Top Mobile Banner

អាថ៌កំបាំងសម័យបុរាណ

ដោយ មីសែល វ៉ាសង និង គុច ណារ៉េន / ផៅរិល ៣០្ប ២០១៦
បុរាណវត្ថុវិទូម្នាក់ប្រមូលសំណាកកម្ទេចដែក។ រូបថតដោយ នែរិច ជាតាលា
ថ្មភក់នៅឯប្រាសាទនោះបានមកពីកម្រិត ភូគព្ភសាស្ត្រដែលមានឈ្មោះថា ស្រទាប់ក្រហម ហើយមិនមានប្រភពច្បាស់លាស់នៅក្នុងតំបន់ នេះទេ។ លោក ហ្វីស៊ឺ បាននិយាយថា ទាក់ទងនឹងទម្ងន់និងចំនួននៃថ្មភក់ដែលត្រូវការដើម្បីកសាង នៅឯប្រាសាទព្រះខ័ននោះ ខ្មែរនឹងស្វែងរកប្រភព ណាដែលនៅជិតបំផុត។ លោកជឿថា ថ្មបានមក ពីបាតនៃអាងស្តុកទឹកប្រវែង៣គីឡូម៉ែត្រ ឬក៏បា រាយណ៍ដែលតភ្ជាប់ទៅនឹងទីធ្លាដោយមានកម្មករទាញផ្ទាំងថ្មភក់ក្នុងពេលដែលពួកគេជីក។ លោកបាននិយាយថា “បញ្ហាគឺត្រង់ថា យើងមិនមាន ភ័ស្តុតាងនៅត្រង់ចំណុចនេះទេ”។ លោកបាននិយាយ បន្ថែមថា កំណាយនឹងប្រាប់ការពិត។
រឿងទាំងនេះគឺគ្រាន់តែជាប្រវត្តិអាថ៌កំបាំង មួយចំនួនប៉ុណ្ណោះទាក់ទងនឹងប្រាសាទព្រះខ័ន កំពង់ស្វាយ ដែលក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា នឹងលាតត្រដាង ឬបញ្ជាក់ការពិត។ ដាននៃការលាបពណ៌ដែលគេរកឃើញនៅឯទីតាំងនោះអាចចង្អុលបង្ហាញថា រចនាសម្ព័ន្ធប្រាសាទទាំងមូល គឺ គ្របដណ្តប់ទៅដោយថ្នាំលាបពណ៌និងបន្ទះដែក។
លោក ហ្វីស៊ឺ បាននិយាយថា “ទីតាំងនោះគឺមានទ្រព្យធនមិនគួរឱ្យជឿយ៉ាងពិតប្រាកដ។ នៅ ពេលលោកអ្នកជ្រើសរើសយកតំបន់កំណាយមួយកន្លែងជីករណ្តៅពីរឬបីដែលមានទំហំពីរបីម៉ែត្រការ៉េ បន្ទាប់មកជីកជម្រៅ១ម៉ែត្រ ហើយក៏ឃើញ កាក់ចិន។ វាអស្ចារ្យណាស់”។ កាក់ទាំងនេះផលិត នៅសតវត្សរ៍ទី១០និង១១ គឺត្រូវគេរកឃើញក្នុង ពេលធ្វើកំណាយកាលពីខែមករាដោយចង្អុលបង្ហាញ ទៅលើជំនួញ ឬទេសចរបរទេស ឬជំនួញផង ទេសចរផង គឺមានអាយុប្រហែល៥០០ ឬ៦០០ ឆ្នាំមុន។
ដូច្នេះសូម្បីតែពេលមានការលួចកវត្ថុបុរាណ នៅតែអាចរកឃើញដែរ ។ ដើរកាត់តាមទីធ្លាដ៏ធំ ល្វឹងល្វើយលោក ហិនឌ្រិកសុន បាននិយាយថា លោកបានរកឃើញរណ្តៅជីកខ្វះកកាយ៩០០ កន្លែង ហើយបន្ទាប់មកក៏ឈប់រាប់ចំនួន។ ចំពោះ កំណាយនៅឆ្នាំនេះ លោកបែរទៅប្រើឧបករណ៍លីដារ ជាបច្ចេកវិទ្យាប្រើរស្មីឡេស៊ែរ ដើម្បីកំណត់ តំបន់កំណាយដែលមិនទទួលរងការលួចកាលពី មុន។
ក្រុមបុរាណវត្ថុវិទូប្រមូលសំណាកកម្ទេច ដែក។ រូបថតដោយ នែរិច ជាតាលា
