តពីលេខមុន
គណៈកម្មាការ នេះនឹងទៅជួបជប៉ុន និង អូស្ត្រាលីថែមទៀត ។ ប្រទេសទាំងពីរនេះនឹងចាត់វិធានការដែរ បើ ប្រសិនណាអាមេរិកចាប់ ផ្តើម ។ អាមេរិកនឹងចាត់វិធានការនៅពេលខាងមុខដ៏ឆាប់នេះ ពីព្រោះការចោទប្រកាន់ចាប់លោកប្រធានកឹមសុខា និង រំលាយគ។ស។ជ គឺជាប់ទាក់ទងនឹងអាមេរិកផ្ទាល់ ដោយថាលោក កឹមសុខា ស្តាប់បញ្ជាអាមេរិកដើម្បីផ្តួររដ្ឋាភិបាល ហ៊ុន សែន។
កិច្ចការអស់នេះបានរលូនទៅមុខ ស្រាប់តែ លោកអតីតប្រធានសមរង្ស៊ី និងមានគ្នា៩នាក់ ប្រកាស កាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៨ បង្កើត “ចលនា សង្គ្រោះជាតិ” ដែលសេចក្តីថ្លែងការណ៍បញ្ចាក់ពី គោលបំណង ដូចសហគមអន្តរជាតិទាមទារដែ នោះ។ ព្រមទាំងគាត់បន្ថែមគំនិតៈ បំផុសអោយប្រជាពលរដ្ឋក្រោកឡើងតវ៉ាប្រឆាំង និង កងកំលាំង ប្រដាប់អាវុធ កុំគោរពតាមបញ្ជារបស់មេបញ្ជា ការ ។ គំនិតទាំង២នេះ គឺគាត់បញ្ចោញមិនត្រូវពេល វេលាដែលធ្វើឱ្យមានផលវិបាកដល់ប្រជាពលរដ្ឋ និងកងកំលាំងប្រដាប់អាវុធទៅវិញទេ។ គំនិតនេះ បើប្រើកាលពីប្រជាពលរដ្ឋធ្វើបាតុកម្មកាលពីខែធ្នូ ឆ្នាំ២០១៣ នោះបានត្រឹមត្រូវតែពេលនោះ លោក សម រង្ស៊ី អត់បានគិតអ្វីច្បាស់លាស់ ហើយមិនទាំង យកចិត្តទុកដាក់ព្រមទាំងទៅងើតមួយភ្លែតៗ នៅទីលានប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋរាប់ ហ្មឺននាក់ដេកហាលភ្លៀង ហាលថ្ងៃនៅលើថ្ម ។ ហើយគាត់ទៅបរទេសចោលបាតុកររាប់សែន នាក់ ដោយមកការកូន និងដេកនៅបរទេសមិន ខ្វល់នឹងបាតុករទេ ។
មិនបានប៉ុន្មានថ្ងៃផង មានសមាជិក២នាក់ ក្នុងចំណោម៩នាក់បានសុំលាលែងដោយមូល ហេតុ “ស្ថិតក្នុងដំណាក់កាលពិភាក្សាមិនទាន់ដាច់ស្រេច និងមិនទាន់សម្រេចនៅឡើយទេ។ “បាន សេចក្តីថានៅព្រាងនៅឡើយ តែគេប្រកាសជាផ្លូវ ការមិនបានបញ្ចាក់ទៅសមាជិកទាំងអស់នៃ៩នាក់ នោះទេ។
សព្វថ្ងៃ លោកអតីតប្រធាន សម រង្ស៊ី បាន ដើរពន្យល់គំរោងរបស់ថា “ចលនាសង្គ្រោះជាតិ” មានទំហំធំជាងគណបក្សសង្គ្រោះជាតិ ដែលប្រជា ពលរដ្ឋបានផ្តល់សេចក្តីទុកចិត្ត ជាង៣លានសំឡេង ស្មើនឹងជិតពាក់កណ្តាលប្រទេស។ ហើយគាត់បន្ថែម ថា ចលនាគាត់នេះ មិនព្រួយបារម្ភនឹងរំលាយទេ គង់តែលើក្រដាស់ក៏ដោយ ។ ត្រង់នេះរកយល់មិន បាន តើគាត់ចង់និយាយយ៉ាងដូចម្តេច? ហើយគាត់ បន្ថែមទៀតថា ធ្វើនៅកន្លែងណាក៏បានដែរ អត់ ព្រួយសោះឡើយ។ តែពេលថ្មីនេះគាត់បានប្រកាស បន្ថែមថា ដោយហេតុផលសន្តិសុខចំពោះការ បង្កើតចលនាថ្មីនេះ ហើយដើម្បីធ្វើការងារនេះឱ្យមានប្រសិទ្ធភាពនោះ លោកបានស្នើឱ្យមេដឹកនាំ ចលនាសង្គ្រោះជាតិទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្រៅប្រទេសកុំប្រកាសពីការគាំទ្រនេះ ជាសាធារណៈ ហើយកុំបង្ហាញឈ្មោះផងដែរ។ ឃើញថា ការប្រកាសមុន និងក្រោយមិនស៊ីសង្វាក់ គ្នាទេ ឬមួយគាត់ខ្លាចគេដឹងពីចំនួនអ្នកគាំទ្រគាត់ តិចបានមិនឱ្យបង្ហាញឈ្មោះគង់តែនៅបរទេស ក៏ដោយ ។
ជាច្រើននាក់មានការឆ្ងល់ជាខ្លាំង ហេតុអ្វីបាន ជាគាត់បង្កើត ជណ្រំ បើគាត់ជាប្រធានដោយ និមិត្តរូបរបស់ ជណភ្រ ហើយចំណង់របស់គាត់ គឺ ជណភ្រ យល់ព្រមទាំងអស់គង់តែ គាត់មិនមែនជា ប្រធានក៏ដោយ។ ដូចជាប្រជុំថ្មីៗនេះគណៈអចិន្ត្រៃយ៍ របស់ ជណភ្រ បានប្រជុំគ្នា ដោយគ្នាតិចបានយល់ ព្រមក្នុងការបង្កើត ជណ្រំ ដោយគំនិត “គណ បក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ២ដាច់ ពីគ្នា តែគណបក្សសង្គ្រោះជាតិគាំទ្រលោក សម រង្ស៊ី ប្រធានចលនានេះដោយសារមានគោលដៅ រួមគ្នា គឺទាមទារគណបក្សសង្គ្រោះជាតិមកវិញ ដោះលែងលោកប្រធានកឹម សុខា និងអ្នកទោស នយោបាយ ព្រមទាំងធានាការបោះឆ្នោតដោយ សេរីត្រឹមត្រូវនឹងយុត្តិធម៌”។
គោលបំណងទាំងនេះ គឺដូចគ្នារវាង ជណភ្រ និង ជណ្រំ។ ហើយអ្នកបង្កើត ជណ្រំ មានពីរនាក់ជាសមាជិករបស់គណៈកម្មការចំពោះកិច្ច របស់ ជណ្រភ ក្នុងចំណោម៥នាក់ គឺលោកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង។ បើបូកលោក និង លោក ស្រី សមរង្ស៊ី មានតែ ៣ នាក់ទៀត ដែល ជាស្ថាបនិកចលនានេះ ដោយគេមិនសូវស្គាល់នឹង មិនសកម្ម ។ ហេតុនេះហើយបានជាមានសំនួរ និង ចម្ងល់ថា ហេតុដូចម្តេចបានជាលោក សម រង្ស៊ី មិនព្រមធ្វើសកម្មភាពតាមរយៈ ជណភ្រ ចាំបាច់ ទៅបង្កើតចលនាថ្មីអី បើអន្តរជាតិគេទទួលស្គាល់ គាំទ្រ និង ការពារឱ្យរស់រាន្តមានជីវិតមកវិញនោះ ហើយគាត់អាចសំរេចបានកិច្ចការយ៉ាងច្រើន បើ ប្រសិនណាជាមិនខុសនឹងគំនិត ជណភ្រ។ ការដែល លោកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង ទៅ ចូលរួមបង្កើតចលនានេះ សំនួរនឹងសួរថាតើ គណៈ កម្មការចំពោះកិច្ចរបស់ ជណ្រភ អាចបន្តកិច្ចការ តទៅទៀតបានឬទេ?
