កន្លែងដាក់លក់កសិផលកសិកម្មជាទីចាប់អារម្មណ៏សម្រាប់ដើរ កំសាន្តរបស់ពលរដ្ឋឡូវែលនៅចុងសប្តាហ៍នៅរដូវត្រជាក់ ឡូវ៉ែល ដោយ ខ្មែរផុស USA ចេញផ្សាយ August 13, 2024 98 ដោយ សុខារ័ត្ន កូយ ឡូវ៉ែល-ឡូវ៉ែល គឺជាក្រុងដែលមានទីតាំងទាក់ទាញ់ទេសចរណ៏ជាច្រើនកន្លែង ដូចជាសារ មន្ទីរ ប្រវត្តិសាស្ត្រ, សួនឧទ្យាន, ភោជនីយដ្ឋាន, ហាងកាហ្វេ, បារ, សណ្ឋាគារ, និងការធ្វើដំណើរ តាមរថភ្លើងសម្រាប់ភ្ងៀវទេសចរណ៏ទាំងក្នុងស្រុក និងខាងក្រៅ។ ជាងនេះទៅទៀង ក៏មានផ្សារ ទំនើបជាច្រើនកន្លែងផងដែរដែលទាក់ទាញ់ពលរដ្ឋ ក្នុងដើម្បីទិញទំនិញផ្សេងៗ និងទទួលទានអាហារ។ ក្រៅពីកន្លែងទាំងអស់នេះ ក៏មានទីកន្លែងគួរឱ្យចាប់អារម្មណ៍មួយទៀតដែលមានឈ្មោះថា ផ្សារ កសិករ 9ទហេ ធារម រាំកតេប សម្រាប់ដើរកំសាន្ត ជាពិសេសនៅរដូវត្រជាក់ ដោយចាប់បើកដំណើរការចាប់ពីម៉ោង ១១ៈ០០ ព្រឹក រហូតដល់ម៉ោង ៣ៈ០០ រសៀល រៀងរាល់ថ្ងៃអាទិត្យ។ ផ្សារកសិករនេះ គឺស្ថិតនៅក្នុងអាគារ មេល ណាំប័រ ៥ 9លិំល ណៀ។ ៥ប ជាន់ទី ៤ នៅផ្លូវ ២៥០ ជាកស៊ុន ស៊្រីត 9ច្ញាកសៀន ត្សរេតេប ត្រូវបានគេរៀប ចំយ៉ាងស្រស់ស្អាតដោយមានដាក់លក់បន្លែ និង ផ្លែឈើស្រស្ប់សាច់, ពងមាន់, ដំណាប់, ទឹកឃ្មុំ, នំប័ង, និងផលិតផលសិប្បកម្មដទៃទៀត ដែល ដាក់លក់ដោយអ្នកដាំ និងអ្នកផលិតនៅឡូវែល។ ជាមួយគ្នានោះដែរ នៅទីតាំងខាងលើ ក៏មាន ហាងលក់ការហ្វេ, ភេស្ជៈ និងការបង្គំដន្ត្រីផ្ទាល់ ដោយមានការរៀបចំភ្លើងពណ៌ដើម្បីទាក់ទាញ អ្នកចូលមកទិញទំនិញ។ ក្រៅពីម្ហូបអារហារនិង ភេសជ្ជៈនៅទីតាំងលើមានហាងលក់សំលៀកបំពាក់, របស់របរអនុស្សាវរីយ៍ជាច្រើនប្រភេទ និងកន្លែង ក្មេងលេងផងដែរ។ យើងសង្កេតឃើញថា មានមនុស្សជាច្រើន កោះករទាំងបុរស, ស្ត្រី, យុវជន និងកុមារបាននាំ គ្នាទៅកាន់ន្លែងលក់ខាងលើ ដោយបានដើរពីកន្លែង មួយទៅកន្លែងមួយដើម្បីរកមើលនូវទំនិញដែល ត្រូវទិញ ហើយអ្នកមួយចំនួនទៀតបានទៅដើរ កំសាន្ត និងទិញភេសជ្ជៈសិសារហើយអង្គុយស្តាប់ការបង្គំតន្ត្រីផ្ទាល់យ៉ាងសប្បាយរីករាយ។ អ្នកមួយចំនួនទៀតបានចូលទៅកាន់ហាង