ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
វ៉ាស៊ីនតោន – រហូតមកដល់ពេលនេះ មាន រយៈពេលពីរថ្ងៃហើយគឹមមកត្រឹមថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៨នេះ ដែលរដ្ឋាភិបាលអាមេរិក ត្រូវបានបិទទ្វារដោយសារសមាជិកសភាខាង គណបក្សសាធារណរដ្ឋ និងសមាជិកសភាខាង គណបក្សប្រជាធិបតេយ្យមិនបានព្រមព្រៀងគ្នា លើគម្រោងច្បាប់ថវិកាថ្មីឆ្នាំ២០១៨ ដើម្បីឱ្យរដ្ឋា ភិបាលដំណើរការទៀត ស្រមពេលដែលច្បាប់ ថវិកាចាស់ឆ្នាំ២០១៧ បានអស់សុពលភាពនៅ ថ្ងៃទី៩ ខែមករានេះ។
គន្លឹះសំខាន់នៃការជាប់គាំងនេះ គឺភាពមិនចុះសម្រុងគ្នាតិចតួចលើកម្រិតនៃការចំណាយពាក់ ព័ន្ធការការពារជាតិ និងការកែប្រែច្បាប់អន្តោ ប្រវេសន៍ ដែលសំដៅកម្មវិធី ឌៅជៅ សម័យ លោក អូបាម៉ា ដែលការពារជនគ្មានក្រដាសស្នាមដែលចូលមកក្នុងសហរដ្ឋអាមេរិកតាំងពីពួកគេនៅជាកុមារ។
ដោយសារតែគម្រោងច្បាប់ថវិការឆ្នាំ ២០០៨ មិនត្រូវបានអនុម័តនោះ ខាងក្រោមនេះគឺអ្វីដែល នឹងកើតមានៈ
តើកងទ័ពនឹងទទួលបានប្រាក់ខែឬទេ?
យោធា ជាទូទៅទទួលបាក្រ់ខែនៅថ្ងៃទី ១ និងទី ១៥ ជារៀងរាល់ខែ។ ដូច្នេះកងទ័ពទើបតែ ទទួលបានប្រាក់ខែ ហើយពួកគេនឹងមិនត្រូវទទួល ប្រាក់ខែបន្ទាប់ទៀប រហូតដល់ថ្ងៃទី១ ខែកុម្ភៈ។ នោះមានន័យថា មន្ត្រីយោធានឹងមិនទទួលរងនូវផលប៉ះពាល់ចំពោះប្រាក់ខែរបស់ពួកគេ លុះត្រាតែ ការបិទទ្វារបស់រដ្ឋាភិបាលបានបន្តរហូតដល់ ចុងខែ ឬក៏យូរជាងនេះ។
តើពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមដែរឬទេ?
ពលរដ្ឋនៅតែទទួលបានផលប្រយោជន៍សន្តិសុខសង្គម ដោយសារកម្មវិធីសន្តិសុខសង្គម គឺជាកម្មវិធីចាំបាច់មួយដែលនឹងនៅតែបន្ត បើទោះបីជាសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ខកខាន់ ក្នុងការអនុម័តគម្រោងច្បាប់ថវិការសម្រាប់ចំណាយ ក្នុងរដ្ឋាភិបាលក៏ដោយ។
តើសមាជិកសភា នឹងបិទការិយាល័យដែរ រឺទេ?
ការរិយាល័យរបស់សមាជិកសភាអាចនឹង បិទទ្វារ។ កាលពីមុនសមាជិកសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាម្នាក់ៗ ធ្លាប់មានប្រតិកម្មខុសគ្នា ដោយ មានខ្លះបិទការិយាល័យតំបន់របស់ខ្លួន ហើយខ្លះ ទៀតនូវបើកទ្វារធ្វើការងារជាកម្មតា។ ក្នុងអឡុង ពេលគាប់គាំងមុនៗ សមាជិកសភាត្រូវបានណែនាំ មិនចាំបាច់ប្រើជំនួយដែលពួកគេត្រូវការដើម្បី សរសេរច្បាប់, មិនចាំបាច់ជួយសមជិកសភាបោះ ឆ្នោត ឬទាក់ទងជាមួយសមាជិកសភារបស់ពួក គេទៀតនោះទេ។ ករណីនេះ ធ្វើឱ្យសមាជិកសភាមានសេរីភាពតិចតួចក្នុងការធ្វើអ្វីដែលពួកគេចង់ធ្វើ។
តើមានអ្វីកើតឡើងចំពោះតុលាការ?
មានករណីជាច្រើន តុលាការអាចផ្លាស់ប្តូរ នូវខ្ទង់ចំណាយរបស់ខ្លួន ដើម្បីរក្សាប្រតិបត្តិការ សំខាន់ៗក្នុងអំឡុងពេលនៅការជាប់គាំងមុនៗ បើទោះបីជាការងារមួយចំនួន ដូចជាករណីដោះ ស្រាយរដ្ឋប្បវេណី និងការថែទាំអាគារជាដើម ត្រូវបានប៉ះពាល់។
តើការធ្វើដំណើរនឹងត្រូវរងប៉ះពាល់ដែរឬ ទេ?
