ខ្មែរផុសស.រ.អា.
ធានាគារ“អិនធឹប្រាយ” នែតរេផរិសេ ពានក បានបើកពិធីពិគ្រោះយោបល់មួយជាមួយសហគមន៍ ខ្មែរ ឡាវ ពីទំនាក់ទំនងរបស់ធានាគារមួយនេះ ជាមួយនឹងប្រទេសកម្ពុជា នារាត្រីទី៤មេសា ២០១៨ នៅទីស្នាក់ការលេខ១៨ផ្លូវ“ប៉ាលមើរ”ឡូវែល ។ ភ្ញៀវប្រមាណ៥០នាក់ រួមជាមួយថ្នាក់ដឹកនាំនៃ ធនាគារបានមកបង្ហាញជាសាធារណនូវគម្រោង របស់ខ្លួនដែលចង់ពង្រីកទំនាក់ទំនងជាមួយនឹង ធនាគារនៅកម្ពុជា ដែលគេមើលឃើញនៅឯប្រ-ទេសកម្ពុជាឯណោះថា ធនាគារ“អេស៊ីលីដា-ចៅលដោ”អាចជាដៃគូរ ធ្វើសហប្រតិបត្តិការរួម ប្តូរផលប្រយោជន៍ពាណិជ្ជកម្មជាមួយគ្នាបាន ដែល នេះមិនមែនជាការពិគ្រោះយោបល់ជាលើកទី១ នោះទេ។
ធានាគារ“អិនធឹប្រាយ” ជាធានាគារតំបន់មួយនៃរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរីក មាន បំណងផ្ជាប់ជាដៃគូរធ្វើពាណិជ្ជកម្មជាមួយធនាគារ “អេស៊ីលីដា”ជាធនានាគារហិរញ្ញវត្ថុខ្នាតតូចនៅ កម្ពុជា ដែលផ្តល់ប្រាក់កម្ចីដល់កសិករ ឬពាណិជ្ជករ តូចតាចនៅតាមជនបទឱ្យមានដើមទុនសម្រាប់ ពង្រិកមុខរបររបស់ខ្លួន។ ធានាគារ“អិនធឹប្រាយ” មានបំណងពង្រីកលទ្ធភាពបំរើអតិថិជន ខ្មែរដែល ចង់មករកស៊ី ឬក៏ទិញដី ទិញផ្ទះ ឬមកបន្តរៀននៅ ឧត្តមសិក្សានៅសហរដ្ឋអាមេរីក ដោយបញ្ជូនឥណ ទានខ្លួន មកអាមេរីក តាមធានាគារ “អេស៊ីលីដា”។ បញ្ច្រាសគ្នាទៅវិញ ធនាគារទាំង២នេះ ក៏អាច ជួយអាមេរីកាំង ឬក៏ខ្មែរអាមេរីកាំង ទៅទិញផ្ទះ ទិញដី ឬវិនិយោគក្នុងមុខរបរអ្វីមួយ ឬក៏ចង់ចាយ លុយនៅកម្ពុជា ដោយប្រើធនាគារ“អេស៊ីលីដា”នៅឯប្រទេសខ្មែរ បានដូចគ្នាដែរ។
វាគ្មិនខ្មែរដែលបានសម្តែងមតិនាពេលនោះ បានបញ្ចោញយោបល់នឹងបង្ហាញពីបទពិសោធន៍របស់ខ្លួន ប្រកបដោយមោទនភាពរំលឹកកាលពី ពេលដែលបានទៅកម្ពុជាពីទំនាក់ទំនងរវាងធនាគារ ខ្មែរនឹងអាមេរីក ដែលអាចនឹងផ្តល់ផលប្រយោជន៍ជាជំនួយដល់អភិវឌ្ឍន៍ដល់ប្រជាជន ដូចជាករណីនៃធានាគារ“ម៉ាក្រូហ្វាយណិន”នៅប្រទេស “បឹង ក្លាដេស”…។ល។ តារាឯកនៃកម្មវិធីភ្ជាប់ទំនាក់ ទំនងនេះ បានទៅអ្នកស្រី បុផ្ផា ម៉ាឡូន នឹងអ្នកស្រី សូភី ធាម ដែលបានទៅភ្នំពេញច្រើនដង ដើម្បី រៀបចំដំណើរការនេះ សម្រាប់ធានាគារអិនធឺប្រាយ ឱ្យបានជោគជ័យ។
