បុប្ផា ម៉ាឡូន ឈរឈ្មោះជាសមាជិកសភាជាតិ ឡូវ៉ែល ដោយ ខ្មែរផុស USA ចេញផ្សាយ August 19, 2024 50 ដោយ សូបិន ពិន ស្ត្រីជាអតីតជនភៀសខ្លួនខ្មែរម្នាក់ គឺបុផ្ផា ម៉ាឡូន បានចេញមកឈរឈ្មោះជាបេក្ខនារីសមាជិក សភាជាតិ ៅំ ៣ ដែលជាតួរនាទិក្នុងនយោបាយ ដ៏ខ្ពង់ខ្ពស់ថ្មីមួយទៀត នៅសហរដ្ឋអាមេរីក ជំនួស ដំណែងជំទាវ សុងហ្គាស, មិនដែលមាននារីខ្មែរ ណាម្នាក់បានមកដល់ដំណាក់ការនេះនៅឡើយ ទេ។ កាលពី២ឆ្នាំមុននេះសោះអ្នកស្រីបានទទួល ដំណែងដ៏ខ្ពង់ខ្ពស់មួយរួចហើយ គឺជាសមាជិកក្រុម ប្រឹក្សាមហាវិទ្យាល័យសហគមន៍មីឌលសិច-ជំជ ពៀរដ ថៀ ទរុសតយ ហើយពិមុននេះមកទៀត អ្នកស្រីបាននៅជាប្រធានសមាគមខ្មែរនៅឡូវែល ២អាណត្តិ ហើយជាមួយគ្នានេះទៀត អ្នកស្រីមានអាជីពជាអនុប្រធាននៃធានាគារក្នុងតំបន់មួយ ដែលអ្នកស្រីប្រកបការងារទាំងឡាយនោះពេញ ដោយដោយជោគជ័យ។ អ្នកស្រីបានបើកសម្ភោធការឃោសនាដំបូងរបស់អ្នកស្រីមួយ កាលពីថ្ងៃទីថ្ងៃទី៣ មិនានេះ នៅភោជនីយដ្ឋាន សំពៅមាស ចូលរួមអបអរដោយ មន្ត្រីនឹងសមាជិកសហគមន៍នឹងអ្នកគាំទ្រជិតឆ្ងាយ ប្រមាណ១០០នាក់, អ្នកស្រីបានថ្លែងថា ឥឡូវនេះ ចំណូលចិត្តខ្ញុំ គឺសងទៅសហគមន៍វិញ ដូចដែលអ្វី ដែលសហគមន៍ធ្លាប់ជួយខ្ញុំពីអតីតកាល… គឺជា អតីតកាលដែលអ្នកស្រីបន្តថា កាលពីនៅអាយុ ៩ឆ្នាំ កុមារី បុប្ផា នៅពេលមកដល់ជាន់ដីសហរដ្ឋអាមេរីកដំបូងបង្អស់ មានតែសំពត់អាវមួយបន្លាស់ តែប៉ុណ្ណោះនៅលើខ្លួន ហើយឪពុកម្តាយនាងបានអប់រំផ្តល់នូវវិជ្ជាអំពីការងារដែលត្រូវធ្វើដោយ លំបាកនឹងដោយព្យាយាម…រហូតដល់បានមកជួប នឹងក្តីស្រម័យអាមេរីកាំង…ដែលខ្ញុំដឹងថា បានឆ្លង វិញ្ញាសារដ៏លំបាកទាំងឡាយនោះ មិនមែនធ្វើតែ ម្នាក់ឯងបានទេ!…។ ក្នុងដំណើរជីវិតវិជ្ជាជីវៈរបស់បេក្ខនារីម្នាក់ នេះ ស្របដំណើរនឹងការវិវត្តន៍សហគមន៍ខ្មែរនៅ ឡូវែល បុប្ផា បានបន្សល់នូវស្នាដៃនឹងកេរឈ្មោះ ច្រើនកន្លែង ដែលមនុស្សជាច្រើននៅចងចាំ ពីព្រោះ តែបានធ្វើឱ្យជីវភាពនៃពលរដ្ឋអតីតជនភៀសខ្លួនខ្លះ បានត្រូវប្តូរផ្លាស់ទៅជាប្រសើរបាន ខ្លះក៏បាន អ្នកថែសុខភាពខ្លួន ខ្លះទៀតក៏បានមុខរបរថ្មី ខ្លះ ផ្សេងទៀតក៏រកទីជម្រកបាននៅមានច្រើនទៀត, នេះក៏ព្រោះតែអង្គភាពដែល បុប្ផា បំរើការនោះ មានរចនាសម្ព័ន្ធនឹងយន្តការបំរើសាធារណជនមាន គុណភាពគ្រប់គ្រងប្រសើរមានថវិការគ្រប់គ្រាន់… ទាំងនេះបានធ្វើឱ្យ បុប្ផា ក្លាយជានារីសម័យគំរូដល់ អ្នកឯទៀត។ ភ្ញៀវសំខាន់ៗនារាត្រីនោះ មានប្រមាណ ជិត១០០នាក់ជាអាទិ៍លោកអតីតអភិបាលក្រុង ឡូវែល អេដ ខេណ្ណឺឌី, លោក វ៉ែន ពេជ្រ នឹង ដាវី ត្រាន, សូបិន ពិន រួមទាំងភ្ញៀវជំនាន់យុវវ័យច្រើន នាក់ទៀត… បានមកសម្តែងការអបអរសាទរ ដោយមានមោទនភាពនឹងបានឃើញបេក្ខភាព ស្ត្រីក្នុងសហគមន៍ខ្មែរ-អាមេរីកាំង មានសេចក្តី ក្លាហានចេញធ្វើនយោបាយមុនគេជាសញ្ញានៃការ បើកផ្លូវឱ្យនារីឯទៀតៗ យកជាគំរូសម្រាប់ធ្វើ នយោបាយជាបន្តរបន្ទាប់។ ការបង្ហាញខ្លួនដំបូងក្នុង នយោបាយរបស់អ្នកស្រី បុប្ផា ម៉ាឡូន ជាបេក្ខនារី សម្រាប់សភាជាតិបានបង្ហាញភាពនារីសង្ហារមាន ការអប់រំខ្ពស់ មានបទពិសោធន៍ពីសហគមន៍សាក សមនឹងបំណងប្រាថ្នារបស់អ្នកស្រីណាស់។ 50 Share