Top Mobile Banner

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកបី ត្រូវពិន័យក្នុងការខកខានមិនបានបង់ ប្រាក់ទៅឱ្យបុគ្គលិកនៅឡូវែល

ដោយ សុបិន ពិន
ឡូវែល-នៅខែមីនាឆ្នាំ ២០១៧ រោងចក្រ ផលិតថងយួរ ដែលត្រូវបានគេស្គាល់ថាឈ្មោះ នូរឺផាផដេ នីច នៅទីក្រុងឡូវ៉ែល បានយល់ព្រម ទូទាត់សំណងជាមួយការិយាល័យអគ្គព្រះរាជអាជ្ញា រដ្ឋម៉ាសាជូសេតជិត១,២លានដុល្លាដើម្បីដោះស្រាយ រាល់ការរំលោភច្បាប់ប្រាក់ឈ្នួល និងច្បាប់ម៉ោង ធ្វើការងាររបស់ច្បាប់រដ្ឋ រួមមានការខកខានមិនបាន សងប្រាក់ឈ្នួលអប្បបរិមា, មិនបានផ្តល់ការឈប់ សម្រាក់ពេលមានជំងឺ និងការរើសអើមប្រឆាំង ទៅនឹងបុគ្គលិក២រូបដែលបានសហការក្នុងការស៊ើប អង្កេត។ ជាលទ្ធផលកម្មករជាង៥៥០នាក់ដែលរង ផលប៉ះពាល់នឹងទទួលបានសំណង។
ការិយាល័យរបស់ការិយាល័យអគ្គព្រះរាជអាជ្ញាបានចោទប្រកាន់ថា និយោជកបានប្រើភ្នាក់ ងារជ្រើសរើសបុគ្គលិកក្នុងការប៉ុនប៉ងការពារខ្លួនឯងពីការទទួលខុសត្រូវដោយអះអាងថា ខ្លួនមិន បានជួលកម្មករ។ ទាក់ទិននឹងក្រុមហ៊ុនជ្រើសរើសបុគ្គលិកទាំងនេះ លោក ម៉ូរា ហេលី អគ្គមេធាវីបាន ប្រកាសនៅខែមិថុនា ឆ្នាំ២០១៧ ឱ្យដឹងថា ភ្នាក់ ងារជ្រើសរើសបុគ្គលិកចំនួនបី រួមមានក្រុមហ៊ុន ឡាបៀរ ខែផរសេស្ប នីច។្ប ក្រុមហ៊ុន ឡណជ ឡាបៀរ រ្សេវិចស្បេ នីច។ និងក្រុមហ៊ុន ភានហា ជៀរផ។ ដែល រៀបចំបុគ្គលិកឱ្យដល់រោងចក្រកាបូបខាងលើត្រូវ បានទទួលផាកពិន័យជាង៨០.០០០ដុល្លារ សម្រាប់ តួនាទីរបស់ពួកគេកដែលបានរំលោពប្រាក់ឈ្នួល អប្បបរមានិងប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងដល់កម្មកររាប់រយនាក់។
ការិយាល័យនេះ បានពិន័យក្រុមហ៊ុនជ្រើសរើសបុគ្គលិកទាំងបីដែលមានការរំលោភបំពាន ដូចជាក្រុមហ៊ុន ឡាបៀរ ខែផរសេស្ប នីច។្ប ពិន័យ ចំនួន២៥.០០០ដុល្លារចំពោះ ការខកខានក្នុងការផ្តល់កំណត់ត្រាសម្រាប់ការអង្កេត, ខកខានក្នុង ការរក្សាកំណត់ត្រាប្រាក់បៀវត្សរ៍ពិតប្រាកដ និង ឱ្យបានត្រឹមត្រូវពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ដល់ ថ្ងៃទី២២ ខែមេសាឆ្នាំ ២០១៦, ការរំលោភបំពាន ច្បាប់ឈប់សម្រាក់ពេលមានជំងឺរបស់រដ្ឋម៉ាសាជូសេត, ការបំពានលើសិទ្ធិកម្មករបណ្តោះអាសន្នក្នុង ការយល់ដឹងពីច្បាប់, និងខកខានក្នុងការផ្តល់ ផាយចហចេក សមរម្យ។
ចំណែកក្រុមហ៊ុន ឡណជ ឡាបៀរ រ្សេវិចសេ ពិន័យ២០,០០០ដុល្លារចំពោះការខកខានក្នុងការរក្សាកំណត់ត្រាប្រាក់បៀវត្សរ៍ពិតប្រាកដ និងត្រឹម ត្រូវពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១ ខែ តុលាឆ្នាំ២០១៦, ការរំលោភបំពានច្បាប់ឈប់ សម្រាក់ពេលមានជំងឺរបស់រដ្ឋម៉ាសាជូសេត, បំពាន លើសិទ្ធិកម្មករបណ្តោះអាសន្នក្នុងការយល់ដឹងពីច្បាប់, និងខកខានក្នុងការផ្តល់ ភាយចហចេក សម រម្យ។
ចុងក្រោយគឺក្រុមហ៊ុន ភានហា ជៀរផ។ ពិន័យ ចំនួន៣៧,៥០០ដុល្លារក្នុងការខកខានក្នុងការផ្តល់កំណត់ត្រាសម្រាប់ការអង្កេត, ខកខានក្នុងការរក្សា កំណត់ត្រាប្រាក់ខែពិត និងត្រឹមត្រូវពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦, រំលោភបំពានច្បាប់ឈប់សម្រាក់ពេលមានជំងឺ របស់រដ្ឋម៉ាសាជូសេត, បំពានលើសិទ្ធិកម្មករបណ្តោះ អាសន្នក្នុងការយល់ដឹងពីច្បាប់, ខកខានក្នុងការផ្តល់ ភាយចហចេក សមរម្យ។
ប្រសិនបើសិទ្ធិរបស់លោកអ្នកត្រូវបានបំពាន់ ក្នុងប្រការណាមួយនៅកន្លែងការងារ សូមទំនាក់ទំនងទៅកាន់ការិយាល័យតម្លាភាពការងារ 9ធារិ ឡាបៀរ ឌិវិសិនៀប តាមរយៈ តៀះលិនេ 9៦១៧ប ៧២៧-៣៤៦៥។ លោកកអ្នកក៏អាចចូលទៅកាន់វ៉ិប សាយ ឹឹឹ។មាសស។ងៀវ,ងាៀ,ថារិលាបៀរ សម្រាប់ ព័ត៌មានទាក់ទងនឹងច្បាប់ប្រាក់ឈ្នួល និងប្រាក់ម៉ោង ការងារសម្រាប់រដ្ឋម៉ាសាជូសេត។

ព័ត៌មានទាក់ទង