ដូចដែលបានកើតឡើងនៅរៀងរាល់ឆ្នាំ នា ចុងខែកក្កដា នៅទីក្រុងឡូវែល ក្រុងដែលសម្បូរ ប្រជាពលរដ្ឋដើមកំណើតខ្មែរមករស់នៅច្រើនជាង គេបង្អស់ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក មាន ការរៀបចំពីធីបុណ្យពីពណ៌នៃគ្រប់សញ្ជាតិមួយ បានត្រូវប្រារឰឡើង យ៉ាងអធឹកអធមដោយសាលា ក្រុងនឹងចូលរួមដោយការិយាល័យទេសចរក្រុង ផង។ ចាប់ប្តើមតាំងពីរាត្រីថ្ងៃសុក្រទី២៧កក្កដា បន្តរទៅពេញមួយថ្ងៃសៅរ៍នឹងអាទិត្យបន្ទាប់មក ប្រជាពលរដ្ឋក្នុងក្រុង នឹងតំបន់ជុំវិញ បានមកជួប ជុំគ្នាកំសាន្តជាមួយក្រុមអ្នកចម្រៀងនឹងភ្លេងល្បីៗ នៃជនជាតិភាគតិច ដែលបានមកតាំងទីនៅសហ រដ្ឋអាមេរីក ពិសារម្ហូបអាហារនៃវប្បធម៌គ្រប់ សញ្ជាតិ ការតាំងនឹងលក់របស់របរប្លែកៗមកពី ប្រទេសនានា នឹងនៅក្នុងតំបន់ មានទាំងវត្ថុសិល្បៈ សំពត់អាវ នឹងសៀវភៅឬស្នាដៃប្រឌិតថ្មីៗជាច្រើន ទៀតផង។
បងប្អូនខ្មែរយើងជាច្រើនបានទៅចូលរួម ជា ភ្ញៀវអ្នកទស្សនាជាអ្នកជំនួយការ តែពុំមែនជា ម្ចាស់នៃផលិតកម្មទេ តែបានដង្ហែក្បួនយ៉ាងអ៊ឹក ធឹកនឹងរីករាយជាមួយសហគមន៌ឯទៀតៗ ប្រកប ដោយភាតរភាព។ រោងតាំងពិពណ៌រាប់រយលាត សន្ធឹងនាកណ្តាលក្រុង“ដោនថោន”បង្ហាញពី សមត្ថភាពតំបន់មួយផ្នែក ដែលចេះតែវិវត្តន៍ប្រសើរឡើងជារៀងរាល់ថ្ងៃ ដោយសារការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមគ្រប់គ្រងបញ្ចោញ យោបល់នឹងជួយឧបត្ថម្ភ។
សមាគមខ្មែរក៏មានរៀបដង្ហែរទង់ជាតិខ្មែរ ជាដំណាងឱ្យប្រជាជាតិមួយ ដែលធ្លាប់មានវប្បធម៌ ខ្ពស់នៅអាស៊ីអគ្នេយ៍ ក៏បានចូលរួមយ៉ាងអ៊ឹកធឹក ក្នុងពិធីបុណ្យនោះដែរ។