ខ្មែរផុសស.រ.អា.
ឡូវែលៈ សមាជិកសហគមន៍ខ្មែរប្រមាណ ១០០នាក់ មួយផ្នែកជាសមាជិកសមាគមមូលនិធិ ឃុំសង្កាត់គំរូកម្ពុជា ហៅថា ្សៅឡៅជែ បានមក ជួបជុំគ្នានៅវត្តពន្លឺពុទ្ធចក្រ កាលពីព្រឹកទី១៧មិនា ២០១៨ ដើម្បីប្រារឰពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បី ប្រមូលថវិកាទៅជួយបងប្អូនខ្មែរនៅកម្ពុជា ។ ចូល រួមសហការជាមួយក្រុមយុវជនសង្គ្រោះជាតិស.រ.អា សមាគមមូលនិធិឃុំសង្កាត់គំរូកម្ពុជា បានអញ្ជើញ ចាស់ទុំនឹងតំណាងសហគមន៍ទាំងអស់មកបំពេញតួរនាទីជាម្ចាស់បុណ្យមិនតែប៉ុណ្ណោះមានទាំងក្រុម អាចារ្យវត្តចាស់ក្មេងជំនួយការក្នុងវត្តពន្លឺពុទ្ធចក្រ ក៏ស្ម័ក្រចិត្តចូលរួមឧបត្ថម្ភកម្មវិធីបុណ្យផ្កាប្រាក់ មួយនេះ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងហឫទ័យ គ្មានមន្ទិលសៅហ្មង។
អ្នកផ្តើមបុណ្យ មានបញ្ជីរាយនាម២៤រូប ចូលជាបច្ច័យមុនគេម្នាក់ៗបេះបោចថវិកាបាន ២០-៣០រហូតដល់៥០ដុល្លាបាន៨១០ដុល្លា នឹង ចូលរួមដោយសប្បុរសជន អ្នកដែលមកសូត្រមន្ត រាប់បាត្រនៅវត្តបានបន្ថែម៩០០ដុល្លារទៀតសរុប ទាំងអស់បាន១,៧១០ដុល្លារ ដែលទាំងព្រះសង្ឃ -គណកម្មការម្ចាស់ដើមបុណ្យ -លោកតាអាចារ្យ វត្ត សូមប្រសិទ្ធីពរបវរមហាប្រសើរចែកជូនដល់ញាតិញោមនឺងពុទ្ធបរិស័ទទាំងអស់ឱ្យប្រកបតែ នឹងសេចក្តីសុខចំរើនគ្រប់ៗគ្នា។
សមាគម ្សៅឡៅជែ មានបំណងទៅជួយ អភិវឌ្ឍន៍ឃុំសង្កាត់នៅកម្ពុជា ដោយបង្កើតធានាគារម្ហូបអាហារសម្រាប់ជនក្រីក្របង្កើតមណ្ឌល ផ្គត់ផ្គង់សុខភាពនឹងជួយអភិវឌ្ឍន៌ស្មារតីដោយ ប្រព័ន្ធទាក់ទងមកសហរដ្ឋអាមេរីក។ នៅឆ្នាំនេះ ដោយសារស្ថានភាពវឺកវរ ដោយការរំលាយមេឃុំ នឹងចៅសង្កាត់ចោលដោយរដ្ឋាភិបាលយើងក៏បំបែរ ថវិការទៅជួយពលរដ្ឋដែលកំពុងតែរងគ្រោះដោយ សារសកម្មភាពបក្សពួកនិយមរំលោភអំណាចប្រជា រាស្ត្រទៅវិញមួយរយៈនេះ។ រីឯសហការរបស់ អាសេឡិកជាមួយក្រុមយុវជនសង្គ្រោះជាតិស.រ.អា. ក៏ព្រោះក្រុមនេះមានសកម្មភាពស្វាហាប់ ប្រកប ដោយសាមគ្គីភាពនឹងភត្កីភាពចំពោះប្រទេសជាតិខ្មែរយ៉ាងជ្រាលជ្រៅអាចជាទំពាំងស្នងឬស្សីទៅ អនាគត សម្រាប់សហគមន៍ខ្មែរយើងនៅឡូវែល បាន។ សមាគម ្សៅឡៅជែ រកថវិការបានដោយ សមាជិកសកម្មចូលវិភាគទានស្ម័គ្រចិត្ត២០ដុល្លា ក្នុងមួយខែ ធ្វើពិធីរៃអង្គាសប្រមាន៣ខែម្តង សម្រាប់យកទៅធ្វើសកម្មភាពទៅស្រុកខ្មែរផងនឹង ក៏មានសកម្មភាពនៅក្នុងសហគមន៍ឡូវែលនេះ ផងដែរ -សកម្មភាពទាំងនោះសំដៅទៅរក ១-ឱ្យ ចាស់ៗខ្មែរ មានការគាំទ្រក្នុងជីវិតជាមនុស្សចាស់ជរាបានប្រសើរ ២-ឱ្យគ្រួសារខ្មែរមានការគាំទ្រ ផ្នែកសុខភាពសង្គមកិច្ច នឹងការពារសិទ្ធិគ្រួសាររបស់ ពួកគេ ៣-មើលកូនចៅខ្មែរឱ្យអាចបន្តរការសិក្សារ ប្រសើរនៅបឋមសិក្សានឹងឧត្តមសិក្សាបាន ។ ឱកាស ធ្វើបុណ្យរៃអង្គាសនិមួយៗរបស់អាសេឡិក ជាឱកាស ជួមជុំដ៏កម្ររបស់ក្រុមចាស់ៗជាមួយគ្រួសារដ៏ទៃ ឯទៀត ដែលអាសេឡិកតែងលើកដំកើងឱ្យមាន ឱកាសរបៀបនេះឱ្យបានច្រើន ដើម្បីឱ្យគ្រួសារ ខ្មែរទាក់ទងជាមួយគ្នា ហើយពង្រឹងសហគមន៍ខ្លួន ដោយខ្លួនឯងបាន។
បុណ្យផ្កាប្រាក់សាមគ្កីថ្ងៃ១៧មិនា២០១៨ អាសេឡិកមានបំណងផ្ជាប់ការវិវឌ្ឍន៍របស់ស្មារតី ខ្លួន ជាមួយព្រះពុទ្ធសាសនាដែលជាសាសនានៃ ដូនតាគ្រួសារខ្មែរផង នឹងជាមួយវត្តអារាមដ៏មានកេរឈ្មោះនៅឡូវែល គឺវត្តពន្លឺពុទ្ធចក្រ ដែលជា មូលដ្ឋានគ្រឹះសម្រាប់ពង្រឹងសាមគ្គីធម៌ក្នុសហគមន៍ ខ្មែរផង។ លោក វាសនា នួន ជាបច្ចុប្បន្នអភិបាល រងក្រុងឡូវែលលោក រ៉ដនី អេលីយ៉ុត អតីតអភិបាល ក្រុងដដែលនឹងបេក្ខជនដែលមកធ្វើការឃោសនានៅទីវត្តអារ៉ាមនេះ ដែលមកផ្តល់កិត្តិយសដល់ ពិធីរបស់អាសេឡិក ពីព្រោះតែបានយល់ពីវត្ថុ បំណងពិធីបុណ្យផ្កាប្រាក់សាមគ្គីរបស់ អេសេឡិក នៅវត្តថ្មីនេះ គឺប្រាថ្នារកភាពបរិសុទ្ធនៃវត្តអារ៉ាម ដែលជាទិអាចផ្សព្វផ្សាយ មេត្តាធម៌ ទៅអ្នកដ៏ទៃ បាន។