ចៅក្រមអាមេរិករារាំងការនិរទេសពលរដ្ឋកម្ពុជា ឡូវ៉ែល ដោយ ខ្មែរផុស USA ចេញផ្សាយ February 5, 2018 38 ប្រែសម្រួលដោយខ្មែរផុស ស.រ.អា ញ៉ូយក-ចៅក្រមសហព័ន្ធបាននិយាយ កាល ពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកប្រធានា ធិបតី ឌូលណាល់ ត្រាំ មិនអាចបញ្ជូនជនជាតិខ្មែរ ចំនួន៩២នាក់ ពីសហរដ្ឋអាមេរិកភ្លាមៗបាននោះ ទេ ដោយមិនបានផ្តល់ឱកាសឱ្យពួកគេក្នុងការធ្វើការតវ៉ារឿងក្តីនៅតុលាការនោះ។ អាជ្ញាធរអន្តោប្រវេសន៍អាមេរិក បានធ្វើការ វាយឆ្មក់កាលពីខែតុលាឆ្នាំមុន ហើយបានចាប់ខ្លួនជនជាតិខ្មែរប្រហែល១០០នាក់ដែលភាគច្រើននៃជនជាតិខ្មែរទាំងនោះ គឺបានរត់គេចពីរបបខ្មែរ ក្រហមនៅក្នុងទសវត្សឆ្នាំ១៩៧០ ។ បន្ទាប់ពីមកដល់សហរដ្ឋអាមេរិកពលរដ្ឋ កម្ពុជាមួយចំនួនបានប្រព្រឹត្តបទល្មើស និងត្រូវបាន គេផ្តន្ទាទោសពីបទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន ហើយត្រូវបានអាជ្ញាធរអាមេរិកដាក់ក្រោមបទ បញ្ជានៃការធ្វើនិរទេសចេញពីអាមេរិកទៅកាន់ ប្រទេសកំណើតជាច្រើនឆ្នាំមកហើយ។ ទោះយ៉ាង ណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានបដិសេធមិន ទទួលយកចំពោះការធ្វើមាតុភូមិនិវត្តរបស់ពលរដ្ឋ ខ្មែរទាំងនោះ ដូច្នេះពួកគេត្រូវបានដោះលែងពីការ ចាប់ឃុំឃាំងដើម្បីធ្វើអន្តោប្រវេសន៍ ហើយពលរដ្ឋ ខ្មែរជាច្រើនត្រូវបានត្រឡបទៅការងារនៅកន្លែងដ៏ដែររបស់ពួកគេ រហូតដល់ពួកគេត្រូវបានចាប់ ខ្លួនឡើងវិញកាលពីឆ្នាំមុន។ បើតាមការលើកឡើងរបស់មន្ត្រីរដ្ឋបាលជាន់ ខ្ពស់មួយរូបដល់សារព័ត៌មានក្នុងស្រុកថា នៅក្នុង ការចរចាកំពុងតែដំណើរការទៅលើការកំណែ ទម្រង់ច្បាប់អន្តោប្រវេសន៍ រដ្ឋបាលលោកប្រធានា ធិតេយ្យ ឌូលណាល់ ត្រាំ កំពុងតែស្វែងរកវិធាន ការដ៏រឹងមាំ ដើម្បីប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលត្រូវបានគេបញ្ជាឱ្យនិរទេស ប៉ុន្តែប្រទេស កំណើតរបស់ពួកគេបានបដិសេធមិនព្រមទទួល យកពួកគេនោះទេ។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍លោកចៅក្រម ខូមាក ខានី នៅតុលាការ សិនតា អានា នៃរដ្ឋកាលីហ្វ័រនីញ៉ា បានសម្រេចថា ជនជាតិ ខ្មែរចំនួន៩២នាក់ដែលកំពុងជាប់ឃុំឃាំងអាចមានលទ្ធភាពក្នុងការចោទសួរអំពីសុពលភាពនៃការផ្តន្ទាទោស និងបញ្ហានៃបទបញ្ជារនៃការ និរទេស។ លោកចៅក្រម ខានី ឱ្យដឹថា “វាជាការមិនច្បាស់លាស់សម្រាប់រដ្ឋាភិបាលក្នុងការអះអាងថា ក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ អ្នកដើម បណ្តឹងត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើការងារនៅខាងក្រៅតែស្ថិតនៅក្រោមការខ្លមមើលរបស់អជ្ញាធរ ហើយពួកគេមិនគួរបង្កើតនូវការរំពឹងទុក ណាមួយដែលថា ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងប្រទេសនោះទេ” ។ បើតាមការដកស្រង់សំដីរបស់លោក លី ងីលេន ដែលជាអនុប្រធាននៃគម្រោងសិទ្ធិជន អន្តោប្រវេសន៍សហជីពស៊ីវិលអាមេរិកាំងដែល តំណាងឱ្យពលរដ្ឋកម្ពុជាឱ្យដឹងថាចៅក្រម៣ផ្សេង ទៀតរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេច ស្រដៀងគ្នានេះដែលបញ្ឈប់រដ្ឋាភិបាលអាមេរិកមិនឱ្យធ្វើនិរទេសយ៉ាងឆាប់រហ័សនូវជនភាសខ្លួនដែលបានរស់នៅក្នុងប្រទេសនេះយូរមកហើយនោះ ទេ ហើយសេចក្តីសម្រេចទាំងនោះ ក៏ពាក់ព័ន្ធនឹងពលរដ្ឋប្រទេសផ្សេងទៀតផងដែរ ដូចជាជនជាតិ អ៊ីរ៉ាក់, ឥណ្ឌូនេស៊ី និងសូម៉ាលីជាដើម។ លោក ងីលេន បានថ្លែងថាៈ “ក្នុងករណី នីមួយៗតុលាការបានច្រានចោលការអះអាង របស់រដ្ឋាភិបាលដែលថា វាចាំបាច់ត្រូវដកពលរដ្ឋ ដែលរស់នៅរយៈពេលវែងទាំងនេះ ដោយមិនចាំ បាច់ផ្តល់ឱ្យពួកគេនូវនីតិវិធីត្រឹមត្រូវតាមច្បាប់នោះ ទេ”។ 38 Share