Top Mobile Banner

គណបក្សសង្គ្រោះជាតិមិនទាន់ស្លាប់ទេ នាំគ្នាទៅធ្វើបាតុកម្មនៅញូយ៉ក

ដោយខ្មែរផុសស.រ.អា.
ប្រជាពលរដ្ឋដើមកំណើតខ្មែរប្រមាណជាង ៣០០នាក់ ជាសាខាសមាជិកគណបក្សសង្គ្រោះ ជាតិនៅសហរដ្ឋអាមេរីក ជណភ្រ-្សូៅ បានប្រមូល ផ្តុំគ្នាមកសម្តែងឆន្ទៈនៅបូរីញូយ៉ក នឹងស្ថានទូត ជប៉ុនមុនពេលរដ្ឋាភិបាលជប៉ុនបញ្ជូនក្រុមអ្នក ឯកទេសបោះឆ្នោតទៅកម្ពុជានាសប្តាហ៍ក្រោយ នេះ គឺសុំឱ្យរដ្ឋាភិបាលប្រទេសជប៉ុន ដកខ្លួនបញ្ឈប់ ជួយដល់ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំង នៅកម្ពុជា នឹងសុំឱ្យអង្គការសហប្រជាជាតិមិន ទទួលស្គាល់ការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ។


ដោយសារតែគណបក្សប្រជាជនកម្ពុជា ខ្លាច ចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨ នាខែកក្កដាខាងមុខនោះ ហើយអស់មានអំណាច តទៅទៀត លោក ហ៊ុន សែន បច្ចុប្បន្នជានាយក រដ្ឋមន្ត្រីផង ជាប្រធានគណបក្សប្រជាជនផង បានបញ្ជាឱ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចោល នឹងចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិយកទៅដាក់គុកឯត្បូងឃ្មុំ កាល ពីចុងឆ្នាំ២០១៧។ ជាមួយគ្នានោះ សមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ១១៨រូប ក៏ត្រូវមាន ទោសមិនអនុញ្ញាត្តិឱ្យចូលធ្វើនយោបាយក្នុងរយៈ ពេល៥ឆ្នាំ។ បាតុកម្មធំៗនៅជុំវិញពិភពលោក ធ្វើ ដោយបងប្អូនខ្មែរ នឹងជនបរទេស ក៏បានប្តើមផ្ទុះបាន ចេញមកសម្តែងមតិប្រឆាំងនឹងការរំលាយគណបក្ស សង្គ្រោះជាតិ តាំងពីពេលនោះមក្ប រដ្ឋាភិបាល ប្រទេសសេរី បង្ហាញគោលជំហ៊រ“មិនគាំទ្រការធាក់ ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ដឹកមុខគេដោយសហរដ្ឋអាមេរីក-អឺរ៉ុប- អូស្ត្រាលី-កាណាដា-នៅសល់ប្រទេសជប៉ុន ដែលរារែកនៅ ចង់ នៅក្រាញ ទាញឱ្យកម្ពុជាត្រឡប់មករកផ្លូវ សមរម្យវិញខ្លះ ទំនងជាមិនចង់ឱ្យប្រទេសចិនដែល ជាប្រទេសតែ១គាំទ្រគ្រប់ទង្វើនៃរបប ហ៊ុន សែន មិនឱ្យ“ជិះសេះលែងដៃតែម្នាក់ឯង”។
