Top Mobile Banner

នៅប្រទេសវេណេហ្សូអេឡាមានបញ្ហាដូចកម្ពុជាដែរ

ខ្មែរផុសស.រ.អា.
ដូចនៅកម្ពុជាដែរ វេណេហ្សូអេឡាជា ប្រទេស មួយស្ថិតនៅអាមេរីកខាងត្បូងប្រធានាធិបតីផ្តាច់ ការនិយមឆ្វេង “នីកូឡឹស ម៉ាដេរ៉ូ”បានធ្វើឱ្យប្រទេស ដ៏សម្បូរប្រេងកាតរបស់ខ្លួន ក្លាយទៅជាក្ររហេមរហាមគ្មានថ្នាំសង្កូវសម្រាប់ព្យាបាលជម្ងឺ គ្មានម្ហូប អាហារគ្រប់គ្រាន់សម្រាប់ចិញ្ចិញពលរដ្ឋសេដ្ឋកិច្ច គាំដំណើរដោយសារមានទណ្ឌកម្មពីមហាអំណាចសេដ្ឋកិច្ច ។

លោកប្រធានាធិបតីនោះ បានបញ្ជាឱ្យមាន ការបោះឆ្នោតនៅថ្ងៃ៣០ខែមេសាខាងមុខ ដោយ គ្មានបក្សប្រឆាំង តែជាមួយគ្នានោះ ក៏មានការ ចរចាជាមួយគណបក្សប្រឆាំងនៅក្រៅប្រទេស តែក៏មិនទាន់បានលទ្ធផលល្អនៅឡើយទេ។
ប្រទេសវេណេហ្សូអេឡា នៅដំណាក់កាល នេះ រងការដាក់ទណ្ឌកម្មជាខ្លាំងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រោះតែករណីប្រធានាធិបតី របស់ប្រទេសនេះ រំលាយសំឡេងបក្សប្រឆាំង នៅក្នុងសភា។ ការនេះបណ្តាលឱ្យមានទណ្ឌគម្មពីសហរដ្ឋអាមេរីកលើបុគ្គលនយោបាយជុំវិញ លោក “ម៉ាដេរ៉ូ”ចំនួន៥០នាក់ ហើយដោយសារវិបត្តិ នយោបាយធ្ងន់ធ្ងរពលរដ្ឋរបស់ប្រទេសជិតមួយ លាន់នាក់បានចំណាកស្រុកទៅប្រទេសជិតខាង បន្ទាប់ពីអ្នកនយោបាយ បក្សប្រឆាំងរាប់រយនាក់ រត់ទៅជ្រកកោននៅអាមេរិក ។ មានការចរចា មួយបានបង្កើតឡើងនៅប្រទេស“កូឡុមប៊ី” តែ បែបនេះក្តីការចរចា នយោបាយ បានចាប់ផ្តើម ចំនួន៤លើកមកហើយ ដោយមានលទ្ធផលយឹតៗ នាំឱ្យបក្សប្រឆាំងមានការលំបាកវិលចូលប្រទេស ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី៣០ មេសា ឆ្នាំ ២០១៨នេះ។ លោកប្រធានាធិបតី“នីកូឡាស់ ម៉ាដូរ៉ូ” ប្រកាសថា ការបោះឆ្នោតត្រូវតែធ្វើឡើង ទោះជាក្រុមប្រឆាំងមិនអាចត្រៀមខ្លួនបានគ្រប់ គ្រាន់ក៏ដោយ ។
វេណេហ្សូអេឡាកំពុងតែត្រៀមបោះឆ្នោត ដោយគ្មានបក្សប្រឆាំង តើអាចបំពេញឆន្ទៈម្ចាស់ឆ្នោតដែរឬទេ? លោកប្រធានាធិបតី“នីកូឡើស ម៉ាដេរ៉ូ”មានការគាំទ្រពីប្រទេសចិននឹងប្រទេស រុស្សី ឱ្យបន្តរមានភាពរឹងរូស ប៉ុន្តែសហរដ្ឋអាមេរីក បានបញ្ជូនលោករដ្ឋលេខាធិការកិច្ចការបរទេសទៅ កាន់ប្រទេស៥នៅជុំវិញវេណេស្ហូអេឡា ដើម្បីទប់ ស្កាត់មិនឱ្យប្រទេសទាំងនេះ ចូលទៅជួយលោក “ម៉ាដេរ៉ូ”ដូចប្រទេសចិនបានឡើយ។
ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពនយោបាយ មិនខុសពី“វេណេស្ហូអេឡា”ទេ គ្រាន់តែខុសពីកាល បរច្ឆេតនៃការបោះឆ្នោតតែប៉ុណ្ណោះ ។ គេអាច មានសង្ឃឹមថាប្រទេសមហាអំណាចកំពុងមានវិធាន ការទប់ទល់នឹងអាមេរីកខាងត្បូងរួចទៅហើយ ដូច្នោះនឹងមានការងាយស្រួលនឹងបែរទៅរកដោះស្រាយបញ្ហានៅកម្ពុជា គឺប្រើគ្រាប់“មួយបាញ់ សត្វបានដល់ទៅ២”ឯណោះ៕

 

ព័ត៌មានទាក់ទង