សម្ភាសន៍ជាមួយលោក វាស្នា នួន ស្តីពីសហគមន៍ខ្មែរ ព័ត៌មានជាតិ ដោយ ខ្មែរផុស USA ចេញផ្សាយ March 4, 2018 30 ដោយ ពិន សំខុន ថ្ងៃទី១៤កុម្ភ២០១៨ ជាថ្ងៃ“វ៉ាឡង់តាញ ឌេយ” ខ្មែរផុសមានកិត្តិយសនឹងទទួលលោក វាសនា នួន ជាអនុប្រធានសាលាក្រុងឡូវែលនៅទីស្នាក់ ការខ្មែរផុស ៤៥ផ្លូវមេរីម៉ាក ដែលលោកនឹងផ្តល់ បទសម្ភាសន៍ស្តីពីតួនាទីថ្មីដ៏មានសារសំខាន់សម្រាប់ សហគមន៍ខ្មែររបស់លោក ដែលមានអត្ថន័យដូច តទៅៈ ខ្មែរផុសស.រ.អា.សូមស្វាគមន៍លោកអនុ ប្រធានក្រុមប្រឹក្សាក្រុងឡូវែល វាសនា នួន ដែល បានអញ្ជើញមកដល់ទីស្នាក់ការយើង! ខ្ញុំបានឃើញ រូបថតលោកក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាក្រុង កាលពីម្សិលមិញលោកជាអធិបតីក្នុងកិច្ចប្រជុំជា“ចៅហ្វាយក្រុងឡូវែលស្តីទី” នៅពលអវត្តមាន លោក សាម៉ារ៉ាស, ជាការឡើងកាន់ដំណែងជា ដំបូងបង្អស់នឹងជាប្រវត្តិសាស្ត្ររបស់ខ្មែរ-អាមេរី កាំងម្នាក់នោះ តើលោកមានអារម្នណ៍យ៉ាងណា ដែរ? វាសនា នួនៈ ជាការដែលធម្មតាមួយដែលខ្ញុំត្រូវដឹកនាំកិច្ចប្រជុំសាលាក្រុងមួយ រហូតដល់ចុងបញ្ចប់ឱ្យមានដំណើររលូននោះ ខ្ញុំជាខ្មែរអាមេរី កាំង ច្បាស់ជាមានកិត្តិយសមែនដោយបានដឹកនាំកិច្ចប្រជុំក្រុងដំបូងគេបង្អស់របៀបនេះ ម៉្យាងទៀត តែងមើលបញ្ហាដ៏មានប្រយោជន៍ដល់ខ្មែរឃើញ ច្រើនជាងគេនោះហើយ ខ្មែរផុសស.រ.អា. នៅពេលដែលលោកជាប់ ឆ្នោត ចូលជាសមាជិកក្រុមប្រឹក្សាក្រុងភ្លាម តើអ្វី ទៅដែលលោកយល់ថា ជាអាតិភាពត្រូវតែដោះ ស្រាយមុនគេនោះ? វាសនា នួនៈ ជាអាទិភាពនោះគឺ វិទ្យាល័យ បានត្រឡប់មកសង់នៅកណ្តាលក្រុង ដូច្នេះត្រូវ សហការជាមួយសមាជិកឯទៀតៗ ខាងភាគតិច ទោះតិចក្តី តម្រូវឱ្យមានការចូលរួមក្នុងកិច្ចការ “កណ្តាលក្រុងដូចគ្នា, ហើយរឿងអាទិភាពមួយ ទៀតនោះ គឺមានបណ្តឹងមួយនៅបន្តនៅឡើយ គឺការតវ៉ាឱ្យក្រុមភាគតិច មានតំណាងនាំសម្លេង របស់ខ្លួននៅក្នុងសាលាក្រុង យើងចង់ឱ្យមានការចរចាគ្នាពិគ្រោះយោបល់ សួរពលរដ្ឋតាមតំបន់តើ ចង់បានរបៀបណា? ខ្មែរផុសស.រ.អា. ចំពោះរឿងដំណាងសម្លេង ជនជាតិភាគតិចនោះ លោកបានសន្យានៅពេល មុនបោះឆ្នោត ថា“គាំទ្រឱ្យមានតំណាងជនភាគតិច នៅសាលាក្រុង តើលោកនៅតែមាគំនិតគាំទ្រ សម្លេងជនជាតិភាគតិច ដូចពីពេលមុនដែរឬទេ? វាសនា នួនៈ ខ្ញុំនៅតែគាំទ្រឱ្យមានតំណាង សម្លេងសហគមន៍ភាគតិចតាមតំបន់ បើទោះជាខ្ញុំជាប់ឆ្នោតសម្លេងច្រើនជាងគេក៏ដោយ ក៏ប៉ុន្តែ តំណាងតាមតំបន់នោះ ក៏ត្រូវមានតំណាងតំបន់ ទូលំទូលាយដែរ ។ ខ្មែរផុសស.រ.អា. កន្លងមកតំបន់“បែលវើ ឌៀ” ចេញទៅបោះឆ្នោតច្រើន ដូច្នេះមានឥទ្ធិពលច្រើននៅលើសេចក្តីសម្រេចរបស់ក្រុង តើនៅពេល មានតំណាងតាមតំបន់សម្រាប់ជនភាគតិចហើយ តំបន់“បែលវើឌៀ”នៅតែមានឥទ្ធិពលលើឡូវែល តែដដែល ឬទេ? វាសនា នួនៈ នៅតែមានអីចឹង! ដោយសារ តែគេហ្នឹងមានតំណាង “តៅ លារងេ-ទូលំទូលាយ” ផង និងតំណាងតំបន់ក្នុតំបន់ទៀតផង… ខ្មែរផុសស.រ.អា. អីចឹងបានន័យថា បើ សហគមន៍ចង់មានឥទ្ធិពលត្រូវចេញទៅបោះឆ្នោត ឱ្យច្រើន តើខ្ញុំនិយាយយ៉ាងនេះត្រូវដែរឬទេ? វាសនា នួនៈ ឥទ្ថីពលវានៅតែមាន ចំពោះ តំបន់ដែលគេចេញទៅបោះឆ្នោតបានច្រើនគ្នា ពីព្រោះគេមានគ្នាក្នុងតំបន់ផង នឹង“តៅ លារងេ”ថែមទៀត, ប៉ុន្តែសម្លេងរបស់ក្រុមភាគតិចក្នុង តំបន់ដូចជា“អេគឺ-ប៉ាតិកវិល-ហាយឡិន…” វា មានសារសំខាន់សំរាប់ទាមទារអ្វីដែលខ្វះខាតក្នុង សហគមន៍ខ្លួន, វាជាការពិតហើយដូចបងនិយាយ អីចឹង ត្រូវចេញទៅបោះឆ្នោតឱ្យបានច្រើនគ្នា ទើប មានឥទ្ថិពល… ខ្មែរផុសស.រ.អា. សហគមន៍ខ្មែរចេញទៅ បោះឆ្នោតមិនបាន១៥ភាគរយទេ អ្វីទៅដែលធ្វើ ឱ្យមានការខុសគ្នារវាងសហគមន៍ខ្មែរ នឹង“បែលវឺ ឌៀ”? វាសនា នួនៈ បងប្អូនខ្មែរនៅពេលមកដល់ ទីនេះ មានការឆ្អែតឆ្អន់នឹងនយោបាយមិនពឹងផ្អែក លើអ្នកនយោបាយគាត់យល់ថាឥឡូវរស់បានប្រ សើរជាងកាលពីនៅស្រុកខ្មែរហើយតើចង់បានអ្វី ទៀត? ម៉្លោះហើយផ្លូវខូចគាត់បើកឡានវាងទាល់ តែដើមឈើបាក់លើផ្ទះគាត់ ទើបគាត់ស្រែករក គេជួយមិនដឹងថា គាត់មានសិទ្ធិគ្រប់គ្រាន់នឹងទាម ទារឱ្យមានជីវិតប្រសើរនោះទេ ខ្ញុំតែងអំពាវនាវ តាមទូរទស្សន៍ឱ្យគាត់ចេញទៅបោះឆ្នោត តែនៅ តែបានផលតិច ពីព្រោះខ្លាចប្រើពេលយូរខាតពេល របស់គាត់ ម៉្លោះហើយមិនបានឱ្យតម្លៃលើសន្លឹក ឆ្នោត១សន្លឹករបស់គាត់នោះទេ ផ្ទុយពីសហគមន៍ឯទៀតដែលគេ បើទោះជាខាតពេលឱ្យគេត្រូវ យកឥទ្ធិពលសម្រាប់ខ្លួនគេ ហើយចេញទៅបោះ ឆ្នោត… ខ្មែរផុសស.រ.