បើតាមអ្នកសង្កតការនយោបាយជាច្រើន ដែលធ្លាប់ស្គាល់លោក សម រង្ស៊ី និងសកម្មភាព របស់គាត់តាំងពីដើមមកការបង្កើត ជណ្រំ មិន មែនក្នុងគំនិតដូចថានោះទេ គឺមានគំនិតយកទៅ ចរចាជាមួយ ហ៊ុន សែន ដែលវានឹងត្រូវគំនាមកាន់ តែខ្លាំងពីសហគមន៍អន្តរជាតិបានសេចក្តីថា លោក សម រង្ស៊ី ទៅប្រោស ហ៊ុន សែន ដូចពីអតីតកាល ជាច្រើនដងមកហើយ ។
កាលពីចុងឆ្នាំ២០០៥ ដកពាក្យបណ្តឹងនៅ តុលាការទីក្រុងញូយ៉ក គ្រាន់តែដើម្បីដូរចូលស្រុក តែប៉ុណ្ណោះ ។
ដើមឆ្នាំ២០០៦ សមរង្ស៊ីសុខចិត្តធ្វើវិសោធន កម្ម រដ្ឋធម្មនុញ្ញពីការអនុមត្តិអ្វីៗ ពី២ ភាគ៣ មក៥០បូក១ ដោយគ្មានមូលហេតុច្បាស់លាស់ ។ បើតាមមូលហេតុរបស់លោកសមរង្ស៊ីគឺគ្រោងនៅ អាណត្តិក្រោយគណបក្សសមរង្ស៊ីអាចនឹងឈ្នះ អាចគ្រប់គ្រងបានដោយមិនចាំបាច់២ ភាគ៣ ទេ ។ តែបើយើងមើលពីលទ្ធផលដែលគណបក្ស សម រង្សី ទទួលបានឆ្នាំ១៩៩៨ បាន១៥ កៅអី ហើយ ២០០៣ បានតែ២៤កៅអី ហើយស្ថានភាពនយោ បាយបក្សក៏គ្មានអំណោយផលអ្វីច្បាស់លាស់ដល់ ទៅសង្ឃឹមថា ពី២៤កៅអី ទៅជាង៦០កៅអី នោះ ដូចរកជឿមិនកើត គឺជាការស្រម័យសុទ្ធ សាធ ។ ដល់ឆ្នាំ២០០៨ បានតែ២៦កៅអី កុំបន្ទោស គណបក្សសិទ្ធិមនុស្សដែលបង្កើតកាលពីឆ្នាំ ២០០៧ ។ គង់តែសម្លេងបក្សទាំង២ បូកគ្នាក៏អត់ ឈ្នះដែរ ។
ដូចកាលនៅឆ្នាំ២០១៥ ពេលធ្វើច្បាប់បោះ ឆ្នោតលោក សម រង្ស៊ី យល់ព្រមតាម ហ៊ុន សែន ដែលស្រែក៣ថ្ងៃមុនថា បើបក្សណាមិនព្រមចូល សភា ក្រោយប្រកាសលទ្ធផលជាផ្លូវការណ៍ទេ គេ យកអាសនៈទៅចែកឱ្យបក្សដ៏ទៃ លោក សម រង្ស៊ី ក៏សុខចិត្តអត់ទាំងពីគ្រោះជាមួយក្រុមការងារ ទៅជជែកធ្វើច្បាប់បោះឆ្នោតផង ដោយយល់ថា ពួក ប្រ.