លោក ប៉េងអាន បាននិយាយថា “មនុស្ស ប្រមាណ១០០នាក់ បានចាកចេញពីឡូវែលតាំង ពីព្រលឹមដោយមធ្យោបាយផ្ទាល់ខ្លួនឡានតូច ឡាន “មិនីវែន” នឹងរថយន្តក្រុង“ពុស”ដែលជួលសម្រាប់ ទិវាបាតុកម្មក្នុងដំណើរ៨ម៉ោងទៅ ៨ម៉ោងត្រឡប់ មកវិញពេលល្ងាច, ម្នាក់ៗបានចំណាយថវិការផ្ទាល់ ខ្លួនសម្រាប់ធ្វើដំណើរ-ខាងគណកម្មការសង្គ្រោះ ជាតិនៅឡុងប៊ិច បានធ្វើអំណោយ១៥០០ដុល្លា ជួយដល់អ្នកដែលមិនមានមធ្យោបាយធ្វើដំណើរ នៅឡូវែល, ខ្លះទៀតចេញដំណើរពីរដ្ឋកូណិចទីកិត រដ្ឋរ៉ូដអាយឡិន ពីរដ្ឋហ្វីឡាដែលហ្វៀក៏មានមនុស្ស ជាង១០០នាក់ចេញពីទីនោះទៅដែរ… ដោយបាតុ កម្មបានប្រព្រឹត្តទៅចំថ្ងៃធ្វើការ មានខ្លះបានសុំ សម្រាកពីកាងារមួយថ្ងៃសម្រាប់ទៅធ្វើបាតុកម្ម ពីព្រោះទាំងអស់គ្នាយល់ថា គឺជាភារៈកិច្ចពលរដ្ឋ ដែលមានសេរីភាពត្រូវតែជួយយកអាសារប្រទេស កម្ពុជាកំពុងរងទុក្ខឱ្យរួចពីទុក្ខភ័យផុតពីកណ្តាប់ ដៃអំពើជនផ្តាច់ការគ្រួសារនិយម ដែលគ្រប់គ្រង កម្ពុជាសព្វថ្ងៃ។ នៅញូយ៉ក បាតុករខ្មែរបាននាំយក សេចក្តីថ្លែងការរបស់ខ្លួនទៅដាក់ជូនតំណាងស្ថាន ទូតជប៉ុនដែលគេបានផ្តល់ដំណឹងថា “នៅពេលគេ បានទទួលចម្លើយពិរដ្ឋាភិបាលជប៉ុន គេនឹងផ្តល់ ដំណឹងមកជូនតំណាងបាតុករវិញភ្លាម” ទូរទស្សន៍ជប៉ុនទាំង៣បណ្តាញ រួមទាំងវិទ្យុអាស៊ីសេរី នឹង វិទ្យុសម្លេងសហរដ្ឋមាមេរីក ក៏មកយកព័ត៌មាន ពីបាតុកម្មដើម្បីលទ្ធីប្រជាធិបតេយ្យនៅកម្ពុជា ដែរ។
ថ្នាក់ដឹកនាំគណកម្មការគណបក្សសង្គ្រោះ ជាតិសហរដ្ឋអាមេរីកដឹកនាំដោយលោក តាំង ប៉េងអាន លោក ខាំ ស៊ីនួន លោក តូនី អ៊ុន អ្នកស្រី អេនី វែន អ្នកស្រី ផល្លីន្ប ខាងហ្វីឡាដែលហ្វៀ មានលោក មាស ជា លោក អ៊ុន តាំងហូ…។ល។ ចំណែកខាងតំណាងរាស្ត្រសង្គ្រោះជាតិដែលបាន ភៀសខ្លួនចេញមកពីកម្ពុជា ក៏មានមកចូលរួមដែរ គឺលោក ញ៉យ ចំរើន- លោក រៀល ខេមរឹន្ទ- លោក ទួន យកដា- លោក ហ៊ីង សុខសាន្ត រួមទាំងមានវត្តមានកូនស្រីប្អូន លោក កឹម សុខា ក៏មកចូលរួមផងដែរ ។
គួររំលឹកថា ប្រទេសជប៉ុនជាប្រទេសប្រជា ធិបតេយ្យ ជាមហាអំណាចអាស៊ីដ៏ធំជាងគេបង្អស់ ដែលប្រឈមមុខនឹងប្រទេសចិនកុម្មុយនិស្ត កំពុង ពង្រីកអំណាចនឹងឥទ្ធិពលទៅលើប្រទេសអាស៊ីដ៏ទៃយ៉ាងគួរឱ្យព្រួយបារម្ភ ។ កាលពីមុនអាណត្តិ ប្រធានាធិបតី“ត្រម” ជប៉ុននៅមានអាមេរីកាំងជា ដៃគូរទប់ការវាតទីរបស់ប្រទេសចិនបាន តែនៅ ពេលដែលអាមេរីកាំងដកទំនាក់ទំនងសេដ្ឋកិច្ច ចេញពិអាស៊ី ជប៉ុននៅទ្រោលតែម្នាក់ឯង ក្នុងតំបន់ នៃប្រទេសអាស៊ីដ៏ច្របូកច្របល់ ។ ការទៅធ្វើបាតុ កម្មនៅមុខស្ថានទូតជប៉ុននាថ្ងៃទី១មិថុនានេះ ជាជម្រើសដ៏សមរម្យជាទីបំផុត ពីព្រោះប្រទេស នេះមានឥទ្ធីពលលើកម្ពុជា ដោយសារវិនិយោគនឹង ជំនួយជាច្រើនកម្ពុជាបានទទួលពិជប៉ុន៕

ព័ត៌មានទាក់ទង