ស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ហាក់ពុំបានឆ្លុះ បញ្ចាំងពីការអភិវឌ្ឍន៍ដែលចង់បាននោះទេ ដោយ សារតែភាពស្រុតចុះនៃនយោបាយនៅកម្ពុជា បាន ទទួលចំណាត់ថ្នាក់ទូចទាបបំផុតនៃរដ្ឋបាលស្អាត ស្អំពី“អង្គការសិទ្ធិមនុស្សពិភពលោក” ពី“អង្គការ សង្កេតមើលអាស៊ី”គេនិយាយពីការរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ“ក្រីក្រក្រោមកំរឹត រស់បាន” ច្រើនជាង៨០ភាគរយ ហើយធានាគារ “អេស៊ីលីដា” គឺជាធានាគារដែលរកស៊ីបានកាក់កប ជាទីបំផុតនោះ ក៏មិនបាននៅក្រៅពីការចោទប្រកាន់ ដែរ -ហើយនៅ២-៣ឆ្នាំចុងក្រោយនេះ ការក្តាប់ អំណាចរបស់រដ្ឋបាលបច្ចុប្បន្ន ក៏រឹតតែធ្ងន់ធ្ងរខ្លាំងណាស់ទៅទៀត។
ប្រទេសកម្ពុជានៃប្រជាជនជិត១០% ដែល គេចផុតពីភាពក្រីក្រនោះ កំពុងរកបញ្ចោញលុយដ៏ ច្រើនមហិមា តទៅទំព័រទី ១៩
មិនមានប្រភពច្បាស់លាស់របស់ខ្លួន ដើម្បី ឱ្យទៅការពារនាក្រៅប្រទេស, នេះវាស្របបំណងរកស៊ីរបស់ធានាគារនៅក្រៅប្រទេសកម្ពុជានោះ ហើយ, នៅសល់តែធានាគារក្រៅប្រទេសទាំងនោះ ធ្វើរបៀបណាដើម្បីទទួលបានតែ“លុយស្អាត” សម្រាប់ពាណិជ្ជកម្មរបស់ខ្លួនបាន? នេះប្រាកដជាសំនួរនៃបណ្តាប្រជាពលរដ្ឋនៅឡូវែលនេះចង់ដឹង ពីព្រោះជាជនភៀសពីបញ្ហាអស់ទាំងនោះ មិនចង់ ជួបបញ្ហាដដែលនេះនៅក្បែរផ្ទះដែលខ្លួនរស់នៅ នោះទេ។
ប្រជាពលរដ្ឋនៅ“ឡូ” មានប្រភពព័ត៌មានពីកម្ពុជាជារៀងរាល់ថ្ងៃ, ស្ទើរគ្រប់គ្នាបានស្គាល់ពី ធនាគារដ៏ល្បីល្បាញនៅកម្ពុជាដូចជា“កាណាដ្យា” ឬក៏“អេស៊ីលីដា”ដែលនៅឆ្ងាយប្រជាពលរដ្ឋប៉ុណ្ណា ឬក៏នៅជិតអ្នកមានអំណាចប៉ុណ្ណានោះច្រើនណាស់? ពួកគេមិនបានព័ត៌មានពីធានាគារក្នុងតំបន់របស់ពួកគេច្បាស់លាស់ទេ, នេះហើយដែលជាសំនួរនៃ ការព្រួយបារម្ភរបស់ ពួកគេក្នុងការឃើញ ដើមទុនមិនច្បាស់ លាស់បំរុង ឬត្រៀម ចូលមកវិនិយោគក្នុង តំបន់របស់ពួកគេ។
រីឯការសួរយោ បល់ដល់សហគមន៍ច្រើនដង ក៏អាចយល់ បានថា“ជាបំណងឱ្យ សហគមន៍ជួយ ពិចា រណា ពីភាពរឹងមាំនៃទំនាក់ទំនងរបស់ធនាគារក្នុង ស្រុករបស់ខ្លួនភ្ជាប់ទៅកម្ពុជាដែរ, អត្ថបទនេះ ក៏ជាលើកទី១ដែរ ដែលយើងសរសេរជូនលោក អ្នកអានឱ្យបានជ្រាប ជាព័ត៌មានដ៏រសើប ដែលកំពុង តែកើតក្នុងតំបន់ ដែលសម្បូរខ្មែររស់នៅនា សហរដ្ឋអាមេរីក។