Top Mobile Banner

រូបភាពផ្កាយរណបបង្ហាញថា មានការកាប់បំផ្លាញព្រៃជាថ្មីនៅដែនជម្រកសត្វព្រៃ

រូបភាពផ្កាយរណបថ្មីស្តីពីតំបន់ភាគកណ្តាលនៃប្រទេសកម្ពុជាបង្ហាញឱ្យឃើញអំពីការបន្តកាប់ បំផ្លាញព្រៃឈើល្អៗរាប់ម៉ឺនហិកតានៅក្នុងតំបន់ការ ពារមួយក្នុងចំណោមតំបន់ការពារផ្សេងៗទៀត ប្រាំឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសចាត់វិធាន ការបង្ក្រាបទ្រង់ទ្រាយធំលើការកាប់បំផ្លាញព្រៃ ឈើបែបនេះដែលអនុវត្តដោយក្រុមហ៊ុនចម្ការ កៅស៊ូនានា។

រូបភាពបញ្ចោញតាមអ៊ីនធឺណិតដោយទីភ្នាក់ ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកកាល ពីខែមីនា ជាផ្នែកនៃរូបភាពផ្កាយរណបដែលកំពុង បន្តផ្តិតយករូបភាពជាបន្តបន្ទាប់ជុំវិញពិភពលោកនោះ បានចាប់យករូបភាពនៃដែនជម្រកសត្វព្រៃបឹងពែ ដែលមានទំហំ២៤៣.០០០ហិកតាពីរដង ម្តងនៅក្នុងឆ្នាំ១៩៩៩ និងម្តងទៀតនៅខែកុម្ភៈក្នុង ឆ្នាំនេះ។
រូបភាពនេះបង្ហាញថា ជាង១ភាគ៣នៃព្រៃដ៏ខៀវស្រងាត់នៅក្នុងដែនជម្រកសត្វព្រៃនេះត្រូវ បានជំនួសដោយចម្ការកៅស៊ូក្នុងពេលបច្ចុប្បន្ន ឬក៏ត្រូវបានកាប់រានត្រៀមសម្រាប់កសិពាណិជ្ជ កម្ម។
ការកាប់បំផ្លាញភាគច្រើនកើតឡើង មុន ពេលរដ្ឋាភិបាលផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី និងបានចេញបទបញ្ជាឱ្យពិនិត្យឡើងវិញលើដីសម្បទានដែលមានស្រាប់ដើម្បីពិនិត្យមើលថា តើ មានការរំលោភបំពានកិច្ចសន្យាដែរឬអត់កាលពីឆ្នាំ២០១២។ ដីរដ្ឋក្នុងទំហំដ៏ធំត្រូវបានជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីដាំដំណាំសម្រាប់លក់យកប្រាក់។
ប៉ុន្តែ ការកាប់រានព្រៃនៅតែបន្តដោយរំលោភ បំពានលើច្បាប់របស់កម្ពុជា។
រូបភាពផ្កាយរណបដែលថតបានកាលពីខែ កុម្ភៈបង្ហាញថា ដីព្រៃរាប់ម៉ឺនហិកតាត្រូវបានកាប់ រានតាំងពីខែមករាឆ្នាំ២០១៦មក។ ទិន្នន័យស្តីពី ការកាប់បំផ្លាញព្រៃឈើក្នុងពិភពលោកដែល ប្រមូលរហូតដល់ចុងឆ្នាំ២០១៥ដោយ អលៀបាល ធៀរសេត ឺតាចហ ជាប្រព័ន្ធឃ្លាំមើលព្រៃឈើតាមអ៊ីនធឺណិតដែលក៏ប្រើផ្កាយរណបរបស់សហរដ្ឋ អាមេរិកដែរនោះ បង្ហាញថា តំបន់ដដែលនេះមាន ព្រៃឈើនៅល្អភាគច្រើន។
ការកាប់បំផ្លាញព្រៃឈើនាពេលថ្មីៗនេះ កើត ឡើងនៅលើដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែង នៅជាប់នោះ។ ដីសម្បទានសេដ្ឋកិច្ចទាំងពីរកន្លែង នេះ គឺជារបស់អ្នកជំនួញម្នាក់ឈ្មោះ អាន ម៉ាឌី ដែលជាម្ចាស់ក្រុមហ៊ុន ជៅឌី និងក្រុមហ៊ុន នៅ ដាំយ អរៀផុ ដែលដាក់ឈ្មោះតាមអ្នកជំនួញរូប នេះ។