ការធ្វើដំណើរប្រហែលជាមិនទទួលរងផលប៉ះពាល់នោះទេ។ អាកាសយានដ្ឋាននឹងនៅតែបើក ដំណើរការ ហើយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវ អាកាសនិងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូននឹងនៅតែមានការងារធ្វើ។ ទោះជាយ៉ាងណាក៏ដោយ អាចនឹងមានការពន្យារពេលមួយចំនួនដោយ សារតែនិយោជិក “មិនសំខាន់” ត្រូវបានបញ្ឈប់ ជាបណ្តោះអាសន្ន។
តទៅទំព័រទី ០៥
តើការទិញផ្ទះ មានផលប៉ះពាល់ដែររឺទេ?
ប្រសិនបើលោកអ្នកកំពុងទិញផ្ទះ លោកអ្នក អាចប្រឈមនឹងការពន្យារពេលក្នុងការបិទសំណុំ រឿងទិញផ្ទះ។ រដ្ឋបាលលំនៅដ្ឋានសហព័ន្ធនឹងផ្អាក ការអនុម័តប្រាក់កម្ចីថ្មីប្រសិនបើការបិទរដ្ឋាភិបាល នៅតែបន្ត។ ទីផ្នែកងារអចលនទ្រព្យសហព័ន្ធ 9ធរេដរោល ៀះសុេនិង ដៅមិនិសតរាតិនៀប នឹងការផ្អាកការយល់ព្រមលើកិច្ចព្រមព្រៀងអោយ ខ្ជីប្រាក់ថ្មី ប្រសិនបើរដ្ឋាភិបាលនៅតែបន្តជាប់ គាំង។ អ្នកទិញផ្ទះអាចនឹងប្រឈមនឹងការពន្យា ពេលផ្សេងទៀត ដោយសារអ្នកឱ្យប្រាក់កម្ចី តែងតែត្រូវការការបញ្ជក់ផ្ទៀងផ្ទាត់ពីអាជ្ញាធរពន្ឋដារអាមេរិក 9នីតរេនាល វ្រេន៉េេ រ្សេវិចបេ ទៅលើព័ត៌មាននឌការធ្វើពន្ធរបស់អ្នកទិញ មុននឹង យល់ព្រមចំពោះកិច្ចព្រមព្រៀងអោយខ្ជីប្រាក់។
តើការរិយាល័យលិខិតឆ្លងដែននូវតែបើក ដំណើរការដែររឺទេ?
សម្រាប់សេវាលិខិតឆ្លងដែនរបស់ក្រសួងការ បរទេសអាមេរិក នៅតែបើកដំណើរការជាធម្មតា ដោយសារការិយាល័យនេះដំណើរដោយសាការយក់កំរៃសេវាពីអ្នកធ្វើ មានន័យថា ការិយាល័នេះ មិនពឹងផ្អែកទាំងស្រុងលើសភាក្នុងការអនុម័តថវិការ ដើម្បីចំណាយនោះទេ ហើយការិយាល័នេះអាច បន្តចេញលិខិតឆ្លងដែនយ៉ាងហោចណាស់មួយ រយៈពេលខ្លី។ ប៉ុន្តែប្រសិនបើការជាប់គាំងនេះចេះ តែបន្ត ការដាក់ពាក្យសុំរបស់លោកអ្នកអាចត្រូវបានពន្យារពេល។
តើការគាប់គាំងនេះប៉ះពាល់ដល់ការបង្វិលសងប្រាក់ពន្ធដែររឺទេ?
ប្រសិនបើអ្នកមានគម្រោងធ្វើពន្ធ,អ្នកក៏ អាចត្រូវបានរងផលប៉ះពាល់ដោយការបិទរបស់អាជ្ញាធរពន្ឋដារអាមេរិក។ រដូវកាលនៃការធ្វើពន្ធ ទើបតែបានបើកក្នុងពេលតែពីរបីថ្ងៃនេះ តែនិយោជក និងអ្នកបង់ពន្ធជាច្រើន នៅតែព្យាយាម ស្វែងយល់ពីការផ្លាស់ប្តូរដែលរដ្ឋសភាបានធ្វើចំពោះ ក្រមពន្ធកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ បើលោក អ្នកមានចំងល់ទាក់ទងនឹងការធ្វើពន្ធលោកអ្នក មិនអាចទទួលចំលើយពីអាជ្ញាធរពន្ឋដារអាមេរិក បាននោះទេ ដោយសារខ្សែរទូរស័ព្ទជំនួយអាចនឹង ត្រូវបានបិទ។
រហូតមកដល់ពេលនេះ ព្រឹទ្ធសភាបានបំបែក ភាពជាប់គាំងថវិការបស់ខ្លួនកាលពីថ្ងៃច័ន្ទ ទី២២ ខណៈពេលដែលគណបក្សប្រជាធិបតេយ្យបានចូលរួមគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោត ដើម្បីបញ្ចប់ការជជែកវែកញែកលើគម្រោងថវិការ សម្រាប់ការចំណាយរយៈពេលខ្លីដែលជាឱកាស សម្រាប់រដ្ឋាពិបាលបើកដំណើរការឡើងវិញ និង ផ្តល់មូលនិធិរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ។ ដូច្នេះ ប្រសិនបើការចចារវាងគណបក្សទាំងពីរមិនអាចដោះស្រាយបញ្ហាមុនថ្ងៃទី៨ ខែកុម្ភះនោះទេ រដ្ឋា ភិបាលនឹងជាប់គាំង រឺបិទទ្វារម្តងទៀងជាមិន ខាន។
ព័ត៌មានទាក់ទង