Top Mobile Banner

បុណ្យរដូវធ្លាក់ព្រិល ២០១៨

ដោយខ្មែរផុសស.រ.អា.
ឡូវែល-គេមិនភ្លេចប្រារឰពិធីបុណ្យ ដែល បានក្លាយជាប្រពៃណីក្រុងឡូវែលទៅហើយ នាថ្ងៃបញ្ចប់រដូវធ្លាក់ព្រិល ដូចសព្វមួដងនោះទេ, រាត្រីទី២៣ នឹងថ្ងៃសៅរ៍ ទី២៤ ឆ្នាំ២០១៨ ពេញ មួយថ្ងៃមនុស្សម្នាមកជួបជុំគ្នានៅមុខសាលាក្រុង មកស្តាប់ភ្លេងចម្រៀង នាក្រុមតន្ត្រី មកពីជិតឆ្ងាយ មកមើលការតាំងពីពណ៌ផលិតផលក្រុងនានា ដែលតាំងតាមផ្លូវ យ៉ាងអ៊ូអែរ ។

មិនអ៊ូអរដូចឆ្នាំមុនទេ ទំនងជាអាកាសធាតុ មិនអំណោយផល ដោយមានខ្យល់ត្រជាក់ ទើប ត្រឡប់មកវិញ តែក៏ទស្សនិកជនមានមិនអន់ប៉ុន្មាន ដែរ ដោយឆ្នាំនេះអាកាសត្រជាក់ក៏ខ្លាំងខ្លា(ក្រោម សូន្យច្រើនអង្សាច្រើនដង) ហើយនៅយូរបន្តិច ហើយ ព្រិកធ្លាក់យ៉ាងក្រាស់ឃ្មឹក ធ្វើឱ្យជាប់ឡាន ជាប់ផ្លូវ មនុស្សនៅផ្ទះច្រើន ហើយខកខានមិនបាន ចេញពីផ្ទះ មិនអាចចេញមកតំសាន្តទីវាលនោះ ក៏ យូរបន្តិចហើយដែរ, ដូច្នេះបានពិធីរបៀប “វិនទ័រ ហ្វេស” នេះ អាចនាំកូនចៅនឹងមិត្តភក្ត្រិចេញមក ជួបគ្នាបានកំសាន្តនឹងល្បែងនានា កំដរក្មេងនឹងចាស់ បានយ៉ាងពេញចិត្ត។
គ្រួសារយើងក៏ដូចគេឯង តែងឆ្លៀតយកឱកាស នេះ នាំប៉ុណ្ណារ៉ូ(អាយុ៧ឆ្នាំ) ចេញមកកំសាន្តដូច រៀងរាល់ឆ្នាំដែរ ដើម្បីជាកិត្តយសដល់ ការរៀបចំ ទទួលភ្ញៀវដោយក្រសួងទេសចរសាលាក្រុង ឡូវែលផង ជាការចូលរួមជាមួយមិត្តភក្ត្រិជាសហគមន៍រួមគ្នាផង នឹងជាពិសេសជាការកំសាន្តរបស់ ក្មេងផង។ ប៉ុណ្ណារ៉ូ ចូលចិត្តឡើងភ្នំកៅស៊ូ ហើយ រំអិលចុះមកវិញពីទីខ្ពស់ជាមួយមិត្តកុមារឯទៀត ដែលទើបនឹងស្គាល់គ្នាមានមកពីចំរុះសាសន៍ ធ្វើ ឱ្យគេរីករាយខ្លាំងណាស់, គេឡើងហើយអំអិលចុះ ច្រើនលើក ច្រើនសារ ក្រោមការត្រួតពិនិត្យប្រុងប្រយ័ត្នរបស់យុវជនស្ម័គ្រចិត្ត ធ្វើឱ្យឪពុកម្តាយក្មេង មានការកក់ក្តៅនឹងសុវត្ថិភាពកូនខ្លួនច្រើន។ គេ នៅកំសាន្តបានច្រើនម៉ោងយ៉ាងត្រជាក់ស្រឺត តែ ក្មេងៗមិនមានត្រជាក់អីដូចមនុស្សចាស់ទេ, បន្ទាប់ មកទៅរីករាយនឹងទៅដុតនុំ “ម៉ាសស្វាឡូ”ញ៉ាំយ៉ាង ឈ្ងុយឆ្ងាញ់ រួចមកទៅស្តាប់គេនិទានរៀងក្មេង យ៉ាងជំនាញនៅក្នុងរោងគ្រាន់បានកក់ក្តៅបន្តិច នឹងស្តាប់“រឿងនិទាន”បានគួរឱ្យចាប់ចិត្តអស់ សំណើចតាមសាច់រឿងបន្តិចមក ប៉ុណ្ណារ៉ូ ក៏ទារទៅ ទិញ“ហុតឌកនឹងផ្រិនផ្រាយ” ដែលមានគេរង់ចាំបន្ត កន្ទុយយ៉ាងវែងនៅឡាន“ត្រិក យ៉ាងគួរឱ្យធុញ ថប់ តែ ប៉ុណ្ណារ៉ូ នៅចាំបានដោយឆ្លៀតលេងបាញ់ ព្រួញប្រដេញគ្នាជាមួយក្មេងឯទៀតយ៉ាងព្រងើយ។
មិនដូចឆ្នាំមុន ដែលយើងតែឃើញដំណាង រាស្ត្រ ឬដំណាងសាលាក្រុងដែលតែងមកជួបជុំគួរសមនឹងអ្នកបោះឆ្នោតឱ្យខ្លួន ឆ្នាំនេះសូម្បីតែអ្នក បេក្ខជនអ្នកឈឬឈ្មោះសម្រាប់អាណត្តិខាងមុខ ដ៏ស្អេកស្កះ ក៏មិនឃើញមានវត្តមានទេ ទំនងជាពួក មន្ត្រីទាំងនោះមកពេលផ្សេងទេ ក៏មិនដឹង។ តែទោះ ជាយ៉ាងណាយើងបានទៅភ្លក់ស្រាប៊ៀដែល ទើប នឹងបិទថ្មីៗនៅឡូវែលនេះ យ៉ាងត្រជាក់តែនៅ “ចត់”បន្តិចនៅឡើយ ដែលគេតម្រៀបគ្នាដាក់ លក់នៅក្បែរ“ឈើច”ព្រះវិហ៊ារគ្រីស្តសាសនាយ៉ាង ហូរហែរ ពេលនោះទើបនឹងថា ឡូវែលក៏មានកន្លែង ផលិតស្រាបៀរដ៏ឆ្ងាញ់ៗមិនចាញ់ទីដ៏ទៃដែរ។
សហគមន៍អាស៊ិមិនជាច្រើនទេ បាននាំកូន ចៅខ្លួនមក“វិនទ័រហ្វេស”នោះ តែមិនបានឃើញ ចាស់ៗនោះទេ, គេអាចយល់បានថា “គ្រួសារ យុវវ័យ” មានការជ្រួតជ្រាបនឹងវប្បធម៌អាមេរីកកាំង ដែលខ្លួនរស់នៅបានប្រសើរជាងចាស់ៗ អាស៊ី។

 

ព័ត៌មានទាក់ទង