អា. ខ្ញុំអាចជាសាក្សីបានថា ទៅបោះឆ្នោតប្រើពេលតែ១០-១៥នាទីតែប៉ុណ្ណោះ មិនខាតពេលយូរនោះទេ… អម្បាញមិញលោកថា ខ្មែររស់បានស្រួលហើយ តើជាការពិតដែរឬទេ? វាសនា នួនៈ មិនពិតទេ! ខ្ញុំនិយាយថា រស់ ស្រួល គឺបើប្រៀបធៀបទៅនឹងជិវិតរបសពួកគាត់ កាលពីនៅស្រុកខ្មែរ គាត់មកដល់ទីនេះ មានអ្វីៗ គ្រប់យ៉ាងហើយ តែនៅតែត្រូវទៅធ្វើការ“ច្រើនយប់” ដើម្បីរស់… ចូច្នេះមិនមាពេលសម្រាប់រស់ស្រួល ទេ, ខ្មែរផុសស.រ.អា. បាទ! លោកបានដុតដៃដុត ជើងដើម្បីមើលថែរអ្នកទាំងនោះ ប៉ុន្តែនៅមាន ហេតុអវិជ្ជមានខ្លះទៀតដែលបានកើតឡើង ដូចជា មានវត្តខ្លះបង្កើតដោយព្រះសង្ឃបរាជិក វាខុស វិន័យ ហើយធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត, ហើយ មានខ្លះទៀតបបួលគេលេង“តុងទីន”ច្រើនក្បាល ហើយរត់យកលុយគេទៅអស់ តើភារៈកិច្ចលោក អ្វីខ្លះទៅ ក្នុងរឿងទាំងនេះ? វាសនា នួនៈ ខ្លះថា មានវត្តច្រើនជាសញ្ញា នៃការអភិវឌ្ឍន៍ល្អក្នុងឡូវែលនេះ ខ្ញុំមិនយល់ ដូចគ្នានេះទេ! វត្តដើមភូមិ-ចុងភូមិ-កណ្តាលភូមិ និយាយដើមគ្នាទៅវិញទៅមកបង្កើតជាទំនាស់ ខ្លាំងជាងនេះទៅទៀត ដឹងថាវត្តបរាជិកហើយនៅ តែទៅយកចង្ហាន់ទោប្រគេនទៀត ខ្ញុំគិតថា ពេល វត្តណាមានលោកបរាជិក ឬវត្តធ្វើនយោបាយ កុំតែទៅៗជាការចប់ទៅហើយ វាជាការសម្រេច ចិត្តរបស់យើង, ចំណែកឯការលេងតុងទីន ដំបូង ឡើងគេលេងតែក្នុងគ្រួសារទេ តែដល់ពេលចង់ បានកូនច្រើន ចង់បានលុយច្រើន ក៏បង្រីកឱ្យបាន ធំទៅក្រៅគ្រួសារ ខ្ញុំឮថា មេរត់លើកនេះលុយវាល់ “សែន”គួរឱ្យអាណិតពួកអ្នករងគ្រោះណាស់! យើង ចង់គេចវេសពីការបង់ពន្ធ វាគ្រោះថ្នាក់អីចឹង គ្មាន ភស្តុតាងឯណាសម្រាប់យកទៅប្តឹងគេបានទេ? ខ្មែរផុសស.រ.អា. ភារៈកិច្ចរបស់លោកធំធេង ជាងសមាជិកក្រុមប្រឹក្សាឯទៀតៗច្រើនណាស់ ពីព្រោះលោកលោកត្រូវដោះស្រាយបន្ថែមនូវអ្វី ដែលនាំមកពីវប្បធម៌នឹងទំនៀមទំលាក់ស្រុកខ្មែរយើងថែមទៀត តើអីឡូវនេះលោកបានប្រាក់បៀ វត្សរ៍ពេញពេលដែរឬទេ? វាសនា នួនៈ (សើច)អត់ទេ! ពីដើមបាន ១,៦ពាន់ក្នុងមួយឆ្នាំ ឥឡូវគេឡើងបានជាង២ម៉ឺន មិនដឹងប៉ុន្មានចាំច្បាស់ទេ តែខ្ញុំមានកិច្ចការក្នងរដ្ឋមួយផ្សេងទៀតសម្រាប់រស់នៅបំពេញភារៈកិច្ច របស់ខ្ញុំបាន…(នៅមានតនៅលេខក្រោយទៀត) 30 Share