Top Mobile Banner

សម្ភាសន៍ជាមួយ វាសនា នួន អភិបាលក្រុងឡូវែលស្តីទី ស្តីអំពីវិទ្យាល័យឡូវែល

ដោយ ពិន សំខុន
សមាជិកក្រុមប្រឹក្សាក្រុងអាណត្តិថ្មិនេះ បាន អនុម័ទសម្រេចទីតាំងវិទ្យាល័យឡូវែលឱ្យត្រឡប់ ពី ខលី មកធ្វើនៅទីតាំងកន្លែងដើមវិញ គឺកណ្តាល ក្រុង ដោនថោន មានបញ្ហាមួយបានកើតឡើង គឺ ម្ចាស់ថវិកា ព្សៅំ មិនព្រមចុះហត្ថលេខាផ្តល់ ថវិការសង់សាលាថ្មីនោះឱ្យមកទេ តើមានរឿង ហេតុអ្វីទៅ?
វាសនា នួន ៈ មិនមែនគេមិនឱ្យទេ! គេនៅ តែឱ្យតែគេប្រាប់ថា ឱ្យកែប្លង់ហ្នឹងចេញវិញ ដោយ មិនឱ្យមានអាងហែលទឹកនឹងអាគារហាត់ប្រាណ តែខាងយើងនៅតែផ្ញើរប្លង់ចាស់ដែលមានអាង ហែលទឹក នឹង អាគារហាត់ប្រាណទៅឱ្យគេដដែល ដែលជាហេតុធ្វើឱ្យម្ចាស់ថវិការ គេបដិសេធ ។