លោក ជា វណ្ណា ប្រធានឆ្មាំប្រាសាទបាន និយាយថា “រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រាសាទនេះស្អាតណាស់ បន្ទាប់មកអ្នកស្រុកនិងអ្នកក្រៅមកជីកកកាយរកមាស”។ ជួនកាលគេ ឃើញមាសនៅជិតប្រាង្គប្រាសាទ ហើយគេនៅតែ ជីករហូតដល់ក្រោម។ នេះជាហេតុចម្បងមួយដែល ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោម”។
លោក វណ្ណា បាននិយាយថា ក្នុងចុងទសវត្សរ៍ ឆ្នាំ១៩៩០ ការលួចវត្ថុបុរាណកើតឡើងយ៉ាងអនា ធិបតេយ្យ។ ប្រុសៗស្លៀកពាក់ឯកសណ្ឋានយោធា ដឹករូបចម្លាក់តាមឡានដើម្បីយកលុយពីឈ្មួញ ថៃ។ លោកបាននិយាយថា ការជួញដូរបែបនេះ ត្រូវបានទប់ស្កាត់នៅពេលដែលក្រសួងវប្បធម៌បាន ជួលឆ្មាំការពារទីកន្លែងនេះក្នុងឆ្នាំ២០០០ ហើយក៏បញ្ឈប់ទាំងស្រុងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ក្រោយពីអាជ្ញាធរនិងអង្គការក្រៅរដ្ឋា ភិបាលបានធ្វើយុទ្ធនាការអប់រំតាមមូលដ្ឋាន។
លោកបាននិយាយថា សព្វថ្ងៃនេះ បញ្ហាបន្ទាន់ បំផុតសម្រាប់ឆ្មាំ២៤នាក់ គឺប្រឈមនឹងការកាប់ ឈើអនាធិបតេយ្យ ក្នុងពេលដែលឈើធំៗមួយ ចំនួននៅលើទីតាំងនោះគឺជាប្រភេទឈើដ៏មាន តម្លៃ។ ការការពារទីតាំងដ៏ធំល្វឹងល្វើយនេះ គឺមិន មែនជាបញ្ហាកំប៉ិកកំប៉ុកទេ។ អស់រយៈពេលរាប់សតវត្សរ៍មកហើយ ទីតាំងនេះមានព្រៃក្រាស់ ដោយ គ្របដណ្តប់ទៅលើដីដោយរុក្ខជាតិខៀវស្រងាត់ ក្នុងពេលដែលដើមឈើលូតលាស់កាត់តាមរចនាសម្ព័ន្ធប្រាសាទ ហើយឡោមព័ទ្ធជុំវិញទីធ្លា ដែលញ៉ាំងទីតាំងនេះឱ្យមានសោភ័ណភាពស្រស់ត្រកាល និងគួរឱ្យព្រឺក្បាល ដោយសារវាពិបាកនឹងការពារ។
លោក វិត វណ្ណៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃនាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌បាន និយាយថា ដើម្បីជួយស្ថានការណ៍នេះឱ្យល្អប្រសើរ ក្រសួងវប្បធម៌ដែលទទួលមើលការខុសត្រូវលើទីតាំង គឺបានបង្កើនចំនួនឆ្មាំការពារ។ លោកបាន និយាយបន្តថា “ក្រសួងកំពុងមានគម្រោងចុះបញ្ជី សារពើភណ្ឌនូវដើមឈើអ៊ីចឹងយើងនឹងមានកំណត់ ត្រា។ ទីតាំងនេះមានសក្តានុពលទេសចរណ៍ដោយ មានសោភ័ណភាពធម្មជាតិស្រស់ត្រកាល”។