យោងតាមច្បាប់ក្រុមហ៊ុនតម្រូវឱ្យសុំការ យល់ព្រមពីអ្នកភូមិមូលដ្ឋានមុនពេលចាប់ផ្តើម គម្រោងរបស់ខ្លួន និងតម្រូវឱ្យធ្វើការវាយតម្លៃ អំពីផលប៉ះពាល់សង្គមនិងបរិស្ថានដើម្បីធានា ថា ពួកគេចៀសវាងឬមិនសូវធ្វើឱ្យមានផលប៉ះ ពាល់ធ្ងន់ធ្ងរ។ ជាក់ស្តែងការអនុវត្តកម្រកើតមានណាស់ហើយរដ្ឋាភិបាលភាគច្រើនធ្វើព្រងើយ កន្តើយចំពោះការអំពាវនាវពីអង្គការបរិស្ថាន និង អង្គការសិទ្ធិមនុស្សឱ្យប្រាប់ក្រុមហ៊ុនឱ្យឈប់កាប់រានព្រៃតទៅមុខទៀតរហូតទាល់តែពួកគេធ្វើ តាមនីតិវិធីត្រឹមត្រូវ។
តាមការសន្និដ្ឋានរដ្ឋាភិបាលអាចជួលបាន តែដីព្រៃណាដែលនៅក្នុងផ្នែកនៃតំបន់ការពារកំណត់ សម្រាប់ការអភិវិឌ្ឍប្រកបដោយនិរន្តរភាព និង ក្នុងលក្ខខណ្ឌដែលដីព្រៃនោះបានសឹករេចរឹលរួច ហើយប៉ុណ្ណោះ។ ប៉ុន្តែដែនជម្រកសត្វព្រៃបឹងពែ នៅមិនទាន់កំណត់តំបន់នៅឡើយទេ ហើយរដ្ឋាភិ បាលក៏មិនបានបង្ហាញភ័ស្តុតាងណាមួយថា ដីព្រៃ នោះសឹករេចរឹលរួចហើយដែរ ពេលជួលទៅឱ្យ ក្រុមហ៊ុន។ អ្នកភូមិមូលដ្ឋាន និងអង្គការមិនមែន រដ្ឋាភិបាលលើកឡើងថា ព្រៃនៅក្នុងដែនជម្រកសត្វព្រៃបឹងពែមានការដុះលូតលាស់ល្អ ប៉ុន្តែបានហិនហោចពេលក្រុមហ៊ុនចម្ការកៅស៊ូមកដល់។
លោក ហួន ជាណូ ប្រធានសហគមន៍បឹង ទន្លេម្រេចក្នុងស្រុករវៀងដែលស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃនេះបានលើកឡើងថា ក្រុមហ៊ុន ចម្ការកៅស៊ូរបស់លោក អាន ម៉ាឌី បានចាប់ផ្តើមកាប់រានព្រៃនេះក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦។ លោកបាននិយាយថា “ក្រុម ហ៊ុននេះ និងអាជ្ញាធរមិនដែលពិគ្រោះយោបល់ ជាមួយយើងអំពីដីសម្បទានសេដ្ឋកិច្ចទេ។ ពួកគេមកកាប់រានដី ហើយទន្ទ្រានយកដីសហគមនរបស់ យើង។
លោកបានបន្ថែមថា “កាលពីមុនព្រៃទាំង អស់នៅទីនេះខៀវស្រងាត់ល្អណាស់។ លោកបាន បន្ថែមទៀតថា “ឥឡូវហិនហោចអស់ហើយ។ ឥឡូវនេះវាគឺជាទីវាលដ៏ធំដែលគ្មានដើមឈើ។វាវាលអស់ហើយក្នុងពេលនេះ។ ដើមជ័រទឹកលែង មានទៀតហើយ ហើយសត្វព្រៃក៏លែងមានដែរ។ ព្រៃឈើហិនហោចឱ្យខ្ទេចខ្ទី ហើយជីវភាពរបស់ យើងបានរងផលប៉ះពាល់យ៉ាងខ្លាំង។
អ្វីដែលលោកហួនជាណូបានលើកឡើង ដូចនឹងអ្វីដែលមាននៅក្នុងរបាយការណ៍រដ្ឋាភិបាល ដែរ។