ពិន សំខុនៈ តើដោយសារទីតាំងថ្មីនោះ ឬបាន ជាគេមិនចេញថ្លៃសង់អាងហែលទឹកណឹងរោង ហាត់ប្រាណ?
វាសនា នួនៈ បងមានចាំទេ គេបានធ្វើប្រជា មតិមួយឱ្យពលរដ្ឋជាអ្នកសម្រេចយកទីតាំង សម្រាប់វិទ្យាល័យថ្មីពលរដ្ឋបានជ្រើសយកទីតាំង ដោនថោន ពេលនោះហើយដែល ព្សៅំ គេប្រាប់ ថា គេមិនចេញថ្លៃអាងទឹកនឹងអាគារហាត់ប្រាណ ទេ សុំឱ្យធ្វើប្លង់ថ្មីដោយមិនមានអាងទឹក នឹង អាគារហាត់ប្រាណអីតែខាងយើង នៅតែផ្ញើប្លង់ ចាស់ពីឆ្នាំមុន ដែលជាហេតុធ្វើឱ្យគេបដិសេដ, ឥឡូវ យើងបានជួលអ្នកជំនាញឱ្យធ្វើប្លង់ថ្មីដាក់ទៅហើយ ប្លង់ថ្មីនោះនឹងគ្មានអ្វីដែលគេទាមទារនោះទេ។
ពិន សំខុនៈ លោក ខេវិន ម័រហ្វី ជានាយក សាលាក្រុង តើហេតុអ្វីបានជាគាត់លាលែងពី ដំណែង?
វាសនា នួនៈ គាត់លាចូលនិវត្តន៍ ពីព្រោះបាន ប្រាក់ចូលនិវត្តន៍គ្រប់គ្រាន់របស់គាត់ហើយ!
ពិន សំខុនៈ តែដែលខ្ញុំបានឮនោះ គឺគាត់បាន បោះឆ្នោតគាំទ្រ ខលី ហើយការដែលគាត់លាឈប់ នេះ ពីព្រោះតែសមាជិកក្រុមប្រឹក្សាភាគច្រើន ដោនថោន គេទម្លាក់កំហុសលើគាត់ទាំងអស់ ថវិការ បដិសេដ្ឋក៏ព្រោះតែគាត់មិនចង់ធ្វើ…មែនទេ?
វាសនា នួនៈ ពេលខ្ញុំជាប់ឆ្នោតភ្លាម ខ្ញុំបាន ជួបខេវិន ម័រហ្វី ២-៣ដងដែរ គាត់និយាយប្រាប់ ខ្ញុំថា ពលរដ្ឋបានបញ្ចោញប្រជាមតិគាត់នឹងគោរព តាមស្មារតីរបស់ពលរដ្ឋនឹងស្មារតីក្រុមប្រឹក្សាដែល ភាគច្រើនជាចរន្ត ដោនថោន ដូច្នេះខ្ញុំយល់ថា បើ មានការថ្លោះធ្លោយក្តី វាមិនមែនជាចេតនារបស់ គាត់ទេ!
ពិន សំខុនៈ បើយកពេលគូប្លង់សារជាថ្មី ហើយរង់ចាំអនុម័ទថវិការ តើតាមយោបល់លោក វិទ្យាល័យអាចផ្តើមសង់នៅមុន២ឆ្នាំទេ បារម្មណ៍ថា អ្នកឡើងថ្មីនា២ឆ្នាំ អាចនឹងសម្រេចប្តូរគម្រោង សង់វិទ្យាល័យទៅកន្លែងផ្សេង តើអាចឬទេ?
វាសនា នួនៈ មិនអាចទេ! ពីព្រោះនេះជា សេចក្តីសម្រេចរបស់ពលរដ្ឋ ដោយប្រជាមតិ ម៉្យាង ទៀតគម្រោងនេះនឹងត្រឡប់ទៅសុំអនុម័ទនៅ ឆាប់ៗនេះហើយ យូរណាស់នៅខែ៣-៤ឆ្នាំក្រោយ គម្រោងនេះចាប់ដំណើរការហើយ…
ពិន សំខុនៈ តើពលរដ្ឋអ្នកបង់តាក់នឹងខូច ខាតប៉ុណ្ណាទៅ បើពន្យារពេលកាន់តែយូរ អ្នកឯក ទេសសំណង់នឹងទារប្រាក់រង់ចាំរបស់គេ ធ្វើឱ្យថ្លៃ សំណង់ចេះតែឡើងខ្ពស់ ដោយមិនមានការធ្វើ?
វាសនា នួនៈ យើងមានលុយដំកល់តាំងពីឆ្នាំ មុនចំនួន២លាន សម្រាប់ប៉ះប៉ូវអ្នកឯកទេសខាង ប្លង់ ចំណែកខាងវិស្វកម្មយើងមានកិច្ចសន្យា តែឥត ធ្វើការឥតបានលុយទេ តែវានឹងមិនផ្តើមយឺតពេល ទេ! យើងបានគិតទៅដល់ជួលអ្នកឯកទេសខាងសំណង់ជើងចាស់គាត់បានបោះឆ្នោតគាំទ្រ ខលី ឱ្យមកត្រួតពិនិត្យការងាររាល់ថ្ងៃជំនួសភ្នែកពួក យើង ។
ពិន សំខុនៈ វិទ្យាល័យនៅកណ្តាលក្រុង តើសង្ឃឹមថានឹងមានវិនិយោគគេមកទេ ជាពិសេស នៅ៣-៤ឆ្នាំនៃរយពេលសង់វិទ្យាល័យថ្មីនោះ?
វាសនា នួនៈ វិទ្យាល័យថ្មីកម្មវិធីថ្មី គុណ ភាពក៏ខ្ពស់ ពេលនោះសង្ឃឹមថាមានវិនិយោគច្រើន នឹងមកយើងខិតខំរៀបចំតំបន់ហាមីលតុនឱ្យហើយ បានមុនវិនិយោគនឹងចេញដំណើរមុន រីឯខាង វិទ្យាល័យថ្មីវិញ ខ្ញុំជឿថានឹងមិនមានអ្វីធំដុំនឹង កើតឡើងទេ មុននឹងវិទ្យាល័យសង់ហើយចប់ សព្វគ្រប់នោះ។ ពិន សំខុនៈ សូមអរគុណ

 

ព័ត៌មានទាក់ទង