេបញ្ជាទិញ១អាទិត្យម្តង នៅសល់ពេលពីនេះ លោកយីបមើលថែរចំការ ស្រោចស្រង់ដំណាំជាច្រើនដែលដួលរលំដោយខ្យល់ ព្យុះ បណ្តុះកូនដំណាំផ្សេងៗទៀត ដែលគេចូល ចិត្តទិញ ឆាយដីដែលដុះស្មៅពេញពង្រីកដំណាំល្ហុង ដែលចេះតែខ្ពស់ ពីកន្លែងបណ្តុះទៅដីដំណាំវិញ ហើយអ្នកទិញ គេមករកផ្លែផង-ស្លឹកផងនឹងទិញ ផ្កា យកទៅធ្វើអន្លក់ផង។ កូនឈើតូចៗមិនធន់ នឹងអាកាសធាតុត្រជាក់ទេ បណ្តុះកូនឈើជាកាងារ ចាំបាច់សម្រាប់មុខរបរ ដោយសម្បូរអ្នកមកទិញ ដែរ ដូច្នេះក្រៅពីពង្រីកដីដំណាំ ក៏ត្រូវបណ្តុះកូន ឈើថែមទៀតដែរ ដូច្នេះហើយសូបិនត្រូវជួយ ឪពុក វិនិយោគលើគម្រោងកាប់ស្មៅពង្រីកដី នឹង តម្លើងរោងបណ្តុះដំណាំបន្ថែមទៀតដើម្បីទប់ទល់ធាតុអាកាសដែលចុះទាបជាង៥០អង្សា ដោយ ជូនឪពុកទៅទិញម៉ាស៊ីនកាត់ស្មៅមួយនឹងទិញដែក មកធ្វើរោងបណ្តុះមួយទាំងអស់ក្នុងតម្លៃ៨០០ថ្មី ទៀត។ លោក យីប នៅចងចាំចំណេះនឹងទម្លាប់ កសិកម្មគ្រួសារ ពីស្រុកក្រោមច្រើនមែន តែមក ដល់“ឥណ្ឌានថោន”គាត់ត្រូវមើល“អាំងទែណែត”បន្ថែម ឬក៏ទៅសួរក្រសួងកសិកម្មឯ“អូកីយ៉ូប៊ី” ដែលគេរីករាយនឹងជួយកសិករឱ្យប្រកបមុខរបរកសិកម្មបានប្រសើរ – តែកសិករតូចៗខ្មែរមិនសូវចូលចិត្តសួរនាំអាមេរីកាំងអីទេ សាកចំណេះខ្លួន ឯងឱ្យទាល់ចំណេះទើបដាច់ចិត្តសួរ។
មានអ្វីគ្រប់យ៉ាង សម្រាប់ឱ្យឪពុកត្រៀម គម្រោងបោះដំណើរទៅមុខមួយជំហ៊ានទៀតរួច ហើយ យើងនៅសល់ពេល៣ថ្ងៃទៀតសម្រាប់ ជួយការងារចំការ តែគ្មានការងារសំខាន់សម្រាប់ធ្វើសោះក៏សម្រេចចិត្តនាំគ្នាទៅស្ទូចត្រីវិញម្តង ទំនងជាបានរីករាយជាង។
(ជួបគ្នាលេខក្រោយទៀត)

ព័ត៌មានទាក់ទង