ជ នឹងចាញ់ ហើយមិនព្រមចូលសភាដែល មានចែលក្នុងមាត្រា១៣៨ នៃច្បាប់បោះឆ្នោត។ តើគេជឿកើតទេ បើពួកប្រ.ជជាអ្នករៀបចំបោះ ឆ្នោត ហើយបើចាញ់ វាចោទថាគ.ស.ជ ជាអ្នក លួចសន្លឹងឆ្នោតទៅវិញ ។ លោក សម រង្ស៊ី សំរេច យ៉ាងនេះ រកពន្យល់ឱ្យសមសួនមិនកើតមានតែ ម៉្យាង គឺគាត់បំពេញបំណងរបស់ហ៊ុនសែនតែ ប៉ុណ្ណោះ ។
ហើយគេបានយកមាត្រានេះមកធ្វើវិសោធន កម្មទៅជាមាត្រា១៣៨ថ្មី យក៥៥ កៅអីទៅចែក ឱ្យបក្សថ្មី ក្រោយពីគេរំលាយ ប.ស.ជ ។
ការបំពេញបំណងរបស់ហ៊ុនសែនមានច្រើនករណីយ ដូចជាយល់ព្រមធ្វើវិសោធន្នកម្មមាត្រា ២ នៃរដ្ឋធម្មនុញ្ញ ស្តីពីផែនទី។ គង់តែ ហ៊ុន សែន លើកឡើងពីពាក្យចាមអារាម្យថា វាឱ្យលុយចំនួន ២០លានដុល្លារ ក៏មិនធ្វើការកែតំរូវ ។ ដឹងដៃគ្នាដើរ លេងឱ្យប្រជាពលរដ្ឋដែលយល់ថា ហ៊ុន សែន ជា មនុស្សមួយមិនគួររាប់អានបែរទទួលរាក់ទាន់ទៅ វិញ នៅបរទេសលោក សម រង្ស៊ី ទទួលសមាជិក គណបក្សប្រជាជន ដូចជាសមាជិករបស់បក្ស សង្គ្រោះជាតិដែលពីដើមមិនទាំងហ៊ានថាជាអ្នក គាំទ្របក្សប្រជាជនតែដល់សព្វថ្ងៃគេមានតំណាង សឹងតែនៅគ្រប់ប្រទេស ។ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ព្រមទាំងប្រកាសនៅប្រទេសបារាំងថា ក្នុង នាមគាត់ជាមេគណៈបក្សប្រឆាំងដែលមានងារ ស្មើនឹងនាយករដ្ឋមន្ត្រី គាត់អាចនិយាយក្នុងនាម ជានាយករដ្ឋមន្ត្រី ហើយគាត់ក៏អាចនិយាយក្នុង នាមគណបក្សប្រជាជនដែរ ។ តើគាត់យល់សប្តិ ឬយ៉ាងណា ?