ផ្នែកនៃប្រាសាទដែលត្រូវចោរលួចគាស់ទៅ បាត់។ រូបថតដោយ នែរិច ជាតាលាលោក ក្រូច បណ្តូល មេឃុំរណសិរ្ស បានចងចាំនូវបញ្ហាផ្សេងៗនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅ ពេលដែលអ្នកស្រុករស់នៅដោយភ័យខ្លាចពីការ វាយប្រហារប្រដាប់អាវុធរវាងយោធាកម្ពុជា និង ទាហានខ្មែរក្រហមដែលបានបោះទីតាំងនៅក្នុង តំបន់នោះ។ មេឃុំរូបនោះបាននិយាយថា ឥឡូវ នេះ មានការផ្តោតទៅលើការបញ្ចុះបញ្ចូលពលរដ្ឋ ឱ្យជឿថា មានតែការថែរក្សាតំបន់នេះឱ្យល្អទេ ទើប មានធម្មជាតិស្រស់ត្រកាលដែលជាផលប្រយោជន៍ សំខាន់ដល់ពួកគេ។
មេឃុំរូបនេះបាននិយាយថា “សារសំខាន់ បំផុតមួយដែលយើងផ្សព្វផ្សាយក្នុងចំណោមអ្នក ស្រុក គឺថា ពលរដ្ឋអាចរកប្រាក់កាស់បានពីប្រាសាទ នេះ អ៊ីចឹងគេគួររួមដៃជាមួយអាជ្ញាធរដើម្បីការពារ ប្រាសាទ និងដើមឈើនៅជុំវិញ និងនៅក្នុងទីធ្លា”។ ប្រាសាទនេះគឺស្ថិតនៅជនបទដែលត្រូវធ្វើដំណើររយៈពេលបួនម៉ោងពីក្រុងសៀមរាប នៅក្នុងឃុំមួយដែលមានភូមិប្រាំបី មានអ្នកស្រុកប្រហែល៤០០គ្រួសាររស់នៅទីនោះ។ អ្នកភូមិបាននិយាយ ថា នាពេលបច្ចុប្បន្ន ទីតាំងនេះទាក់ទាញទេសចរ ប្រហែល១០នាក់ក្នុងមួយថ្ងៃនៅរដូវមានទេសចរច្រើន។ ទោះបីជាមានភោជនីយដ្ឋានមួយកន្លែងសម្រាប់ទេសចរ និងផ្ទះសំណាក់ពីរបីក៏លក់អាហារ បរិភោគដែរក៏ដោយ ក៏ទេសចរចង់នៅតែពេល ថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែក្តីសង្ឃឹមនាពេលអនាគតសម្រាប់ប្រា សាទនេះ គឺនឹងមានជោគជ័យ។ ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលមានឈ្មោះខុសគ្នាពីប្រាសាទ ព្រះខ័ននៅអង្គរដោយសារតែប្រាសាទនេះស្ថិត នៅក្នុងស្រុកកំពង់ស្វាយ គឺវាស្ថិតនៅក្នុងបញ្ជីដាក់ ស្នើរបស់អង្គការយូណេស្កូនៃទីតាំងបេតិកភណ្ឌ ពិភពលោក។
ទេសចរដើរទស្សនាប្រាសាទ។ រូបថតដោយ នែរិច ជាតាលា
លោក សុវណ្ណារ៉ា ប្រធាននាយកដ្ឋានបេតិក ភណ្ឌបានមានប្រសាសន៍ថា “ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានធ្វើការការពារប្រាសាទនាសម័យ អង្គរដ៏អស្ចារ្យដែលគេស្គាល់តិចតួចបំផុតនេះជាអាទិភាព”។
ក្តីសង្ឃឹមរបស់លោក ហិនឌ្រិកសុន គឺថា និស្សិតបុរាណវត្ថុវិទ្យាមកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈនឹងចូលរួម ហើយជ្រើសរើស ប្រាសាទនេះដើម្បីធ្វើនិក្ខេបបទរបស់ពួកគេ ហើយ ទីតាំងនេះអាចក្លាយជាថ្នាលសិក្សាសម្រាប់ទាំង និស្សិតខ្មែរ ទាំងនិស្សិតបរទេស។
លោកបាននិយាយថា “មានកំណាយច្រើនណាស់ដែលត្រូវធ្វើហើយក៏ជាឱកាសបណ្តុះបណ្តាល មនុស្សជំនាន់ក្រោយដែរ”។ រើន

ព័ត៌មានទាក់ទង