នៅឡូវែល ក៏មានតៀមកាហ្វេដូចនៅស្រុក ខ្មែរក្បែរបេនឡានមួយដែរ ដែលគេតែងមកជួប ជុំគ្នាដោយគ្មានការណាត់រៀងរាល់ព្រឹក ពេលខ្លះក៏មិនដែលទាំងស្គាល់មុខគ្នាជាមុនផងទេ, តែគេ ជជែកគ្នាពីនេះពីនោះគ្មានគោលដៅច្បាស់លាស់ ទេ ដើម្បីបង្ហើយកាហ្វេមួយកែវរបស់គេ ឬក៏ដាក់ គុយទាវកន្ទុយគោមួយចានបបរមួយឈាមជ្រូក ពេលព្រឹកមុននឹងចេញទៅធ្វើការ។ ព្រឹកថ្ងៃអាទិត្យ ទី៣ កុម្ភៈនេះ គេជជែកគ្នាតឹងសសៃកបន្តិចពីរឿង នយោបាយដែលបានធ្វើឱ្យពួកគេមានកង្វល់យល់ មិនបាន ក៏យកមកពន្លែងកណ្តាលតុដែលមានមនុស្ស ចូលរួមជា១០នាក់ នោះទៅៈ
អ្នកទី១- ខ្ញុំថា សម រង្សី ច្បាស់ជាលក់ខ្លួនឱ្យ ហ៊ុន សែន ហើយបានជាទៅបង្កើត“ចលនាសង្គ្រោះ ជាតិ”អីគេនោះ ។
អ្នកទី២- មែនហើយ! បើមិនអីចឹងទេ ទៅ បង្កើត“ចលនា”នោះធ្វើអ្វី បើមិនចង់ទៅចរចារគេដោយផ្ទាល់ខ្លួនឯងទេនោះ
អ្នកទី៣- សម រង្សី ឱ្យតែទៅចរចារជាមួយ ហ៊ុន សែន តែងតែចាញ់ប្រាជ្ញាគេរាល់តែដងហ្នឹង ទោះជាដឹងយ៉ាងហ្នឹងហើយក៏ដោយ ក៏នៅតែចង់ ទៅចរចាតែដដែល អាហ្នឹងហើយជាបុព្វហេតុនៃការចង់បង្កើត“ចលនាសង្គ្រោះជាតិនោះ”
អ្នកទី៤- មិនមែនអីចឹងទេ! លោក សម រង្សី មិនដែលចាញ់ទេ ឈ្នះរាល់តែដងហ្នឹង មើលចំនួន ដំណាងរាស្ត្រឡើងតាំងពីគ្មានកៅអីមួយសោះ មក ដល់ឥឡូវមាន៥៥គៅអី តើថាគាត់លក់ខ្លួនឱ្យ ហ៊ុន សែន ម្តេចនឹងកើត?
អ្នកទី១- អ្នកកាន់ជើង សម រង្សី តែងតែ និយាយអីចឹងហើយ តែសូមឱ្យមើលថា បាន៥៥ កៅអីនោះ គឺមិនមែនបានមកតែម្នាកឯងទេ ក៏មាន គណបក្សសិទ្ធិមនុស្សនៅជាមួយដែរ… មើលទៅ អ្នកកាន់ជើង សម រង្សី ផ្កាប់មុខមើលកំហុសមិន ឃើញទេ! លើកមុនចង់ទៅស្រុកចរចារយក ៥០%៎១ម្តងហើយ ក្រោយមកចរចារនាំគ្នាចូលសភា បំពេញចិត្ត ហ៊ុន សែន …ឥឡូវឯងមកបង្កើត “ចលនា”អីទៀត?
អ្នកទី៥- (និយាយកាត់) សម្រេចចូលសភា លឿនពេក កឹម សុខា យកអាវធំមកពាក់ រត់តាម សឹងតែមិនទាន់!
អ្នកទី១- អាហ្នឹង គេមិនហៅថា “កាត់ក្បាល តម្រូវនឹងមួក”ទេឬ?
អ្នកទិ៦- វាអីចេះទេ សម រង្សី ទៅប្រជែង អីជាមួយនាង មនោវិទ្យា គេខំធ្វើការបានច្រើន គួរតែសសើរនាងទៅវិញ តែមិនដឹងជាមានរឿង អីពីមុនមកទេ នាងមានធ្លាប់ថាអីឱ្យប៉ះ សម រង្សី ច្រើនដែរ…។
អ្នកទី៤- និយាយឱ្យយុត្តិធម៌ទៅ ខ្ញុំមិនមែន មកកាន់ជើង សម រង្សី អីទេ តែអារឿង៥០%៎១ គឺក៏ដើម្បីការពារបក្សនៅពេលនោះដែរ គិតថាបើ បក្សឈ្នះពេលនោះក៏ដោយ ក៏នៅមានការសម្រេច ២ភាគ៣ក្នុងសភា ក៏មិនអាចយកឈ្នះលើ ហ៊ុន សែន តែដដែល ពីព្រោះ ហ៊ុន សែន នឹងប្រមូល បក្សតូចៗមករួម កុំឱ្យយើងមានសម្រេចអីបាន នោះទេ អានេះមិនមែនសម្រាប់ សម រង្សី ទេ គឺ សម្រាប់បក្សប្រឹងយកឈ្នះលើ ហ៊ុន សែន សុំឱ្យ យល់ផង!