របាយការណ៍ស្តីពីការគ្រប់គ្រងតំបន់ការពារ ដែលក្រសួងបរិស្ថានបានចេញកាលពីឆ្នាំ២០០៤ ជាមួយមូលនិធិសត្វព្រៃពិភពលោក 9ឺរៀលដ ឺលិដលិថេ ធុនដប បានចាត់ទុកផ្នែកខ្លះនៃចម្ការទាំងនេះថាជា“សហគមន៍ដាំដុះដែលគួរយកគំរូ តាម។
លោក ឡាត់ គី ប្រធានកម្មវិធីដីធ្លីនិង ធន ធានធម្មជាតិនៅសមាគមសិទ្ធិមនុស្សអាដហុកបាន លើកឡើងថា រដ្ឋាភិបាលគួរតែបានប្រាប់ក្រុមហ៊ុនចម្ការកៅស៊ូឱ្យឈប់កាប់រានព្រៃរហូតទាល់តែ ពួកគេបំពេញតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។
លោកបានថ្លែងថា“វាជារឿងសំខាន់ណាស់ ក្នុងការវាយតម្លៃទុកជាមុន ដើម្បីចៀសវាងផល ប៉ះពាល់លើសហគមន៍នៅក្នុងតំបន់នេះ។ ប្រសិន បើយើងធ្វើឱ្យការវាយតម្លៃឧប្រកបដោយតម្លាភាព និងគណនេយ្យភាពនោះ យើងអាចចៀសវាងផល ប៉ះពាល់លើសហគមន៍ដែលរស់នៅទីនោះជាយូរ មកហើយ។
លោក ឡាត់ គី បានលើកឡើងទៀតថា រដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវលើដីនេះ ចាំ បាច់ត្រូវតែចាត់វិធានការឱ្យបានតឹងរ៉ឹងលើក្រុម ហ៊ុន។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាល ចាំបាច់ត្រូវតែពង្រឹងការសហការជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនត្រូវតែធ្វើការជាមួយសហគមន៍។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះមានការស្ទាក់ ស្ទើរក្នុងការធ្វើអត្ថាធិប្បាយតើថាហេតុអ្វីបានជា បញ្ហាហ្នឹងមិនកើតមានឡើង។ អ្នកផ្សេងៗទៀត បានរិះគន់ចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់រដ្ឋាភិបាលជាមួយម្ចាស់ចម្ការកៅស៊ូដែលមួយចំនួនគឺជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចឬក៏ជាអ្នកដែលផ្តល់ជំនួយមនុស្ស ធម៌ជាប្រចាំដល់រដ្ឋាភិបាល។ លោក ទ្រី ភាព ដែល ចម្ការកៅស៊ូនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរបស់ លោកស្ថិតនៅក្បែរចម្ការកៅស៊ូលោក អាន ម៉ាឌី នោះបានបរិច្ចាគប្រាក់រាប់លានដុល្លារ ហើយជាទី ប្រឹក្សាមួយរូបក្នុងចំណោមទីប្រឹក្សាផ្ទាល់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោក ក៏ត្រូវបានអនុញ្ញាតឱ្យកាប់រាន ព្រៃក្រាស់ ដោយគ្មានការវាយតម្លៃពីការប៉ះពាល់ណាមួយផងដែរ ពោលគឺបន្ទាប់ពីមានការផ្អាក ផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី។
