Top Mobile Banner

លោក សម រង្ស៊ី ស្មើសុំឱ្យអូស្ត្រាលីជួយស្តាប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញៈ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញ បានអំពាវនាវ ឱ្យអូស្ត្រាលីជួយ “ធ្វើឱ្យរស់រានឡើងវិញ” ចំពោះប្រជាធិបតេយ្យរបស់កម្ពុជាដោយថ្លែងថា ភាព នៅស្ងៀមរបស់ប្រទេសអូស្ត្រាលី ចំពោះភាពផ្តាច់ការកាន់តែខ្លាំងឡើង និងការដាក់ពន្ធនាគារពលរដ្ឋ របស់ខ្លួនគឺទំនងជាដោយសារកិច្ចព្រមព្រៀងជន ភៀសខ្លួន ដែលមានលក្ខណៈចម្រូងចម្រាស។
លោក សម រង្ស៊ី កាលពីម្សិលមិញ បាន ប្រាប់អ្នកកាសែត នៅក្លិបសារព័ត៌មានជាតិអូស្ត្រាលី ថា ប្រទេសកម្ពុជាត្រូវការប្រទេសអូស្ត្រាលី និង ប្រទេសលោកខាងលិចដទៃៗទៀត ដើម្បីដាក់ សម្ពាធទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឱ្យបញ្ឈប់យុទ្ធនាការបង្ក្រាបផ្នែកនយោបាយ របស់លោក។
លោកថ្លែងថាៈ “ប្រជាពលរដ្ឋកម្ពុជាម្នាក់ឯង មិនអាចធ្វើឱ្យប្រជាធិបតេយ្យក្នុងប្រទេសរបស់ ខ្លួនរស់ឡើងវិញទេ។ កម្ពុជាជាប្រទេសតូចណាស់ និងងាយរងគ្រោះណាស់មិនអាចកំណត់ជោគវាសនា របស់ខ្លួនដូចប្រវត្តិសាស្ត្របានបង្ហាញនោះទេ”។ ឪកម្ពុជាជាចំណុចខ្សោយនៃប្លុកផ្តាច់ការក្នុង អាស៊ី”។
ប៉ុន្តែលោក រង្ស៊ី ថ្លែងថាការខកខានរបស់ អូស្ត្រាលីក្នុងការចូលរួមក្នុងវិស័យនេះ និងវិស័យដទៃទៀតទំនងដោយសារកិច្ចព្រមព្រៀងជនភៀស ខ្លួនដែលមានទឹកប្រាក់ខ្ពស់របស់ខ្លួន។
កាលពីឆ្នាំ ២០១៤ អូស្ត្រាលីបានចុះកិច្ចព្រម ព្រៀងផ្តល់៤០លានដុល្លារអូស្ត្រាលីសម្រាប់កម្ពុជា ដើម្បីទទួលយកជនភៀសខ្លួនដែលអូស្ត្រាលីមិន ចង់បាន។
លោក រង្ស៊ី ថាៈ ឪខ្ញុំខ្លាចដោយសារបញ្ហា ជនភៀសខ្លួននេះ ទីក្រុងកង់បេរ៉ា 9ជានបរេរាប មិនចង់មានបញ្ហាណាមួយជាមួយលោក ហ៊ុន សែន។ ដូច្នេះលោក ហ៊ុន សែន មានអារម្មណ៍ថា មាននិទ្ទណ្ឌភាពទាំងស្រុងសម្រាប់លោក”។ “វាគួរឱ្យខ្មាសណាស់ ដែលទទួលយកជនភៀស ខ្លួនពីកម្ពុជា នៅពេលនាក់បញ្ជូនជនភៀសខ្លួនទៅកម្ពុជា”។
លោក សម រង្ស៊ី បានគូសបង្ហាញករណីភរិយា និងកូន ៥ នាក់របស់លោក កែម ឡី ដែលត្រូវបាន បាញ់សម្លាប់ដែលកំពុងស្នាក់នៅប្រទេសថៃរង់ចាំ ទិដ្ឋាការទៅអូស្ត្រាលី។
លោក សម រង្ស៊ី ក៏បានថ្លែងផងដែរថា លោកមានការ “ភ្ញាក់ផ្អើល” ដែលប្រទេសអូស្ត្រាលី មិនខិតខំធ្វើការងារបន្ថែមទៀតក្នុងការទាមទារឱ្យមានការដោះលែងអ្នកផលិតភាពយន្តលោក ម្ញាសេ ច្រិកតេសៀន ដែលប្រឈមមុខនឹងការដាក់ ពន្ធនាគារ១០ឆ្នាំ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទ ចោទចារកម្មកាលពីខែមិថុនា។
ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី មិនបានឆ្លើយតបនឹងសំណើសុំអធិប្បាយ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា “គួរឱ្យអស់សំណើច” ហើយលោកថា មិនចាំបាច់បរទេសទទួលស្គាល់លទ្ធផលបោះឆ្នោត ទេ ដោយសារប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់ ហើយ។ ឪការអំពាវនាវឱ្យបរទេសរួមមានអូស្ត្រាលី មិនទទួលស្គាល់ការបោះឆ្នោត វាទៅមិនរួចទេ គ្មាន នរណាស្តាប់គាត់ទេ”។
លោកបន្តថា ការអំពាវនាវពីគណបក្សបៃ តងរបស់អូស្ត្រាលីហាមប្រាមនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឱ្យទៅប្រទេសអូស្ត្រាលីកាលពីខែមីនា គ្មាននរណាស្តាប់ទេ។

ព័ត៌មានទាក់ទង