អ្នកទី៦- បើនិយាយរឿងពិមុនមក វាហួស ទៅបាត់ហើយ រកខុសឬត្រូវវវាចេះតែឃើញកំហុស ហើយ តែដែលគួរឱ្យឆ្ងល់នោះថា ក្រុមបរទេស ក្នុងពិភពលោក តទៅទំព័រទី ១៥
គេត្រៀមខ្លួនមកជួយរំលំ ហ៊ុន សែន ហើយ តើហេតុអីក៏មិននាំគ្នាជម្រុញឱ្យផ្តួល ហ៊ុន សែន តែម្តងជាមួយនឹងកម្លាំងបរទេសនោះ ទៅចាំបាច់ មាន“ចលនា”អីទៀត បើពីមុន សម រង្សី មកបង្កើតចលនានោះ វាមានចលនាធ្វើបាតុកម្មពេញ ទឹកពេញដី រួចបាត់ហើយទេតើ?
(មានមនុស្សថ្មីចូលមកអង្គុយ លូកមាត់ កំប្លែង…មានសែនបានស៊ី តែ បានស៊ីមុនសែន ក៏បាន… អង្គុយកន្លែងអ្នកទើបចេញទៅ)
អ្នកទី៤- “ចលនាសង្គ្រោះជាតិ”វានឹងជម្រុញ អ្នកក្នុងស្រុកឱ្យបះបោរបន្ថែមទៀតបាន ទាហ៊ាន នឹងប៉ូលីសអាចនឹងស្តាប់យើងតាមការអំពាវនាវ របស់ សម រង្សី មករួបរួមនឹងចលនាទៀតផង…
អ្នកទី៦- ចលនាបះបោរក្នុងស្រុក វានឹងមាន បើអ្នកបំបះបំបោរនៅក្បែរពួកគេ ឧទាហរណ៍ ដូចជាការស្លាប់របស់ កែម ឡី ឬការស្លាប់ ឈុត វិឌ្ឍី ឬពេលមនុស្សកំពុងចលាចលធ្វើការឃោសនា ដូចជាបេលបោះឆ្នោត២០១៣ ចុះឥឡូវអ្វីៗត្រជាក់ អស់ មេដឹកនាំបាតុកម្មចេញក្រៅអស់ ប៉ុល ហំ ទៅធ្វើស្រែបាត់ តើពលរដ្ឋនឹងបះបោរម្តេចកើត? តែសំនួរថា“បើយើងបែកគ្នា ធ្វើឱ្យបរទេសគេដក ថយទៅវិញ តើ“ចលនាសង្គ្រោះជាតិនោះ មាន កម្លាំងរំលំ ហ៊ុន សែន បានដែរឬទេ?”
អ្នកទី១- អាហ្នឹងហើយដែលខ្ញុំថា សម រង្សី ទៅរកតែការចរចារ ដើម្បីជួយហ៊ុន សែន ដែល ដឹងថា បំរុងនឹងរលំទៅហើយ ដូចរាល់តែដងនោះ… តើ សម រង្សី នឹងមកដល់ឡូវែលយើងទេ ខ្ញុំនឹង សួរឱ្យចំៗតែម្តង តើអាចឆ្លើយរួចឬទេ?
អ្នកទី៤- យើងចាំតែមើលទៅ ថាចលនា សង្គ្រោះជាតិនឹងធ្វើការបានច្រើនឱ្យគណបក្សសង្គ្រោះ ជាតិ តទៅទំព័រទី
បើការបោះឆ្នោតលើកក្រោយមានសង្គ្រោះ ជាតិគណបក្សមុខទេនឹងឈ្នះ ហើយចលនានោះ នឹងរលាយទៅវិញដោយឯកឯង…ចំណែកឯលោក រង្សី នឹងមកដល់ឡូវែល នៅពេលឆាប់ៗ ខ្ញុំមិនដឹងជាពេលណាច្បាស់លាស់ណោឡើយទេ… កុំភ្លេច ដាក់សំនួរទាំងនោះមកខ្ញុំនឹងបញ្ជូនទៅឱ្យ…
អ្នកទី៧- មករកលុយទៀតឬ? (និយាយ ខ្សឹបៗ)
អ្នកយកការពិសេស- ខ្ញុំអស់ពេលហើយ ដល់ ពេលទៅយកកូន“ហែលទឹក”បន្តិចទៀតនេះ… លាទៅមុនហើយ…! (ម៉ោង១០ព្រឹកទៅហើយ គេនៅនិយាយគ្នាបន្តរទៅទៀត ដែលអ្នកយកការ មិនដឹងទេ)។