យោងតាម អលៀបាល ធៀរសេត ឺតាចហបានលើក ឡើងថា ដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាបំផ្លាញព្រៃឈើខ្ពស់បំផុតនៅលើពិភពលោកចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០១៤ និង បានធ្វើឱ្យព្រៃឈើបានបាត់បង់យ៉ាងឆាប់រហ័ស បំផុតនៅក្នុងរយៈពេលដូចគ្នានេះ។
ពេលទាក់ទងកាលពីម្សិលមិញលោក អាន ម៉ាឌី បានលើកឡើងថា លោកបានលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ជៅឌី និងក្រុមហ៊ុន នៅ ដាំយ អរៀផុ កាលពីឆ្នាំ២០១២ ហើយលោកលែងជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុនទាំងពីរនេះទៀត ហើយ។ ទោះជាយ៉ាងណាទិន្នន័យតាមអ៊ីនធឺណិតរបស់ក្រសួងពាណិជ្ជកម្មលើកឡើងថា ក្រុមហ៊ុន ទាំងពីរនេះបានចុះបញ្ជីសារជាថ្មីនៅពាក់កណ្តាលឆ្នាំ២០១៦ ហើយចុះបញ្ជីថា លោក អាន ម៉ាឌី គឺជាប្រធានក្រុមហ៊ុនទាំងពីរនេះ។
លោក អាន ម៉ាឌី បានលើកឡើងទៀតថា លោកបានលក់ភាគហ៊ុនរបស់លោកទៅឱ្យបុរស ម្នាក់ឈ្មោះ ហួច ដែលមិនអាចទាក់ទងបានតាម លេខទូរស័ព្ទដែលលោកបានផ្តល់ឱ្យ។
លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តព្រះវិហារដែលមើលការខុសត្រូវលើដីសម្បទាននៅខេត្តនេះបានលើក ឡើងថា ក្រុមហ៊ុនចម្ការកៅស៊ូទាំងពីរនេះ ត្រូវ បានអាជ្ញាធរប្រាប់ឱ្យឈប់កាប់រានព្រៃពីរបីខែ មុន ដោយសារក្រុមហ៊ុនទាំងពីរនេះបានបញ្ចប់ត្រឹម តែការវាយតម្លៃពីប៉ះពាល់បឋមប៉ុណ្ណោះ ហើយ មិនដែលបានដាក់ជូនផែនការមេនោះឡើយ។លោកបានលើកឡើងទៀតថា ក្រុមហ៊ុនទាំងពីរនេះ ចាំបាច់ត្រូវតែទទួលបានការយល់ព្រមលើគម្រោង និងការវាយតម្លៃនៃផលប៉ះពាល់ពេញលេញរបស់ ខ្លួន ជាមុនសិនមុនពេលចាប់ផ្តើមម្តងទៀត។ លោក បានមានប្រសាសន៍ ថា “ក្រុមហ៊ុននេះមិនអាចធ្វើប្រតិបត្តិការបានទេ លុះត្រាតែធ្វើការវាយតម្លៃឱ្យ ពីផលប៉ះពាល់ឧជាមុនសិន”។
ជនជាតិដើមភាគតិចកួយម្នាក់ឈ្មោះ ព្រះ កៃ ដែលជីដូនជីតារបស់គាត់បានរស់នៅប្រកបរបចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពនៅលើដីព្រៃនេះជាច្រើនជំនាន់មកហើយនោះ គិតថាវាប្រហែល ជាយឺតពេលហើយ។
លោកនិយាយថា “ឥឡូវនេះដើមឈើធំៗ បាត់បង់អស់ហើយ”។ លោកបានបន្តទៀតថា “ឥឡូវ នេះយើងមិនដឹងថា ពឹងផ្អែកលើអ្វីទៀតទេក្រៅពីធ្វើការឱ្យក្រុមហ៊ុន ដើម្បីរកកម្រៃចិញ្ចឹមជីវិត នោះ។ ស៊ុយឈាង

ព័ត៌មានទាក់ទង