ភោជនីយដ្ឋានឡូវែល ទើបនឹងបើកមិនដល់ ១ខែផង បានត្រូវភ្ញៀវជាច្រើនហៅហាងនោះថា ជាហាងកម្ពុជាក្រោមតែម្ចាស់ហាង គឺលោក ដាញ់ សុរិផល ជាអ្នកចាស់ស្រុកនៅឡូវែល បដិសេដថា មិនមែនធ្វើតែម្ហូបបែបកម្ពុជាក្រោមទេ គឺជាម្ហូប អាហារខ្មែរជាទូទៅ តែក៏មានម្ហូបកម្ពុជាក្រោម ដែរតែប៉ុណ្ណោះ។
ហាងបានប្តូរម្ចាស់៦ហើយ លោកផលនឹង ភរិយារបស់លោកមានជំនឿច្បាស់ថាម្ចាស់ចុង ក្រោយនេះនឹងនៅយូរជាងគេ ដោយសារលោក ជាមនុស្សដែលមានគេរាប់អានច្រើន ចូលរួមសុខ ទុក្ខក្នុងសហគមន៍ក៏ច្រើន ហើយមកកាន់ហាងម្ហូប អាហារក៏សំអាងទៅលើជំនាញជាអ្នក បឺចនីស ផង នឹងបងស្រីជាជំហ៊រម្ហូបអាហារច្រើនឆ្នាំមកពីកាលី ហ្វញ៉ានឹងអ្នកជំនាញខាងម្ហូបស្ងួតម្នាក់ទៀត មាន ទាខ្វៃជ្រូកខ្វៃជាដើម ទាំង២នាក់មកដឹកនាំចង្ក្រាន មានគ្នា៥នាក់ តែលោក ផល បន្តរថា ពេលនេះខ្ញុំ នៅជួយជាកម្លាំងក្នុងចង្ក្រានជាមួយពួកគេនៅ ឡើយ ទាល់តែរៀបបានរឹងមាំហើយ បានខ្ញុំចេញ មកធ្វើអ្វីផ្សេងវិញ។
នៅពេលសួរថា ម្ហូបស្រុកក្រោមមានអ្វីខ្លះ? នៅលោកតបថា អ្នកស្រុកក្រោមគេចូលចិត្ត ស៊ុប ឆ្នាំងភ្លើង – សម្លរម្ជូរពុះ – ស៊ុបឆ្នាំងដី – ខម៉ាំ ជា ដើម ដែលយើងធ្វើតាមរបៀបអ្នកស្រុកក្រោម លោកបន្ថែមថា ខ្ញុំដឹងថាភ្ញៀវចូលចិត្តកន្លែងស្អាត មានអ្នកបំរើដែលយកចិត្តទុកដាក់ភ្ញៀវ ទើបគេ ត្រឡប់មកវិញ, ខ្ញុំអាចបំពេញចិត្តគេបាន ។
ស្ថិតនៅកណ្តាលប៉ៃលិនប្លាហ្សាភោជនីយ ដ្ឋានឡូវែលងាយស្រួលរកឃើញ គឺនៅចំកណ្តាល ក្រុងខ្មែរឡូវែលតែម្តង ។
គេដឹងហើយថា នៅសហរដ្ឋអាមេរិកនេះ ឡូវែលគឺជាក្រុងខ្មែរតែមួយដែលមានរដ្ឋបាលគ្រប់ គ្រងដោយប្រជាពលរដ្ឋដើមកំណើតខ្មែរតែ ជាតំបន់ដែលសំបូរដោយគ្រឿងឧបភោគបរិភោគ គ្រឿងអនុស្សាវរីយ និងអគារវប្បធម៌ដូចជា វត្ត អារាម ដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែទេសចរណ៍មិនបាន សំដៅមកតំបន់នេះ ដោយសារតែវប្បធម៌ខ្មែរ នោះទេ ពីព្រោះគ្មានការឃោសនាគ្រប់គ្រាន់ ភោជនីយដ្ឋានជាច្រើនបានខំប្រឹងប្រែងតែរៀងៗ ខ្លួនដោយខ្លួនឯង ភោជនីយដ្ឋានដែលកើតមកមុន ដូចជា ភោជនីយដ្ឋាន កូលាបក្រហម ភោជនី យដ្ឋានសាមផ្លីខ្មែរ ភោជនីយដ្ឋានពិភពថ្មី សុទ្ធតែ ធ្លាប់បានបង្ហាញថ្វីដៃលឺរន្ទឺវែងឆ្ងាយជាមួយគ្នា និងការស្គាល់ក្រុងឡូវែល ។
ឥឡូវមានហាងលោក ដាញ់ សូរិផល ហ៊ាន ប្រកាសខ្លួនបង្ហាញគុណសម្បត្តិថ្មីនៃហាងរបស់ ខ្លួនចូលរួមជាមួយភោជនីយដ្ឋានឯទៀតៗ មាន ភោជនីយដ្ឋានភ្នំពេញ ភោជនីយដ្ឋានហេងឡាយ ធ្វើឱ្យឡូវែលក្លាយជាក្រុងទេសចរណ៍ខ្មែរនៅ សហរដ្ឋអាមេរិកពេញមុខពេញមាត់នឹងគេបាន ។ នៅសល់តែសមាគមខ្មែរ និងក្រុងខ្មែរត្រូវបន្ថែម សកម្មភាពរបស់ខ្លួនដើម្បីឱ្យវិស័យទេសចរណ៍នៃ ក្រុងខ្មែរក្លាយទៅជាគ្រប់គ្រាន់ ដើម្បីជួយយឺត យោងពាណិជ្ជករក្នុងតំបន់ឱ្យគ្នាមានសង្ឃឹមជា មួយនឹងដៃគូអភិវឌ្ឍប្រសើរជាងមុន ។
លោក វាសនា នួន ជាខ្មែរអាមេរិកាំងដែល ទើបនឹងក្លាយជាអភិបាលក្រុងស្តីទីក្រុងឡូវែល ក៏បានក្លាយជាសេចក្តីសង្ឃឹមយ៉ាងមាំរបស់ពលរដ្ឋ ក្នុងតំបន់ដែលគេកំពុងចាំការងាររបស់លោក ៕
ព័ត៌មានទាក់ទង