អាហារដើម្បើកុម៉ងទិញម្ហូប ព្រមទាំងការរហ្វេរ និងភេសជ្ជៈសម្រាប់ទទួលទានជាមួយមិត្តភក្ក្រ ហើយនិយាយគ្នាលេងនិងពិភាក្សាការងារផង ដែរ។ ចំណែកឯក្មេងៗវិញ បាននាំគ្នាទៅកាន់កន្លែង ដែលមានល្បែងហ្គេម និងលក់នូវពោតលីង។ លោក ដាញ៉េល ដែលជាមកកំសាន្តនៅផ្សារកសិករដើម្បីរកទិញទំនិញនៅផ្សារនេះ បាននិយាយ ឱ្យខ្មែរផុសដឹងថា “ខ្ញុំមកទៅនេះជាលោកទីមួយ តាមការណែនាំពីមិត្តភក្ភ្ររបស់ខ្ញុំ ហើយខ្ញុំមិននឹក ស្មានស្មានថា នៅជានទី៤ នៃអាគារនេះ មានការ រៀបចំដាក់លក់ទំនិញ និងតន្ត្រីបែបនោះទេ វាគួរ ឱ្យចាប់អារម្មណ៍ណាស់ព្រោះវាផ្លែក”។ ផ្សារកសិកម្មដែលបានរៀបចំនៅអាគារ មេល ណាំប័រ ៥ 9លិំល ណៀ។ ៥ប ជាន់ទី ៤ ខាងលើ គឺជាជំរើសថ្មីមួយផ្សេងទៀតសម្រាប់ដើរកំសាន្ត នៅរដូវត្រជាក់មិនត្រឹមតែពលរដ្ឋឡូវែលអាច មកកំសាន្តជាមួយមិត្តភក្ភ្រ និងក្រុមគ្រួសារយ៉ាងរីករាយប៉ុណ្ណោះទេ ពលរដ្ឋមកពីតំបន់ផ្សេងទៀតក៏អាចមកទិញទំនិញ និងកំសាន្តផងដែរដើម្បីទទួល យកនូវបទពិសោធន៍ថ្មីនេះ ព្រោះនៅទីតាំងផ្សារ តទៅទំព័រទី ១៩ កសិកម្មនេះ មានការដាក់លក់ទំនិញស្រស់ៗ ដើម្បីសុខភាព និងអាហារដែលធ្វើដោយកសិករ ឡូវ៉ែល ព្រមទាំងមានលក់ភេសជ្ជៈ, សំលៀក បំពាក់, របស់អនុស្សាវរីយ៍, ហាងអារហារ និង ការបង្គំដន្ត្រីដើម្បីកំដេរផងដែរ។ បើយើងមើលពីខាងក្រៅអាគារមានលក្ខណៈ ស្ងប់ស្ងាត់ តែនៅពេលដែលយើងធ្វើដំណើរទៅកាន់ ជាន់ទី៤ នៅអគារ មេល ណាំប័រ ៥ យើងឃើញ មានមនុស្សជាច្រើន និងឮសំលេងនៃការតន្ត្រីនៅទីតាំងខាងលើសម្រាប់អតិថិជនដែលមករកទិញទំនិញ និងដើរកំសាន្ត។ គួរបញ្ជាក់ថា ផ្សារកសិករនេះ ត្រូវបាន បង្កើតឡើយដោយអង្គការ លិំល ណៀ។ ៥ និង លិំល ជិតយ អរៀសឹ ដោយមានការជួយឧបត្ថម្ភពីអង្គការ ក្រៅរដ្ឋាពិបាល, មូលនិធិសប្បុរសជន និងក្រសួង សិកម្មក្នុងគោលបំណងដើម្បីលើកកំពស់ទីក្រុងឡូវែល តាមរយៈការនាំយកនូវម្ហូបអាហារស្រស់ៗក្នុងស្រុក ទៅកាន់ពលរដ្ឋឡូវ៉ែលឱ្យទទួលបាននូវ បទពិសោធន៍ក្នុងការទទួលទានអាហារដែលមាន សុខភាពនៅក្នុងរដូវត្រជាក់៕ 98 Share