បើតាមដំណឹងពីក្នុងគណបក្សប្រជាជនមក ថា ហ៊ុនសែនចុះឥទ្ធីពលយ៉ាងខ្លាំងក្នុងបក្ស ដោយ សារតែបោះឆ្នោតសភាពីឆ្នាំ២០១៣ ចុះពី៩០ កៅអី មក៦៨ ដែលធ្វើឱ្យអំណាចរង្គោះរង្គើ តែ ក្រោយវប្បធម៌សន្ទនា ហ៊ុន សែន បានពង្រឹង អំណាចមកវិញ ។ ហើយថ្មីៗនេះ លោកសម រង្ស៊ី និយាយថា លោក ស ខេង ចង់ដោះដៃពី ហ៊ុន សែន ។ រឿងលោក ស ខេងនេះ ពិត ឬមិនពិត មិនដឹងទេ តែបណ្តាលឱ្យ ហ៊ុន សែន កាន់តែរិតត្បឹត ទៅលើលោក ស ខេង ហេតុដូច្នេះហើយបាន ហ៊ុន សែន ប្រើលោក ស ខេង ឱ្យធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញដែលកិច្ចការនេះ គឺនៅក្រោមរដ្ឋមន្ត្រី ក្រសួងយុត្តធម៌ ។ ហេតុដូច្នេះលោក ស ខេង មិន ហ៊ានប្រកែកអ្វីទាំងអស់ដោយសារការប្រកាស លោក សម រង្ស៊ី ។ ការប្រកាសនេះហើយ ដែល ពង្រឹងអំណាចរបស់ ហ៊ុន សែន ។ មានរឿងជា ច្រើនទៀត ដែលលោក សម រង្សី ធ្វើដើម្បីពង្រឹង ជំហររបស់ ហ៊ុន សែន ដោយចេទនាក្តី ដោយ អច្ចេតនាក្តីនេះជាភាពជាក់ស្តែង ។
ការចរចាជាមួយគណបក្សប្រជាជនកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ គឺអត់បានព្រាងអ្វី ទាំងអស់គង់តែទៅជួបគេ គឺដូចទៅសុំគេជួប ដោយ ទៅអង្គុយចាំគេមុន ដោយនៅពេលនោះ យើង មានឥទ្ធិពលយ៉ាងខ្លាំង។ ហើយការចរចាបានលទ្ធ ផលយ៉ាងស្តួចស្តើង ដូចជាទាមទារបង្កើតទូរទស្សន៍ ដែលយើងដឹងថាគ្មានមធ្យោបាយនឹងធ្វើគង់តែ អាជ្ញាធរមិនរំខានក្នុងរឿងច្បាប់នោះក៏ដោយ ។ រឿងដែលត្រូវទាមទាអត់បានលើកមកនិយាយ ដូចជាលើកលែងទោសដល់សកម្មជនទាំងអស់ ដែលទាក់ទងនឹងបាតុកម្ម១៥ កក្កដា ឆ្នាំ២០១៤ ដឹកនាំដោយលោកស្រី មួរ សុខ ហួរ និងទោស ទាំងអស់របស់លោក សម រង្ស៊ី ដែលគាត់ដឹងដែរ ដោយសារគាត់ចេញពីស្រុកជាច្រើនដងនោះ ដោយ សារគេអត់លើកលែងទោសឱ្យទាំងអស់ ។
បើតាមអ្នកសង្កេតការនយោបាយស្តីពី ស្រុកខ្មែរ និងធ្លាប់ស្គាល់លោកប្រធាន សម រង្ស៊ី ការដែលបង្កើតចលនាសង្គ្រោះជាតិ ជណ្រំ គឺ យកតែឈ្មោះមិនខ្វល់នឹងចំនួនអ្នកគាំទ្រទេ គឺគាត់ យកតែឈ្មោះចលនាទៅចរចាជាមួយ ហ៊ុន សែន ដើម្បីដោះគំនាបអន្តរជាតិចេញ ដែលគេនឹងដាក់យន្តការ ដោយគេបានសំរេចទៅហើយនោះ ។ គេជឿថាលោកសម រង្ស៊ី មិនគោរពការសន្យាទេ ដោយគេស្គាល់គាត់ថាជាមនុស្សក្រលាស់ពាក្យសំដី ។
យើងទាំអស់គ្នា ត្រូវតែគាំទ្រគណបក្សសង្គ្រោះជាតិ ដែលអន្តរជាតិគេទទួលស្គាល់ និង គាំទ្រ ហើយបើយើងឈ្នះឆ្នោត គេនឹងចាត់វិធានការជំរុញឱ្យហ៊ុនសែនផ្ទេរតំណែងឱ្យអ្នកឈ្នះជាពុំខាន។
លិម គិម យ៉ា